ការថែទាំផ្ទៃពោះមុនសម្រាល

ការថែទាំផ្ទៃពោះមុនសម្រាល - ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ព្រម​ទាំង​ការ​លូតលាស់ និង​សុខភាព​កូន​ក្នុង​ផ្ទៃដើម្បី​ត្រៀម​សម្រាល​ដោយ​សុខសុវត្ថិភាព

ចំណេះដឹងទូទៅ

ការថែទាំផ្ទៃពោះមុនសម្រាល

បើស្រ្តីពពោះមិនបញ្ឈប់ទង្វើទាំងនេះទេ អាចនឹងប៉ះពាល់ដល់កូនមិនខាន

ការ​​ពពោះ គឺ​ជា​រយៈពេល​ដ៏​សំខាន់​ និង​មាន​អត្ថន័យ​បំផុត​សម្រាប់​ម៉ាក់​ៗ។ អំឡុង​ពេល​នេះ​ដែរ យើង​ចាំបាច់​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ទម្លាប់​ខុស​ឆ្គង​មួយ​ចំនួន​ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អា​អូន​ក្នុង​ផ្ទៃ។ តើ​រឿង​អ្វី​ខ្លះ​ ដែល​ម៉ាក់​ៗ​មិន​គួរ​ធ្វើ​​អំឡុង​ពេល​ពពោះ? ១. ខ្ជិល​ច្រអូស និង​មិន​ធ្វើ​អ្វី​ទាំងអស់ ម៉ាក់​ៗ​គួរ​ធ្វើ​សកម្មភាព​​​ប្រចាំ​ថ្ងៃ​​​ស្រាល​ៗ រួម​​បញ្ចូល​ការ​ហាត់​យូហ្គា ដើរ​ជា​រៀង​រាល់​ថ្ងៃ ឬ​ចំណាយ​ពេល​ខ្លះ​ ធ្វើ​រឿង​ដែល​ខ្លួន​ឯង​ចូលចិត្ត។ ទង្វើ​ទាំង​នេះ អាច​ជួយ​គ្រប់គ្រង​អារម្មណ៍​ កាត់បន្ថយអាការៈ​ចាញ់​កូន ជួយឲ្យគេងលក់ស្កប់ស្កល់ និងបញ្ចៀស​បញ្ហា​សុខភាព​ផ្សេងៗ។ ម្យ៉ាង​វិញ​ទៀត បើ​យើង​អង្គុយ​ច្រើន​ពេក នោះ​នឹង​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព​មួយ​ចំនួន​ ដូចជា​ឡើង​ទម្ងន់ ឬ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ល។ ២. ជក់បារី ញ៉ាំ​គ្រឿង​ស្រវឹង និង​ជាតិ​កាហ្វេអ៊ីន នៅ​ពេល​ដែល​យើង​ជក់​បារី ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ជាតិ​កាហ្វេអ៊ីន សារធាតុ​ទាំង​នោះ​នឹង​ចូល​ទៅ​កាន់​សុក​របស់​ម៉ាក់​ៗ ហើយ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ដោយ​ផ្ទាល់។ ហានិភ័យ​នៃ​កូន​ស្លាប់​ក្នុង​ផ្ទៃ សម្រាល​មិន​គ្រប់​ខែ ការ​រលូត​កូន កូន​កើត​​មិន​គ្រប់​គីឡូ និង​បញ្ហា​ទារក​ស្លាប់​ភ្លាមៗ អាច​នឹង​​​កើន​ឡើង​ខ្ពស់។ គ្រឿង​ស្រវឹង ក៏​រួម​ចំណែក​ដល់​បញ្ហា​មិន​ប្រក្រតី​ខាង​រាងកាយ និង​បញ្ញា​ស្មារតី ហើយ​ការ​ជក់​បារី​ទៀត​សោត អាច​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​មាន​ផ្ទៃពោះ​ម្តង​ទៀត និង​បង្ក​ជា​បញ្ហា​ផ្លូវ​ដង្ហើម។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ញ៉ាំ​អាហារ​ជាក់លាក់ ទន្ទឹម​នឹង​នេះ​ដែរ សាច់​ បន្លែ ត្រី​ ឬ​ស៊ុត​ឆៅ ទឹក​ផ្លែឈើ ឈីស និង​អាហារ​កែច្នៃ​​មួយ​ចំនួន​ អាច​បណ្តាល​ឲ្យ​មាន​ផលវិបាក​​ក្នុង​ពេល​សម្រាល​។ អ៊ីចឹង​ហើយ​ […]

ស្វែងរក ការថែទាំផ្ទៃពោះមុនសម្រាល

ការថែទាំផ្ទៃពោះមុនសម្រាល

ស្រ្តេសញឹកញាប់ អំឡុងពេលពពោះ ដោះស្រាយតាមគន្លឹះ ៤ យ៉ាងនេះ

អំឡុង​ពេល​ពពោះ ស្រី​ៗ​យើង​ប្រឈម​នឹង​ការ​ប្រែប្រួល​ជា​ច្រើន​នៅ​ក្នុង​ជីវិត។ ការ​ប្រែប្រួល​ទាំង​នេះ មិន​មែន​​តែ​រាងកាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អារម្មណ៍ និង​ផ្លូវ​ចិត្ត​ក៏​រង​ការ​ប៉ះពាល់​ដែរ។ ពិត​ណាស់​ នៅ​ពេល​ដែល​ចូល​ដល់​ដំណាក់កាល​ថ្មី​មួយ​នៅ​ក្នុង​ជីវិត ក៏​មាន​ម៉ាក់​ៗ​មួយ​ចំនួន​មាន​អារម្មណ៍​ភ័យ​ខ្លាច ឬ​​ព្រួយ​បារម្ភ​​ ដែល​​ទាំង​នេះ​អាច​បណ្តាល​ឲ្យ​យើង​កើត​ស្រ្តេស​ដោយ​មិន​ដឹង​ខ្លួន។ ដូច្នេះ​ហើយ​ ដើម្បី​គ្រប់គ្រង​ស្រ្តេស​ឲ្យ​បាន​ល្អ​នៅ​អំឡុង​ពេល​ពពោះ ក៏​ដូចជា​បញ្ចៀស​ហានិភ័យ​ដែល​កើត​ឡើង​ដោយ​សារ​ស្រ្តេស​​ចំពោះ​ម៉ាក់​ៗ និង​ទារក​ក្នុង​ផ្ទៃ ម៉ាក់​ៗ​អាច​អនុវត្តន៍​​តាម​គន្លឹះ​ខាង​ក្រោម។ គន្លឹះ​គ្រប់គ្រង​ស្រ្តេស​អំឡុង​ពេល​ពពោះ ១. ផ្ដោត​ទៅ​លើ​ការ​ដកដង្ហើម ការ​ដក​ដង្ហើម​ អាច​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដោយ​សារ​ស្រ្តេស។ ម៉ាក់​ៗ​ប្រឈម​​នឹង​ការ​​​ដកដង្ហើម​ខ្លី​ៗ និង​ដាច់​ៗ ដែល​​កាត់បន្ថយ​បរិមាណ​អុកស៊ីសែននៅ​ក្នុង​រាងកាយ។ យ៉ាង​ណា​មិញ យើង​អាច​ដោះស្រាយ​បញ្ហា​នេះ ដោយ​ការ​ធ្វើ​សមាធិ និង​ផ្ដោត​ទៅ​លើ​ការ​ដកដង្ហើម​ឲ្យ​បាន​ច្រើន។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ២. គេង​ឲ្យ​បាន​គ្រប់គ្រាន់ នៅ​ពេល​ដែល​យើង​គេង​មិន​បាន​គ្រប់គ្រាន់​ យើង​ងាយ​ប្រឈម​នឹង​ការ​បាត់បង់​ថាមពល​ទាំង​រាងកាយ និង​​ផ្លូវ​ចិត្ត។ ដូច​នេះ ម៉ាក់​គួរ​គេង​ឲ្យ​បាន​គ្រប់គ្រាន់។ ក្នុង​ករណី​ដែល​យើង​ពិបាក​គេង​នៅ​ពេល​យប់​ ស្ត្រី​ពពោះ​ក៏​អាច​គេង​ថ្ងៃ​តិចតួច ដើម្បី​បង្កើន​ថាមពល​ឡើង​វិញ។   [embed-health-tool-due-date] ៣. ពត់ពេន​ខ្លួន ទន្ទឹម​នឹង​នេះ​ដែរ សាច់ដុំ​របស់​យើង​អាច​នឹង​តានតឹង ដែល​បណ្តាល​មក​ពី​ការ​បញ្ចេញ​អ័រម៉ូន​អំឡុង​ពេល​ស្រ្តេស។ ហេតុ​នេះ​ហើយ​ យើង​គួរ​ចំណាយ​ពេល​ពីរ​បី​នាទី​ក្នុង​ការ​​សម្រួល​សរសៃ​ត្រង់​ ក ខ្នង ដើម​ដៃ និង​ជើង ដើម្បី​ឲ្យ​អារម្មណ៍ និង​សាច់ដុំ​បាន​ធូរស្រាល។ ៤. ញ៉ាំ​តែ​ជី​រអង្កាម មួយ​វិញ​ទៀត ប្រសិនបើ​យើង​ចង់​គ្រប់គ្រង​ស្រ្តេស​ឲ្យ​បាន​ល្អ​អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​គួរ​ញ៉ាំ​តែ​ជី​អង្កាម​ជា​ប្រចាំ​ ដើម្បី​ជួយ​ឲ្យ​សាច់ដុំ​ធូរស្រាល។ បន្ថែម​ពី​នេះ​ តែ​ជីរ​អង្កាម​ ក៏​អាច​​ជួយ​​កាត់បន្ថយ​អាការៈ​ហើម​ពោះ បញ្ហា​ក្រពះ​ពោះវៀន​ រួម​ទាំង​ក្អួត​ចង្អោរ​​ផង​ដែរ​​។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ […]


ការថែទាំផ្ទៃពោះមុនសម្រាល

អាហារ៤ប្រភេទសម្រាប់រដូវក្តៅ ស្រ្តីពពោះមិនគួរមើលរំលង

ស្ត្រី​ពពោះ ចាំបាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​របប​អាហារ និង​បែបបទ​រស់នៅ​ឲ្យ​បាន​​ត្រឹមត្រូវ ដើម្បី​ធានា​ថា​ទារក​ក្នុង​ផ្ទៃ​មាន​ការ​លូតលាស់​បាន​ល្អ។ នៅ​រដូវ​ក្តៅ ម៉ាក់​ៗ​មួយ​ចំនួន​ញ៉ាំ​អាហារ​តិចតួច ហើយ​ក៏​មាន​ឱកាស​ប្រឈម​នឹង​បញ្ហា​កង្វះ​ជាតិ​ទឹក​ខ្ពស់។ អ៊ីចឹង​ហើយ គ្នា​យើង​គួរ​បញ្ចូល​កំពូល​អាហារ​សម្រាប់​រដូវ​ក្តៅ​ទាំង​៥​ប្រភេទ​នេះ ទើប​ជា​ការ​ប្រសើរ។ ១. បន្លែ​ស្លឹក​បៃតង ពពួក​បន្លែ​ស្លឹក​បៃតង​ដូចជា​ស្ពៃ​ពួយ​ឡេង ផ្កា​ខាត់​ណា​ខៀវ គឺ​សុទ្ធ​តែ​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ ដូចជា​ហ្វូឡេត ជាតិ​ដែក​ និង​កាល់ស្យូម។ ​សារធាតុ​ហ្វូឡេត ចាំបាច់​សម្រាប់​ការ​លូតលាស់​របស់គភ៌ ជា​ពិសេស​នៅ​ដំណាក់កាល​ដំបូង​នៃ​ការ​ពពោះ ហើយ​ក៏​អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ខូច​ទ្រង់ទ្រាយ​​ពី​កំណើត​របស់​គភ៌។ ចំណែក​ជាតិ​ដែក​មាន​គុណប្រយោជន៍​​សម្រាប់​ការ​ផលិត​កោសិកា​ឈាម​ក្រហម​ និង​ជួយ​បង្ការ​ភាព​ស្លេកស្លាំង​អំឡុង​ពេល​ពពោះ ស្របពេល​ដែល​កាល់ស្យូម​ជួយ​ដល់​ការ​លូតលាស់​ឆ្អឹង​របស់​គភ៌។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ២. ផ្លែឈើ ទន្ទឹម​នឹង​នេះ​ដែរ ផ្លែឈើ​មួយ​ចំនួន​ ដូចជា​ផ្លែ​ក្រូច ប៊ឺរី ចេក​ ប៉ោម និង​ផ្លែ​សារី ផ្តល់​វីតាមីន​សំខាន់​ៗ និង​ជាតិ​រ៉ែ ដែល​រួម​មាន​វីតាមីន​C ប៉ូតាស្យូម​ និង​ជាតិ​សរសៃ។ ​វីតាមីន​C អាច​ជួយ​ដល់​ការ​ស្រូប​យក​ជាតិ​ដែក​ និង​ទ្រទ្រង់​ប្រព័ន្ធ​ភាព​ស៊ាំ។ រី​ឯ​ប៉ូតាស្យូម​វិញ​មាន​សារៈសំខាន់​ក្នុង​ការ​រក្សា​សម្ពាធ​ឈាម​ល្អ និង​តុល្យភាព​នៃ​សារធាតុ​រាវ​នៅ​ក្នុង​រាងកាយ។ [embed-health-tool-due-date] ៣. ប្រូតេអ៊ីន​គ្មាន​ខ្លាញ់ ​ប្រភព​​​​​​​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់ ដូចជា​សាច់​មាន់​ ត្រី និង​តៅហ៊ូ អាច​ជួយ​ផ្តល់​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ដូចជា​ជាតិ​ដែក​ ស័ង្កសី និង​វីតាមីន​B12។ ពិត​ណាស់​ ចំពោះ​ជាតិ​ដែក​ មាន​គុណប្រយោជន៍​ដល់​ការ​លូតលាស់​ និង​ការអភិវឌ្ឍ​របស់​គភ៌ ខណៈ​ស័ង្កសី​មាន​សារៈសំខាន់​ដល់​មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​ការ​លូតលាស់​កោសិកា។ ចំណែក​ឯ​វីតាមីន​B12 អាច​ជួយ​ដល់​ការ​លូតលាស់​ខួរ​ក្បាល​ […]


ការថែទាំផ្ទៃពោះមុនសម្រាល

ផ្លែឈើ៥ប្រភេទ គួរជៀសវាង ឬកាត់បន្ថយអំឡុងពេលពពោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្លែឈើ​ផ្តល់​គុណប្រយោជន៍​ដ៏​ល្អ​ឯក​​ដល់​រាងកាយ​ ហើយ​ក៏​ជា​អាហារ​សម្រន់​ដ៏​ល្អ អំឡុង​ពេល​ពពោះ​ដែរ។ ប៉ុន្តែ ផ្លែឈើ​មួយ​ចំនួន​ អាច​ផ្តល់​គុណវិបត្តិ​ច្រើន​ជាង​គុណសម្បត្តិ​ទៅ​ទៀត ជា​ពិសេស​នៅ​អំឡុង​ពេល​ពពោះ​តែ​ម្តង។ ផ្លែឈើ​ទាំង​៥​ប្រភេទ ដែល​គួរ​ជៀសវាង​អំឡុង​ពេល​ពពោះ ១. ផ្លែ​ល្ហុង ការ​ញ៉ាំ​ផ្លែ​ល្ហុង​ខ្ចី ឬ​ស្ទើរ​ទុំ​ អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ ជាពិសេស​នៅ​ត្រី​មាស​ទី១ ឬ​ទី​២ ពីព្រោះ​ផ្លែ​ល្ហុង ផ្ទុក​ទៅ​ដោយ​ជាតិ​ជ័រ​មួយ​ប្រភេទ ដែល​ធ្វើ​ឲ្យ​ស្បូន​កន្ត្រាក់ ជា​ហេតុ​នាំ​ឲ្យ​រលូត​កូន។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ២. ផ្លែ​ម្នាស់ ដូច​ទៅ​នឹង​ល្ហុង​ខ្ចី​ដែរ ផ្លែ​ម្នាស់​អាច​បណ្តាល​ឲ្យ​កន្ត្រាក់​ស្បូន​ និង​បណ្តាល​ឲ្យ​រលូត​កូន។ ជាក់ស្តែង ផ្លែ​ម្នាស់​ផ្ទុក​អង់ស៊ីម​សកម្ម​មួយ​ឈ្មោះ​ថា Bromelian ដែល​មាន​សមត្ថភាព​បំបែក​ប្រូតេអ៊ីន​ក្នុង​រាងកាយ ហើយ​នៅ​ពេល​ដែល​យើង​ញ៉ាំ​អំឡុង​ពេល​ទើប​មាន​ផ្ទៃពោះ​ថ្មីថ្មោង អង់ស៊ីម​នេះ អាច​បន្ទន់​ស្បូន និង​​បណ្តាល​ឲ្យ​កូន​កើត​មិន​គ្រប់​ខែ។ ៣. ទំពាំង​បាយ​ជូរ ចំណែក​ឯ​ទំពាំង​បាយ​ជូរ ផ្ទុក​សារធាតុ​Resveratrol ដែល​ជា​សមាសធាតុ​គីមី​ពុល​ ដែល​អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ ប្រសិនបើ​ម៉ាក់​ៗ​ញ៉ាំ​ក្នុង​បរិមាណ​ច្រើន។ លើស​ពី​នេះ ទំពាំងបាយជូរ​ក៏​អាច​បង្កើត​កម្តៅ​នៅ​ក្នុង​រាងកាយ ដែល​យើង​ចាំបាច់​ត្រូវ​ជៀសវាង​អំឡុង​ពេល​ត្រី​មាស​ចុង​ក្រោយ។ ៤. អំពិល​ ​​​​ពិត​ណាស់ អំពិល​សម្បូរ​ទៅ​ដោយ​វីតាមីន​C ដែល​ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម។ ប៉ុន្តែ ​ការ​ញ៉ាំ​វីតាមីន​C ច្រើន​ជ្រុល​ អាច​ធ្វើ​ឲ្យ​រាងកាយ​យើង​ពុល និង​អាច​បង្ក​ផល​វិបាក​ជា​ច្រើន​​អំឡុង​ពពោះ រួម​ទាំង​ការ​រលូត​កូន​ ឬ​កូន​កើត​មិន​គ្រប់​ខែ។ ដូច្នេះ​ហើយ​ ម៉ាក់​គួរ​ជៀសវាង​ញ៉ាំ​ផ្លែឈើ​មួយ​ប្រភេទ​នេះ​ក្នុង​បរិមាណ​ច្រើន អំឡុង​ពេល​ត្រី​មាស​ទី​១។ [embed-health-tool-due-date] ៥. ផ្លែ​លម៉ើ ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា ផ្លែ​លម៉ើ​ អាច​បណ្តាល​ឲ្យ​ឡើង​កម្តៅ​នៅ​ក្នុង​រាងកាយ​ ដែល​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ការ​ពពោះ។ ហេតុនេះ​ហើយ​ ម៉ាក់​ៗ​គួរ​ជៀសវាង​ញ៉ាំ​ផ្លែ​លម៉ើ​អំឡុង​ត្រី​មាស​ទី​១ […]


ការថែទាំផ្ទៃពោះមុនសម្រាល

រួមភេទអំឡុងពេលពពោះ អាចនាំឲ្យរលូតកូនដែរអត់?​

ពិត​ណាស់​ អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​ត្រូវ​ជៀសវាង​ញ៉ាំ​អាហារ​​​មួយ​ចំនួន​ ឬ​ធ្វើ​កិច្ចការ​ផ្ទះ​ដែល​ប្រើ​កម្លាំង​ខ្លាំង​ជា​ដើម។ យ៉ាង​ណា​មិញ ចុះ​រឿង​រួម​ភេទ​ជា​មួយ​នឹង​គូស្នេហ៍​វិញ? គួរ​កាត់បន្ថយ ឬ​ជៀសវាង​តែ​ម្តង? ​​ការ​រួម​ភេទ​អំឡុង​ពេល​ពពោះ​ ជា​រឿង​ធម្មតា​? ​គ្នា​យើង​មួយ​ចំនួន​ ​អាច​មិន​ទាន់​​យល់​ច្បាស់​ពី​​សរីរាង្គ​បន្ត​ពូជនៅ​ឡើយ​។ ជា​ទូទៅ ការ​ស៊ក​បញ្ចូល​លិង្គអំឡុង​ពេល​ពពោះ ​មិន​អាច​ចូល​ជ្រៅ​ហួស​ពី​ទ្វារ​មាស​របស់​ស្ត្រី​បាន​ឡើយ មាន​ន័យ​ថា​ ពុំ​មាន​ហានិភ័យ​ដល់​ទារក​ក្នុង​ផ្ទៃ​ នៅ​ពេល​ដែល​យើង​រួម​ភេទ អំឡុង​ពេល​ពពោះ​ឡើយ លើក​លែង​តែ​​យើង​ស្ថិត​​ក្នុង​ហានិភ័យ​ខ្ពស់​អំឡុង​ពេល​ពពោះ​ដែល​គ្រូពេទ្យ​ហាមឃាត់។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ​អំឡុង​ពេល​ពពោះ កាយវិការ​រួម​ភេទ​បែប​ណា ទើប​សុវត្ថិភាព? រួម​ភេទ​ពី​ចំហៀង បែរ​មុខ​រក​គ្នា ស៊ក​ប្រដាប់​ភេទ​​បុរស​ពី​ខាង​ក្រោយ​ ដោយ​​​​ខាង​ស្ត្រី​ច្រត់​ដៃ និង​ជង្គង់​​ រួម​ភេទ​ដោយ​ឲ្យ​ខាង​ស្ត្រី​នៅ​ពី​លើ។ ជាមួយ​គ្នា​នេះ​ដែរ ម៉ាក់​ៗ​គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​សម្ភព​បន្ថែម​ ដើម្បី​យល់​ដឹង​ឲ្យ​កាន់​តែ​ច្បាស់​ពី​កាយវិការ​រួម​ភេទ​ដែល​មាន​សុវត្ថិភាព និង​គួរ​ជៀសវាង​​។ [embed-health-tool-due-date] ការ​រួម​ភេទ​នៅ​ត្រី​មាស​ទី​១​ អាច​បណ្តាល​ឲ្យ​រលូត​កូន? ក្នុង​ករណី​ភាគ​ច្រើន​ ការ​រលូត​កូន​ អាច​បង្ក​មក​ពី​ភាព​មិន​ប្រក្រតី​នៃ​ក្រូម៉ូសូម​នៅ​ក្នុង​អំប្រ៊ីយ៉ុង​ដែល​កំពុង​លូតលាស់​។ ក្រៅ​ពី​នេះ បញ្ហា​រលូត​កូន​ ក៏​អាច​បណ្តាល​មក​ពី​​​កត្តា​មួយ​ចំនួន​ រួម​មាន​ ម៉ាក់​​មាន​វ័យ​ច្រើន​ ជំងឺ​ទឹក​នោម​ផ្អែម ដុំ​ស្បូន ឬ​​បែបបទ​រស់​នៅ​មិន​ល្អ។ ចំណែក​ឯ​ការ​រួម​ភេទ​ គឺ​មាន​សុវត្ថិភាព​១០០%​ អំឡុង​ពេល​ពពោះ​ទាំង​មូល មិន​ថា​នៅ​ត្រី​មាស​ទី​ប៉ុន្មាន​ឡើយ ប្រសិនបើ​យើង​មាន​ហានិភ័យ​ទាប​ និង​គភ៌​មាន​សុវត្ថិភាព​ (ដូច​ដែល​បាន​បញ្ជាក់​ពី​គ្រូពេទ្យ​ខាង​សម្ភព)។ ពេល​ណា​ដែល​មិន​គួរ​រួម​ភេទ​អំឡុង​ពេល​ពពោះ? គ្រូពេទ្យ​អាច​នឹង​ណែនាំ​ឲ្យ​យើង​ជៀសវាង​ការ​រួម​ភេទ​តែ​ម្តង ប្រសិនបើ​ម៉ាក់​ៗ​ស្ថិត​ក្នុង​ហានិភ័យ​ខ្ពស់​នៃ​ការ​រលូត​កូន​ ដែល​មាន​ដូចជា៖ សុក​ពាំង​មាត់​ស្បូន​ ខ្សោយ​មាត់​ស្បូន ធ្លាប់​រលូត​កូន​ពី​មុន មាន​កូន​ភ្លោះ ទឹក​នោម​ផ្អែម​ពេល​ពពោះ។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន […]


ការថែទាំផ្ទៃពោះមុនសម្រាល

កំពូលអាហារ៤មុខ ល្អ​សម្រាប់​ស្រ្តី​ពពោះ ម៉ាក់ៗកុំរំលង

អំឡុង​ពេល​ពពោះ ការ​ជ្រើសរើស​របប​អាហារ​ដែល​ត្រឹមត្រូវ​មាន​សារៈសំខាន់​ណាស់​ ដើម្បី​ទ្រទ្រង់​ដល់​សុខភាព​​​​​ម្តាយ​​ និង​កូន​ក្នុង​ផ្ទៃ។ ជាក់ស្តែង មាន​អាហារ​​ជា​ច្រើន​ប្រភេទ​​ដែល​មាន​គុណ​តម្លៃ​ល្អ​​​អាច​ជួយ​បំបាត់​រោគសញ្ញា​ពពោះ​មួយ​ចំនួន​ដូចជា ចង្អោរ ឈឺ​ក្បាល និង​គេង​មិន​លក់​។ តើ​​ពពួក​អាហារ​ទាំង​នោះ​មាន​អ្វី​ខ្លះ?​ ១. សណ្តែក​ខ្មៅ ​ការ​រំលាយ​អាហារ​​អាច​មាន​ភាព​យឺតយ៉ាវ​អំឡុង​ពេល​ពពោះ ដែល​​ជា​ហេតុ​នាំ​ឲ្យ​​ម៉ាក់​ៗ​ប្រឈម​នឹង​ការ​ទល់​លាមក។ ដូច្នេះ​ហើយ ស្ត្រី​ពពោះ​គួរ​តែ​ញ៉ាំ​ពពួក​អាហារ​​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ឲ្យ​បាន​ច្រើន​ ដើម្បី​កាត់បន្ថយ​រោគសញ្ញា​​មួយ​នេះ។ ចំពោះ​អាហារ​​ផ្ទុក​ទៅ​ដោយ​ជាតិ​សរសៃ​ខ្ពស់​ ដែល​យើង​មិន​គួរ​រំលង​នោះ គឺ​សណ្តែក​ខ្មៅ​នេះ​ឯង ពីព្រោះ​​សណ្តែក​ខ្មៅ​​ប្រហែល​​២០០ក្រាម​ ​​អាច​ផ្តល់​​​ជាតិ​សរសៃ​ចំនួន​១៥,៦ ក្រាម​ ដែល​ស្មើ​នឹង​ពាក់​កណ្តាល​នៃ​​តម្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​យើង។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ២. ខ្ញី ជាមួយ​នឹង​សមាសធាតុ​ប្រឆាំង​នឹង​ការ​រលាក ខ្ញី​បាន​ក្លាយ​ជា​រូបមន្ត​ធម្មជាតិ​​​ដ៏​សំខាន់​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ចង្អោរ និង​ក្អួត​។ ម៉ាក់​ៗ​អាច​ញ៉ាំ​ជា​ប្រភេទ​ទឹក​ខ្ញី​ក្តៅ​ឧណ្ហៗ​ ឬ​ទំពារ​​តែ​ម្តង ដើម្បី​សម្រួល​ដល់​បញ្ហា​ក្រពះ​។ ៣. ផ្លែ​រ៉ាសប៊ឺរី (Raspberries) ដូច​គ្នា​ទៅ​នឹង​សណ្តែក​ខ្មៅ​ដែរ ផ្លែ​រ៉ាសប៊ឺរី​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ខ្ពស់​ ដែល​អាច​ជួយ​បញ្ចៀស​ជំងឺ​ឫសដូងបាត។ ក្នុង​អំឡុង​ត្រី​មាស​ទី​៣ ស្រី​ៗ​យើង​តែង​​ប្រឈម​នឹង​បញ្ហា​​ពិបាក​បត់​ជើង​ធំ ដោយ​សារ​តែ​គភ៌​​ដែល​កំពុង​វិវឌ្ឍ​បាន​ដាក់​សម្ពាធ​លើ​ឆ្អឹង​អាង​ត្រគាក។ ប៉ុន្តែ​ ការ​បង្កើន​កម្រិត​ជាតិ​សរសៃ​ អាច​ជួយ​ឲ្យ​លាមក​ទន់​ និង​ងាយ​ស្រួល​ក្នុង​ការ​បន្ទោបង់។ [embed-health-tool-due-date] ៤. ស្ករ​កៅស៊ូ​គ្មាន​ជាតិ​ស្ករ អាការៈ​ក្រហាយ​ទ្រូង ឬ​ក្តៅ​ក កើត​ឡើង​ជា​ទូទៅ អំឡុង​ពេល​ពពោះ​ដោយ​សារ​តែ​កត្តា​អ័រម៉ូន។ ដូច​នេះ ដើម្បី​ដោះស្រាយ​បញ្ហា​ខាង​លើ ម៉ាក់​ៗ​គួរ​ទំពារ​ស្ករ​​កៅស៊ូ​ដែល​គ្មាន​ជាតិ​ស្ករ​​ ក្រោយ​ញ៉ាំ​អាហារ​រយៈពេល​៣០​នាទី ដើម្បី​ជំរុញ​ឲ្យ​មាន​ទឹក​មាត់​ និង​បង្កើន​ការ​លេប​អាហារ ក៏​ដូចជា​កាត់បន្ថយ​អាការៈ​ក្រហាយ​ទ្រូង​ផង​ដែរ។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល […]


បញ្ហាផ្ទៃពោះ

បើមានជំងឺរលាកពោះវៀនរ៉ាំរ៉ៃអំឡុងពេលពពោះ អាច​ប៉ះពាល់ដល់ទារកក្នុងផ្ទៃអត់?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​ជំងឺ​​ ​Crohn's disease (រលាក​ពោះវៀន​រ៉ាំរ៉ៃ) ភាគ​ច្រើន​ នៅ​តែ​​អាច​មាន​ផ្ទៃពោះ​​ធម្មតា និង​សម្រាល​កូន​ដែល​មាន​សុខភាព​ល្អ ប្រសិនបើ​យើង​​អាច​គ្រប់​គ្រង​​ជំងឺ​បាន​។ ​នៅ​ពេល​ដែល​ម៉ាក់​​​ញ៉ាំ​អាហារ​ដែល​មាន​តុល្យភាព​ ជាមួយ​នឹង​អាហារ​បំប៉ន​អំឡុង​ពេល​ពពោះ​ ក៏​ដូចជា​ហាត់ប្រាណ​ជា​ប្រចាំ នោះ​នឹង​​អាច​ជួយ​​បញ្ចៀស​ហានិភ័យ​ផ្សេង​ៗ​ចំពោះ​ម៉ាក់​ និង​ទារក​​។ ​ជំងឺ​Crohn's disease​​ជា​អ្វី​? ជំងឺ​Crohn's disease គឺ​ជា​ការ​រលាក​​ពោះវៀន​រ៉ាំរ៉ៃ ដែល​ប៉ះពាល់​ដល់​​ផ្នែក​ណា​មួយ​នៃ​បំពង់​រំលាយ​អាហារ ពី​មាត់​ទៅ​រន្ធ​គូទ។ បន្ថែម​ពី​នេះ ជំងឺ​នេះ​ក៏​​ជះ​ឥទ្ធិពល​ដល់​ពោះវៀន​តូច និង​​ផ្នែក​នៃ​ពោះវៀន​ធំ។ រោគសញ្ញា​មួយ​ចំនួន​នៃ​ជំងឺ Crohn's disease រួម​មាន​ ​គ្រុន​ក្តៅ មាន​ឈាម​ក្នុង​លាមក ដំបៅ​មាត់​ រាករូស និង​ឈឺ​ពោះ។ ថ្វី​ត្បិត​តែ​​យើង​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​បង្ក​ជាក់លាក់​ក៏​ពិត​មែន​ ប៉ុន្តែ​អ្នក​ជំនាញ​ជឿ​ថា អ្នក​ដែល​មាន​ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ​វាយ​ប្រហារ​ខ្លួន​ឯង មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​នេះ ជក់​បារី ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់ និង​ប្រើ​​ពពួក​ថ្នាំ​ផ្សះ​ជាក់លាក់​មួយ​ចំនួន​ អាច​ប្រឈម​នឹង​​ហានិភ័យ​នៃ​ការ​កើត​​ជំងឺCrohn's disease​នេះ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ បើ​ម៉ាក់​មាន​ជំងឺ​Crohn's disease​​ អាច​ពពោះ​ដោយ​សុវត្ថិភាព​ទេ? ចំពោះ​ស្ត្រី​​ដែល​មាន​ជំងឺ​រលាក​ពោះវៀន​រ៉ាំរ៉ៃ​នៅ​តែ​អាច​មាន​ផ្ទៃពោះ​ប្រកប​ដោយ​សុវត្ថិភាព ប្រសិនបើ​ទទួល​បាន​ការ​តាមដាន​ត្រឹមត្រូវ​ពី​គ្រូពេទ្យ​ឯកទេស​ខាង​ក្រពះ​ពោះវៀន និង​សម្ភព។ គ្នា​យើង​គួរ​ពិគ្រោះ​យោបល់​ជា​មួយ​គ្រូពេទ្យ ​ពី​ផែន​ការ​យក​កូន​ ដើម្បី​ទទួល​បាន​ការ​ផ្លាស់ប្ដូរ​ថ្នាំ​ ក៏​ដូចជា​ចាប់ផ្តើម​ញ៉ាំ​អាហារ​បំប៉ន​អំឡុង​ពេល​ពពោះ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​​ពិការភាព​ពី​កំណើត​របស់​ទារក។​​ [embed-health-tool-due-date] ​បើ​យើង​មាន​ជំងឺ​Crohn's disease គួរ​យក​កូន​ពេល​ណា​ល្អ? ពេល​វេលា​ដ៏​ល្អ​បំផុត​ក្នុង​ការ​យក​កូន​ គឺ​អំឡុង​ពេល​ដែល​ជំងឺ​មិន​​សូវ​ធ្វើ​ទុក្ខ​ខ្លាំង​រយៈ​ពេល​ពី​៣ ទៅ​៦​ខែ និង​នៅ​ពេល​ដែល​​​​យើង​មិន​ប្រើ​ពពួក​ថ្នាំ​Steroid ពីព្រោះ​បើ​យើង​មាន​ផ្ទៃពោះ​នៅ​អំឡុង​ពេល​ដែល​ជំងឺ​សកម្ម​ខ្លាំង នោះ​នឹង​អាច​ធ្វើ​ឲ្យ​រោគសញ្ញា​កាន់​តែ​អាក្រក់​ […]


ការថែទាំផ្ទៃពោះមុនសម្រាល

ញ៉ាំទឹកក្តៅឧណ្ហៗអំឡុងពេលពពោះ ផ្តល់គុណប្រយោជន៍អ្វីខ្លះ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិន​ថា​ស្រី​ៗ​យើង​កំពុង​តែ​មាន​ផ្ទៃពោះ​ឬ​អត់​ទេ ការ​ញ៉ាំ​ទឹក​គ្រប់គ្រាន់​មាន​សារៈសំខាន់​​ណាស់​ ដើម្បី​ជួយ​ជំរុញ​លំហូរ​ឈាម​ ពង្រឹង​មុខងារ​រាងកាយ ក៏​ដូចជា​ជួយ​សម្រួល​ដល់​ការ​បន្ទោបង់​។ មិន​តែ​ប៉ុណ្ណោះ ជាតិ​ទឹក​​គ្រប់គ្រាន់​ក៏​អាច​ជួយ​កាត់បន្ថយ​អាការៈ​ឈឺក្បាល​អំឡុង​ពេល​ពពោះ​ផង​ដែរ។ ដូច្នេះ​ហើយ ទើប​ស្ត្រី​ពពោះ​គួរ​ញ៉ាំ​ទឹក​យ៉ាង​ហោច​ណាស់​ពី​៨​ ទៅ​១២​កែវ​ជា​រៀង​រាល់​ថ្ងៃ ឬ​២,៣លីត្រ។ ប៉ុន្តែ តើ​ម៉ាក់​ៗ​ដឹង​អត់​ថា​ទឹក​ក្ដៅ​ឧណ្ហ​ៗ ​មាន​គុណប្រយោជន៍​ច្រើន​ជាង​ទឹក​ធម្មតា​ទៅ​ទៀត​អំឡុង​ពេល​ពពោះ? [embed-health-tool-due-date] អត្ថប្រយោជន៍​នៃ​ការ​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​អំឡុង​ពេល​ពពោះ ជួយ​សម្រួល​​ការ​រំលាយ​អាហារ​ ដោយ​កម្ចាត់​ជាតិ​ពុល​ចេញ​ពី​រាងកាយ សម្អាត​​ប្រពន្ធ័រំលាយ​អាហារ ដោយ​ជួយ​ឲ្យ​រាងកាយ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​កាន់​តែ​ប្រសើរ និង​ងាយ​ស្រួល​ក្នុង​ការ​បញ្ជូន​ទៅ​ឲ្យ​​កូន​ក្នុង​ផ្ទៃ ជួយ​រំលាយ​ដំណក់​​ខ្លាញ់ ជួយ​កាត់បន្ថយ​អាការៈ​ចាញ់​កូន កាត់បន្ថយ​បញ្ហា​ទល់​លាមក​ និង​ជួយ​ឲ្យ​បន្ទោបង់​​ទៀងទាត់ បញ្ចៀស​បញ្ហា​ជាក់លាក់​មួយ​ចំនួន​ ដូចជា​ការ​ឆ្លង​មេរោគ​បំពង់​ក ក្អក​ ផ្ដាសាយ​ធម្មតា ឬ​គ្រុន​ផ្ដាសាយ​ធំ​នៅ​រដូវ​រងា។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ម៉ាក់​មិន​គួរ​ញ៉ាំ​ទឹក​បែប​ណា? ស្រប​ពេល​ដែល​ការ​ញ៉ាំ​ទឹក​​ក្ដៅ​ឧណ្ហ​ៗ​ផ្ដល់​គុណប្រយោជន៍​យ៉ាង​ច្រើន​សម្រាប់​ស្ត្រី​ពពោះ ម៉ាក់​ៗ​ត្រូវ​​ញ៉ាំ​តែ​ទឹក​ដាំ​ពុះ ដែល​គ្មាន​មេរោគ និង​បាក់តេរី​ផ្សេងៗ។ ម្យ៉ាង​វិញ​ទៀត ម៉ាក់​មិន​ត្រូវ​ញ៉ាំ​ទឹក​ដែល​គ្មាន​ប្រភព​ច្បាស់លាស់​ឡើយ និង​ជៀសវាង​ញ៉ាំ​ទឹក​ច្រើន​ជ្រុល​​ក្នុង​មួយ​លើក​ៗ ពីព្រោះ​ការ​ធ្វើ​បែប​នេះ អាច​ដាក់​សម្ពាធ​ខ្លាំង​ដល់​តម្រង​នោម​។ យ៉ាង​ណា​មិញ អ្នក​ជំនាញ​ណែនាំ​ឲ្យ​ស្ត្រី​ពពោះ​ញ៉ាំ​ទឹក​មួយ​ពែង​ក្នុង​មួយ​ម៉ោង​ ព្រម​ទាំង​អាច​បន្ថែម​ក្រូច​ឆ្មារ ​ឬ​ឪឡឹក​ពីរ​បី​ចំណិត​​ទៅ​ក្នុង​ទឹក​ ដើម្បី​បន្ថែម​រសជាតិ​ឲ្យ​កាន់​តែ​ឆ្ងាញ់​ពិសា។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន? សម្រាលកូនរួច […]


ការថែទាំផ្ទៃពោះមុនសម្រាល

អ្នកមានជំងឺទឹកនោមផ្អែមប្រភេទ១ ឬ២ ពេលពពោះគួរមានរបបអាហារបែបណា?

ការ​ពពោះ​ ជា​ដំណាក់កាល​ដ៏​រំភើប​រីករាយ​របស់​ម៉ាក់​ៗ​ ហើយ​ក៏​ជា​ពេល​ដែល​រាងកាយ​ប្រឈម​នឹង​ការ​ប្រែប្រួល​ជា​ច្រើន​ដូច​គ្នា។ យ៉ាង​ណា​មិញ សម្រាប់​ម៉ាក់​ៗ​ដែល​មាន​​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ ឬ​ប្រភេទ​២ ការ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​​ជា​មុន​មាន​សារៈសំខាន់​ណាស់​ ដើម្បី​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ ក៏​ដូចជា​បង្កើត​ផែនការ​របប​អាហារ​ដែល​ប្រមូលផ្ដុំ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ល្អ​ៗ​សម្រាប់​រាងកាយ​។ ហេតុអ្វី​​ចាំបាច់​ត្រូវ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម? ជាក់ស្ដែង ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ នៅ​អំឡុង​ពេល​ព្យាយាម​យក​កូន និង​ក្រោយ​ពេល​មាន​ផ្ទៃ​ពោះ​​ថ្មី​ៗ ​អាច​បង្កើន​ហានិភ័យ​នៃ​ការ​រលូត​កូន​ និង​​កូន​ខូច​ទ្រង់ទ្រាយ​ពី​កំណើត។ ដូច​គ្នា​នេះ​ដែរ ប្រសិនបើ​ម៉ាក់​មាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​នៅ​ពាក់​កណ្ដាល​ត្រី​មាស​ទី​២ និង​​មុន​ពេល​សម្រាល​ នោះ​អាច​ធ្វើ​ឲ្យ​​កូន​មាន​ទំហំធំ និង​ទម្ងន់​​ធ្ងន់​ជាង​ធម្មតា ដែល​អាច​ប៉ះពាល់​ដល់​ការ​សម្រាល​កូន​តាម​​ធម្មជាតិ​។ ចំណែក​ឯ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ អាច​ប្រឈម​នឹង​ជំងឺ​លើស​ឈាម​ដែល​បណ្ដាល​មក​ពី​ការ​មាន​ផ្ទៃពោះ ហើយ​បរិមាណ​ទឹក​ភ្លោះ​នឹង​មាន​ការ​កើន​ឡើង​ច្រើន​ជ្រុល​ថែម​ទៀត​ផង។ [embed-health-tool-due-date] ស្ត្រី​ពពោះ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ ឬ​ប្រភេទ​២​គួរ​ញ៉ាំ​របប​អាហារ​អ្វី​ខ្លះ? ​​​អាហារ​ដែល​គួរ​ញ៉ាំ បន្លែ​ចម្រុះ គ្រាប់​ធញ្ញជាតិ ដូចជា​ស្រូវ​សាឡី អង្ក​សម្រូប ពោត​ ផ្លែឈើ​ស្រស់ ទឹក​ដោះ​គោ​មាន​ជាតិ​ខ្លាញ់​ទាប សាច់​គ្មាន​ខ្លាញ់ និង​សាច់​ត្រី ក្រៅ​ពី​របប​អាហារ​ទាំង​នេះ យើង​ក៏​ត្រូវ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​​ឲ្យ​បាន​ល្អ តាម​រយៈ​ការ​ញ៉ាំ​អាហារ​ក្នុង​បរិមាណ​តិចតួច​ឲ្យ​បាន​ញឹកញាប់ និង​បញ្ចូល​សារធាតុ​ចិញ្ចឹម​ផ្សេង​ៗ​សម្រាប់​ស្ត្រី​ពពោះ​ដូចជា អាស៊ីដ​ហ្វូលិក ជាតិ​ដែក​ វីតាមីន​D និង​កាល់ស្យូម។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ អាហារ​ដែល​គួរ​ជៀសវាង ជៀសវាង​ញ៉ាំ​គ្រឿង​ស្រវឹង និង​ជក់​បារី ជៀសវាង​ញ៉ាំ​​សាច់ ឬ​បន្លែ​ឆៅ ជៀសវាង​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​លើស​ពី​២០០មីល្លីក្រាម​ក្នុង​មួយ​ថ្ងៃ កាត់បន្ថយ​ការ​ញ៉ាំ​បង្អែម ឬ​របស់​ផ្អែម​ ជៀសវាង​ញ៉ាំ​ស្ករ​សិប្បនិម្មិត​ អំឡុង​ពេល​ពពោះ។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ […]


ការថែទាំផ្ទៃពោះមុនសម្រាល

ស្រ្តីពពោះគួរញ៉ាំទឹកបែបណា ល្អចំពោះសុខភាព?

នៅ​ពេល​ស្រី​ៗ​មាន​ទម្ងន់​ តម្រូវ​ការ​ទឹក​នឹង​កើន​ឡើង​លើស​ពី​ស្រ្តី​ធម្មតា។ តម្រូវ​ការ​កើន​ឡើង​នេះ គឺ​ដើម្បី​ផលិត​ទឹក​ភ្លោះ ផលិត​ឈាម​បន្ថែម បង្កើត​កោសិកា​ថ្មី ដឹក​នាំ​សារជាតិ​ចិញ្ចឹម ជំនួយ​ដល់​ប្រ​ព័ន្ធ​រំលាយ​អាហារ និង​ដើម្បី​កម្ចាត់​កាក​សំណល់ និង​ជាតិពុល​ពី​រាង​កាយ​។ ក្រៅ​ពី​នេះ​ការ​បំពេញ​ជាតិ​ទឹក​ដល់​រាង​កាយ​គ្រប់​គ្រាន់​ក៏​ជួយ​ឲ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះ​កាត់​បន្ថយ​ហានិភ័យ​ទល់​លាមក​​ដែល​អាច​នាំ​ឲ្យ​កើត​ជំងឺ​ឫសដូង​បាត​ និង​អស់​កម្លាំង​ផង​ដែរ​។​ ដោយ​សារ​ពេល​ពពោះ​ ស្រ្តី​ត្រូវ​ការ​ទឹក​ច្រើន​ជាង​ពេល​ធម្មតា ដូច​នេះ​ក្នុង​មួយ​ថ្ងៃ​​គួរ​ញ៉ាំ​ទឹក​ឲ្យ​បាន​រង្វង់​ពីរ​​លីត្រ​។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ​រោគ​សញ្ញា​ខ្វះ​​ជាតិ​ទឹក​ ​ស្រ្តី​ពពោះ​ដែល​មាន​បញ្ហា​ខ្វះ​ជាតិ​ទឹក​អាច​នឹង​ចេញ​រោគ​សញ្ញា​ដូច​ជា​៖ មាន​អារម្មណ៍​ស្រេក​ទឹក​ ទឹកនោម​ពណ៌លឿង ឬ​មាន​ក្លិន​មិន​ល្អ​ វិល​មុខ ឬ​ធេងធោង​ ស្ងួត​មាត់ បបូរ​មាត់ និង​ភ្នែក​ ​ក្នុង​ករណី​មិន​ច្បាស់​ក្នុង​ចិត្ត​ថា​គួរ​ញ៉ាំ​ទឹក​កម្រិត​ណា​ល្អ​ចំពោះ​សុខភាព​ពេល​ពពោះ ស្រី​ៗ​យើង​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​។​ ដូច​គ្នា​ដែរ បើ​សិន​ជា​រោគ​សញ្ញា​ខ្វះ​ជាតិ​ទឹក​នៅ​បន្ត​កើត​មាន​មិន​បាត់​ទៅ​វិញ ក្រោយ​ពី​បាន​ញ៉ាំ​ទឹក​ច្រើន​ហើយ​ក៏​ដោយ ស្រ្តី​ពពោះ ក៏​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដែរ​។​ តិចនិក​បំពេញ​ជាតិ​ទឹក​សម្រាប់​ស្រ្តី​ពពោះ​ ដើម្បី​រក្សា​ជាតិ​ទឹក​ក្នុង​រាង​កាយ​ឲ្យ​បាន​ល្អ ស្រ្តី​កំពុង​ពពោះ គួរ​ចៀសវាង​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ីន និង​ងាក​មក​ញ៉ាំ​ទឹក​ផ្លែឈើ​ស្រស់ ឬ​ទឹក​ដោះ​គោ​ជំនួស​វិញ​។ ដូច​គ្នា​ដែរ ការ​ញ៉ាំ​ផ្លែ​ឈើ និង​បន្លែ ក៏​ជា​ការ​បន្ថែម​ជាតិ​ទឹក​ដល់​រាង​កា​យ​ដូច​គ្នា​។ មួយ​វិញ​ទៀត​​ស្រ្តី​មាន​ផ្ទៃ​ពោះ​​គួរ​ចៀស​វាង​ត្រូវ​កម្ដៅ​ថ្ងៃ​ខ្លាំង ដែល​ជា​ហេតុ​នាំ​ឲ្យ​បាត់​បង់​ជាតិ​ទឹក​ដូច​គ្នា។ ដូច​នេះ បើ​ចង់​ហាត់​ប្រាណ គួរ​ហាត់​ពេល​ព្រឹក​ព្រលឹម ឬ​ពេល​ល្ងាច​ ដើម្បី​កុំ​ឲ្យ​ត្រូវ​កម្ដៅ​ថ្ងៃ​ខ្លាំង និង​ត្រូវ​បន្ថែម​ការ​ញ៉ាំ​ទឹក បើ​សិន​ជា​បញ្ចេញ​សកម្ម​ភាព​រាង​កាយ​ច្រើន​។​ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? […]


ការថែទាំផ្ទៃពោះមុនសម្រាល

៣យ៉ាង បង្ការជំងឺទឹកនោមផ្អែមពេលពពោះ ម៉ាក់ៗមិនគួររំលង

ស្រី​ៗ​យើង​តែង​ប្រឈម​នឹង​បញ្ហា​​ផ្សេង​ៗ​ជា​ច្រើន​អំឡុង​ពេល​ពពោះ ហើយ​បញ្ហា​ចម្បង​មួយ​ គឺ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​ ដែល​អាច​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សុខភាព​ម៉ាក់​ និង​អា​អូន​ក្នុង​ផ្ទៃ។ ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ អាច​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ម៉ាក់​កើន​ឡើង ដែល​ជា​ហេតុ​នាំ​ឲ្យ​កើត​មាន​ផលវិបាក​សុខភាព​ធ្ងន់ធ្ងរ ដូចជា​សម្ពាធ​ឈាម​ខ្ពស់​ ជំងឺ​បម្រុង​ក្រឡា​ភ្លើង កូន​កើត​មិន​គ្រប់​ខែ ការ​សម្រាល​ដោយ​វះកាត់ ឬ​​កូន​ស្លាប់​ក្នុង​ផ្ទៃ​ក៏​មាន។ ហេតុនេះ​ហើយ​ ដើម្បី​ការពារ​ខ្លួន​ពី​ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​​ ម៉ាក់​គួរ​តែ​អនុវត្ត​តិចនិក​​មួយ​ចំនួន​​​ដូច​ខាង​ក្រោម​។ ១. រក្សា​ទម្ងន់​ខ្លួន​ឲ្យ​បាន​ល្អ ពិត​ណាស់​ ម៉ាក់​ៗ​ដែល​​លើស​ទម្ងន់​ ឬ​ធាត់​ជ្រុល​ អាច​មាន​ហានិភ័យ​កាន់​តែ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ បើ​ធៀប​នឹង​​ម៉ាក់​ដែល​មាន​ទម្ងន់​ខ្លួន​ធម្មតា។ មួយ​វិញ​ទៀត បញ្ហា​ធាត់​ជ្រុល​ក៏​អាច​បង្ក​ផលវិបាក​អំឡុង​ពេល​សម្រាល​ និង​ធ្វើ​ឲ្យ​យើង​ងាយ​ប្រឈម​នឹង​បញ្ហា​សុខភាព​ផ្សេង​ៗ​ផង​ដែរ។ ដូច្នេះ​ហើយ​ ស្ត្រី​ពពោះ​គួរ​ព្យាយាម​រក្សា​ទម្ងន់​ខ្លួន​ឲ្យ​បាន​សម​ល្មម ទើប​ជា​ការ​ប្រសើរ។ [embed-health-tool-due-date] គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ​​​​២. ហាត់​ប្រាណ​ជា​រៀង​រាល់​ថ្ងៃ ទន្ទឹម​នឹង​នេះ​ដែរ ការ​ហាត់​ប្រាណ​ជា​រៀង​រាល់​ថ្ងៃ អាច​គ្រប់គ្រង​កម្រិត​គ្លុយកូស​​បាន​យ៉ាង​ល្អ និង​អាច​​បង្ការ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​បាន​។ ម៉ាក់​ៗ​គួរ​ហាត់ប្រាណ​យ៉ាង​ហោច​ណាស់​៥​ដង​ក្នុង​មួយ​សប្ដាហ៍ និង​មាន​រយៈ​ពេល​​ប្រហែល​៤៥​នាទី​ក្នុង​មួយ​ថ្ងៃ​ ដើម្បី​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ។ ៣. ញ៉ាំ​របប​អាហារ​ល្អ​ៗ ​ម៉ាក់​គួរ​ជ្រើសរើស​ញ៉ាំ​​បន្លែ​ ផ្លែឈើ​​ស្រស់​ និង​​ពពួក​គ្រាប់​ធញ្ញជាតិ ព្រម​ទាំង​ឈប់ជក់បារី និងចៀសវាងផឹក​គ្រឿង​ស្រវឹង ក៏​ដូចជា​​អាហារ​កែច្នៃ និង​អាហារ​កំប៉ុង។ បន្ថែម​ពី​នេះ ម៉ាក់​ចាំបាច់​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ និង​ជៀសវាង​ការ​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​បន្ថែម​។ ៤. ពិនិត្យ​សុខភាព​ជា​ទៀងទាត់ ប្រការ​ដែល​សំខាន់​ គ្នា​យើង​មិន​គួរ​ខកខាន​ក្នុង​ការ​ពិនិត្យ​សុខភាព​ឡើយ​។ ជា​ពិសេស​ សម្រាប់​ម៉ាក់​ៗ​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពោះ គឺ​គួរ​តាមដាន​សុខភាព​ឲ្យ​បាន​ដិតដល់​ និងទោះ​បី​​ជា​សម្រាល​កូន​ហើយ​ក៏​ដោយ។ ជាង​នេះ​ទៅ​ទៀត ម៉ាក់​មិន​ត្រូវ​ប្រើប្រាស់​ថ្នាំ​ផ្សេង​ៗ​ ដោយ​គ្មាន​វេជ្ជបញ្ជា​ឡើយ ពីព្រោះ​អាច​បង្ក​បញ្ហា​ដល់​កូន​ក្នុង​ផ្ទៃ និង​ខ្លួន​ឯង​ផ្ទាល់។ អត្ថបទគួរអាន៖ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស