backup og meta

ម៉ាក់​ៗ​កំពុង​ពពោះ អាច​ញ៉ាំ​​សាច់​អន្ទង់​បាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 21, 2021

    ម៉ាក់​ៗ​កំពុង​ពពោះ អាច​ញ៉ាំ​​សាច់​អន្ទង់​បាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ម៉ាក់​ៗ​មួយ​ចំនួន ​​អាច​មាន​អារម្មណ៍​ចង់​ញ៉ាំ​សាច់អន្ទង់​នៅ​អំឡុង​ពេល​ពពោះ​។ ប៉ុន្តែ​ តើ​ការ​ញ៉ាំ​អន្ទង់​​អាច​បង្ក​គ្រោះថ្នាក់​ ឬ​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ដែរ​អត់?

    ពិត​ណាស់ អន្ទង់​​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ ដែល​ស្រី​ៗ​យើង​អាច​បញ្ចូល​ក្នុង​របប​អាហារ​នៅ​អំឡុង​ពេល​ពពោះ ដើម្បី​​​ធានា​ថា​​ម៉ាក់​ៗ​​ទទួល​បាន​សុខភាព​ល្អ ក៏​ដូចជា​កូន​ក្នុង​ផ្ទៃ​មាន​ការអភិវឌ្ឍ​​ប្រក្រតី​។

    តើ​អន្ទង់​ផ្ដល់​អត្ថប្រយោជន៍​អ្វី​ខ្លះ​អំឡុង​ពេល​ពពោះ​?

    ១. ជំរុញ​សកម្មភាព​រាងកាយ​

    អន្ទង់​ផ្ទុក​បរិមាណ​កាឡូរី​​ខ្ពស់​ រហូត​ដល់​ទៅ​១ ៣៥០​កាឡូរី និង​៣០៣​គីឡូ​កាឡូរី​​សម្រាប់​សាច់​អន្ទង់​ចំនួន​១០០​ក្រាម​។ ដូច​នេះ​ហើយ​ ការ​ញ៉ាំ​សាច់​អន្ទង់​អំឡុង​ពេល​ពពោះ អាច​ជួយ​បង្កើន​ថាមពល​ ក៏​ដូចជា​ប្រឆាំង​នឹង​អាការៈ​អស់​កម្លាំង​បាន​ផង​ដែរ​​។

    ២. ប្រភព​នៃ​ប្រូតេអ៊ីន

    បន្ថែម​ពី​នេះ អន្ទង់​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​ប្រូតេអ៊ីន​ ដែល​​អាច​បង្កើន​ប្រព័ន្ធ​ការពារ​ក្នុង​រាងកាយ​។ ហេតុ​នេះ​ហើយ​ ម៉ាក់​ៗ​គប្បី​​ញ៉ាំ​ប្រូតេអ៊ីន​អំឡុង​ពេល​ពពោះ ​ដើម្បី​ជួយ​ដល់​ការ​លូតលាស់​ និង​ការអភិវឌ្ឍរបស់​ទារក​ក្នុង​ផ្ទៃ​។

    ៣. សម្បូរ​​វីតាមីន

    ពិត​ណាស់​ អន្ទង់​សម្បូរ​ទៅ​ដោយ​វីតាមីន​ជា​ច្រើន​ដូចជា​ វីតាមីន​A និង​វីតាមីន​B12។ ការ​ញ៉ាំ​សាច់​អន្ទង់​ អាច​ជួយ​បង្កើន​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​នៅ​ក្នុង​រាងកាយ ដែល​ជួយ​​ទប់ស្កាត់​បញ្ហា​​ស្រ្តេស​ ក៏​ដូចជា​កម្ចាត់​រ៉ាឌីកាល់​សេរី​។ ម្យ៉ាង​វិញ​ទៀត អន្ទង់​ក៏​អាច​ជួយ​ការពារ​ទារក​ក្នុង​ផ្ទៃ​ពី​ហានិភ័យ​នៃ​ការ​កើត​មិន​គ្រប់​ខែ ទម្ងន់​ស្រាល​នៅ​ពេល​សម្រាល និង​​ខូច​ទ្រង់ទ្រាយ​ប្រព័ន្ធ​ប្រសាទ ជា​ដើម។

    ៤. ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ និង​មាន​សុខភាព​ល្អ​

    បន្ថែម​ពី​នេះ អន្ទង់​ក៏​ផ្ទុក​សារធាតុ​រ៉ែ​ផូស្វ័រ​ផង​ដែរ។ ដូច​នេះ​ ការ​ញ៉ាំ​សាច់​អន្ទង់​ អាច​ជួយ​ឲ្យ​ឆ្អឹង​របស់​ទារក​ក្នុង​ផ្ទៃ​​រឹងមាំ និង​មាន​សុភាព​ល្អ​ ព្រម​ទាំង​ទទួល​បាន​ការអភិវឌ្ឍគ្រោងឆ្អឹង​ទាំងមូល​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​។

    អន្ទង់

    ស្ត្រី​ពពោះ​គប្បី​ញ៉ាំ​សាច់​អន្ទង់​ក្នុង​បរិមាណ​ណា​?

    ​​ស្ត្រី​ពពោះ​គប្បី​ញ៉ាំ​សាច់​អន្ទង់​ក្នុង​កម្រិត​មួយ​សម​ល្មម​ ពីព្រោះ​ថា​បើ​យើង​ញ៉ាំ​ច្រើន​ជ្រុល​ វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​ទាំង​ម្ដាយ​ និង​កូន​ក្នុង​ផ្ទៃ។ ទន្ទឹង​នឹង​នេះ​ដែរ ការ​ញ៉ាំ​អន្ទង់​ដែល​ឆ្អិន​ល្អ អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​បង្ក​រោគ​ក្នុង​ក្រពះ និង​ការ​ពុល​អាហារ។​ យ៉ាង​ណា​មិញ ស្ត្រី​ពពោះ​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​មុន​ពេល​ចាប់ផ្ដើម​បញ្ចូល​សាច់​អន្ទង់​ក្នុង​របប​អាហារ​ ទើប​ជា​ការ​ប្រសើរ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 21, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម