backup og meta

នៅត្រីមាសទី ៣ ម៉ាក់ៗ​គួរ​​តេស្ត​រក​មេរោគម្យ៉ាង បង្ការ​បញ្ហា​ផ្សេងៗកើតលើកូន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Feb 08, 2022

    នៅត្រីមាសទី ៣ ម៉ាក់ៗ​គួរ​​តេស្ត​រក​មេរោគម្យ៉ាង បង្ការ​បញ្ហា​ផ្សេងៗកើតលើកូន

    ការធ្វើតេស្តរកមេរោគស្រ្តេបតូកូកអាចឱ្យម៉ាក់ៗដឹងថា ម៉ាក់ៗមាន ឬគ្មាន​មេរោគ​​ស្រ្តេបតូកូកនៅទ្វារមាស ឬរន្ធគូទ។ ការមានមេរោគ​ស្រ្តេបតូកូក​អាច​មិន​បណ្តាល​ឱ្យ​ម៉ាក់ៗ​មានបញ្ហាសុខភាព តែអាចចម្លង​​​​​​​​​ដល់កូនក្នុង​​​​ផ្ទៃក្នុងអំឡុងពេលសម្រាល និង​អាច​បង្ក​បញ្ហា​សុខ​ភាព​ច្រើន​ដល់​កូន ឬ​អាច​គ្រោះ​ថ្នាក់​ដល់​ជីវិត​ក៏​មាន​។ តើ​តេស្ត​រកមេរោគ​ស្រ្តេបតូកូក​អាចការពារ​​​កូនក្នុងផ្ទៃពីហានិភ័យសុខភាពអ្វីខ្លះ?

    ជាទូទៅម៉ាក់ៗពពោះអាចធ្វើតេស្តរកមេរោគស្រ្តេបតូកូកក្នុងអំឡុងសប្តាហ៍​ទី ៣៥​ ដល់ ៣៧។ គ្រូពេទ្យនឹងធ្វើការកៀរយកទឹករម្អិលពីក្នុងទ្វារមាស និងកៀរយក​កោសិកា​ពី​រន្ធ​គូទ​មកពិនិត្យ​។ ក្នុងករណីខ្លះ គ្រូពេទ្យអាចធ្វើការណែ​នាំម៉ាក់ៗ​ពីរបៀប​ប្រមូល​សំណាកដោយខ្លួន​ឯង។

    ប្រសិនបើលទ្ធផលវិជ្ជមានមានន័យថា ម៉ាក់ៗមានមេរោគស្រ្តេបតូកូកហើយ។ ដូច្នេះ ក្នុង​អំឡុងពេលសម្រាលដោយធម្មជាតិ គ្រូពេទ្យ ឬឆ្មបនឹងប្រើថ្នាំអង់ទីប្យូ៊ទិចឱ្យម៉ាក់ៗ​ដើម្បី​សម្លាប់​មេរោគស្រ្តេបតូកូក និងដើម្បីកាត់បន្ថយ​ហានិភ័យ​កូនក្នុងផ្ទៃ​ពីការឆ្លងមេរោគ​ស្រ្តេបតូកូក។

    ម៉ាក់ៗដែលមានមេរោគស្រ្តេបតូកូកអាចមិនមានរោគសញ្ញានៃការឆ្លងមេរោគ ហើយ​ប្រសិន​បើម៉ាក់ៗមិនបានធ្វើតេស្តរកមេរោគស្រ្តេបតូកូកទេ ម៉ាក់ៗ​អាច​ចម្លង​មេរោគនេះ​ដល់កូនក្នុងផ្ទៃក្នុងពេលសម្រាល

    ទោះបីជាអត្រាឆ្លងមេរោគស្រ្តេបតូកូកអាចមានតិចក៏ដោយ ការឆ្លងមេរោគ​នេះអាច​បណ្តាល​ឱ្យទារកទើបកើតមានបញ្ហាសុខភាពដែលអាចគំរាមកំហែងដល់អាយុជីវិត។

    ទារកទើបកើត

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ប្រសិនបើទារកទើបកើតឆ្លងមេរោគស្រ្តេបតូកូក អាចឈឺភ្លាមៗក្នុងអំឡុងពេលមួយ​សប្តាហ៍​បន្ទាប់ពីសម្រាលរួច។ យើងហៅថា ការឆ្លងមេរោគ​កើតឡើងភ្លាមៗ តែបើទារកទើបកើតឈឺក្នុងរយៈពេលប៉ុន្មានអាទិត្យ ឬខែបន្ទាប់ពីសម្រាលរួច យើង​ហៅ​ថាការឆ្លងមេរោគកើតឡើង​យឺត។

    – ការឆ្លងមេរោគស្រ្តេបតូកូកកើតឡើងភ្លាមៗអាចធ្វើឱ្យទារកមានបញ្ហាសុខភាពធ្ងន់ធ្ងរដូចជា៖

    • រលាកស្រោមខួរក្បាល ឬខួរឆ្អឹងខ្នង (រលាកស្រោមខួរ)
    • ការឆ្លងមេរោគក្នុងសួត (រលាកសួត)
    • ការឆ្លងមេរោគក្នុងឈាម (ការបង្ករោគក្នុងឈាម)

    ទារកទើបកើតមួយចំនួនដែលឈឺភ្លាមៗដោយសារឆ្លងមេរោគ​ស្រ្តេបតូកូក​​​អាចស្លាប់ ទោះបីជាមានការព្យាបាលភ្លាមៗក៏ដោយ។

    – ការឆ្លងមេរោគស្រ្តេបតូកូកដែលកើតឡើងយឺតអាចធ្វើឱ្យទារកមានបញ្ហា​សុខភាពដូចជា៖

    • គ្មានកម្លាំង
    • មួម៉ៅ
    • មិនសូវបៅ
    • ក្តៅខ្លួនខ្លាំង

    ប្រសិនបើប៉ាម៉ាក់សម្គាល់ឃើញអាអូនមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ ប៉ាម៉ាក់​ត្រូវ​ប្រាប់គ្រូពេទ្យជាបន្ទាន់។

    ការធ្វើតេស្តរកមេរោគស្រ្តេបតូកូកមិនត្រឹមតែអាចការពារទារកក្នុងផ្ទៃ​​ពីការឆ្លងមេរោគស្រ្តេបតូកូកក្នុងអំឡុងពេលសម្រាលទេ ថែមទាំងអាចការពារ​​​ម៉ាក់ៗពីការឆ្លង​មេរោគ​ក្នុង​ផ្លូវទឹកនោម សុក ទឹកភ្លោះ ឬចរន្ត​ឈាម​​ទៀតផង ថ្វីបើកម្រកើតឡើងក៏ដោយ។

    គួរអាន៖

     

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Feb 08, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម