backup og meta

ជំនឿចាស់ៗថា ស្រ្តីពពោះផឹកទឹកដូងច្រើន កូនកើតមកក្រចេះដើរ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 25, 2023

    ជំនឿចាស់ៗថា ស្រ្តីពពោះផឹកទឹកដូងច្រើន កូនកើតមកក្រចេះដើរ?

    ចាស់​ៗ​ជំនាន់​មុន​មាន​ទំនៀម​ទម្លាប់ ឬ​ជំនឿ​ច្រើន​ណាស់ សូម្បី​តែ​ការ​ពពោះ​ក៏​ពួក​គាត់​មាន​ជំនឿ​មិន​តិច​ដែរ ហើយ​ជឿ​ថា ម៉ាក់ៗ​ជួន​កាល​ក៏​ចង់​ធុញ​នឹង​ការ​ត្រណម​នេះ​ត្រណម​នោះ​ដែរ។ យ៉ាង​ណា​មិញ​មាន​ម៉ាក់ៗ​មួយ​ចំនួន​អះ​អាង​តាម​ជំនឿ​ចាស់ៗ​ថា ផឹក​ទឹក​ដូង​ច្រើន​ពេល​ពពោះ កូន​កើត​មក​ក្រ​ចេះ​ដើរ ព្រោះ​ទឹក​ដូង​ធ្វើ​ឲ្យ​ជង្គង់​កូន​ទន់?

    គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ឆ្លើយ​តប​ទៅ​នឹង​ការ​អះ​អាង​ខាង​លើ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិនសែនសុខ បាន​ពន្យល់​ថា ការ​អះ​អាង​ថា ផឹក​ទឹក​ដូង​ច្រើន​ពេលពពោះ កូន​កើត​មក​ក្រ​ចេះ​ដើរ បើ​គិត​តាម​ក្បួន​ពេទ្យ​គឺ​មិន​ពិត​ទេ ព្រោះ​នៅ​ក្នុង​វេជ្ជសាស្ត្រ កូន​ក្រចេះ​ដើរ​ទាក់ទង​នឹង​ការលូតលាស់​ផ្នែក​រាងកាយ។

    វេជ្ជបណ្ឌិត​រូប​នេះ​បន្ថែម​ថា កូន​ចេះ​ដើរ ក៏​ពាក់​ព័ន្ធ​នឹង​វ័យ ឬ​អាយុ​ដែល​កូន​ត្រូវ​ចេះ​ដើរ​ដែរ មិន​មាន​អ្វី​ទាក់​ទង​ទៅ​នឹង​ការ​ផឹក​ដូង​សោះ។ ផ្ទុយ​ទៅ​នឹង​ជំនឿ​របស់​ចាស់ៗ ទឹក​ដូង ជា​ជម្រើស​ល្អ​មួយ​ដែល​មាន​ប្រយោជន៍​ខ្លាំង​មែន​ទែន​សម្រាប់​អ្នក​ម្ដាយ​កំពុង​ពពោះ ដោយ​សារ​វា​សម្បូរ​រ៉ែ​មាន​ប្រយោជន៍​ដែល​អាច​ជួយ​ទ្រទ្រង់​រាងកាយ ជួយ​រក្សា​លំនឹង pH ​ក្នុង​ឈាម និង​ពង្រឹង​ចលនា​សាច់​ដុំ និង​សម្រួល​ពេល​យើង​មាន​អាការៈ​គ្រុន​ក្ដៅ​ដែរ។

    ទឹកដូងមានគុណប្រយោជន៍ច្រើន ដូចជា ជួយបញ្ចុះសម្ពាធឈាម បំពេញជាតិទឹក ជួយសម្រួលសរសៃឈាមបេះដូង សម្រកទម្ងន់ និងកាត់បន្ថយអាការៈឈឺក្បាល។

    វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសរោគស្ត្រី និងសម្ភព

    ទាក់​ទង​នឹង​ជំនឿ​ពី​ទឹក​ដូង​ក្នុង​ពេល​ពពោះ​នេះ​ដែរ ចាស់​ៗ​តែងតែ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ផឹក​ទឹក​ដូង​ឲ្យ​បាន​ច្រើន ជាពិសេស​ពេល​ជិត​សម្រាល ត្រូវ​ផឹក​ទឹក​ដូង​ទុំរាល់ថ្ងៃ ដើម្បី​ឲ្យ​ស្រួល​កើត​កូន។ ប៉ុន្តែ ការ​លើក​ឡើង​បែប​នេះ ក៏​មិន​មែន​ជា​ការ​ពិត​ឡើយ ដោយ​ខាង​វិទ្យាសាស្ត្រ​មិន​បាន​បញ្ជាក់​ថា​វា​អាច​ជួយ​អ្វី​បាន​នោះ​ទេ។

    ផឹក​ទឹក​ដូង​ច្រើន​ពេលពពោះ កូន​កើត​មក​ក្រ​ចេះ​ដើរ

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 25, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម