backup og meta

មាន​​បញ្ហា​អីខ្លះ ពេទ្យ​ហាម​​មិន​ឲ្យ​រួមភេទ​អំឡុង​ពពោះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 27, 2021

    មាន​​បញ្ហា​អីខ្លះ ពេទ្យ​ហាម​​មិន​ឲ្យ​រួមភេទ​អំឡុង​ពពោះ?

    ការ​រួមភេទ​ពេល​​ពពោះមិន​មែន​ជា​រឿង​គ្រោះថ្នាក់​ទាំង​អស់​នោះ​ទេ លើក​លែង​តែ​ករណី​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​ពេទ្យ​ហាម​ម៉ាក់ៗ​​រួមភេទ​អំឡុង​ពេល​នេះ ព្រោះ​អាច​ប៉ះពាល់ដល់​កូន​ក្នុង​ផ្ទៃ។

    គណនាថ្ងៃសម្រាលកូន នៅទីនេះ

    ១- ករណី​ណា​ខ្លះ​គ្រូពេទ្យ​ហាមមិន​ឲ្យរួមភេទ​អំឡុង​ពពោះ

    អំឡុង​ពពោះ​នៅ​ត្រីមាស​ដំបូង ការ​ប្រែប្រួល​អ័រម៉ូន អាការៈ​ចាញ់​កូន ធ្វើ​ឲ្យ​ម៉ាក់ៗ​មួយ​ចំនួន​គ្មាន​អារម្មណ៍​នឹង​រឿង​លើ​គ្រែ​នោះ​ទេ។ ប៉ុន្តែបើម៉ាក់ៗ​មានសុខភាព​ល្អ មាន​ចំណង់ អាច​រួមភេទ​បាន​ធម្មតា គ្រាន់​តែ​មាន​ការ​ប្រយ័ត្ន​ប្រយែង​ប៉ុណ្ណោះ។ ទោះ​យ៉ាង​ណា គ្រូពេទ្យ​បាន​ណែនាំ​ចំពោះ​ស្រីៗ​គ្នាយើង​ដែល​មានបញ្ហា​មួយ​ចំនួន​ខាងក្រោម មិន​គួរ​រួមភេទ​​ពេល​ពពោះ​ឡើយ។

    គណនាទម្ងន់ស្ត្រីពពោះ នៅទីនេះ

    ធ្លាប់រលូតកូនញឹកញាប់

    – មាន​ប្រវត្តិ​​កើត​កូន​មិន​គ្រប់​ខែ

    – សុក​ពាំង​មាត់​ស្បូន​មួយ​ផ្នែក ឬ​ទាំង​ស្រុង

    – ប្តី ឬ​ប្រពន្ធ​មាន​ជំងឺកាមរោគ។

    ២- ផលប៉ះពាល់

    មាន​បញ្ហា​ជាច្រើន​អាច​កើត​មាន​ឡើង​ក្នុង​ករណី​ដែល​ម៉ាក់ៗ​រួមភេទ​ទាំង​ខ្លួន​មាន​បញ្ហា​ដូច​រៀបរាប់​ខាងលើ ដែល​បញ្ហា​ទាំង​នោះ​គ្រោះថ្នាក់​បំផុត​ចំពោះ​កូន​ក្នុង​ផ្ទៃ។

    – ប្រឈម​នឹង​ការ​កើត​បេប៊ី​មុន​ខែ

    ធ្លាក់​ឈាម​ដោយ​គ្មាន​មូលហេតុ

    – ទឹក​ភ្លោះ​លេច​ចេញ​ក្រៅ។

    អត្ថបទពាក់ព័ន្ធ៖ 

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 27, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម