backup og meta

ពេលមានផ្ទៃពោះ ហេតុអីចាំបាច់ពិនិត្យឈាម ហើយត្រូវពិនិត្យប៉ុន្មានដង?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 14, 2020

    ពេលមានផ្ទៃពោះ ហេតុអីចាំបាច់ពិនិត្យឈាម ហើយត្រូវពិនិត្យប៉ុន្មានដង?

    ពេល​មាន​ផ្ទៃ​ពោះ គ្រូពេទ្យ​តម្រូវ​ឲ្យ​ម៉ាក់ៗ​ពិនិត្យ​ឈាម ដែល​ការ​ពិនិត្យ​ឈាម​នេះ​ធ្វើ​ឡើង​ចំនួន ២ ដង គឺ​នៅ​ពេល​ដឹង​ថា​មាន​ផ្ទៃពោះ និង​ពេល​ជិត​សម្រាល​កូន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។

    ១- នៅ​ពេល​ដឹង​ថា​មាន​ផ្ទៃពោះ

    ពេល​ទៅ​ពិនិត្យ​សុខភាព​លើក​​ដំបូង ពេល​ដឹង​ថា​មាន​ផ្ទៃពោះ គ្រូពេទ្យ​នឹង​តម្រូវ​ឲ្យ​ពិនិត្យ​ឈាម ដើម្បី​បាន​ដឹង​នូវ​ស្ថានភាព​សុខភាព​របស់​ម្តាយ ងាយ​នឹង​កាត់​បន្ថយ​ហានិភ័យ​ផ្សេងៗ។

    – មើល​ប្រភេទ​ក្រុម​ឈាម (A, B,​ AB, O) និង​ប្រភេទ​រ៉េស៊ីស (+ ឬ -)

    – ពិនិត្យ​គ្រាប់​ឈាម

    – ពិនិត្យ​រក​មេរោគ (អេដស៍ ថ្លើម ស្វាយ ប្រមេះ ស្អូច…)

    – ពិនិត្យ​ជាតិ​ស្ករ​ក្នុង​ឈាម។

    អត្ថបទពាក់ព័ន្ធ៖ 

    ២- នៅ​ពេល​ជិត​សម្រាល

    ការ​ពិនិត្យ​ឈាម​នៅ​ពេល​នេះ ដើម្បី​ត្រៀម​លក្ខណៈ​​សម្រាល ទាំង​ការ​សម្រាល​ដោយ​ធម្មជាតិ និង​វះកាត់។ ការ​ពិនិត្យ​ឈាម​​ពេល​ជិត​សម្រាល ត្រូវ​ពិនិត្យ​ដូច​ពេល​មាន​ផ្ទៃពោះ​ដំបូង​ដែរ ព្រោះ​ថា តាំង​ពី​ពេល​ពពោះ រហូត​ដល់​ថ្ងៃ​សម្រាល​អ្វីៗ​អាច​ប្រែប្រួល។

    – មើល​ប្រភេទ​ក្រុម​ឈាម (A, B,​ AB, O) និង​ប្រភេទ​រ៉េស៊ីស (+ ឬ -)

    – ពិនិត្យ​គ្រាប់​ឈាម

    – ពិនិត្យ​រក​មេរោគ (អេដស៍ ថ្លើម ស្វាយ ស្អូច…)

    – ពិនិត្យ​ជាតិ​ស្ករ​ក្នុង​ឈាម។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 14, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម