backup og meta

សម្បូរសារធាតុចិញ្ចឹមទាំងនេះ ទើបអ្នកមានផ្ទៃពោះគួរតែញ៉ាំផ្លែប៊ើរឲ្យបានច្រើន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ May 25, 2020

    សម្បូរសារធាតុចិញ្ចឹមទាំងនេះ ទើបអ្នកមានផ្ទៃពោះគួរតែញ៉ាំផ្លែប៊ើរឲ្យបានច្រើន

    ស្រ្តី​មាន​ផ្ទៃពោះ​ទាំង​អស់​ពេទ្យ​តែងតែ​ណែនាំ​ឲ្យ​ញ៉ាំ​អាហារ និង​ផ្លែ​ឈើ​ល្អ​ៗ ដើម្បី​បំប៉ន​សុខភាព ព្រម​ទាំង​ការ​លូតលាស់​ក្នុង​ផ្ទៃ។ ក្នុង​នោះ​ផ្លែឈើ​ដែល​ល្អ​បំផុត​គឺ​ផ្លែ​ប៊ើរ ដែល​ងាយ​ស្រួល​រក​ទិញ និង​មាន​តម្លៃ​សមរម្យ។

    លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​រៀបរាប់​ពី​អត្ថប្រយោជន៍​សម្បូរ​បែបដែលមានក្នុងផ្លែប៊ើរ​ជួយ​ចំពោះ​ម្ដាយ និង​កូន​អំឡុង​ពេល​មាន​ផ្ទៃពោះ៖

    – សារធាតុ Carotenoids ជួយ​បង្ការ​ជំងឺ​មហារីក និង​ជំងឺ​ភ្នែក។

    – សម្បូរ​ប៉ូតាស្យូម ដែលជួយបញ្ចុះ​​សម្ពាធ​​​ឈាម ​​ទប់​ស្កាត់​គ្រោះថ្នាក់​សរសៃ​ឈាម​​ខួរក្បាល។

    – សម្បូរ​ជាតិ folate ដែល​ជួយ​ការ​ពារ​សរ​សៃ​ឈាម​បេះ​ដូង​ដល់​ស្ត្រី​​មាន​ផ្ទៃពោះ។ Folate មាន​នៅ​ក្នុង​​ផ្លែ​ប៊ើរ ជួយ​​បង្កើន​​សកម្ម​ភាព​មុខងារ​​របស់​​សរសៃ​ប្រសាទ និង​ការពារ​​សរសៃ​ឈាម​​បេះដូង​​មាន​​ប្រសិទ្ធ​​ភាពល្អ​​ទ្វេដង។

    – ជាតិ​ដែក ជួយ​ប្រព័ន្ធ​ការពារ​យើងមាន​ភាព​រឹងមាំ។ នៅ​ពេល​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ មិន​ត្រឹម​តែ​អាច​បង្ការ​ជំងឺ​ចំពោះ​ខ្លួនឯង​ប៉ុណ្ណោះ​ទេ ថែមទាំង​ទារក​នៅ​ក្នុង​ផ្ទៃ​ក៏​មាន​សុខភាព​ល្អ​ដូច​គ្នា​ដែរ។

    – វីតាមីន B6 ជួយ​​បង្កើន​​ប្រព័ន្ធ​​ភាព​ស៊ាំ និង​កម្លាំង​ដើម្បី​​ជំរុញ​​ដំណើរ​ការ​រំលាយ​​អាហារ និង​ជួយ​​ផលិត​​កោសិកា​​ឈាម​​ដែរ។

    – សម្បូរ​ជាតិ​ខ្លាញ់​អូមេហ្គា ៣ ដែល​ជួយ​​ស្រួប​​យក​​សារធាតុ​ចិញ្ចឹម​ចូលក្នុង​​រាងកាយ​​យ៉ាង​ងាយ​ស្រួល​​បំផុត។

    – ផ្លែ​ប៊ើរក៏​សម្បូរ​​ណាស់​ដែរ​​នូវ​សារ​ជាតិ​​ប្រឆាំង​​អុកស៊ីតកម្ម ដែល​ជួយ​​រក្សា​​ស្បែក​​ឲ្យ​តឹង​​ណែន។

    – អាស៊ីដ​ហ្វូលិក ល្អ​​បំផុត​​សម្រាប់​​ការ​អភិវឌ្ឍន៍​​ខួរក្បាល​​របស់​​ទារក​​ក្នុង​ផ្ទៃ។

    អត្ថបទពាក់ព័ន្ធ

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ May 25, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម