backup og meta

លើសអ័រម៉ូនទីរ៉ូអ៊ីត ស្រ្តីពពោះ និងកូនអាចជួបគ្រោះថ្នាក់ច្រើន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jan 03, 2022

    លើសអ័រម៉ូនទីរ៉ូអ៊ីត ស្រ្តីពពោះ និងកូនអាចជួបគ្រោះថ្នាក់ច្រើន

    ជា​ទូទៅ ការ​មាន​ផ្ទៃ​ពោះ​បង្ក​ឲ្យ​មាន​ការ​ប្រែ​ប្រួល​រាងកាយ និង​អ័រម៉ូន​សំខាន់ៗ​របស់​ស្ត្រី​ដែល​ធ្វើ​ឲ្យ​មុខ​ងារ​ក្រពេញ​ទីរ៉ូតអ៊ីត​ផ្លាស់ប្ដូរ។ នេះ​មាន​ន័យ​ថា ក្នុង​ពេល​ពពោះ អ័រម៉ូន​ទីរ៉ូអ៊ីត​អាច​ចុះ​ខ្សោយ ឬ​លើស ហើយ​ចំពោះ​ករណី​លើស​អ័រម៉ូន​ទីរ៉ូអ៊ីត​ពេល​ពពោះ អាច​បណ្ដាល​ឲ្យ​ទាំង​ម៉ាក់ៗ និង​កូន​ក្នុង​ផ្ទៃ​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន។

    គណនាថ្ងៃសម្រាលកូន នៅទីនេះ

    ទាក់​ទង​នឹង​បញ្ហា​នេះ មន្ទីរពេទ្យ កាល់ម៉ែត បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា អ័រម៉ូន​ទីរ៉ូអ៊ីត​ត្រូវ​បាន​បញ្ចេញ​ចោល​ពី​ក្រពេញ​ទីរ៉ូអ៊ីត​ដែល​មាន​រាង​ដូច​មេអំបៅ ស្ថិត​នៅ​ផ្នែក​ខាង​មុខ​នៃ​ដើម​ក ដើម្បី​ទ្រទ្រង់​ជីវិត​មនុស្ស។ ការ​កើន​ឡើង​លើស​ពី​ប្រក្រតី​នៃ​អ័រម៉ូន​នេះ បង្ក​ឲ្យ​មាន​វិបត្តិ​សុខភាព​ធ្ងន់ធ្ងរ។ បញ្ហា​លើស​អ័រម៉ូន​ទីរ៉ូអ៊ីត​ពេល​ពពោះ មាន​អត្រា​រហូត​ដល់ ០,២% នៃ​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​អាច​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​ម្ដាយ និង​ទារក​ក្នុង​ផ្ទៃ បើ​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ ឬ​ទាន់​ពេល​វេលា។

    ផល​ពិបាក​លើ​ម្ដាយ

    ផល​ពិបាក​លើ​គភ៌

    មន្ទីរ​ពេទ្យ កាល់​ម៉ែត បាន​បន្ថែម​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​លើស​អ័រម៉ូន​ទីរ៉ូអ៊ីត​ពេល​ពពោះ អាច​បង្ក​ឡើង​ដោយ​ជំងឺ Basedow ដុំ​ពក​ក​ច្រើន និង​ការ​រលាក​ក្រពេញ​ទីរ៉ូអ៊ីត​ផ្សេងៗ​ទៀត។ រោគ​សញ្ញា​នៃ​បញ្ហា​លើស​អ័រម៉ូន​ទីរ៉ូអ៊ីត​ពេល​ពពោះ​មាន​ដូច​ជា៖

    • ​ស្រក​ទម្ងន់ ឬ​មិន​ឡើង​ទម្ងន់​អំឡុង​ពេល​ពពោះ
    • ក្អួត​ខ្លាំង (ចាញ់​កូន​ខ្លាំង)
    • ហត់ អស់​កម្លាំង
    • បេះ​ដូង​ដើរ​ញាប់
    • ឆាប់​ខឹង ឆាប់​មួម៉ៅ ៕

    លើស​អ័រម៉ូន​ទីរ៉ូអ៊ីត​ពេល​ពពោះ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jan 03, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម