ត្រីមាសទី ២

ត្រីមាសទី២ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ព្រម​ទាំង​ការ​លូតលាស់ និង​សុខភាព​កូន​ក្នុង​ផ្ទៃ​ត្រីមាសទី ២

ចំណេះដឹងទូទៅ

ត្រីមាសទី ២

ពពោះក៏ត្រូវចេះរៀបចំខ្លួន! ម៉ាក់ៗមកថែសម្រស់តាមក្បួននេះ មុនទៅលេងចូលឆ្នាំ

ចាស់ៗ​បុរាណ​តែង​តែ​ណែនាំ​ឲ្យ​ស្ត្រី​ពពោះ​ស្លៀក​ពាក់​ឲ្យ​ជិត ឬ​កុំ​ចេះ​តែ​ប្រើ​ផលិតផល​លាប​មុខ លាប​ខ្លួន​ផ្ដេសផ្ដាស ព្រោះ​ខ្លាច​មិន​ល្អ​ដល់​កូន។ ប៉ុន្តែ បើ​ម៉ាក់​ៗ​មិន​ចេះ​ស្លៀក​ពាក់ ឬ​មិន​ហ៊ាន​ប្រើ​ផលិត​ផល​ថែ​សម្រស់​ដូច​ជា ការពារ​ស្បែក​មុខ រាងកាយ ឬ​បង្ការ​សង្វារ​ទេ ម៉ាក់​ៗ​អាច​នឹង​អន់​ចិត្ត​នឹង​ខ្លួន​ឯង​នៅ​ពេល​ក្រោយ​ក៏​ថា​បាន។ តែ​កុំ​បារម្ភ! ខាង​ក្រោម​នេះ ជា​ក្បួន​ថែទាំ​សម្រស់​សម្រាប់​ម៉ាក់ៗ ពិសេស​ក្នុង​ពេល​ជិត​ដើរ​លេង​ចូល​ឆ្នាំ​ថ្មី​នេះ។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ១. កើត​មុន ប្រសិន​បើ​ម៉ាក់ៗ​កើត​មុន​ពេល​ពពោះ ស្បែក​មុខ​មិន​ភ្លឺ​ថ្លា កុំ​ទាន់​បារម្ភ​អី។ ម៉ាក់ៗ​គួរ​ថែ​សម្រស់​ដោយ​លាង​សម្អាត​មុខ​ជាមួយ​ហ្វូម​លាង​មុខ​គ្មាន​ជាតិ​កាត់ ២ដង/ថ្ងៃ។ ពេល​ដុស និង​ជូត​មុខ​ត្រូវ​ធ្វើ​ថ្នម​ៗ ចៀសវាង​កាន់​តែ​ធ្វើ​ឲ្យ​មុន​កាន់​តែ​ឡើង។ កុំ​ព្យាយាម​ញេច​មុន ឬ​កេះ​មុន ហើយ​គួរ​ជ្រើស​រើស​គ្រីម​ផ្ដល់​សំណើម និង​គ្រឿង make up គ្មាន​ជាតិ​ប្រេង។ ២. ធ្វើ​ក្រចក​ដៃ ជើង ការ​ថែ​សម្រស់​ក៏​រាប់​បញ្ចូល​ទាំង​ក្រចក​ដៃ និង​ក្រចក​ជើង​ដែរ ហេតុ​ដូច​នេះ​ម៉ាក់​ៗ​គួរ​តែ​មាន​ស្ក្រាប់​សម្រាប់​ប្រអប់​ដៃ និង​ជើង កាត់​ក្រចក​ទៅ​តាម​ទម្រង់​ដែល​ខ្លួន​ស្រលាញ់ រួច​លាប​ពណ៌​ស្រស់ៗ ដើម្បី​ធ្វើ​សម្រស់​ក៏​ស្អាត អារម្មណ៍​ក៏​ល្អ។ ៣. លេងម៉ូតសក់ ម៉ាក់ៗ​ពពោះ​គួរ​តែ​មាន​ម៉ូត​សក់​ណា​ដែល​ងាយ​ស្រួល​ថែ​ទាំ​មិន​ចាំ​បាច់​ចំណាយ​ពេល​ច្រើន​ក្នុង​មួយ​ថ្ងៃ​សម្រាប់​សិត។ បើ​ចង់​ឲ្យ​សម្រស់​កាន់​តែ​ស្អាត​ប្លែក​ម៉ាក់ៗ​អាច​ប្ដូរ​ពណ៌​សក់ កាត់ ឬ​គាប​សក់ ឬ​មូល​សក់​ឲ្យ​ប្លែក​មុខ​ម្ដង។ ប៉ុន្តែ បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​បាន​ឲ្យ​ដឹង​ថា យកល្អ បើ​ដឹង​ថា​ពពោះ […]

ស្វែងរក ត្រីមាសទី ២

ត្រីមាសទី ២

គ្រាន់តែអាអូនធ្វើចលនាក្នុងពោះ ម៉ាក់ៗក៏អាចដឹងពីសុខភាពកូនបានដែរ

ជា​ធម្មតា ពេលកូនក្នុងពោះកាន់តែធំ អា​អូន​ចាប់​ផ្ដើម​ចេះ​ធ្វើ​ចលនា​ដូច​ជា ស្ងាប ត្អើក បើក​ភ្នែក ជា​ពិសេស​នោះ គឺ​ធាក់​ម៉ាក់ៗ​តែ​ម្ដង។ គ្រូ​ពេទ្យ​ជំនាញ​ក៏​ប្រាប់​ដែរ​ថា ដោយ​ការ​ធ្វើ​ចលនា​នេះ ម៉ាក់ៗ​ក៏​អាច​ដឹង​ពី​ស្ថាន​ភាព​​សុខភាព​អា​អូន​បាន​ផង​ដែរ។ ការ​តាម​ដាន ចលនា​រើ​បម្រាស់​របស់​ទារក​ក្នុង​ផ្ទៃ ពិត​ជា​មាន​សារ​សំខាន់​ណាស់ ដើម្បី​ឲ្យ​ម៉ាក់​ៗ កំពុង​ពពោះ​ដឹង​ពី​ហានិភ័យ​ទារក ខ្សោយ ឬ​អាច​នឹង​ស្លាប់​បាន។ នេះ​បើ​តាម​ការ​បក​ស្រាយ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត សឿ ច័ន្ទ​វិសាល ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។ ជា​ទូទៅ ចំនួន​ចលនា​រើ​បម្រាស់​របស់​ទារក​ដែល​ម៉ាក់​ៗ​ទទួល​អារម្មណ៍​ដឹង​មាន​ចំនួន​តិច​ជាង ចលនា​ធាក់​ពោះ​ខ្លាំង​របស់​ទារក ព្រោះ​ស្ត្រី​មិន​អាច​ទទួល​បាន​អារម្មណ៍​ដឹង​នៅ​ពេល​ទារក​ធ្វើ​ចលនា​ធាក់​តិចៗ។ នៅ​ពេល​អា​អូន​ក្នុង​ផ្ទៃ មាន​អាយុ​ពី ១៥-២៧ សប្តាហ៍ ម៉ាក់ៗ​ពពោះ​ចាប់​ផ្ដើម​អាច​ទទួល​បាន​អារម្មណ៍​ចលនា​កូន​រើ​បម្រាស់​កាន់​តែ​ច្បាស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ចុះ​យើង​អាច​ដឹង​ពី​សុខភាព​កូន​តាម​ការ​ធ្វើ​ចលនា​ដោយ​របៀប​ណា? យើង​អាច​ដឹង​ពី​បញ្ហា​ទាក់​ទង​នឹង​សុខភាព​កូន​ក្នុង​ផ្ទៃ​បាន តាម​រយៈ​ការ​តាម​ដាន​ដោយតាម​ដាន​រយៈ​ពេល​២ម៉ោង គឺ​ចាប់​ពី​ម៉ោង៨-១០​យប់ ឬ​ចាប់​ពី​ម៉ោង១០-១២​យប់។ ប្រសិន​បើ អា​អូន​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ​ធម្មតា ពេល៖ ១. តាម​ដាន​ចលនា​បម្រាស់​ទារក នៅ​អាយុ​ចាប់​ពី ៣៧-​៣៨​ សប្តាហ៍ រយៈ​ពេល​២​ម៉ោង មាន​ចំនួន​លើស​ពី​ ១២​ដង ២.តាម​ដាន​ចលនា​បម្រាស់​ទារក នៅ​អាយុ​ចាប់​ពី ២៨-​៤០ សប្តាហ៍  ​រយៈ​ពេល​២ម៉ោង មាន​ចំនួន​លើស​ពី​ ១០​ដង លោក​បាន​បញ្ជាក់​ថា ក្នុង​ករណី​ដែល​កូន​ក្នុង​ផ្ទៃ មាន​ចលនា​តិច​ជាង ​១០​ដង ​ក្នុង​រយៈ​ពេល​២ម៉ោង នោះ​អា​អូន​អាច​មាន​ហានិភ័យ ខ្សោយ ឬ​អាច​នឹង​ស្លាប់។ […]


ត្រីមាសទី ២

ពពោះ ចង់ឲ្យសុខភាពម្ដាយ និងកូនរឹងមាំល្អ ពេទ្យឯកទេសសម្ភពណែនាំរបបអាហារទាំងនេះ

ម៉ាក់ៗពពោះ ត្រូវ​ការ​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ល្អ​ទៅ​តាម​ការ​ណែនាំ​របស់​អ្នក​ជំនាញ ជា​ពិសេស​ការ​ពិនិត្យ​សុខភាព និង​ប្រយ័ត្ន​ចំពោះ​អាហារ​ដែល​ម៉ាក់ៗ​ញ៉ាំ​ជា​ប្រចាំ។ ប្រភេទ ឬ​របប​អាហារ​ដែល​ម៉ាក់ៗ​ពពោះ​ញ៉ាំ​សំខាន់​ណាស់ ព្រោះ​វា​ជួយ​ផ្ដល់​សារធាតុ​ចិញ្ចឹម​ទៅ​កូន ឲ្យ​លូតលាស់​ប្រក្រតី និង​ជួយ​ដល់​សុខភាព​ម៉ាក់ៗ​ផង។ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ពន្យល់​ឲ្យ​ដឹង​ថា អ្វី​ដែល​ស្ត្រី​ពពោះ​ញ៉ាំ​ចូល​ទៅ វា​ចូល​ទៅ​ជួយ​ចិញ្ចឹម​គភ៌​នៅ​ក្នុង​ផ្ទៃ បើ​ម៉ាក់​ៗ​ញ៉ាំ​អាហារ​ល្អៗ និង​គ្រប់​គ្រាន់​កូន​ក្នុង​ពោះ​ក៏​លូតលាស់​ល្អ តែ​បើ​ម៉ាក់ៗ​ញ៉ាំ​អាហារ​ផ្ដេសផ្ដាស ឬ​ញ៉ាំ​មិន​គ្រប់​គ្រាន់ អាច​ធ្វើ​ឲ្យ​អា​អូន​ក្នុង​ពោះ​ជួប​បញ្ហា​ក្នុង​ការ​លូតលាស់​ហើយ។ ដូច​នេះ ស្ត្រី​ពពោះ​គួរ​ញ៉ាំ​អាហារ​តាម​ការ​ណែ​នាំ​មាន​ដូច៖ - ផឹកទឹក​ជា​មធ្យម ២.៥-៣លីត្រ/ថ្ងៃ ​ចាំ​បាច់​បំផុត សម្រាប់​ឆ្លើយ​តប​នឹងការ​កើន​ឡើងបរិមាណ​ឈាម និង​ការ​ផលិត​ទឹក​ភ្លោះ ហើយ​គេង​ឲ្យ​បាន​៨​ម៉ោង/ថ្ងៃ - ស្ត្រី​គួរ​ញ៉ាំ​អាហារ​ចម្បង​យ៉ាង​ហោច​ណាស់ ៣ដង/​ថ្ងៃ មាន​អាហារ​ថាមពល (បាយ នំបុ័ង...) អាហារ​សាងសង់ (សាច់ ស៊ុត...) និង​អាហារ​ការពារ (បន្លែ ផ្លែ​ឈើ...) និង​ត្រូវ​បន្ថែម​ផ្លែ​ឈើ ឬ​ធញ្ញ​ជាតិ​នៅ​ពេល​រសៀល។ - អាហារ​ត្រូវ​ឆ្អិន​ល្អ (ហាម​ដាច់​ខាត សាច់​ឆៅ) អាហារ​មាន​ជាតិ​ប្រូតេអ៊ីន ប្រេង និង​ខ្លាញ់​ចូល​រួម​ដល់​ការ​ផលិត​កោសិកា​ខួរក្បាល និង​ភ្នែក​ទារក​ផង​ដែរ។ បញ្ជាក់៖ ប្រេង​ចម្រាញ់​ចេញ​បន្លែ​ដូច ផ្លែ Olive សណ្ដែក ល្អ​ជាង​បាន​ពី​សាច់។ - […]


ត្រីមាសទី ២

ស្រីៗទើបពពោះដំបូង នេះជារឿងគួរដឹងទាក់ទងនឹងការកន្ត្រាក់ស្បូន

ក្នុងអំឡុងពេលមានផ្ទៃពោះ ស្រីៗ​យើង​អាច​ជួបប្រទះនឹងការកន្ត្រាក់ស្បូន។ ការកន្ត្រាក់ស្បូនមិនមានន័យថាសុទ្ធតែជាការឈឺពោះកើតកូននោះ​ទេ។ គ្នា​យើង​គួរយល់ដឹងអំពីរបៀបនៃការកន្ត្រាក់ស្បូននីមួយៗដើម្បីដឹងថាតើពេលណាដែលយើង​ត្រូវទៅមន្ទីរពេទ្យ។ ១. ការកន្ត្រាក់ស្បូនបែប Braxton Hicks ការកន្ត្រាក់ស្បូន បែប Braxton Hicks គឺជាវគ្គនៃការកន្ត្រាក់ស្បូនក្នុងកំឡុងពេលត្រីមាសទី ២ និងទី៣ ។ ការ​កន្ត្រាក់​បែប​​នេះ​អាចចាប់ផ្តើមនៅដើមសប្តាហ៍ទី​២០​ ប៉ុន្តែ​ភាគច្រើននៃការកន្ត្រាក់បែប Braxton Hicks ចាប់ផ្តើមនៅសប្តាហ៍ទី២៨ ដល់សប្តាហ៍ទី៣០។ ក្នុងកំឡុងពេលកន្រ្តាក់ ពោះនឹងចាប់ផ្តើមតឹងហើយក៏ធូរមកវិញ។ ការកន្ត្រាក់នេះប្រែប្រួលពីតិចទៅខ្លាំង។ នៅខែទី៩ ការកន្ត្រាក់បែប Braxton Hicks អាចកើតមានជាញឹកញាប់រៀងរាល់១០ ទៅ ២០ នាទីម្តង។ សរុបសេចក្ដីមក ការកន្ត្រាក់ស្បូនបែប Braxton Hicks តែងតែបាត់ទៅវិញជាមួយនឹងការហាត់ប្រាណ ខណៈពេលដែលការកន្ត្រាក់ឈឺពោះកើតកូនពិតប្រាកដនឹងនៅតែបន្តឈឺ ឬការឈឺមានការកើនឡើងនៅពេលដែលស្រីៗ​យើង​មានសកម្មភាព។ ការកន្ត្រាក់បែប Braxton Hicks អាចកត់សម្គាល់ឃើញច្បាស់​គឺនៅពេលដែលយើង​កំពុងសម្រាក។ អត្ថបទពាក់ព័ន្ធ៖  រួមភេទពេលពពោះ បើឃើញមានឈាមគួរឲ្យ​បារម្ភអត់? ធ្លាប់ឆ្ងល់ទេ មូលហេតុអីស្ត្រីខ្លះអាចពពោះកូនភ្លោះបាន? ស្រីៗពពោះកុំចង់បានកូនភ្លោះអី ប្រឈមនឹងគ្រោះថ្នាក់ច្រើន មូលហេតុសំខាន់ៗ​​ធ្វើឲ្យស្រីៗអាចមានកូនភ្លោះ កូនភ្លោះទើបកើត ​បាន​ ៣ម៉ោង​​នៅវៀតណាមស្លាប់ភ្លាមៗក្រោយចាក់វ៉ាក់សាំង ២. ការកន្ត្រាក់ស្បូនដែលជាសញ្ញានៃការសម្រាលកូនមិនគ្រប់ខែ ការមានផ្ទៃពោះច្រើនតែមាននៅ​រយៈពេលចន្លោះ​ពី​៣៧ ទៅ៤២សប្តាហ៍ ​ដែលត្រូវបានវាស់ចាប់ពីថ្ងៃមករដូវចុងក្រោយរបស់ម្តាយ។ ចំណែក​ការកើតកូនមិនគ្រប់ខែត្រូវបានកំណត់ថាជាការកើតកូនមុនសប្តាហ៍ទី៣៧ ។ មុនសប្តាហ៍ទី ២០ ការកើតកូនមិនគ្រប់ខែត្រូវបានគេហៅថាការរលូតកូន ឬការរំលូតកូនដោយឯកឯង។ នៅពេលស្ត្រីមានផ្ទៃពោះសប្តាហ៍ទី២០ […]


ត្រីមាសទី ២

ម៉ាក់ៗពពោះឧស្សាហ៍អានសៀវភៅ-ស្ដាប់តន្រ្តីធ្វើឲ្យទារករីករាយ ខួរក្បាលឆ្លាសវៃ

ដំបូន្មាន​របស់​គ្រូពេទ្យ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ គឺ​ធ្វើ​យ៉ាង​ណា​ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ សម្រាក​គ្រប់គ្រាន់ និង​ធ្វើ​ខ្លួន​ឲ្យ​រីករាយ ដើម្បី​កូន​ក្នុង​ផ្ទៃ​រីករាយ​តាម​ដែរ។ ក្នុង​នោះ​ការ​អាន​សៀវភៅ និង​ស្ដាប់​តន្ត្រី​នៅ​ពេល​កំពុង​មាន​ផ្ទៃពោះ បាន​រួម​ចំណែក​យ៉ាង​សំខាន់ ជួយ​ឲ្យ​កូន​យើង​កាន់តែ​មាន​អារម្មណ៍​ល្អ។ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ការ​អាន និង​ស្ដាប់​តន្ត្រី ជា​ពិសេស​បទ​ចម្រៀង​បែប​សប្បាយ​ៗ ពិតជា​អាច​ជួយ​បំបាត់​ភាព​តានតឹង ធុញថប់ អារម្មណ៍​ស្មុគស្មាញ កាត់​បន្ថយ​ស្ត្រេស និង​អាច​ជួយ​សម្រាល​ក្ដី​ទុក្ខ​សោក​កង្វល់​នៅ​ក្នុង​ចិត្ត​បាន​យ៉ាង​ល្អ​ប្រសើរ។ សាស្ត្រាចារ្យ​ផ្នែក​សម្ភព រោគ​ស្ត្រី​ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​រូប​នោះ​បាន​បន្ថែមថា ​អំឡុង​ពេល​ពពោះ ស្ត្រី​តែងតែ​គិត​ច្រើន​ពី​នេះ​ពី​នោះ ដែល​អាច​បង្ក​ទៅ​ជា​ផល​ប៉ះពាល់​ដល់​សុខភាព​ផ្លូវកាយ ​ផ្លូវ​ចិត្ត​ម្ដាយ និង​ទារក​ក្នុង​ផ្ទៃ​ផង​ដែរ។ ដូច្នេះ​អ្នក​ជំនាញ​ជា​ច្រើន​តែង​ជំរុញ​មិនឲ្យ​គិត ក្រៅពី​របប​អាហារ​សុខភាព ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ទទួល​យក​ភាព​រីករាយ​ផ្នែក​ផ្លូវ​អារម្មណ៍​ពី​ការ​ស្ដាប់​តន្ត្រី ឬ​អាន​សៀវភៅ​ដែល​វា​អាច​ជួយ​ឲ្យ​អារម្មណ៍​សប្បាយ​ភ្លេច​អស់​ទុក្ខ​កង្វល់ ថែម​ទាំង​ផ្ដល់​ផល​ល្អ​ដល់​ទារក​នៅ​ក្នុង​ផ្ទៃ​។ ចំពោះ​ការ​អាន​សៀវភៅ​វិញ មិន​ត្រឹម​តែ​អាច​ជួយ​ឲ្យ​ចិត្ត​ស្ងប់​ល្អ ថែម​ទាំង​បង្កើន​ចំណេះដឹង​កាន់តែ​ច្រើន ពេល​មាន​កូន​អាច​ថែទាំ​បាន​ល្អ និង​ពេល​កូនកាន់តែធំ ​ទៅ​យើង​មាន​គ្រឹះ​ក្នុង​ការ​អប់រំ​ណែនាំ​ពួកគេ​ឲ្យ​ក្លាយ​ជា​មនុស្ស​ល្អ។   លោកវេជ្ជបណ្ឌិត​បាន​បន្ថែម មិន​ថា​ម្ដាយ​មាន​សកម្មភាព​បែប​ណា​នោះ​ទេ កូន​ក្នុង​ផ្ទៃ​ក៏​ទទួល​បាន​សកម្មភាព​ទាំង​នោះ​ដែរ។ ឧទាហរណ៍​ម្ដាយ​ភ្ញាក់ កូន​ក៏​ភ្ញាក់ បើ​មាន​នរណា​ស្រែក​គំហក​ដាក់​ម្ដាយ កូន​ក៏​ទទួល​បាន​អារម្មណ៍​ភ័យ​ខ្លាច​ដូច​គ្នា ពេល​ម្ដាយ​រីករាយ​សើច កូន​ក៏​ទទួល​បាន​អារម្មណ៍​ស្រស់​ថ្លា ញញឹមញញែម ដូច្នេះ​ហើយ​បាន​ជា​គ្រួសារ​ត្រូវ​ថ្នម​អ្នក​មាន​ផ្ទៃពោះ កុំឲ្យ​មាន​អារម្មណ៍​អាក់អន់ស្រពន់ចិត្ត ព្រោះ​ខ្លាច​ប៉ះពាល់​ទៅ​ដល់​កូន។   បើ​ទោះ​បី​ជា​ទារក​ក្នុង​ផ្ទៃ​មិន​អាច​យល់​ពី​ពាក្យ​សម្ដី​ដែល​យើង​កំពុង​និយាយ​ក៏​ពិតមែន ប៉ុន្តែ​ការ​អាន​សៀវភៅ​នឹង​ធ្វើឲ្យ​កូន​ទទួល​ឥទ្ធិពល​ពី​សំឡេង។ និយាយ​ឲ្យ​ស្រួល​ស្ដាប់ ទារក​នឹង​ចងចាំ​សំឡេង​របស់​យើង ហើយ​​គ្រឹះ​ភាសា​របស់​កូន […]


ត្រីមាសទី ២

ពេលពពោះ ស្រ្តីគួរហាត់ប្រាណមួយថ្ងៃ​ប៉ុន្មានម៉ោងទើបល្អ?

ដូច​ដែល​បាន​ដឹង​ហើយ​ថា ការ​ហាត់​ប្រាណ​ល្អ​សម្រាប់​មនុស្ស​គ្រប់​រូប ហើយ​ក៏​មាន​ផល​ប្រយោជន៍​ដល់​សុខភាព​ម៉ាក់​ៗ​ដែល​កំពុង​ពពោះ​ដែរ តែ​ការ​ហាត់​ប្រាណ​របស់​ស្ត្រី​ពពោះ មិន​គួរ​ធ្វើ​ដូច​អ្នក​ធម្មតា​ទេ ហើយ​ក៏​មិន​អាច​ហាត់​យូរ​បាន​ដែរ។ អ៊ីចឹងគួរហាត់យ៉ាងម៉េចទើបល្អ? ស្ត្រី​ពពោះ​គួរ​ហាត់​ប្រាណ​យូរ​ប៉ុនណា​ទើប​មិន​មាន​បញ្ហា​ដល់​សុខភាព? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្ រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ​សែនសុខ បាន​ឲ្យ​ដឹង​ថា ជា​ទូទៅ មនុស្ស​ធម្មតា​មួយ​ចំនួន​អាច​ហាត់​ប្រាណបាន​១-២ម៉ោង​/ថ្ងៃ ក៏​ប៉ុន្តែ​សម្រាប់​យើង​ដែល​ជា​ស្ត្រី​មាន​ផ្ទៃ​ពោះ មិន​អាច​ហាត់​បាន​ដូច​គេ​ទេ ពោល​គឺ​ហាត់​បាន​តែ​៣០​នាទី ឬ​អាច​លើស​តិច​តួច​ក្នុង​មួយ​ថ្ងៃ​តែ​ប៉ុណ្ណោះ។ បើ​ហាត់​យូរ​ម៉ោង​អាច​ប៉ះពាល់​ដល់​សុខភាព​ខ្លួន ឬ​កូន​ទេ? កាល​ណា​បើ​ហាត់​យូរ​ម៉ោង ហាត់​ខ្លាំង​ពេក វា​អាច​បណ្ដាល​ឲ្យ​ហួស​កម្លាំង។ លោក​វេជ្ជបណ្ឌិត​ថា ​ស្ត្រី​ពពោះ​ហាត់​ប្រាណ​ខ្លាំង​ពេក អាច​កាត់​បន្ថយ​ឈាម​ទៅ​ចិញ្ចឹម​កូន​តាម​រយៈ​ទង​សុក ជាហេតុ​បណ្តាល​ឲ្យ​កូន​នៅ​ក្នុង​ពោះ​តូច មិន​សម​នឹង​ទម្រង់​លូតលាស់​របស់​កូន។ ផ្ទុយ​ទៅ​វិញ បើ​ម៉ាក់​ៗ​ពពោះ ហាត់​ប្រាណ​តាម​ការ​ណែនាំ​របស់​ពេទ្យ​ជំនាញ​ត្រឹម​ត្រូវ ម៉ាក់​ៗ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​សុខភាព​ដូចជា កាត់​បន្ថយ​ការ​ឈឺ​ឆ្អឹង​ខ្នង បញ្ហា​ទល់​លាមក ជួយ​ឲ្យ​អារម្មណ៍​ល្អ និងគេង​បាន​លក់​ស្រួលជា​ដើម។ ស្រប​គ្នា​នេះ ប្រសិន​បើ​មាន​ការ​មាន​បញ្ហា​ដូច​ជា ឈឺ​ក្បាល វិល​មុខ ឈឺ​ដើម​ទ្រូង ឬ​មាន​ឈាម​តាមទ្វារ​មាស​អំឡុង​ពេល​ហាត់​ប្រាណ ម៉ាក់ៗ​ពពោះ​ត្រូវ​ឈប់​ហាត់​ប្រាណ​ភ្លាម ហើយ​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ចៀស​វាង​បញ្ហា​ធំ​កើត​ឡើង​លើ​ម៉ាក់ និង​កូន​ក្នុង​ផ្ទៃ។ អត្ថបទពាក់ព័ន្ធ៖ “ហាត់​ប្រាណ​ពេលពពោះ” មិនដើម្បី​រាង​ស្អាត​ទេ គឺ​ដើម្បី​សុខភាព “ហាត់​ប្រាណ​ពេលពពោះ” ត្រូវ​ចៀស​វាង​សកម្មភាព​អាច​បង្ក​គ្រោះ​ថ្នាក់​ទាំងនេះ ពពោះ​អាយុ​នេះ ល្អ​បំផុត​សម្រាប់​ស្រីៗ លឺ​ថា​ហាត់ប្រាណ​ល្អ​ខ្លាំង​សម្រាប់​ចាស់ៗ ចឹង​គួរ​ហាត់​យ៉ាង​ម៉េច? បាន​ប្រយោជន៍​អី​ខ្លះ? រត់ហាត់ប្រាណរាល់ថ្ងៃ តិចអត់ដឹងអាថ៌កំបាំងទាំងនេះ ចំណុចមួយចំនួន អ្នកចូលចិត្តទៅ​Gym គួរដឹង ការពារខ្លួនកុំឱ្យទៅជាឈឺមិនដឹងរឿង ក្នុងករណីមានសំណួរ ឫមន្ទិលសង្ស័យជុំវិញសុខភាពអ្នក […]


ត្រីមាសទី ២

ពិតទេ ស្តាប់ភ្លេងពេលពពោះ អាចធ្វើឲ្យកូនក្នុងផ្ទៃឆ្លាត?

ការ​ស្តាប់​ភ្លេង គឺ​ជា​សកម្មភាព​មួយ​ដែល​មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​ធ្វើ ពី​ព្រោះ​វា​ជួយ​សម្រួល​អារម្មណ៍ បន្ធូរ​ភាព​តាន​តឹង​បាន។ ស្រប​គ្នា​នេះ មាន​ការ​លើក​ឡើង​ក្នុង​ចំណោម​ម៉ាក់ៗ​មាន​ផ្ទៃ​ពោះ​ថា ការ​ស្តាប់​ភ្លេងអាច​ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​មាន​អារម្មណ៍ ហើយ​ថែម​ទាំង​ឆ្លាត​ទៀត។ បើ​តាម​ក្បួន​ពេទ្យ ការ​លើក​ឡើង​នេះ ពិត ឬ​មិន​ពិត? បើ​តាម​ការ​បញ្ជាក់​ពី​លោក​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​ថា ជា​ទូទៅ ការ​ចាក់​ភ្លេង​ឲ្យ​កូន​ស្តាប់ គឺ​គ្រាន់​តែ​ជា​ការ​ឲ្យ​កូន​ដឹង​ឮ ពី​អ្វី​ដែល​នៅ​ខាង​ក្រៅ​ប៉ុណ្ណោះ​ទេ។ ទាក់ទង​នឹង​កូន​ឆ្លាត ឬ​មិន​ឆ្លាត ​គ្មានអី​ទាក់​ទង​នឹង​ការ​ស្តាប់​បទ​ចម្រៀង​ពេល​ម្តាយ​កំពុង​ពពោះ​ទេ៖ ‌“នៅ​ក្នុង​ត្រី​មាស​ទី៣​នៃ​ការ​ពពោះ កូន​អាច​ដឹង​ក្ដៅ ដឹង​ត្រជាក់ ហើយ​បើ​មាន​សំឡេងឮនៅ​ខាង​ក្រៅ វា​អាច​ធ្វើ​ឲ្យ​កូន​ភ្ញាក់​បាន ​មិន​មែន​គ្រាន់​តែ​ចាក់​បទ​ចម្រៀង​ស្ដាប់​នៅ​ខាង​ក្រៅ​អាច​ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​ឆ្លាត​ពី​កំណើត គឺ​អត់​ទេ”។ លោក​វេជ្ជបណ្ឌិត បន្ត​ថា ចំពោះ​ការ​លើក​ឡើង​ដែល​ការ​ស្ដាប់​បទ​ចម្រៀង ឬ​មើល​រូប​ស្អាត​ៗ គឺ​ដើម្បី​ឲ្យ​ម្ដាយ​មាន​អារម្មណ៍​ល្អ និង​មាន​សុខភាព​ល្អប៉ុណ្ណោះ ពោល​កាល​ណា​ម្ដាយ​មាន​សុខភាព​ល្អ កូន​ក្នុង​ផ្ទៃ​ក៏​មាន​សុខភាព​ល្អ​ទៅ​តាម​ហ្នឹង ហើយ​កាល​ណា​សុខភាព​ម្ដាយ​ខ្សោយ សុខភាព​កូន​ក៏​ខ្សោយ​តាម​ហ្នឹង​ដែរ។ ប្រសិន​បើ​កូន​ខ្សោយ​ប្រាជ្ញាពី​កំណើត​មក​ហើយ ទោះ​ស្តាប់​ភ្លេង​ច្រើនប៉ុនណា​ក៏​កូន​មិន​អាច​ឆ្លាត​បាន​ដែរ។ អត្ថបទពាក់ព័ន្ធ៖ ពេលពពោះ ម៉ាក់ៗញ៉ាំពងក្ងាន ពងអូទ្រីស កូនកើតមកឆ្លាត? ស្រីៗពពោះចង់ឲ្យខួរក្បាលកូនឆ្លាត ភ្នែកភ្លឺ កុំភ្លេចញ៉ាំសារធាតុបំប៉នដ៏សំខាន់នេះ កូនឆ្លាត ឬមិនឆ្លាត អាស្រ័យលើកត្តាទាំងនេះ មិនចង់ឲ្យកូនខ្សោយបញ្ញា ម៉ាក់ប៉ាត្រូវធ្វើសកម្មភាពទាំងនេះ លែងព្រួយកូនកើតមិនរឹងមាំ អន់ប្រាជ្ញា បើម៉ាក់ៗប៉ូវអាហារប៉ុន្មានមុខនេះ ពេលពពោះ ម៉ាក់ៗខ្វះអាហារូបត្ថម្ភ ប៉ះពាល់ទាំងខ្លួនឯង និងកូន ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត […]


ត្រីមាសទី ២

អ្វីដែលម៉ាក់ប៉ាគួរធ្វើដើម្បីកូនក្នុងផ្ទៃកើតមកមាន IQ ខ្ពស់

ពេល​ពពោះ​ម៉ាក់ៗ​ច្បាស់​ជា​ខំ​បំប៉ន​អាហារ​គ្រប់​មុខ ដើម្បី​ឲ្យ​កូន​ផ្ទៃ​ទទួល​បាន​ជីវជាតិ​គ្រប់​គ្រាន់ លូតលាស់​បាន​ល្អ​ទាំង​ផ្នែក​រាង​កាយ និង​បញ្ញា​ស្មារតី។ ក្រៅ​ពី​របប​អាហារ​របស់​ម្តាយ សកម្មភាព​ងាយៗ​មួយ​ចំនួន​ខាង​ក្រោម​នេះ ក៏​អាច​ជួយ​ឲ្យ​ខួរ​ក្បាល​កូន​ក្នុង​ផ្ទៃ​លូតលាស់​បាន​ល្អ ពេល​កើត​មក​មាន IQ ខ្ពស់​ដែរ។ ១. និយាយ​លេង​ជាមួយ​កូន​ឲ្យ​បាន​ច្រើន ម៉ាក់​ប៉ា​មួយ​ចំនួន​ប្រហែល​ជា​មិន​សូវ​និយាយ​លេង​ជាមួយ​ក្នុង​ពោះ​នោះ​ទេ ដោយ​គិត​ថា គេ​មិន​ទាន់​អាច​ស្តាប់​សំឡេង​បាន តែ​តាម​ពិត​ទៅ​កូន​ក្នុង​ផ្ទៃ​អាច​ស្តាប់​ឮ​សំឡេង​យើង​បាន​តាំង​ពី​អាយុ ២៧​សប្តាហ៍​មក​ម្ល៉េះ។ ការ​ដែល​ម៉ាក់ប៉ា​ព្យាយាម​និយាយ​ជាមួយ​កូន​ឲ្យ​បាន​ច្រើន​តាំង​ពី​នៅ​ក្នុង​ពោះ ធ្វើ​ឲ្យ​កូន​រីករាយ ថែម​ទាំង​ជួយ​ដល់​ការ​លូតលាស់​ផ្នែក​ខួរក្បាល។ បន្ថែម​ពី​ការ​និយាយ​លេង យើង​អាច​អាន​សៀវភៅ ឬ​រឿង​និទាន​ឲ្យ​កូន​ស្តាប់​តាំង​ពី​នៅ​ក្នុង​ពោះ ក៏​ជា​វិធីមួយ​ដែល​ជួយ​ឲ្យ​ពួកគេ​ឆ្លាត​ដែរ ទោះ​ជា​កូន​យើង​មិន​ដឹង​ពី​អត្ថន័យ ឬ​ពាក្យ​ពេចន៍​ដែល​យើង​អាន​ក៏​ដោយ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ចាក់​ចម្រៀង​ឲ្យ​កូន​ស្តាប់ តន្ត្រី​ធ្វើ​ឲ្យ​យើង​សប្បាយ​រីករាយ បាត់​អស់​ទុក្ខ​កង្វល់ ក្រៅ​ពី​និយាយ​ជាមួយ​កូន​ឲ្យ​បាន​ច្រើន ម៉ាក់ប៉ា​គួរ​តែ​រក​ចម្រៀង​ណា​ពីរោះៗ សប្បាយៗ ចាក់​ឲ្យ​នៅ​ក្នុង​ពោះ​ស្តាប់ ទើប​កូន​យើង​មាន​អារម្មណ៍​ស្រស់ស្រាយ ឯ​ខួរ​ក្បាល​ក៏​ភ្លឺថ្លា​ទៅ​តាម​នោះ​ដែរ។ ៣. អង្អែល​ក្បាល​ពោះ​ម្តាយ ការ​អង្អែល​ក្បាល​ពោះ​ម្តាយ​ថ្នមៗ ជា​សកម្មភាព​បង្កើន​ភាព​ស្និទ្ធស្នាល និង​ភាព​កក់​ក្តៅ​ដល់​កូន។ ម៉ាក់ៗ​អាច​អង្អែល​ក្បាល​ពោះ​ខ្លួន​ឯង ឬ​ក៏​ប៉ាៗ​ឧស្សាហ៍​អង្អែល​ក្បាល​ពោះ​ម៉ាក់ៗ​ក៏​បាន ដែល​ការ​ធ្វើ​បែប​នេះ ម៉ាក់​ក៏​កក់​ក្តៅ កូន​ក៏​កក់​ក្តៅ។ [embed-health-tool-due-date] ៤. ធ្វើ​ចិត្ត​ឲ្យ​រីករាយ ស្រីៗ​ពពោះ​ផ្លូវ​ចិត្ត​មិន​សូវ​ល្អ​ប៉ុន្មាន​ទេ ដោយសារ​តែ​អ័រម៉ូន​ផ្លាស់ប្តូរ រាង​កាយ​ប្រែប្រួល ណា​មួយ​ជួប​អាការៈ​ចាញ់​កូន​ទៀត អ៊ីចឹង​ហើយ​ងាយ​នឹង​​ឆាប់​ខឹង​មួរម៉ៅ អាច​ជះឥទ្ធិពល​មិន​ល្អ​ដល់​កូន​ផ្ទៃ។ តែ​ទោះ​យ៉ាង​ណា​យើង​អាច​ក្រែ​ប្រែ​ស្ថានការណ៍​ទាំង​នោះ​បាន ដោយ​ម៉ាក់ៗ​ព្យាយាម​ធ្វើ​ចិត្ត​ឲ្យ​រីករាយ ឯ​ប៉ាៗ​វិញ​គួរ​តែ​ធ្វើ​រឿង​ល្អៗ ឲ្យ​ប្រពន្ធ​​សប្បាយ​​ចិត្ត ឬ​ក៏​ឧស្សាហ៍​នៅ​ប្រពន្ធ​ដើរ​លេង។ អត្ថបទគួរអាន៖ […]


ត្រីមាសទី ២

ថ្នាំ Prednisone ជួយឲ្យមានផ្ទៃពោះបាន តើពិតអត់?

និយាយ​ដល់​រឿង​ចង់​បាន​កូន ប្តី​ប្រពន្ធ​ភាគ​ច្រើន​ធ្វើ​មុខ​ជូរ​តែ​ម្តង ព្រោះ​រៀប​ការ​រាប់​ឆ្នាំ​ហើយ​ ព្យាយាម​យ៉ាង​ណា ក៏គ្មាន​កូន​នឹង​គេ។ គ្នា​យើង​ខ្លះ​ ដោយ​សារ​មាន​ធនធាន ​បាន​ព្យាបាល​គ្រប់​មធ្យោបាយ​ដើម្បី​អាច​មាន​កូន ប៉ុន្តែ​ខ្លះ​ជោគជ័យ ខ្លះ​ក៏​មិន​ជោគជ័យ។ ចំពោះ​រឿង​យក​កូន បច្ចុប្បន្ន​លើ​ទីផ្សារ គឺ​មាន​ថ្នាំ​មួយ​ចំនួន ត្រូវ​គេ​ជឿ​ថា អាច​ជួយ​ឲ្យ​ឆាប់​មាន​កូន​បាន ក្នុងនោះ​ថ្នាំ Prednisone ត្រូវ​គេ​លើ​មក​និយាយ​ច្រើន​ជាង​គេ។ តើ​ថ្នាំ Prednisone ជាអ្វី? ពិត​ជា​អាច​ជួយឲ្យ​មាន​កូនបាន​មែនអី? បើ​ចង់​ដឹង អត្ថបទ “Hello គ្រូពេទ្យ” អាច​បញ្ជាក់​បាន។ ១- ថ្នាំ Prednisone ជាអ្វី? ថ្នាំ Prednisolone ដែល​គេ​ស្គាល់​ថា Prednisone ​ជា​ថ្នាំ Corticosteroid ជា​អ័រម៉ូន​សំយោគ​ សម្រាប់​ទប់​ស្កាត់​នូវ​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​ខ្លួន។ ថ្នាំ Prednisolone ត្រូវ​បាន​ប្រើ​សម្រាប់​ស្រីៗ​​ធ្លាប់​រលូត​កូន​ម្តង​ហើយ​ម្តង​ទៀត និង​ស្រីៗ​មាន​កោសិកា​ពិឃាដបែប​ធម្មជាតិ​ (NK – Natural killer cells) ក្នុង​ខ្លួនច្រើន ដែលកោសិកា NK ​ជា​កោសិកា​អាច​វាយ​ប្រហារ​ទៅ​លើ​គភ៌​​ក្នុង​ផ្ទៃ​បាន។ ចំពោះ​ប្រុសៗ ថ្នាំ Prednisolone ប្រើ​សម្រាប់​កាត់​បន្ថយ​ការ​ផលិត​អង់ទីករ​ ​ប្រឆាំង​ទៅ​នឹង​​មេជីវិត​ឈ្មោល​ […]


ត្រីមាសទី ២

ម៉ាក់ៗចាក់វ៉ាក់សាំងផ្ដាសាយពេលពពោះ អាចជួយការពារដល់កូនកើតបាន ៦ ខែ

ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្ដាសាយ​អំឡុង​ពេល​ពពោះ គឺ​ដើម្បី​ជួយ​ឲ្យ​ខ្លួន​យើង​ចៀស​ផុត​ពី​បញ្ហា​នេះ ព្រោះ​ថា​ការ​មាន​ផ្ទៃពោះ ឈឺ​លេប​ថ្នាំ​មិន​ល្អ​ចំពោះ​កូន​ឡើយ។ ថ្មី​ៗ​នេះ​ខាង WHO បាន​បញ្ជាក់​ថា​វ៉ាក់សាំង​នេះ មិន​ត្រឹម​ជួយ​ម៉ាក់​ឡើយ គឺ​អាច​ជួយ​ដល់​កូន​ក្រោយ​កើត​បាន ៦ ខែ​ទៀត​ផង។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេស​រោគ​កុមារ និង​ទារក​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ឲ្យ​ដឹង​ថា របាយការណ៍​ខាង WHO បាន​បញ្ជាក់​ថា​ចាក់​វ៉ាក់សាំង​ពេល​ម៉ាក់​ៗ​ពពោះ ចាក់​មាន​ឥទ្ធិពល​ខ្ពស់ រហូត​ដល់​អាច​ការពារ​កូន​ក្រោយ​សម្រាល​បាន ៦ ខែ​នៃ​ជីវិត។ លោក​បាន​បន្ត​ទៀត​ថា អង្គការសុខភាព​ពិភពលោក​បញ្ជាក់​ថា ចាក់សាំង​ផ្ដាសាយ​នេះ​ស្ត្រី​មាន​ផ្ទៃពោះ​ទោះ​ចាក់​ក្នុង​អំឡុង​ត្រីមាស​ណា​ក៏​ដោយ​ក៏​វា​នៅ​តែ​មាន​ប្រសិទ្ធភាព​ចំពោះ​ខ្លួន និង​កូន​ដែល​កើត​មក​ហើយ។ ចំណែក​ទារក​ដែល​បាន​ទទួល​ចាក់សាំង​នេះ​នឹង​អាច​ការពារ​ពួកគេ​ពី​គ្រុន​ផ្ដាសាយ​ធំ​នៅ​ប៉ុន្មាន​ខែ​ដំបូង ហើយ​ម្ចាស់​បន្ទប់​ពិគ្រោះ​ជំងឺ​កុមារ វត្ត​អង្គតាម៉ិញ​ខាង​លើ​បន្ត​ថា តាម​លោក​សាកសួរ​ម៉ាក់ប៉ា​ទារក​មួយ​ចំនួន​ក៏​ដែល​គ្មាន​ជំងឺ​ផ្ដាសាយ​ពេល​នៅ​តូច គឺ​ពួកគាត់​បាន​ចាក់​វ៉ាក់សាំង​នេះ​មែន។ ម៉ាក់​ៗ​មាន​ផ្ទៃពោះ ហើយ​ចាក់​វ៉ាក់សាំង​ជំងឺ​ផ្ដាសាយ គឺ​មិន​ត្រឹម​តែ​ការពារ​ខ្លួនឯង​មួយ​មុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាច​ការពារ​កូន។ ពេល​ម៉ាក់​ៗ​ចាក់​វ៉ាក់សាំង​នេះ កូន​ក្នុង​ផ្ទៃ​ក៏​ទទួល​អង់ទីករ​នៃ​ជំងឺ​ផ្ដាសាយ​ពី​ម្ដាយ​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង។ អត្ថបទ​ពាក់ព័ន្ធ៖ គ្រោះ​ថ្នាក់​បំផុត ស្រីៗ​ប៉ុន្មាន​ក្រុម​នេះ​ងាយ​នឹង​កើត​ជំងឺ​លើស​ឈាម​ពេល​ពពោះ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ត្រីមាសទី ២

ដាច់​ខ្លាំង ចង់​អីៗពេល​ប្រពន្ធកំពុង​ព​ពោះ នេះ​ជា​​បច្ចេកទេស​ប្រើ​មាត់ កុំឲ្យប៉ះពាល់​កូន

អារម្មណ៍​ផ្លូវ​ភេទ តែង​តែ​មាន ហើយ​កំណត់​មិន​បាន ជា​ពិសេស​សម្រាប់​អ្នក​មាន​ដៃ​គូ​ប្រចាំ ឬ​ជា​ប្ដី​ប្រពន្ធ។ អំឡុង​ពេល​​មាន​ផ្ទៃ​ពោះ ឬ​ជិត​គ្រប់​ខែ អាច​ថា ជា​កង្វល់​សម្រាប់​អ្នក​ទាំង​ពីរ ព្រោះ​តែង​បារម្ភ​ពី​សុវត្ថិភាព​កូន។ ប៉ុន្តែ​សំណួរ​សួរ​ថា តើ​ការ​រួម​ភេទ​ពិត​ជា​ប៉ះ​ពាល់​ដល់​អ្នក​មាន​ផ្ទៃ​ពោះ​មែន​ទេ? ​តើ​មាន​វិធី​អ្វី​ខ្លះ​ដើម្បី​រួម​ភេទ​ដោយ​មាន​សុវត្ថិភាព? ១- ការរួមភេទ និងពពោះ អំឡុង​ពេល​មាន​ផ្ទៃ​ពោះ មាន​ស្ត្រី​ជា​ច្រើន មាន​ចំណង់​ផ្លូវ​ភេទ​កើន​ឡើង នោះ​គឺ​ដោយ​សារ​តែ​​មាន​ចលនា​ឈាម​រត់​ច្រើន​ទៅ​តំបន់​​ទ្វារ​មាស។ ប៉ុន្តែ​អ្វី​ដែល​ជា​រឿង​ភ្ញាក់​ផ្អើល​នោះ​គឺ គេ​សិក្សា​រក​ឃើញ​ថា ការ​បង្កើន​ទំនាក់​ទំនង​ស្និទ្ធ​ស្នាល​នៅ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ គឺ​អាច​ជួយ​កាត់​បន្ថយ​អត្រា​កូន​កើត​មិន​គ្រប់​ខែ​បាន។ ២- ប្រើមាត់ បើ​នៅ​តែ​មាន​ក្ដី​បារម្ភ​ខ្លាចថា ​ការ​រួម​ភេទ​ធម្មតា អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កូន​ក្នុង​ផ្ទៃ វិធី​ប្រើ​មាត់ ជួយ​សម្រេច​កាម ឲ្យ​ខាង​ប្រុស​ក៏​ជា​ជម្រើស​ល្អ​ដែរ។ រួម​ភេទ​តាម​មាត់​ គឺ​ជា​ការ​រំញោច​ដោយ​ប្រើ​មាត់ ​បបូរ​មាត់ ឬ​អណ្ដាត យក​ទៅ​វាយ​លុក​តំបន់​ប្រដាប់​ភេទ​បុរស។ ខាង​ប្រុស​ក៏​អាច​ធ្វើ​ដូច​គ្នា ឲ្យ​ភាគី​ខាង​ស្រី​បាន​ដែរ។ ៣- គនឹ្លះប្រើមាត់ឲ្យមានសុវត្ថិភាព អំឡុងពេលមានផ្ទៃពោះ ពេល​កំពុង​ប្រតិបត្តិ​ការ ភាគី​ខាង​ប្រុស​មិន​គួរ​ផ្លុំ​ខ្យល់​ចូល​ក្នុង​ទ្វារ​មាស​របស់​ខាង​ស្រី​ឡើយ។ ខ្យល់​ដែលយើង​​ផ្លុំ​ចេញ​មក​នេះ អាច​ទៅ​រាំង​ស្ទះ​សរសៃ​ឈាម និង​អាច​ធ្វើ​ឲ្យ​ម្ដាយ និង​ទារក​ក្នុង​ផ្ទៃ​មាន​គ្រោះ​ថ្នាក់​បាន។ ក្នុង​ក្បួន​ពេទ្យ​វិញ គ្រោះ​ថ្នាក់​បែប​នេះ​គេ​ហៅ​វា​ថា បណ្ដុំ​ខ្យល់ (air embolism) ដែល​វា​អាច​មាន​គ្រោះ​ថ្នាក់​រហូត​ដល់​ស្លាប់​បាន។ ទោះ​បី​​វា​ជា​រឿង​កម្រ​កើត​ឡើង​ក្ដី ​គួរ​​ប្រុង​ប្រយ័ត្ន​ជាមួយ​បញ្ហា​មួយ​នេះ។ ត្រូវ​ប្រាកដ​ថា​ ​បាន​ប្រើ​របស់​ការ​ពារ ដូចជា ​ស្រោម​អនាម័យ​ នៅ​អំឡុង​ពេល​ប្រើ​មាត់ ដោយ​សារ​តែ​ក្នុង​មាត់​អាច​មាន​ផ្ទុក​បាក់តេរី […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស