backup og meta

អ្វីដែលម៉ាក់ប៉ាគួរធ្វើដើម្បីកូនក្នុងផ្ទៃកើតមកមាន IQ ខ្ពស់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 22, 2023

    អ្វីដែលម៉ាក់ប៉ាគួរធ្វើដើម្បីកូនក្នុងផ្ទៃកើតមកមាន IQ ខ្ពស់

    ពេល​ពពោះ​ម៉ាក់ៗ​ច្បាស់​ជា​ខំ​បំប៉ន​អាហារ​គ្រប់​មុខ ដើម្បី​ឲ្យ​កូន​ផ្ទៃ​ទទួល​បាន​ជីវជាតិ​គ្រប់​គ្រាន់ លូតលាស់​បាន​ល្អ​ទាំង​ផ្នែក​រាង​កាយ និង​បញ្ញា​ស្មារតី។ ក្រៅ​ពី​របប​អាហារ​របស់​ម្តាយ សកម្មភាព​ងាយៗ​មួយ​ចំនួន​ខាង​ក្រោម​នេះ ក៏​អាច​ជួយ​ឲ្យ​ខួរ​ក្បាល​កូន​ក្នុង​ផ្ទៃ​លូតលាស់​បាន​ល្អ ពេល​កើត​មក​មាន IQ ខ្ពស់​ដែរ។

    ១. និយាយ​លេង​ជាមួយ​កូន​ឲ្យ​បាន​ច្រើន

    ម៉ាក់​ប៉ា​មួយ​ចំនួន​ប្រហែល​ជា​មិន​សូវ​និយាយ​លេង​ជាមួយ​ក្នុង​ពោះ​នោះ​ទេ ដោយ​គិត​ថា គេ​មិន​ទាន់​អាច​ស្តាប់​សំឡេង​បាន តែ​តាម​ពិត​ទៅ​កូន​ក្នុង​ផ្ទៃ​អាច​ស្តាប់​ឮ​សំឡេង​យើង​បាន​តាំង​ពី​អាយុ ២៧​សប្តាហ៍​មក​ម្ល៉េះ។ ការ​ដែល​ម៉ាក់ប៉ា​ព្យាយាម​និយាយ​ជាមួយ​កូន​ឲ្យ​បាន​ច្រើន​តាំង​ពី​នៅ​ក្នុង​ពោះ ធ្វើ​ឲ្យ​កូន​រីករាយ ថែម​ទាំង​ជួយ​ដល់​ការ​លូតលាស់​ផ្នែក​ខួរក្បាល។

    បន្ថែម​ពី​ការ​និយាយ​លេង យើង​អាច​អាន​សៀវភៅ ឬ​រឿង​និទាន​ឲ្យ​កូន​ស្តាប់​តាំង​ពី​នៅ​ក្នុង​ពោះ ក៏​ជា​វិធីមួយ​ដែល​ជួយ​ឲ្យ​ពួកគេ​ឆ្លាត​ដែរ ទោះ​ជា​កូន​យើង​មិន​ដឹង​ពី​អត្ថន័យ ឬ​ពាក្យ​ពេចន៍​ដែល​យើង​អាន​ក៏​ដោយ។

    អង្អែល​ក្បាល​ពោះ​ម្តាយ

    ២. ចាក់​ចម្រៀង​ឲ្យ​កូន​ស្តាប់

    តន្ត្រី​ធ្វើ​ឲ្យ​យើង​សប្បាយ​រីករាយ បាត់​អស់​ទុក្ខ​កង្វល់ ក្រៅ​ពី​និយាយ​ជាមួយ​កូន​ឲ្យ​បាន​ច្រើន ម៉ាក់ប៉ា​គួរ​តែ​រក​ចម្រៀង​ណា​ពីរោះៗ សប្បាយៗ ចាក់​ឲ្យ​នៅ​ក្នុង​ពោះ​ស្តាប់ ទើប​កូន​យើង​មាន​អារម្មណ៍​ស្រស់ស្រាយ ឯ​ខួរ​ក្បាល​ក៏​ភ្លឺថ្លា​ទៅ​តាម​នោះ​ដែរ។

    ៣. អង្អែល​ក្បាល​ពោះ​ម្តាយ

    ការ​អង្អែល​ក្បាល​ពោះ​ម្តាយ​ថ្នមៗ ជា​សកម្មភាព​បង្កើន​ភាព​ស្និទ្ធស្នាល និង​ភាព​កក់​ក្តៅ​ដល់​កូន។ ម៉ាក់ៗ​អាច​អង្អែល​ក្បាល​ពោះ​ខ្លួន​ឯង ឬ​ក៏​ប៉ាៗ​ឧស្សាហ៍​អង្អែល​ក្បាល​ពោះ​ម៉ាក់ៗ​ក៏​បាន ដែល​ការ​ធ្វើ​បែប​នេះ ម៉ាក់​ក៏​កក់​ក្តៅ កូន​ក៏​កក់​ក្តៅ។

    ៤. ធ្វើ​ចិត្ត​ឲ្យ​រីករាយ

    ស្រីៗ​ពពោះ​ផ្លូវ​ចិត្ត​មិន​សូវ​ល្អ​ប៉ុន្មាន​ទេ ដោយសារ​តែ​អ័រម៉ូន​ផ្លាស់ប្តូរ រាង​កាយ​ប្រែប្រួល ណា​មួយ​ជួប​អាការៈ​ចាញ់​កូន​ទៀត អ៊ីចឹង​ហើយ​ងាយ​នឹង​​ឆាប់​ខឹង​មួរម៉ៅ អាច​ជះឥទ្ធិពល​មិន​ល្អ​ដល់​កូន​ផ្ទៃ។ តែ​ទោះ​យ៉ាង​ណា​យើង​អាច​ក្រែ​ប្រែ​ស្ថានការណ៍​ទាំង​នោះ​បាន ដោយ​ម៉ាក់ៗ​ព្យាយាម​ធ្វើ​ចិត្ត​ឲ្យ​រីករាយ ឯ​ប៉ាៗ​វិញ​គួរ​តែ​ធ្វើ​រឿង​ល្អៗ ឲ្យ​ប្រពន្ធ​​សប្បាយ​​ចិត្ត ឬ​ក៏​ឧស្សាហ៍​នៅ​ប្រពន្ធ​ដើរ​លេង។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    ក្រៅ​ពី​របប​អាហារ​របស់​ម្តាយ សកម្មភាព​ងាយៗ​មួយ​ចំនួន​ខាង​ក្រោម​នេះ ក៏​អាច​ជួយ​ឲ្យ​ខួរ​ក្បាល​កូន​ក្នុង​ផ្ទៃ​លូតលាស់​បាន​ល្អ ពេល​កើត​មក​មាន IQ ខ្ពស់៖
    • និយាយ​លេង​ជាមួយ​កូន​ឲ្យ​បាន​ច្រើនឮ
    • ចាក់​ចម្រៀង​ឲ្យ​កូន​ស្តាប់
    • អង្អែល​ក្បាល​ពោះ​ម្តាយ
    • ធ្វើ​ចិត្ត​ឲ្យ​រីករាយ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 22, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម