ត្រីមាសទី ៣

ត្រីមាសទី ៣ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ព្រម​ទាំង​ការ​លូតលាស់ និង​សុខភាព​កូន​ក្នុង​ផ្ទៃ​ត្រីមាសទី៣

ចំណេះដឹងទូទៅ

ត្រីមាសទី ៣

សប្តាហ៍ទី ៤២៖ គួរ​ឲ្យ​បារម្ភ​អត់ ពេល​នេះ​ហើយ​នៅ​មិន​ទាន់​សម្រាល​ទៀត?

ការលូតលាស់គភ៌១- បេប៊ី​លូតលាស់​ដល់​ណា​ហើយ? នៅ​សប្តាហ៍​ទី ៤២ ការ​មាន​ផ្ទៃ​ពោះ​អាចចាត់​ទុក​ថា​ហួស​ការ​កំណត់ (លើស​ថ្ងៃ​ដែល​ត្រូវ​កើត)។ ទោះជា​យ៉ាងណា រឿង​សំខាន់​បំផុត យើង​ត្រូវ​យល់​ដឹង​ពី​ស្ថានភាព​នេះ វា​មិនប្រាកដ​ថា មាន​អ្វី​​ប៉ះ​ពាល់​លើ​បេប៊ី​ក្នុងផ្ទៃ​នោះ​ទេ។ ការពិត បេប៊ី​ភាគ​ច្រើន មិន​បាន​កើត​តាម​ថ្ងៃ​ដែល​បាន​កំណត់​ឡើយ ផ្ទុយ​ទៅ​វិញភាគ​ច្រើន​កើត​ក្នុង​អំឡុង​ពេល​ ២ សប្ដាហ៍​នៃ​ថ្ងៃ​បាន​កំណត់ មាន​ន័យ​ថា​បើ​បេប៊ី​មិន​ទាន់​កើត​នៅ​អំឡុង​ពេល​នេះ ក៏​មិន​មាន​អ្វី​ជា​ការ​បារម្ភ​ដែរ។ ៩៨% បេប៊ី​ច្រើន​កើត​មុន​ចុង​​​សប្ដាហ៍​ទី ៤២ ដូចនេះ អូនៗ​នឹង​កើត​លឿន​ជាង​ការ​គិត​របស់​យើង។ ដំណាក់​កាល​នេះ អូនៗ​អាច​មាន​ទំហំ​ប៉ុន​ផ្លែ​ខ្នុរ ឬ​ផ្លែ​ឪឡឹក តែ​កុំ​ទាន់​ភ័យ​អី ទោះ​បី​ជា​អូនៗ​មាន​ទំហំ​ធំ​ក៏​ពិត​មែន តែ​យើង​នៅ​អាច​សម្រាល​តាម​ធម្មជាតិ​បាន។ យ៉ាង​ណាមិញ​ទោះ​បី​ជា​រឿង​ធម្មតា​ក៏​ដោយ តែ​បេប៊ី​ដែល​ក្រ​កើត​អាច មាន​បញ្ហា​គួរ​ឲ្យ​កត់​សម្គាល់ ដូច​ជា សក់ ឬ​ក្រចក​វែង​ជាង​ក្មេង​ធម្មតា ស្បែក​ស្ងួត របក ប្រេះ ឬ​ជ្រួញ​ជាដើម។ បញ្ហា​ទាំង​នេះ​ភាគ​ច្រើន​កើត​ឡើងតែ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ ដោយ​សារ​តែក្នុង​អំឡុង​ពេល​កំណត់​ត្រូវ​សម្រាល​នោះ ទឹក​រំអិល​ការពារ​ទារក​ក្នុង​ផ្ទៃ ចាប់​ផ្តើមស្រក​ចុះ​បន្តិច​ម្តងៗ។ បម្រែបម្រួលរាងកាយ២- រាងកាយ​ម៉ាក់ៗ​ប្រែប្រួល​បែប​ណា​ខ្លះ? នៅ​សប្ដាហ៍​ទី ៤២ យើង​អាច​​មាន​រោគសញ្ញា​ដូច​ជា​សប្ដាហ៍​មុនៗ រួមមាន រមួល​ក្រពើ ពិបាក​គេង ឈឺ​ចង្កេះ ធ្ងន់​ត្រគាក ឫស​ដូង​បាត នោមញឹក និង​ការ​កន្ត្រាក់​ជាដើម។ មិន​តែ​ប៉ុណ្នោះ បញ្ហា​ស្ត្រេស ក៏​អាច​កើត​មាន​ដូច​គ្នា។ អ្វី​យើង​អាច​ធ្វើ​បាន​ដើម្បី​ខ្លួន​ឯង និងអូនៗ​ក្នុង​ផ្ទៃ […]

ស្វែងរក ត្រីមាសទី ៣

ត្រីមាសទី ៣

សប្តាហ៍ទី ៣៦៖ ម៉ាប់ៗគួរឲ្យស្រលាញ់ បេប៊ីមូលប៉ុនស្ពៃក្តោប

ការលូតលាស់គភ៌ម៉ាក់បា៉​ច្បាស់​ជាចង់​ដឹង​ថា សប្តាហ៍ទី ៣៦ នេះ បេប៊ី​ធំ​ប៉ុន​ណា? អាអូន​រាង​​មូល​ប៉ុន​ស្ពៃក្តោប មាន​ប្រវែង​ប្រហែល ៤៧ សង់ទីម៉ែត្រ និង​ទម្ងន់ប្រហែល ២,៧ គីឡូក្រាម។ ឥឡូវ​នេះ​ចង្កា​កូន​មាន​សាច់ ចឹង​ហើយ​បាន​មុខ​កាន់​តែ​មូល​គួរ​ឲ្យ​ស្រលាញ់។ ឆ្អឹង​លលាដ៏​ក្បាល​អាអូន​អាច​រំកិល​បាន​តិច​តួច ហើយ​អាច​នៅ​ពី​លើ​គ្នា​នេះ​គេ​ហៅ​ថា​រលាយ​ចូល​គ្នា ដែល​ជួយ​ឲ្យ​បេប៊ី​សម្រាល​បាន​ស្រួល។ កុំ​បារម្ភ​អី​បើសិន​ជា​អាអូន​កើត​ចេញ​មក​មា​នក្បាល​ស្រួច ឬស្តួច ព្រោះ​ប៉ុន្មាន​ថ្ងៃក្រោយ​មក ក្បាល​អាអូន​នឹង​ត្រលប់​មក​មូល​វិញ​មិន​ខាន។ បម្រែបម្រួលរាងកាយ១- រាងកាយប្រែប្រួលអីខ្លះ? កូន​កាន់​តែ​ធំ ធ្វើ​ឲ្យ​យើង​រឹត​តែ​ពិបាក​ញ៉ាំ​អាហារ​ជាង​សព្វ​មួយដង។ ការ​ញ៉ាំ​តិចៗ និង​ច្រើន​ដង​ជា​វិធី​ល្អ​ដែល​អាច​ទប់ទល់​នឹង​ស្ថានភាព​ពេល​នេះ។ មួយ​វិញ​ទៀត​​វា​អាច​កាត់​បន្ថយ​ការ​ឈឺ​ក្រពះ និង​ងាយ​ស្រួល​ក្នុង​ការ​ដក​ដង្ហើម​នៅ​ពេល​ក្បាល​កូន​ចុះ​ទៅ​ក្នុង​អាង​ត្រគាក។ យើង​នឹង​ចង្អៀត​នៅ​ផ្នែក​ខាង​ក្រោម​ពោះ​ ​ពេល​កូន​​ចាប់​ផ្តើម​ចុះ​ទៅ​ក្រោម​ ដូច្នេះ​ហើយ​ពិបាក​ធ្វើ​ដំណើរ នោម​កាន់​តែ​ញឹក​។ បើ​កូន​ចុះ​កាន់​តែ​ទាប​ កាន់​តែ​ធ្ងន់​ពោះ មិន​ស្រួល​នៅ​នឹង​ទ្វារមាស។ ប្រៀប​វា​ទៅ​នឹង​ការ​យួរបាល់ ឬ​ប៊ូលលីង នៅ​ចន្លោះ​ជើង។ ចំណុចអីខ្លះគួរបារម្ភ? រយៈពេល​ចុង​ក្រោយ​នៃ​ការ​មាន​ផ្ទៃពោះ ស្រីៗ​ភាគច្រើន​ឈប់​ឡើង​ទម្ងន់ហើយ តែ​កុំ​បារម្ភ​ទម្ងន់​បេប៊ី​នៅ​ដដែល​ទេ។ ការ​ចុះគីឡូ មានន័យ​ថាខ្លួន​ប្រាណ​យើង​បាន​ត្រៀម​រួច​រាល់​សម្រាប់​ថ្ងៃ​សម្រាល។ ការជួបគ្រូពេទ្យ​២- ប្រាប់អីខ្លះទៅពេទ្យ? គ្រូពេទ្យ​នឹង​ប្រាប់​ពី​រោគ​សញ្ញា​ឈឺពោះ និង​ពេល​ត្រូវ​ទៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​ឲ្យ​ទាន់​ពេល​វេលា។ ការ​ឈឺពោះ​វា​អាច​មិន​ទៀង​ទាត់ តែបើ​យើង​មិន​ប្រាកដ​ថាវា​ជា​ការ​ឈឺ​ពោះ​សម្រាល​កូន​ទេ ត្រូវ​ទាក់ទង​ទៅ​គ្រូពេទ្យ។ តេស្តអីខ្លះចាំបាច់? ដល់​ពេល​ធ្វើ​តេស្ត​ទៀត​ហើយ ដូចគ្នា​នឹង​សប្តាហ៍​មុន​ដែរ គ្រូពេទ្យ​នឹង​ពិនិត្យ​សុខភាព​យើង​មួយ​ចំនួន​ខាង​ក្រោម។ – ថ្លឹងទម្ងន់​ – វាស់​សម្ពាធ​ឈាម ​ – តេស្ត​ទឹក​នោម​ពិនិត្យ​​ជាតិ​ស្ករ និងប្រូតេអ៊ីន​ – រកមើល​ការ​ហើម​ជើង​ – ពិនិត្យ​​ទំហំ​​ស្បូន​ផ្នែក​ខាង​ក្នុង​ – […]


ត្រីមាសទី ៣

សប្តាហ៍ទី ៣៧៖ ចង់ដឹងអត់ អាយុគភ៌ប៉ុន្មាន វះកាត់ល្អ?

ការលូតលាស់គភ៌ពេល​ដែល​ម៉ាក់ប៉ា​ទន្ទឹង​រង់ចាំ​យ៉ាង​អន្ទះសា​ជិត​មក​ដល់​ហើយ បេប៊ី​ត្រូវ​ការ​ប្រហែល ២-៣ សប្តាហ៍​ទៀត​ប៉ុណ្ណោះ​ដើម្បី​លូតលាស់​ពេញ​លេញ។ បើ​យើង​មាន​គម្រោង​សម្រាល​ដោយ​វះកាត់​អាយុ​អាអូន​ដែលល្អ​សម្រាប់​វះកាត់​គឺ ៣៩ សប្តាហ៍។ អាអូន​ពេល​នេះ​លូតលាស់​លឿន​ណាស់ ​បើគិត​ពីប្រវែងវិញ​ប្រហែល ៤៨ សង់ទីម៉ែត្រ រីឯ​ទម្ងន់​វិញប្រមាណ ២,៨៥ គីឡូក្រាម។ ដឹង​តាំង​ពី​នៅ​ក្នុង​ពោះ បេប៊ី​អាច​ក្តោប​ដៃ​បាន បើពោះ​យើង​ងាក​ទៅ​ខាង​មាន​ពន្លឺថ្ងៃ​នោះ​អាអូន​នឹង​ងាក​ចេញ។ បម្រែបម្រួលរាងកាយ១- រាងកាយយើងប្រែប្រួលអីខ្លះ? ​ជិត​ដល់​ថ្ងៃ​សម្រាល ការ​កន្រ្តាក់​បែប Braxton Hicks ឬ​ការ​កន្រ្តាក់​ក្លែង​ក្លាយ​នឹងចាប់​ផ្តើម។ យើង​មិន​បាច់​បារម្ភ​នោះ​ទេ គ្រាន់​តែ​តាមដាន​​ពីការ​ន្រា្តក់​ទៀង​ទាត់​ទៅ​បាន​ហើយ។ ម៉ាក់ៗកាន់តែពិបាកគេង បើ​អាច​គួរ​តែឆ្លៀត​គេង​មួយ​ភ្លែត​ពេលថ្ងៃ​ដើម្បី​យក​កម្លាំង​ខ្លះៗ។ មិន​ត្រឹម​តែពិ​បាក​គេង​នោះ​ទេ តែ​ប្រហែល​ជាសុបិន​អាក្រក់​ទៀត នេះជារឿង​ធម្មតា ព្រោះ​ទាំង​យើង​ទាំង​គេ​ព្រួយ​រឿង​ដែល​នឹងកើតឡើង​ពេល​សម្រាល។ ទោះយ៉ាងណា​យើង​មិន​ត្រូវ​ភ្លេច​តាម​ដាន​ចលនា​កូននោះទេ បើ​ចលនា​កូន​បាន​ធ្លាក់​ចុះប្រញាប់​ទៅ​ជួបពេទ្យ​។ កូន​ធំ​ណែន​ពេញ​ក្នុង​ស្បូន ពិបាក​រើ តែ​យើង​មា​នអារម្មណ៏ថា​កូន​កំពុង​តែ​បត់ចុះ​បត់​ឡើង និងរមៀល។ ​ ចំណុចអីខ្លះគួរបារម្ភ? អំឡុង​ខែ​ចុងក្រោយ​នេះ យើងត្រូវយកចិត្តទុកដាក់ចំពោះ​អាការៈ​មិន​ប្រក្រតី​ផ្សេងៗ ពិសេស​ប្រយ័ត្ននឹង​រោគ​សញ្ញា​កូន​កើត​មិន​គ្រប់ខែ។ ប្រញាប់​ទាក់​ទង​គ្រូពេទ្យ​ក្នុង​ករណី​មាន​សញ្ញា​ដូច​ខាងក្រោម៖ ធ្លាក់ឈាម៖ ប្រហែល​មក​ពី​ការ​បញ្ចេញ​ទឹករម្អិល​ខាប់ៗ ដែល​បិទ​ក​ស្បូន។ វា​អាច​ជា​សញ្ញា​មួយ​នៃ​ការ​ឈឺពោះ​សម្រាល​អាអូន​នៅ​ក្នុង​រយៈពេល ២-៣ ថ្ងៃ ឬមួយ​សប្ដាហ៏​ទៀត។ ឈឺ​ចាប់​ខ្លាំង និង​ញឹក​ទៅៗ៖ នេះ​ជា​សញ្ញា​នៃ​ការ​របើក​សុក។ សញ្ញា​រួម​ផ្សំផ្សេងទៀត​​មាន​ ក្តៅខ្លួន ធ្លាក់ស និង​ឆ្លង​រោគ។ កន្រ្តាក់​​ស្បូនទៀងទាត់ និង​ខ្លាំងទៅៗ៖ ចន្លោះ​នៃ​ការ​កន្រ្តាក់​ពី១ ទៅ១ទៀត​មាន​រយៈពេល​ខ្លី។ បើការ​កន្រ្តាក់​នៅ​តែ​មានពេល​យើង​ឈប់ ចាប់ផ្តើម​សកម្មភាព […]


ត្រីមាសទី ៣

សប្តាហ៍ទី ៣៩៖ ទងសុករុំកបេប៊ី ធ្វើម៉េចទៅ?

ការលូតលាស់ទារកសប្តាហ៍​នេះអាអូន​មាន​ទំហំ​ប្រហែលផ្លែ​ឪឡឹក ​ទម្ងន់​ប្រមាណ​ជា ៣,៥ គីឡូក្រាម និងប្រវែង ​៥០ សង់ទីម៉ែត្រ។ ទងសុកអាចរុំកអាអូន ជា​ធម្មតា​មិន​បង្ក​ជា​បញ្ហា​ទេ ប៉ុន្តែ​ពេល​ខ្លះ​វា​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដែរ​ ដោយសារ​តែ​ទង​សុក​រុំកបេប៊ី​ខ្លាំង​ពេក ធ្វើ​ឲ្យ​មាន​ការ​សម្រាល​ដោយវះកាត់​ទង​សុករុំក (​ករណី​កម្រ​) ហើយ​វា​អាច​មាន ១% ប៉ុណ្ណោះ។ ទឹករម្អិល​ដែល​គ្រប​ពាសពេញ​ស្បែកអាអូន និង​រោម​ឆ្មារ​ទន់​ៗចាប់ផ្តើម​បាត់​អស់​នៅ​ស​ប្តា​ហ៍​ទី ៣៩ នេះ។ បម្រែបម្រួលរាងកាយ១- រាងកាយប្រែប្រួលអីខ្លះ? ការ​កន្ត្រាក់ Braxton Hicks ឬ​​ការ​ឈឺពោះ​ក្លែងក្លាយ​អាច​នឹង​លេច​ចេញ​កាន់​តែ​ច្បាស់។ ការ​កន្ត្រាក់​នេះ​អាច​ឈឺ និង​កាន់​តែខ្លាំង​ដូច​​ការ​កន្រ្តាក់​ឈឺពោះ​កើត​កូន​ពិត​ប្រាកដ​ គ្រាន់​តែ​ខុស​ត្រង់​ថា មិន​ទៀង​ទាត់ ឬ​បង្កើន​ការ​កន្រ្តាក់​ញឹក​ញាប់​ជាង​មុន។ សញ្ញា​ផ្សេង​ទៀត​នៃ​ការ​ឈឺ​ពោះ​កើត​កូន​នោះ គឺ​ការ​បែក​ស្រោម​ទឹក​ភ្លោះ ដែលអាច​កើត​ឡើង​​គ្រប់​ពេល​នាសប្តាហ៍នេះ។ យើង​ប្រហែល​ប្រទះ​ឃើញ​មាន​ធ្លាក់​ទឹក​​ច្រើន ទោះ​ជា​យ៉ាង​នេះ​ក្តី​គ្នាយើង​មិន​បាន​ចាប់អារម្មណ៍​ថា ស្រោម​ទឹក​ភ្លោះ​បាន​បែក​នោះទេ រហូត​ដល់យើង​ឈឺពោះ​កើត​អាអូន។ បើយើង​​បែក​ទឹក​ភ្លោះ ឬមាន​កន្រ្តាក់​​ទៀង​ទាត់​ប្រញាប់​ប្រាប់​គ្រូពេទ្យ​ជា​បន្ទាន់។ ចំណុចអីខ្លះគួរបារម្ភ? ទោះ​បីជា​ការ​កើត​កូន​មិន​គ្រប់​ខែ ឬ​កូន​លើស​ ២ អាទិត្យ​ ក៏ដោយ ​វា​អាច​ជារឿង​ល្អ​មួយ បើសិន​ជា​គ្រូពេទ្យ​យក​ចិត្ត​ទុក​ដាក់​ចំពោះសុខភាព​យើង។ ការជួបគ្រូពេទ្យ​២- ប្រាប់អីខ្លះទៅគ្រូពេទ្យ? ការថែទាំ​មុន​ពេល​សម្រាល​នៅ​តែ​ធ្វើបន្ត​រហូត​សម្រាល​អាអូន​រួច​។ ចូល​ដល់​សប្តាហ៍​នេះ​ពេទ្យ​នឹង​ពិនិត្យ​មើល​មាត់​ស្បូន​ដើម្បី​ត្រៀមស្រមាល។ បើ​មាត់ស្បូន​ចាប់ផ្តើម​ស្តើង និង​បើក ពេទ្យ​នឹង​វាស់​ចង្វាក់​បេះដូង​អាអូន វាស់​បរិមាណទឹកភ្លោះ។ តេស្តអីខ្លះចាំបាច់? នៅពេល​ជិត​គ្រប់ខែ​គ្រូពេទ្យ​ស្ទាបពោះ​ទៀងទាត់​ដើម្បី​កំណត់ទីតាំង​របស់បេប៊ី​នៅក្នុង​ស្បូន​យើង។ ការធ្វើ​តេស្ត​ទាំងនោះ​អាចជួយឲ្យ​គ្រូពេទ្យ​ដឹង​ពី​ទីតាំង​បេប៊ី ដូចជា ទម្រង់​ក្បាល​ចុះ​ក្រោម ជើងចុះក្រោម ឬ​ក៏អាអូន​ហុច​គូថ​ចុះក្រោម ដែលយើង​តែង​ហៅ​ថា​កូន​បង្វិល​បញ្ច្រាស់​នៅក្នុងស្បូន។ សុខភាព និងសុវត្ថិភាព៣- ត្រូវដឹងពីអីខ្លះ? គេងមិនគ្រប់គ្រាន់៖ អ្នកម្តាយប្រាកដជាមានការព្រួយបារម្ភក្នុងការគេងមិនគ្រាប់គ្រាន់អាចគំរាមគំហែងទៅលើទារក។ […]


ត្រីមាសទី ៣

សប្តាហ៍ទី ៣០៖ ម៉ាក់ៗមានអារម្មណ៍ញោចៗក្នុងស្បូន ដឹងថាជាអីអត់?

ការលូតលាស់គភ៌រំភើប​ទេ​ម៉ាក់ប៉ា? ពេលនេះ​អាអូនមាន​ទំហំ​ប៉ុន​ផ្លែ​ឪឡឹក​តូច​មួយ ទម្ងន់​ ១,៣ គីឡូក្រាម និង​ប្រវែង​ប្រហែល ៤០ សង់ទីម៉ែត្រ។ បេប៊ី​អាច​ត្អើក​នៅ​សប្តាហ៍​នេះ ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ញោច​ៗ​នៅ​ក្នុង​ស្បូន។ ស្រប​ពេល​នៃ​ការ​រលូតលាស់​នេះដែរ សារធាតុ​ខ្លាញ់​ក៏​មាន​ការ​កើន​ឡើង​សម្រាប់​​ជំនួយ​ឲ្យអាអូនមាន​ស្បែក​មិន​សូវ​ជ្រួញ និង​ជួយ​រក្សា​កម្តៅ បន្ទាប់​ពី​កើត​។ រឿង​ល្អ​មួយ​ទៀត​នោះ បេប៊ីនឹង​រៀន​ដក​ដង្ហើម​ដោយ​ការ​ធ្វើ​ចលនា​សាច់​ដុំ​សន្ទះ​ទ្រូង។ បម្រែបម្រួលរាងកាយ១- រាងកាយប្រែប្រួលអីខ្លះ? ១០០% ស្រីៗ​យើង​ច្បាស់​ជា​នឿយ​ហាត់ ណាមួយ​មិន​សូវ​ស្រណុក​ខ្លួន ណា​មួយ​គេង​មិន​គ្រប់​គ្រាន់ ភ្លេច​ភ្លាំង​ច្រើន ឯ​ទម្ងន់​ចេះ​តែ​ឡើង។ លើស​ពី​នេះទៅ​ទៀត​ សសៃ​ពួរ​ដែល​ភ្ជាប់​ឆ្អឹង​ក៏យឺត​ជាង​មុន​ ដោយ​សារ​តែ​​បម្រែ​បម្រួល​នៃ​អ័រម៉ូន​ ដែល​​នឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​លំនឹង​របស់​យើង ធ្វើ​ឲ្យ​ជើង​យើង​កន្ធែក​ជាប់​រហូត​។ ដូច្នេះ​​យើង​គួរ​តែ​រក​ស្បែកជើង​ណា​ដែល​ពាក់ទៅ​ស្រួល​ខ្លួន ងាយ​ដើរ។ ​ ចំណុចអីខ្លះគួរបារម្ភ? ការ​ផ្លាស់​ប្តូរ​អារម្មណ៍​លឿន​​ជា​សញ្ញា​មួយ​ដែល​ស្រ្តី​មាន​ផ្ទៃ​ពោះ​អាច​មាន​ ដែល​បណ្តាលមក​ពីអារម្មណ៍ធុញថប់ មិន​ស្រួល​ខ្លួន ពិបាក​ទាំង​ការ​ហូបចុក ដេក ដើរ ឈរ​អង្គុយ និង​ការ​ប្រែ​ប្រួល​អ័រម៉ូន។ ការជួបគ្រូពេទ្យ​២- ប្រាប់អីខ្លះទៅពេទ្យ? ម៉ាក់ៗអាច​​ពិបាក​ដក​ដង្ហើម​ក្នុង​សប្តាហ៍​នេះ​ ដោយសារ​​ស្បូន​​​រីក​ធំ​ជាង​មុន​ ហើយ​សង្កត់​លើ​សរីរាង្គ​ផ្សេងៗ ដូចជា​សួត​ជា​ដើម​។​ ដូច្នេះ​ប្រាប់​គ្រូ​ពេទ្យ​នូវ​បញ្ហា​នេះ ដើម្បី​បាន​ដំបូន្មាន​ល្អៗ​មក​វិញ។ តេស្តអីខ្លះចាំបាច់? យើង​នឹង​ត្រូវ​ជួប​​គ្រូ​ពេទ្យ​ញឹក​ញាប់​នៅ​ខែ​បន្ទាប់ ដោយ​ដំបូង​ រៀង​រាល់​ ២​អាទិត្យ​ និង​បន្ទាប់​មក​ ជា​រៀង​រាល់​សប្តាហ៍ហូត​ដល់​ថ្ងៃ​សម្រាល។ ក្នុង​ខែ​នេះដូចគ្នា​នឹង​ខែ​មុន​ដែរ គ្រូ​ពេទ្យ​នឹង​វាស់​សម្ពាធ​ឈាម​ ថ្លឹងទម្ងន់​​ ហើយ​សួរ​ពី​រោគសញ្ញា​ដែល​យើងអាច​មាន​ និងចលនា​ ​ពេល​វេលា​​នៃ​សកម្ម​ភាពកម្រើក​​របស់​អាអូន រួច​គ្រូ​ពេទ្យ​នឹង​ពិនិត្យ​ទំហំ​ស្បូន។ សុខភាព និងសុវត្ថិភាព៣- ត្រូវដឹងពីអីខ្លះ? ហត់ និងដកដង្ហើមខ្លីៗ​អាច​ធ្វើ​ឲ្យ​យើងមិន​ស្រួល​ខ្លួន​ ប៉ុន្តែ​វា​មិន​ប៉ះ​ពាល់​ដល់​អាអូន​នោះ​ទេ។ ដាច់​ខាត​មិន​ត្រូវ​ប្រើ​ប្រភេទ​ថ្នាំ​សន្តំ ដោយ​គ្មាន​វេជ្ជបញ្ជា​នោះទេ​ ព្រោះ​មានផល​ប៉ះ​ពាល់​ដល់​យើង និងកូន។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello […]


ត្រីមាសទី ៣

សប្តាហ៍ទី ២៩៖ កើតអីអត់ បើអាអូនអត់កម្រើក ឬធាក់?

ការលូតលាស់ទារកឈាន​ចូល​ដល់​សប្តាហ៍​ថ្មី អាអូន​មាន​ទំហំប៉ុន​ផ្លែល្ពៅ​ ដែល​មាន​ទម្ងន់ ​១,១ គីឡូក្រាម និង​ប្រវែង​ ៣៨,១ សង់ទីម៉ែត្រ។ ម៉ាក់ៗច្បាស់ជាកាន់តែយ៉ាប់ក្នុងខ្លួនបន្តិចហើយ ព្រោះបេប៊ី​ចាប់ផ្តើម​ចេះ​កំរើក​ និង​ធាក់​ យ៉ាងហោច​ណាស់​ក៏ ១០ ដង/២ម៉ោង។ ប្រសិន​បើយើង​ឃើញ​សកម្មភាព​អាអូន​ថយ​ចុះ អាច​ជួប​គ្រូពេទ្យបន្ទាន់ មិនត្រូវបណ្តែតបណ្តោយនោះទេ ដើម្បី​ឲ្យប្រាកដ​ក្នុង​ចិត្តថាអាអូន​ពិតជា​មិន​អី​ទេ​។ បម្រែបម្រួលរាងកាយ១- រាងកាយយើងប្រែប្រួលអីខ្លះ? ​នៅ​អំឡុង​សប្តាហ៍​នេះ​ យើង​មិនសូវ​ស្រួល​ខ្លួន​ទេ​​ ចេះតែ​​ក្រហាយ​ចុងដង្ហើម​ និង​ទល់លាមក​។ នេះ​ដោយ​សារមានការ​​កើន​ឡើង​​អ័រម៉ូន​ប្រូចេសស្តេរ៉ូន​ (Progesterone) ធ្វើ​ឲ្យសាច់ដុំ​រលោង​ទាំងអស់​ក្នុងខ្លួន​បន្ថយ​សកម្មភាព ​រួមទាំង​ក្រពះ​ និង​ពោះវៀន។ ​ការរីក​ធំនៃ​ស្បូន​ ក៏​ធ្វើឲ្យ​កើត​ឬសដូង​បាត​។ ​រីឯ​ការរីកធំ​នៃសរសៃឈាម​​នៅតំបន់​ពោះវៀន​ផ្នែក​ខាងចុង​ជារឿង​ធម្មតា​ទេ ព្រោះនៅ​ពេល​សម្រាល​អាអូន​ហើយ​វានឹង​ត្រលប់​ទៅដូច​ដើម​វិញ។ ចំណុចអីខ្លះគួរបារម្ភ? ពេល​ជិត​សម្រាល​ ការរើរបស់បេប៊ីកាន់តែថយចុះ ដោយសារ​តែអាអូន​កាន់តែធំ​ ហើយ​អាង​ត្រគាក​ក៏​តូច​ជាង​មុន​។ ​ការ​ថយចុះខ្លាំងនូវ​សកម្មភាព​របស់​កូនក្នុង​ត្រីមាស​ទី ៣ ​អាច​ឲ្យ​សញ្ញា​ថាបេប៊ី​មាន​គ្រោះថ្នាក់​។ គ្រោះថ្នាក់​ទាំងនោះ​អាច​បណ្តាល​មកពីទង​សុក ដូច្នេះ ​គួរតែ​ទៅជួប​គ្រូពេទ្យ​ពិនិត្យ​មើល​កាន់​តែ​ច្បាស់ ​មិន​ត្រូវ​បណ្តែត​បណ្តោយ​នោះ​ទេ។ ការជួបគ្រូពេទ្យ​២- ប្រាប់អីខ្លះទៅពេទ្យ? ពេល​យើង​ប្រាប់​គ្រូពេទ្យ​ថា​​ កូន​មិនសូវ​ធ្វើ​សកម្មភាព​ដូចមុន​ នោះ​គ្រូពេទ្យ​នឹងសួរ​សំ​ណួរ​មួយ​ចំនួន​​ដូចជា ​តើអាអូន​កម្រើក​លើក​ចុងក្រោយ​នៅពេល​ណា​? ​ហើយ​ធាក់​ប៉ុន្មាន​ដង​/ម៉ោង។​ កុំ​បារម្ភ​ពេក​អី បើសិន​ជាមាន​បញ្ហា​អ្វី គ្រូពេទ្យ​នឹង​ឲ្យ​តម្រូវ​ឲ្យយើង​សម្រាល​មុនខែ​ ឬ​រកវិធី​ផ្សេងៗ​ជួ​យ​យើង និង​កូន​មិន​ខាន​។​ ក្នុង​សប្តាហ៍​នេះ យើង​នឹង​ឃើញ​សរសៃ​ឈាម​ឡើង​ប៉ោង​ដូច​ជើងពីង​ពាង​នៅលើ​ក្បាលពោះ​ មុខ ក ​សុដន់​ […]


ត្រីមាសទី ៣

សប្តាហ៍ទី ៤០៖ រំភើបយ៉ាងណា ម៉ាក់ប៉ាបានឃើញមុខ ឮសំឡេងកូន​យំលើកដំបូង?

ការលូតលាស់គភ៌ដល់​ពេល​ត្រៀមខ្លួន​ហើយ អាអូន​មាន​ទម្ងន់​ប្រហែល ៣,៤គីឡូក្រាម ប្រវែង​ប្រហែល ៥០,៨ សង់ទីម៉ែត្រ ទំហំ​ប៉ុន​ផ្លៃល្ពៅ ហើយ​អាច​នឹង​សម្រាល​គ្រប់​ពេល។ ​រយៈពេល​ជាច្រើន​សប្តាហ៍​ដែល​ម៉ាក់ប៉ា​គ្រប់​រូប​ទន្ទឹងរង់ចាំ​យ៉ាងអន្ទះសា ដើម្បី​បាន​ឃើញ​មុខ​មាត់ រូបរាង​បេប៊ី​ដែល​នឹង​កើត​ក្នុង​ពេល​ឆាប់ៗ​នេះ។ ត្រឹមតែ ៥% នៃស្រ្តីមាន​ផ្ទៃពោះ​ប៉ុណ្ណោះ​បានសម្រាលត្រូវតាមកាលបរិច្ឆេទកំណត់ ​ហើយ​ស្រីៗយើងមួយ​ចំនួន​ដែលមានផ្ទៃពោះ​ជា​លើក​ដំបូង​អាចហួស​កាលបរិច្ឆេទ​សម្រាលរ​រហូតដល់ ២សប្តាហ៍។ ធម្មតាទារក​កើតមកមានរូបរាង ក្បាល​មិនមូលស្អាត​នោះទេ អាចមានពណ៌ស្បែក​ប្រែប្រួល ស្បែកស្ងួត និងកន្ទួលក្រហម​។ នេះ​គ្រាន់តែបណ្ដោះអាសន្ន​ប៉ុណ្ណោះ។ បន្ទាប់ពីអាអូនកើត គ្រូពេទ្យ​នឹងលាងសម្អាតទឹករម្អិល​ក្នុងមាត់ និង​ច្រមុះ​របស់បេប៊ី ហើយ​យើង​នឹងឮ​សម្រែកយំ​របស់កូនលើកដំបូង​។ បន្ទាប់មកគ្រូពេទ្យ​នឹងដាក់អាអូ​ន​លើពោះ​ហើយកាត់ទងផ្ចិត រួច​ថ្លឹងទម្ងន់ និងវាស់ប្រវែងបេប៊ី​។ ប្រសិន​បើ​ផ្ទៃពោះ​មាន​បញ្ហា ឬត្រូវ​ចាំបាច់វះកាត់​ដើម្បីសម្រាលនោះ នឹងមាន​គ្រូពេទ្យផ្នែកកុមារ​នៅក្នុងពេលសម្រាល​ថែទាំអាអូន​កើតមកភ្លាមៗ​ ហើយបន្ទាប់មក​យកកូនយើងទើបនឹងកើត​ដាក់​នៅក្នុងដៃកំពុងរង់ចាំរបស់​យើង។ បម្រែបម្រួលរាងកាយ១- រាងកាយប្រែប្រួលអីខ្លះ? បើ​ការ​ឈឺពោះ​មិន​វិវត្ត​ទៅមុខ សុខភាព​យើង ឬ​កូន​មិន​ល្អ​នោះ គ្រូពេទ្យ​អាច​ឲ្យ​យើង​ឈឺ​ពោះ​សម្រាល​ដោយ​ការ​ចោះ​បំបែក​ទឹក​ភ្លោះ ឬ​ចាប់ផ្តើម​ផ្តល់​ពពួក​អ័រម៉ូន អុកស៊ីតូស៊ីន (Oxytocin) ឬ​ថ្នាំ​ផ្សេង​ទៀត។ ក្នុង​ករណី​កាន់តែ​ធ្ងន់ធ្ងរ ផ្ទៃពោះ​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់ ការ​សម្រាល​អាច​​វះកាត់។ ម៉ាក់ៗ​មួយចំនួន​បាន​ដឹង​ខ្លួន​ឯងមុន​ថា​ត្រូវ​សម្រាល​តា​មវិធី​វះកាត់ ដូច្នេះ​អាច​កំណត់​ថ្ងៃ​កំណើត​កូន​បាន​​ល្អ តាមការ​ចង់​បាន។ ទោះបី​ជា​តម្រូវឲ្យ​សម្រាល​ដោយ​វះកាត់​មិន​បាន​ព្រៀង​ទុកក្តី​ក៏​ទំនាក់​ទំនង​ម្តាយ និង​កូន​នៅ​តែ​​មាន​ដូចការ​សម្រាល​លតាម​ធម្មជាតិ។ វា​មិនមែន​ជាការ​សម្រាល​កូន​ដែល​យើង​ស្រមៃ​ក៏ដោយ ​ប៉ុន្តែ​បេប៊ី​ដ៏​ស្រស់ប្រិមប្រិយ​នឹង​ចេញពី​ផ្ទៃ​បាន​ឃើញ​ពន្លឺ​ព្រះអាទិត្យ​នៃ​ពិភពលោក​ថ្មី​។ ចំណុចអីខ្លះគួរបារម្ភ? យើង​ប្រាកដ​ជា​មាន​បទ​ពិសោធន៍​ជាច្រើនដូចជា ការ​ទន្ទឹង​រង់ចាំ​ជួប​មុខ​កូន មុន​ពេល​បាន​ជួប​មុខ​កូន ​ត្រូវ​ឆ្លង​កាត់​ការ​ឈឺពោះ និង​ការ​សម្រាល​យ៉ាង​លំបាក​លំបិន ស្ទើរ​ស្លាប់រស់។ ដូច្នេះ​យើង​ត្រូវ​រៀន​ពី​ដំណាក់​កាល​ទាំង៣ […]


ត្រីមាសទី ៣

សប្តាហ៍ទី ៣៥៖ អាអូនមិនសូវធាក់ដូចមុនទេ តែម្តងៗមួយទំហឹងហ្មង

ការលូតលាស់ទារកប្លែក​អត់ ចូល​​ដល់​សប្តាហ៍​នេះ​អាអូន​មិន​សូវ​កម្រើក ឬ​ធាក់​ខ្លាំង​ដូច​មុន​ទេ តែ​ពេល​ធាក់​ម្តងៗ​ខ្លាំង​ជាង​មុន ធ្វើ​ឲ្យ​យើង​សង្កៀរពោះ ទ្រាំ​មិន​ចង់​បាន។ នេះ​ដោយសារ​តែ​កូន​យើង​កាន់​តែ​ធំ ពិបាក​រើ​ក្នុង​ស្បូន។ បេប៊ីមាន​ទំហំប្រហែលផ្លែ​ឪឡឹក ទម្ងន់​ប្រមាណ ២,៣៨ គីឡូ​ក្រាម​ និង​ប្រវែង​​ ៤៦​ សង់ទីម៉ែត្រ។ ពេល​នេះ​ខ្លាញ់​លើ​ដង​ខ្លួន​​មាន​ច្រើន​ជាង​មុន ជាពិសេស​នៅ​លើ​ស្មា​​បេប៊ី។ បើ​កូន​ស្ថិត​ក្នុង​ទម្រង់ក្បាល​ចុះ​ក្រោម នឹង​ធ្លាក់​ចុះ​មក​អាង​​ត្រគាកដើម្បី​ត្រៀម​សម្រាល។ បម្រែបម្រួលរាងកាយ១- រាងកាយប្រែប្រួលអីខ្លះ? ស្បូន​ដែល​ធ្លាប់​​​តែ​នៅ​ឆ្អឹងអាង​​ត្រគាកអាច​​ឡើង​​ដល់​​ក្រោម​ឆ្អឹង​ជំនី​រ។ បើ​អាចមើល​ឃើញ​កូន​ក្នុង​ស្បូន យើងនឹង​ឃើញ​អាអូន​ស្ទើរ​តែ​សន្ធឹង​ពេញ​ផ្ទៃ​ស្បូន។ ដល់​ពេល​ស្បូន​​​សង្កត់​ទៅ​លើ​សរីរាង្គ​ក្នុង​ពោះ​យើង​កាន់​តែ​ខ្លាំង នាំឲ្យ​នោម​ញឹក​ញាប់ ឆ្អល់​នៅ​ក្រោ​ម​ចុង​ដង្ហើម និង​មាន​បញ្ហា​​ក្រពះ​ពោះ​វៀន​ជា​ច្រើន​ទៀត។ ចំណុចអ្វីខ្លះគួរបារម្ភ? មានឆ្ងល់អត់ ហេតុអ្វី​​បេប៊ី​តែង​តែ​យំ​ពេល​កើត​មក​ភ្លាម​? ការពិត​ទៅ​អាអូន​អាច​យំ​​តាំង​ពី​ក្នុង​ពោះមក​ម្ល៉េះ។ តាម​ការ​ស្រាវ​ជ្រាវ​ជា​ច្រើ​ន​​បង្ហាញ​ថា​ បេប៊ីអាច​បង្ហាញ​ពី​ការ​យំ ដោយ​ការ​ញាក់​ចង្កា​ ហាមាត់​ ដក​ដង្ហើម​មិន​ទៀងទាត់​ជា​ច្រើន​ដង​ ​ភ្ញាក់​​នឹង​​​សំឡេងតិច​ៗ​ពីខាង​ក្រៅ​ពោះ​ម៉ាក់។ ការជួបគ្រូពេទ្យ​២- ប្រាប់អីខ្លះទៅពេទ្យ? ចម្លែកបន្តិច ដែលបេប៊ីមួយចំនួននៅបន្តលូតលាស់រហូតដល់ខែទី ១០ ព្រោះ​អាអូន​​អាច​ចង់​រស់​នៅ​ក្នុង​ស្បូនឲ្យ​បាន​យូរ​។ បើហួសថ្ងៃសម្រាល តែគ្មានសញ្ញាប្រែប្រួលអ្វីនោះទេ យើងគួរ​សួរ​គ្រូ​ពេទ្យ រក​វិធីយក​អាអូន​ចេញ​ពី​ស្បូន​​ឲ្យ​បាន​លឿន​ទើប​ល្អ។ តេស្តអីខ្លះចាំបាច់? គ្រូ​ពេទ្យ​នឹង​ប៉ាន់​ស្មាន​​ទំហំ​កូន​យើង ពេល​ត្រូវ​សម្រាល​ ជាមួយគ្នា​នឹង​តេស្ត​មួយ​ចំនួន​ទៅ​តាម​ស្ថាន​ភាព​សុខភាព​យើង​ដូច​ជា​៖ – ថ្លឹងទម្ងន់​ – វាស់សម្ពាធឈាម​ – ពិនិត្យ​​ទំហំ​​ស្បូន​​ផ្នែក​ខាង​ក្នុង – វាស់​ចង្វាក់​​បេះដូង​​កូន – វាស់ទំហំ​របស់​ទារក​ – មើលទីតាំងមុខកូន – តេស្ត​ទឹក​នោម​ពិនិត្យ​ជាតិ​ស្ករ និងប្រូតេអ៊ីន – មើលការ​រីក​ប៉ោង​​សសៃ​ឈាម​ដៃជើង​​ ​ហើម​ជើង​។ សុខភាព និង​សុវត្ថិ​ភាព៣- ត្រូវដឹងពីអីខ្លះ? នៅ​ត្រី​មាស​ទី​១ យើង​​អាច​គេង​ផ្ងារ​បាន​ព្រោះ​កូន​​មិន​សូវ​ធ្ងន់។ ប៉ុន្តែ​នៅ​ត្រី​មាស​ទី​ ២​ គួរ​តែរក​របៀប​នៃ​ការ​គេង​​ដែលធ្វើ​​​ឲ្យស្រួល​​ខ្លួន​ ព្រោះ​យើង​ធ្ងន់​ពោះ​ជាង​មុន។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត […]


ត្រីមាសទី ៣

សប្តាហ៍ទី ៣៤៖ ដឹងលទ្ធផល បេប៊ីបង្វិលក្បាល ឬគូទចុះក្រោម

ការលូតលាស់គភ៌ពេលនេះបេប៊ីមាន​ទំហំ​​​ប៉ុន​ផ្លែ​ត្រសក់ស្រូវទុំ ទម្ងន់​ប្រហែល ២,១៥ គីឡូក្រាម និង​ប្រវែង ៤៦ សង់ទីម៉ែត្រ ស្ថិត​ក្នុង​ទី​តាំង​ដើម្បី​​​សម្រាល។ គ្រូ​ពេទ្យ​នឹង​ប្រាប់​ពីទម្រង់​កូនដែល​អាច​ក្បាល ឬគូទ​​​ចុះ​ក្រោម។ ចំណែក​សារធាតុ​​រម្អិលលឿង​ៗ​ដែល​មាន​លើ​ខ្លួន​​អាអូន​ឡើង​ក្រាស់​ជាង​មុន​​ ឯ​​​រោម​​លើ​ខ្លួន​ពី​មុន​មក ស្ទើរ​តែ​បាត់​ទាំង​ស្រុង​។​ បម្រែបម្រួលរាងកាយ១- រាងកាយយើងប្រែប្រួលអីខ្លះ? យើងហត់​ជាង​​កាល​នៅ​ត្រី​មាស​ទី​១ទៀត ប៉ុន្តែ​មិន​ចម្លែក​ទេ​ ដោយសារ​ការរង​សម្ពាធ​រាង​កាយជាច្រើន​​​ ដូចជា​នោម​យប់​​ញឹក​ញាប់​ ប្រែខ្លួន​​ចុះឡើងៗ​ដើម្បី​ឲ្យ​ស្រួល​​ពេលគេង​​យប់​ជាដើម​។​​ ដើម្បីត្រៀមកម្លាំងសម្រាលនៅថ្ងៃខាងមុខ យើងគួរព្យាយាមសម្រាកឲ្យបានច្រើន មិនត្រូវក្រោក​ឈរ​លឿនៗ​ ព្រោះ​អាច​មាន​ការ​ប្រមូល​ផ្តុំ​ឈាម​នៅ​ជើង​​​​បណ្តាល​ឲ្យ​​ថយ​ចុះ​សម្ពាធ​ឈាម​​ភ្លាម​ៗ​ ធ្វើឲ្យវិលមុខ។ មួយ​វិញ​ទៀត​យើង​អាច​មាន​​បញ្ហា​កន្ទាល​ត្រ​អាក​ បើ​​ឃើញ​មាន​កន្ទួល​ក្រហម​ ហើយ​រមាស់​លើ​ពោះ ឬភ្លៅ ​និង​គូទ​។ ​តែមិនបាច់ព្រួយទេ ១%​ នៃ​ស្រ្តី​មាន​ផ្ទៃ​ពោះ​អាច​មាន​បញ្ហា​នេះ​ ប៉ុន្តែ​មិន​មាន​គ្រោះ​ថ្នាក់​​នោះ​ទេ​ ទោះយ៉ាងណាយើងគួរ​ទាក់​ទង​គ្រូ​ពេទ្យ​ ​បើ​រមាស់​ខ្លាំង​ពេញ​រាង​កាយ​ ព្រោះ​វា​អាចជា​សញ្ញា​នៃ​បញ្ហា​ថ្លើម​។​ ចំណុចអីខ្លះគួរបារម្ភ? ស្រីៗ​មាន​​ផ្ទៃ​ពោះ​​​លើស​ពី​ ៨៥​% មាន​​បញ្ហា​​មិន​​បែក​​ស្រោម​​ទឹក​ភ្លោះ​​នៅ​​ពេល​​សម្រាល​។​ទោះ​បី​យើង​​ស្ថិត​​​ក្នុង​ចំណោម ១៥​ % ក៏​ដោយ​ ទឹក​ភ្លោះ​នឹង​មិន​ហូរ​ចុះ​ក្រោម​​ ឬអាច​ហូរ​តិច​ៗ​ប៉ុណ្ណោះ​ បើមាន​ការ​បាំង​​ដោយ​ក្បាល​កូនទៅ​នឹង​មាត់​ស្បូន​។​​ ការជួបគ្រូពេទ្យ២- ប្រាប់អីខ្លះទៅពេទ្យ? ដល់​ពេល​ជិត​សម្រាល​មែន​ទែន ស្រីៗ​យើង​ដែល​មាន​ផ្ទះ​នៅ​ឆ្ងាយ​ពី​មន្ទីរពេទ្យ គួរ​ណា​តែ​លៃលក​មធ្យោបាយធ្វើ​ដំណើរ និង​រក​នរណា​ម្នាក់​ជូន​ទៅ​ពេទ្យ​ឲ្យ​បាន​មុន​បន្តិច​ទើបល្អ។ រឿង​ចាំបាច់​មួយ​ទៀត យើង​គួរ​សួរ​នាំ​ពេទ្យ តើ​ត្រូវ​ត្រៀម​អ្វីខ្លះ​ជុំវិញ​កំណើត​បេប៊ី​ដែល​នឹង​មក​ដល់​ថ្ងៃ​ខាង​មុខ។ ​ តេស្តអីខ្លះចាំបាច់? ក្នុង​សប្តាហ៍​​នេះ គ្រូ​ពេទ្យ​នឹង​ប៉ាន់​ស្មាន​ទំហំ​អាអូន ​និង​ពេល​ដែល​យើង​ត្រូវ​សម្រាល​ និងតេស្ត​មួយ​ចំនួន​​ដូចជា៖ – ថ្លឹងទម្ងន់​ – វាស់សម្ពាធឈាម ​ – តេស្ត​ទឹក​នោម​មើល​កម្រិត​​ស្ករ និងប្រូតេអ៊ីន​ – ការ​រីក​ប៉ោង​​សសៃ​ឈាម​ដៃជើង​​ និងហើម​ជើង​ – ពិនិត្យ​​ទំហំ​​ស្បូន​ផ្នែក​ខាង​ក្នុង​ – ពិនិត្យកម្ពស់​នៃ​តួ​ស្បូន​ – វាស់​ចង្វាក់​​បេះដូង​​កូន – ទំហំ​បេប៊ី ទិស​ដៅ​នៃក្បាល​ – ទីតាំង​បេប៊ី (មុខចុះក្រោម​ ឬ​​ឡើង​លើ​)។ សុខភាព និង​សុវត្ថិ​ភាព៣- […]


ត្រីមាសទី ៣

សប្តាហ៍ទី ៣៣៖ ឡើងលឿនមែ​ន អាទិត្យនេះទម្ងន់អាអូនជិត ២គីឡូក្រាម

ការ​លូត​លាស់​​គត៌កាន់​តែ​ពេញ​រូបរាង​ គួរ​ឲ្យ​ស្រលាញ់​មែន​ទែន​ហើយ នៅ​សប្តាហ៍​​នេះ​អាអូន​​ទំហំ​ប៉ុន​ផ្លែ​ម្នាស់ មាន​ប្រវែង ​៤៣ សង់ទី​ម៉ែត្រ និងទម្ងន់​ប្រមាណ ១,៨ គីឡូក្រាម​។ មុន​ពេល​សម្រាលកោសិកា​ប្រសាទរាប់លាន​នៅ​ក្នុង​ខួរក្បាលបេប៊ីលូត​លាស់​ច្រើន​ដែល​ជំនួយ​ឲ្យ​កូនយើង​​​អាច​រៀនពី​បរិស្ថាន​នៅ​ក្នុង​ស្បូន ស្រប​ពេល​នេះ​ដែរ​អាអូន​អាចចេះ​​ស្តាប់ ភ្នែក​អាច​មើល​ឃើញ​ពន្លឺ ហើយ​ប្រស្រី​ភ្នែក​​អាច​រីក​រួម​ដើម្បី​ឆ្លើយតប​ទៅ​ពន្លឺ​។ សួត​បេប៊ី​ក៏​ដំណើរការ​ពេញ​លេញ ​​ឯខ្លាញ់​នឹង​បន្ត​មាន​ដើម្បី​ការ​ពារ​ និង​រក្សាកម្តៅដល់​រាង​កាយអាអូន។ បម្រែបម្រួលរាងកាយ១- រាងកាយប្រែប្រួលអីខ្លះ? បេប៊ីកាន់តែធំ យើងរឹតតែ​ពិបាក​ដើរ​ ​អង្គុយ ឬដេក ហើយ​ឈឺ និង​ស្ពឹក​​​ម្រាម​ដៃ​ កដៃ​និង​ដៃ​ ​ព្រោះ​ជាលិកា​ក្នុង​កដៃ​​ផ្ទុក​នូវ​សារធាតុ​រាវ​ បង្កើត​ជា​សម្ពាធ​ទៅលើ​ប្រហោង​ឆ្អឹង​​កដៃ​​ ហើយ​វា​​នឹង​​មាន​ការ​សង្កត់​ទៅ​លើសសៃ​ប្រសាទ​នៅ​តំបន់​នោះ ធ្វើ​ឲ្យ​យើង​ស្ពឹក​ៗ​ ឈឺណែន​នៅ​កដៃ។ យកល្អ​គួរ​តែ​ប្រើ​ឧបរករណ៍​ទ្រាប់ក​​ដៃ ឬទ្រ​ដៃ​ជាមួយ​ខ្នើយ​នៅ​ពេល​​គេង ឬកាច់​​ពត់​ដៃ​បន្តិច​ពេល​សម្រាក។ ចំណុចអីខ្លះគួរបារម្ភ? កុំភ័យអី ប្រសិនបើឃើញ​មាន​សារធាតុ​រាវ​​ថ្លា​ មាន​សភាពដូចក្រែម​​ ហូរ​ចេញ​ពីចុង​​សុដន់​យើង។ ការ​ហូរ​សារធាតុ​​រាវ​នេះ​ អាច​ជា​សញ្ញា​ថា​រាងកាយ​យើង​កំពុង​ត្រៀម​បំ​បៅ​ដោះ​កូន។ សារធាតុ​រាវ​នេះ​ ជា​ទឹក​ដោះ​ដំបូង​ ជា​ប្រភព​នៃ​ការ​បង្កើត​ទឹក​ដោះ​ដែល​ចាប់​ផ្តើម ២-៣ ថ្ងៃ ក្រោយសម្រាលអាអូន។ ការជួបគ្រូពេទ្យ​២- ប្រាប់អីខ្លះទៅគ្រូពេទ្យ? ស្រីៗ​ពេល​មាន​ផ្ទៃពោះ​ច្បាស់​ជា​មាន​បញ្ហា​ដំណេក​រហូត​ឈាន​ទៅ​ប្រើ​ថ្នាំ​ងងុយ​គេង​ក៏​មាន​ដែរ។ ប៉ុន្តែ​មុននឹង​ប្រើ​គួរសួរគ្រូពេទ្យសិន ដើម្បីបង្ការ​គ្រោះថ្នាក់​ផ្សេងៗ។ គ្រូពេទ្យ​អាច​មាន​ជម្រើស​ផ្សេង​ល្អ​ជាងនេះ​សម្រាប់​យើង។ តេស្តអីខ្លះចាំបាច់? ក្នុង​សប្តាហ៍​​នេះ កូន​កាន់​តែ​ធំ យើងនឹង​ចំណាយ​ពេល​ទៅ​មន្ទីរពេទ្យ​ ឬគ្លីនិក​ច្រើន​ជា​ង​ធម្មតា​។ គ្រូ​ពេទ្យ​នឹង​ប៉ាន់​ស្មាន​ទំហំកូន​ ​​ពេល​ដែល​​ត្រូវ​សម្រាល​ និងធ្វើ​តេស្ត​មួយ​ចំនួន​ទៅ​តាម​ស្ថាន​ភាព​សុខភាព​ដូច​ជា​៖ – ថ្លឹងទម្ងន់ – វាស់សម្ពាធឈាម ​ – តេស្ត​ទឹក​នោម​ពិនិត្យ​ជាតិ​ស្ករ និងប្រូតេអ៊ីន​ – ការ​រីក​ប៉ោង​​សសៃ​ឈាម​ដៃជើង​​ និងហើម​ជើង​ – ពិនិត្យ​​ទំហំ​​ស្បូន – ពិនិត្យកម្ពស់​តួ​ស្បូន​ – វាស់​ចង្វាក់​​បេះដូង​​កូន – មើលទំហំ​បេប៊ី ទិស​ដៅ​នៃក្បាល​ – មើលទីតាំង​កូន (មុខចុះក្រោម​ ឬ​​ឡើង​លើ​)។ យើងក៏​​គួរ​ត្រៀម​សំណួរសួរ​គ្រូ​ពេទ្យ ជាពិសេស​ទាក់ទង​នឹង​ការ​សម្រាល​ ភាព​ញឹកញាប់នៃការកន្ត្រាក់ស្បូន​ចុង​ក្រោយ​ […]


ត្រីមាសទី ៣

សប្តាហ៍ទី ៣២៖ ស្ទើរមិនជឿ អាយុប៉ុណ្ណេះ បេប៊ីអាចរស់នៅក្រៅស្បូនបាន

ការលូតលាស់ទារកធ្លាប់​ឮ​ចាស់ៗ​និយាយ​ពី​រឿង​កើត​អាអូន​មិន​គ្រប់​ខែ​ទេ? ចូល​ដល់​សប្តាហ៍​នេះ​បេប៊ី​អាច​រស់នៅ​ខាង​ក្រៅ​ស្បូន​បាន​ហើយ មាន​ន័យថា បើ​យើង​សម្រាល​នៅ​ពេលនេះ​បេប៊ី​អាច​រស់នៅ​ក្នុង​បរិយាកាស​ខាង​ក្រៅ​បាន។ អាអូន​មាន​ទម្ងន់​ប្រហែល ១,៧ គីឡូក្រាម និង​ប្រវែង​ប្រហែល ៤២,៥ សង់ទី​ម៉ែត្រ ដុះរោម​ភ្នែក​ ចិញ្ចើម និង​សក់​​បន្តិច ចំណែក​រោម​​ដុះ​លើ​ខ្លួនបេប៊ី (Lanugo hair) តាំង​ពី​ខែ​ទី​៦ នោះ​ចាប់​ផ្តើម​ជ្រុះ​ទៅ​វិញ ហើយ​អាច​នៅ​សល់​ខ្លះ​លើ​ស្មា និង​ខ្នង​នៅ​ពេលអាអូន​កើត​​។ បម្រែបម្រួលរាងកាយ១- រាងកាយយើងប្រែប្រួលអីខ្លះ? បរិមាណ​ឈាមនឹងកើន​ឡើង​ពី ៤០-៥០% ដើម្បី​បំពេញ​តម្រូវការ​ក្នុង​ខ្លួន​យើង និង​ការ​លូតលាស់​របស់​គភ៌។ យើងអាច​​ពិបាក​ដក​ដង្ហើម​ និងឆ្អល់​ចុង​ដង្ហើម​​ដោយសារ​ស្បូន​ខិត​ទៅ​ជិត​សាច់​ដុំ​សន្ទះទ្រូង ហើយ​សង្កត់​ទៅ​លើ​ក្រពះ។ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នេះ យើង​អាច​គេង​​ងើយ​​ឲ្យ​ខ្ពស់​បន្តិច និង​ញ៉ាំ​អាហារ​តិច​ជាង​មុន។ មួយ​វិញ​ទៀត យើង​អាច​រួយខ្នង​ផ្នែក​ខាង​ក្រោម ស្រួល​មិន​ស្រួល​អាចជា​សញ្ញា​សម្រាល​អាអូន​មុន​ខែ ដូច្នេះ​គួរ​តែ​ទាក់​ទង​ទៅ​គ្រូ​ពេទ្យ​ជា​បន្ទាន់។ ចំណុចអីខ្លះគួរបារម្ភ មិន​មែន​បំភ័យ​នេះ ចូល​ដល់​សប្តាហ៍​នេះ​ស្រីៗ​យើង​អាច​ប្រឈម​នឹង​ការ​សម្រាល​អាអូន​មុន​ខែ ដែល​រោគ​សញ្ញា​មាន៖ – តឹង​ណែន​​ក្នុង​ពោះ – កន្រា្តក់​ស្បូន​ (អាច​មិន​ឈឺ​) – រួយខ្នង​ផ្នែក​ខាង​ក្រោម – ធ្ងន់​នៅ​​អាង​ត្រគាក ឬភ្លៅ​ – ហូរ​ទឹក​រម្អិល​ចេញ​ពី​ទា្វរមាស​ដូចជា​ឈាម។ ​ បើកន្រ្តាក់​ស្បូន​លើស​ពី ៦ ដង​/ម៉ោង និង​ម្តង​ៗ​មាន​រយៈពេល​យ៉ាង​ហោច​ណាស់ ៤៥ វិនាទី​ យើង​គួរ​តែ​ទាក់​ទង​ទៅ​គ្រូ​ពេទ្យ ឬ​ទៅ​មន្ទីរ​ពេទ្យ​ជាបន្ទាន់ ទោះជាការ​កន្រ្តាក់​នេះ​មិន​ឈឺ​ក៏​ដោយ ពិសេស​មាន​ហូរ​ឈាម​ពី​ទ្វារ​មាស ឬឈឺ​ពោះ។ ការជួបគ្រូពេទ្យ​២- ប្រាប់អីខ្លះទៅពេទ្យ? ជិត​ដល់​ពេល​សម្រាល​ហើយ ស្រីៗ​យើង​គួរ​តែ​សួរ​គ្រូពេទ្យ​ជំនាញ​ផ្នែក​កុមារឲ្យ​បាន​ច្រើន ដើម្បី​បាន​ដឹង​រឿង​ក្មេងៗ ងាយ​ស្រួល​ក្នុង​ការ​ចិញ្ចឹម​បីបាច់​បេប៊ី​ពេល​កើត​មក។ បើ​មិន​ដូច្នេះ​ទេ​យើង​ក៏​អាច​សួ​ពី​មិត្តភក្តិ អ្នក​ជិត​ខាង អ្នក​ធ្វើការ​ជាមួយគ្នា […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស