backup og meta

ស្ត្រី​មាន​ផ្ទៃពោះធ្លាក់​សប្រភេទនេះ ដឹងតែរមាស់ស្ទើរទ្រាំមិនបាន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 10, 2022

    ស្ត្រី​មាន​ផ្ទៃពោះធ្លាក់​សប្រភេទនេះ ដឹងតែរមាស់ស្ទើរទ្រាំមិនបាន

    ការ​ប្រែប្រួល​អ័រម៉ូន ធ្វើ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះធ្លាក់​ស​ច្រើន​ជាង​ស្ត្រី​ធម្មតា ហើយ​ប្រភេទ​ស​ដែល​ស្ត្រី​ពពោះ​ជួប​ប្រទះ​ញឹក​ញាប់ គឺ​ធ្លាក់​ស​ដោយ​ពពួក​ផ្សិត។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោកស្រី​វេជ្ជបណ្ឌិត ថៃ សុវណ្ណរ៉ា បម្រើ​ការងារ​នៅ Singapore Medical Center។

    លោកស្រី​វេជ្ជបណ្ឌិត​ថា ធ្លាក់ស​ដោយសារ​ពពួក​ផ្សិត មិន​មាន​ធុំ​ក្លិន​នោះ​ទេ តែ​ជា​ការ​ធ្លាក់​ច្រើន មាន​សភាព​ដុំ​ក្រាស់ ដូច​តៅហ៊ូ ហើយ​ថែម​ទាំង​រមាស់​នៅ​ទ្វារមាស ទៅ​ជា​រលាក​ទ្វារមាស

    ខ្ញុំ​ជួបជាក់ស្ដែង ពេល​ពពោះ​ស្រ្តី​ភាគ​ច្រើន​ធ្លាក់ស​ដោយសារ​ពពួក​ផ្សិត ឡើង​ដុំ​ក្រាស់ៗ​ដូច​តៅហ៊ូ ប៉ុន្តែ​មិន​ធុំ​ក្លិន​ទេ ប៉ុន្តែ​វា​ធ្វើ​ឲ្យ​រមាស់ រលាក​នៅ​ទ្វារ​មាស

    លោកស្រី វេជ្ជបណ្ឌិត ថៃ សុវណ្ណរ៉ា

    មេរោគផ្សិត

    ទោះ​ជា​ធ្លាក់​ស​ប្រភេទ​នេះ​មិន​មាន​ក្លិន​ក្តី លោកស្រី​វេជ្ជបណ្ឌិត​ថា ស្ត្រី​ពពោះ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​មើល ដោយ​ការ​បៀក​ទឹក​រម្អិល​នៅ​ទ្វារមាស​ទៅ​ពិនិត្យ តើ​ការ​ធ្លាក់ស​នោះ​អាច​បណ្តាល​មក​ពី​ការ​ជំងឺ​កាម​រោគ​ឬ​ទេ ?

    បើ​លទ្ធផល​បញ្ជាក់​ថា ការ​ធ្លាក់ស​ដោយ​ពពួក​ផ្សិត គ្រូពេទ្យ​នឹង​ឲ្យ​ថ្នាំ​សុល ឬ​ថ្នាំ​លេប​ដើម្បី​កម្ចាត់​ផ្សិត ដែល​ថ្នាំ​នោះ​លោកស្រី​វេជ្ជបណ្ឌិត​​ថា មិន​ប៉ះពាល់​ដល់​កូន​ទេ។ ផ្ទុយ​ទៅវិញ​បើ​ស្រ្តី​ពពោះ​មាន​ធ្លាក់​ស​បណ្តាល​មក​ជំងឺ​កាមរោគ ត្រូវ​ព្យាបាល​ឲ្យ​បាន​ដិត​ដល់ បើ​មិន​អ៊ីចឹងទេអាច​ប្រឈម​មានកូន​​​ក្រៅ​ស្បូន បែក​ទឹក​ភ្លោះ​មុន​សម្រាល ឬ​កូន​កើត​មក​ជួប​​បញ្ហា​ឈឺភ្នែក។

    អត្ថបទពាក់ព័ន្ធ៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 10, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម