ករណីម៉ាក់ៗបែកទឹកភ្លោះ តែមិនទាន់ឈឺពោះសម្រាលមានច្រើនករណីដែលជួបប្រទះបញ្ហានេះ។ ព្រោះតែបែបនោះ ទើបម៉ាក់ៗបានលើកឡើងជាសំណួរថា បែកទឹកភ្លោះ មិនឈឺពោះ តើគួរឲ្យព្រួយបារម្ភអត់?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ករណីម៉ាក់ៗបែកទឹកភ្លោះ តែមិនទាន់ឈឺពោះសម្រាលមានច្រើនករណីដែលជួបប្រទះបញ្ហានេះ។ ព្រោះតែបែបនោះ ទើបម៉ាក់ៗបានលើកឡើងជាសំណួរថា បែកទឹកភ្លោះ មិនឈឺពោះ តើគួរឲ្យព្រួយបារម្ភអត់?
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឲ្យដឹងថា ម៉ាក់ៗដែលជួបប្រទះបញ្ហានេះ ប្រសិនបើគ្មានការឆ្លងរោគ ក៏គ្មានគ្រោះថ្នាក់ដែរ។ ប៉ុន្តែបើបែករលាកស្រោមទឹកភ្លោះដែលបណ្ដាលមក ពីមេរោគពីទ្វារមាសទៅស្រោមទឹកភ្លោះ ហើយអាចបណ្ដាលឲ្យយើងក្ដៅខ្លួន និងបង្ករោគដល់ទារក នាំឲ្យចង្វាក់បេះដូងទារកលោតញាប់។
ក្នុងករណីបើមានការបង្ករោគដល់ទារកមែននោះ គ្រូពេទ្យអាចសង្កេតតាមរយៈសញ្ញាសំខាន់ៗដូចជា៖
– ទឹកភ្លោះឡើងពណ៌បៃតង ខាប់
– ទឹកភ្លោះមានក្លិនមិនល្អ
– ចង្វាក់បេះដូងទារកខ្សោយ
– កូនមិនសូវកម្រើក
– ទារកក្ដៅខ្លួន ក្រោយសម្រាល
លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា ចំពោះទងសុកក៏អាចធ្លាក់គាបជាប់ខាងមុខមាត់ស្បូនក្រោយពីបែកទឹកភ្លោះដែលអាចបណ្ដាលឲ្យគ្រោះថ្នាក់ដល់ទារកភ្លាមៗដោយសុកមិនអាចបញ្ជូនចរន្តឈាមទៅកូនបាន។
ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បានណែនាំថា បើបែកទឹកភ្លោះភ្លាម ត្រូវប្រញាប់ទៅមណ្ឌលសុខភាព ដើម្បីឲ្យក្រុមគ្រូពេទ្យតាមដានពីអាការៈកូន និងជ្រើសរើសវិធីសម្រាលណាមួយដែលសក្ដិសម ព្រមទាំងសុវត្ថិភាពទាំងម្ដាយ និងកូន។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕