backup og meta

ទាស់ទាំង ៥ ចាស់ៗតែងនិយាយ និងមូលហេតុបណ្ដាលឲ្យកើត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jun 15, 2020

    ទាស់ទាំង ៥ ចាស់ៗតែងនិយាយ និងមូលហេតុបណ្ដាលឲ្យកើត

    ក្រោយ​ស្ត្រី​សម្រាល​កូន​រួច ចាស់​ៗ​ខ្លះ​នៅ​ប្រកាន់​ខ្ជាប់​ទំនៀមទម្លាប់​បែប​បុរាណ ដោយ​ហាម​ឃាត់ ឬ​តម្រូវ​ឲ្យ​ធ្វើ​នេះ​ធ្វើ​នោះ ដើម្បី​បង្ការទាស់​កូន​ខ្ចី។ តើ​ក្រោយ​សម្រាល​កូនពិត​ជាមានអាការៈ​ទាស់​មែនទេ? លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ដឹង​ថា ស្ត្រី​ស្គម​រីងរៃ គ្មាន​ទឹកដោះ​ឲ្យ​កូន​បៅ ឬ​ជួប​បញ្ហា​សុខភាព​ផ្សេង​ក្រោយ​សម្រាល​កូន ភាគច្រើន​បណ្តាលមកពី​កង្វះ​អាហារូបត្ថម្ភ និង​គ្មាន​អនាម័យ​ពេល​សម្រាល​ជាដើម។ ខាងក្រោម​នេះ គឺជា​ប្រភេទ​នៃ​ការ​ទាស់ និង​មូលហេតុ៖

    ១- ទាស់​បែក​ស្រកា

    ការ​ទាស់​បែប​នេះ អាច​បណ្តាល​មកពី​ការ​ញ៉ាំ​អាហារ​គ្មាន​សារធាតុ​ចិញ្ចឹម​​គ្រប់គ្រាន់ ដែល​ធ្វើឲ្យ​ស្បែក​ស្ងួត ឬ​បែក​ស្រកា។

    ២- ទាស់​មាន​អាការៈគ្រុន

    ភាគ​ច្រើន​ការ​ទាស់​បែប​នេះ អាច​បណ្តាលមកពី​ការ​សម្រាល​គ្មាន​អនាម័យ​ត្រឹមត្រូវ នៅផ្ទះ ឬ​ឆ្មប​បុរាណ ព្រោះ​ដៃ​ឆ្មប​ដែល​គ្មាន​ជំនាញ​មិន​ស្អាត ដែល​ធ្វើឲ្យ​មេរោគ​ចូល​ទៅ​ក្នុង​ស្បូន ឬ​ការ​យក​សុក​ចេញ​មិន​អស់​ជា​ដើម។

    ៣- ទាស់ដំណេក

    ក្រោយ​ពេល​សម្រាល​កូន​ហើយ​ភ្លាម ស្ត្រី​គ្រប់រូប​ត្រូវ​តម​រួមភេទ​ពី១ខែកន្លះ ទៅ៣ខែ ដើម្បី​ឲ្យ​ស្បូន​ត្រលប់​មក​ភាព​ដើម​វិញ។ ប៉ុន្តែ​ប្រសិនស្ត្រីរួមភេទ ខណៈ​ស្បូន​មិន​ទាន់​ជា​សះស្បើយ អាច​បណ្តាល​ឲ្យ​របួស​ក្លាយ ហើយ​កើត​អាការៈ​ផ្សេង។

    ៤- ទាស់​មាន​សភាព​ស្គម​រីងរៃ

    ការ​ទាស់​បែប​នេះ អាច​បណ្តាលមក​ពី​ស្ត្រី​តម​អាហារ​ជ្រុល ធ្វើឲ្យ​រាងកាយ​មិន​អាច​ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់ ហើយ​រាងកាយ​ប្រែជា​គ្មាន​សាច់​ឈាម​ឡើយ។

    ៥- ទាស់​ស្ពឹក​អវយវៈ

    ទាស់​ប្រភេទ​នេះ​ភាគ​ច្រើន​កើត​មាន​នៅ​លើ​ជើង​ខាងឆ្វេង ហើយ​រីក​រាលដាល​ទៅ​ខាង​ស្កាំ និង​ដៃ​ទាំង ២ តែ​ម្តង។ អាការៈ​ទាស់​បែប​នេះ​ក៏​អាច​បណ្តាលមកពី​មូលហេតុ​ដូច​ចំណុច​ទី ២ ដែរ គឺ​ការ​សម្រាល​គ្មាន​អនាម័យ​ត្រឹមត្រូវ ដែល​ធ្វើឲ្យ​មេរោគ​ជ្រៀត​ចូល​ទៅ​ក្នុង​សរីរាង្គ​បន្ត​ពូជ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jun 15, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម