backup og meta

ពពោះត្រូវដឹង ពេលមើលអេកូទារក គួរមើលលើ ៣ ចំណុចសំខាន់ៗនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 24, 2020

    ពពោះត្រូវដឹង ពេលមើលអេកូទារក គួរមើលលើ ៣ ចំណុចសំខាន់ៗនេះ

    នៅ​ពេល​​ពពោះ យើង​មិន​អាច​ដឹង​​ទេ​ថា កូន​នៅ​ក្នុង​ផ្ទៃ មាន​សុខភាព​ល្អ ឬ​មិន​ល្អ បាន​ដោយ​ភ្នែក​ទទេ​ឡើយ លុះ​ត្រា​តែ​ពិនិត្យ​អេកូ​សាស្ត្រ​ ទើប​អាច​ដឹង​ពី​សុខភាព​កូន​បាន។ ជាទូទៅ នៅ​ពេល​​ពិនិត្យ​អេកូ​សាស្ត្រ​ដើម្បី​ឲ្យ​ដឹង​ពី​សុខភាព​កូន។

    តាម​ការ​ផ្សាយ​លើ​​បណ្ដាញ​សង្គម​របស់​មន្ទីរពេទ្យ កាល់​ម៉ែត បាន​ឲ្យ​ដឹង​ថា ការ​ពិនិត្យ​អេកូ​ទារក​ក្នុង​ផ្ទៃ​សំខាន់​ណាស់ មិន​អាច​ខ្វះ​បាន សម្រាប់​ការ​អនុវត្ត​ជាក់​ស្ដែង​នៅ​ផ្នែក​សម្ភព។ នៅ​ពេល​​ពិនិត្យ​មើល​អេកូ​សាស្ត្រ​ទារក​ក្នុង​ផ្ទៃ គឺ​ត្រូវ​ទាម​ទារ​ឲ្យ​ពិនិត្យ​ទៅ​លើ​៣ចំណុច​សំខាន់ៗ​ដូច​ជា៖

    ១.​ ពិនិត្យ​ដើម្បី​រក​អាយុ​គភ៌ និង​កាល​បរិច្ឆេទ​គ្រប់​ខែ

    ស្ត្រី​មាន​ផ្ទៃពោះ​ទាំង​អស់ ចាំ​បាច់​គួរ​ពិនិត្យ​នៅ​ពេល​គភ៌​មាន​អាយុ​ពី ១១ ទៅ​១៩​សប្ដាហ៍ ជា​ការ​ពិនិត្យ​ដែល​ផ្ដល់​ភាព​ច្បាស់​លាស់​ជាង​គេ ហើយ​ម៉ាក់​ៗ​ត្រូវ​ចង​ចាំ​នូវ​កាល​បរិច្ឆេទ​គ្រប់​ខែ​រហូត​ដល់​ពេល​សម្រាល​កូន។

    ២.ពិនិត្យ​កាយ​សម្បទា​ទារក​ក្នុង​ផ្ទៃ

    ម៉ាក់ៗ​ពពោះ​គួរពិនិត្យ​នៅ​សប្ដាហ៍​ទី​២២ ដល់ ២៤ ជា​ពេល​វេលា​សម​ស្រប​ដែល​អាច​ឲ្យ​យើង​ពិនិត្យ​បាន​ងាយ​ស្រួល ព្រោះ​សរីរាង្គ​ទារក​ធំ​ល្មម និង​បរិស្ថាន​ជុំ​វិញ​ទារក​មាន​សភាព​ស្រឡះ​ល្អ។ ការ​ពិនិត្យ​មុន ឬ​ក្រោយ​ពេល​សប្ដាហ៍​ទី២២ ដល់​សប្ដាហ៍​ទី​២៤ មាន​លក្ខណៈ​ពិបាក និង​មិន​សព្វ​ជ្រុង​ជ្រោយ។ ៨០%​នៃ​ជំងឺ​របស់​ទារក​ក្នុង​ផ្ទៃ ត្រូវ​បាន​ពិនិត្យ​ឃើញ ដោយ​សារ​ការ​ធ្វើ​អេកូ​សាស្ត្រ​នេះ​ឯង។

    ៣.ពិនិត្យ​វាយ​តម្លៃ​ការ​សម្រាល

    ការ​ពិនិត្យ​អេកូ​ត្រូវ​ធ្វើ​ឡើង​នៅ​ចន្លោះ​ពី​៣២​-៣៤​សប្ដាហ៍ ព្រោះ​អាច​ឲ្យ​យើង​ដឹង​ពី​ទម្រង់ ទំហំ ទម្ងន់​របស់​ទារក ទីតាំង​សុក និង​បរិមាណ​ទឹក​ភ្លោះ​ដែល​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធទៅ​នឹង​លទ្ធភាព​នៃ​ការ​សម្រាល​កូន។

    មន្ទីរពេទ្យកាល់​ម៉ែតបាន​បន្ថែម​ថា ការ​ពិនិត្យ​អេកូ​ធ្វើ​ឡើង​យ៉ាង​តិច​៣​ដង អំឡុង​ពេល​ពពោះ​រហូត​ដល់​គ្រប់​ខែ ក្នុង​ករណី​ការ​វិវត្តន៍​របស់​ផ្ទៃពោះ​ធម្មតា ផ្ទុយ​ពី​នេះ ការ​ពិនិត្យ​អេកូ​ត្រូវ​ធ្វើ​ឡើង​បន្ថែម​ទៀត តាម​ការ​តាម​ដាន​របស់​គ្រូពេទ្យ​ជំនាញ ទៅ​តាម​ករណី​ដែល​បាន​ជួប​ប្រទះ។ ក្នុង​ការ​ពិនិត្យ​អេកូ​មិន​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​​ម្ដាយ និង​ទារក​ឡើយ ហើយ​រាល់​ការ​ពិនិត្យ​អេកូ​ត្រូវ​មាន​ការ​ណែនាំ​ជាមុន​ពី​គ្រូពេទ្យ​ជំនាញ ដើម្បី​ចៀស​វាង​ពិនិត្យ​អេកូច្រើន​ដង ខាត​ពេល​វេលា និង​លុយ​កាក់​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 24, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម