backup og meta

ឆ្លងប៉ារ៉ាស៊ីតពីលាមកឆ្មាអាចបណ្តាលឱ្យកូនក្នុងផ្ទៃគ្រោះថ្នាក់ ឬពិការ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Dec 12, 2023

    ឆ្លងប៉ារ៉ាស៊ីតពីលាមកឆ្មាអាចបណ្តាលឱ្យកូនក្នុងផ្ទៃគ្រោះថ្នាក់ ឬពិការ

    ការឆ្លងប៉ារ៉ាស៊ីតពីលាមកឆ្មា (Toxoplasmosis) បង្កឡើងដោយប៉ារ៉ាស៊ីតឈ្មោះ Toxoplasma gondii។ ភាគច្រើន​យើង​អាចឆ្លង និងជាពីជំងឺនេះដោយមិនដឹងខ្លួន ព្រោះជំងឺនេះមិនបង្កឱ្យមានអាការៈអ្វីទេ តែ​បើ​ម៉ាក់ៗ​ពពោះឆ្លងជំងឺនេះវិញ កូនក្នុងផ្ទៃអាចមានគ្រោះថ្នាក់ ឬពិការភាពពីកំណើត។ តើជំងឺ Toxoplasmosis អាចបង្កគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃបែបណាខ្លះ?

    ឆ្មាអាចឆ្លងជំងឺ Toxoplasmosis ដោយស៊ីសាច់ឆៅ ឬកណ្តុរដែលមានផ្ទុកប៉ារ៉ាស៊ីត Toxoplasma gondii ហើយអាចបញ្ចេញប៉ារ៉ាស៊ីតទៅក្នុងលាមករហូតដល់ទៅពីរសប្តាហ៍។ ពងប៉ារ៉ាស៊ីត Toxoplasma gondii អាចរស់នៅក្នុងលាមកឆ្មា ឬក្នុងដីរហូតដល់ទៅ ១៨ ខែ។

    ហេតុអ្វីម៉ាក់ៗមានផ្ទៃពោះត្រូវប្រយ័ត្នកុំឱ្យឆ្លងប៉ារ៉ាស៊ីតពីលាមកឆ្មា?

    ប្រសិនបើម៉ាក់ៗឆ្លងជំងឺនេះមុនពេលពពោះ ប៉ារ៉ាស៊ីតនឹងចូលក្នុងខ្លួនម៉ាក់ៗ តែប្រព័ន្ធភាពស៊ាំ​ម៉ាក់ៗមានពេលវេលា​ប្រយុទ្ធប្រឆាំងនឹងប៉ារ៉ាស៊ីតនេះ។ នៅពេលម៉ាក់ៗជាពីជំងឺនេះ ប្រព័ន្ធភាពស៊ាំម៉ាក់ៗ​នឹង​សុំានឹងជំងឺ ហើយអាចការពារពីជំងឺនេះមួយជីវិត។

    ផ្ទុយមកវិញ បើម៉ាក់ៗឆ្លងជំងឺនេះលើកដំបូងក្នុងអំឡុងពេលពពោះ នោះអាចមានបញ្ហាផ្ទៃពោះ ហើយកូនក្នុង​ផ្ទៃក៏អាចមានពិការភាពពីកំណើតដែរ៖

    ១. បើម៉ាក់ៗឆ្លងប៉ារ៉ាស៊ីតពីលាមកឆ្មាក្នុងអំឡុងត្រីមាសទី ១ ឬមុនពពោះបន្តិច

    ក្នុង​រយៈពេលនេះ ទារកក្នុងផ្ទៃមានហានិភ័យទាបក្នុងការឆ្លងប៉ារ៉ាស៊ីតពីលាមកឆ្មា តែបើទារកក្នុងផ្ទៃឆ្លងវិញ ទារកក្នុងផ្ទៃនឹងមានបញ្ហា​សុខភាព​ធ្ងន់ធ្ងរ។ លើសពីនេះទៅទៀត ម៉ាក់ៗអាចប្រឈមនឹងការរលូត ស្លាប់កូនក្នុងផ្ទៃ ឬ​សម្រាល​មិនគ្រប់​ខែ

    ២. បើម៉ាក់ៗឆ្លងប៉ារ៉ាស៊ីតពីលាមកឆ្មាក្នុងអំឡុងត្រីមាសទី ៣

    ក្នុង​ត្រីមាសនេះ ទារកក្នុងផ្ទៃមានហានិភ័យខ្ពស់ក្នុងការឆ្លងប៉ារ៉ាស៊ីតពីលាមកឆ្មា ប៉ុន្តែ​បើ​ទោះ​ជា​ទារក​ឆ្លង​​ក៏​ពិត​​មែន គឺ​មិនសូវ​មាន​បញ្ហា​សុខភាពធ្ងន់ធ្ងរទេ។

    ទារកក្នុងផ្ទៃភាគច្រើនដែលឆ្លងប៉ារ៉ាស៊ីតពីលាមកឆ្មា​ហាក់ដូចជាមានសុខភាពល្អនៅពេលកើត តែមានទារកទើបកើតប្រហែលម្នាក់ក្នុងចំណោម ១០ នាក់នឹងមានអាការៈដូចជា៖

    ខាន់លឿង

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    បើទារកទើបកើតមិនបានទទួលការព្យាបាលត្រឹមត្រូវទេ អូនតូចនឹងមានបញ្ហាដូចខាងក្រោមនៅ ២០ ឬ ៣០ ឆ្នាំក្រោយ ទោះបីជាមិនបង្ហាញរោគសញ្ញានៅពេលទើបកើតក៏ដោយ៖

    • មានជំងឺប្រកាច់
    • រលាកភ្នែក ឬមានបញ្ហាក្នុងការមើល
    • រលាកសួត
    • ខ្សោយបញ្ញា
    • ពិការខួរក្បាល
    • ថ្លង់

    ការឆ្លងប៉ារ៉ាស៊ីតពីលាមកឆ្មាអាចបង្កគ្រោះថ្នាក់ដល់ម៉ាក់ៗ និងកូនក្នុងផ្ទៃ បើម៉ាក់ៗឆ្លងនៅពេលពពោះ។ ដូច្នេះ ដើម្បីចៀសវាងឆ្លងប៉ារ៉ាស៊ីតពីលាមកឆ្មាពេលពពោះ ម៉ាក់ៗគួរចៀសវាងញុំាអាហារឆៅ និងលាងសម្អាតដៃឱ្យ​បាន​ស្អាត​​បន្ទាប់ពីប៉ះពាល់លាមកសត្វ ជាពិសេសលាមកឆ្មា ឬដី។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    ការស៊ីតពីលាមកឆ្មាអាចបណ្តាលឱ្យម៉ាក់ៗអាចប្រឈមនឹងការរលូត ស្លាប់កូនក្នុងផ្ទៃ ឬ​សម្រាល​មិនគ្រប់ខែ។ ការឆ្លងប៉ារ៉ាស៊ីតពីលាមកឆ្មាអាចបណ្តាលឱ្យទាកក្នុងផ្ទៃមានបញ្ហា​សុខភាព ឬពិការភាពនៅពេលធំ​ឡើង​ដូច​ជា៖
    • មានជំងឺប្រកាច់
    • រលាកភ្នែក ឬមានបញ្ហាក្នុងការមើល
    • រលាកសួត
    • ខ្សោយបញ្ញា
    • ពិការខួរក្បាល
    • ថ្លង់

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Dec 12, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម