backup og meta

ចាញ់កូនកម្រិតណា ទើបគ្រួពេទ្យណែនាំ​ឲ្យ​ប្រើថ្នាំបំបាត់​ចាញ់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jul 14, 2022

    ចាញ់កូនកម្រិតណា ទើបគ្រួពេទ្យណែនាំ​ឲ្យ​ប្រើថ្នាំបំបាត់​ចាញ់?

    អាការៈចាញ់កូនអាចកើតឡើងលើម៉ាក់ៗពពោះប្រហែល ៨០% នៅត្រីមាសទី ១ ដែលធ្វើឱ្យម៉ាក់ៗចង្អោរ ក្អួត ញុំាអ្វី​មិនចូល ឬមិនស្រួលក្នុងខ្លួន។ ទន្ទឹមនឹងនោះ ម៉ាក់ៗមួយចំនួនអាចចាញ់កូនខ្លាំង រហូតដល់ក្អួត​ច្រើន​ដង​ក្នុងមួយថ្ងៃៗ​ និងធ្វើឱ្យស្រក់ទម្ងន់ខ្លាំងជាដើម។ ហេតុអ្វីបានជាម៉ាក់ៗមួយចំនួនចាញ់​កូន​ខ្លាំង? ការចាញ់កូនខ្លាំងអាចបង្កគ្រោះថ្នាក់​អត់? ហើយចាញ់ដល់កម្រិតណាទើបគួរ​ញុំាថ្នាំ​បំបាត់​ចាញ់?

    ជាទូទៅអាការៈចាញ់កូនអាចបាត់ទៅ​វិញ​ត្រឹម​ផុត​ត្រីមាសទី ១ តែបើម៉ាក់ៗចាញ់ខ្លាំង ម៉ាក់ៗអាចចាញ់រហូតដល់​ត្រីមាស​ទី ២ ឬទី ៣។

    ១. មូលហេតុម៉ាក់ៗចាញ់កូនខ្លាំង

    មូលហេតុបង្កឱ្យម៉ាក់ៗចាញ់កូនខ្លំាងអាចមកពី៖

    • ការកើនឡើងខ្ពស់នៃកម្រិត​អ័រម៉ូន HCG ក្នុងអំឡុងពេលពពោះ
    • កត្តាដំណពូជ
    • ការពពោះកូនភ្លោះចាប់ពី ២ ឡើងទៅ
    • ការមានប្រវត្តិធ្លាប់ចាញ់កូនខ្លំាង
    • ការមានជំងឺឈឺក្បាលប្រកាំងដោយមានចង្អោរ ឬក្អួត

    ២. អាការៈចាញ់កូនខ្លាំង

    បើម៉ាក់ៗចាញ់កូនខ្លាំង ម៉ាក់ៗអាចមានអាការៈដូចខាងក្រោម៖

  • ចង្អោរ​​ពេញ​មួយ​ថ្ងៃដែលធ្វើ​ឱ្យ​មិន​អាច​ញ៉ាំអាហារ ឬទឹកបាន
  • ក្អួត ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ (ញុំាហើយក្អួតមកវិញទាំងអស់)
  • ក្អួតចេញពណ៌ត្នោត ឬមានលាយឈាម
  • ស្រក​ទម្ងន់ខ្លាំង
  •  វិលមុខ ឬរកកល់សន្លប់ពេលក្រោកឈរ
  • នោមតិចជាងធម្មតាដែលធ្វើឱ្យទឹកនោមមានពណ៌ក្រម៉ៅ
  • ចង្វាក់បេះដូងលោតលឿន
  • ឈឺក្បាលច្រើនដង
  • មានក្លិនមាត់ ឬក្លិនខ្លួន
  • អស់កម្លាំងខ្លាំង
  • ច្របូកច្របល់
  • ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ៣. ផលប៉ះពាល់

    អាការៈចាញ់កូនខ្លាំងអាចបណ្តាលឱ្យម៉ាក់ៗ និងកូនក្នុងផ្ទៃមានផលប៉ះពាល់ដូចជា៖

  • បណ្តាលឱ្យម៉ាក់ៗខ្វះជាតិទឹក និងបាត់បង់អេឡិចត្រូលីត ព្រោះក្អួតច្រើន ហើយបើធ្ងន់ធ្ងរ​​អាចត្រូវព្យួរសេរ៉ូម
  • ប៉ះពាល់ដល់ការលូតលាស់កូនក្នុងផ្ទៃព្រោះម៉ាក់ៗញុំាអ្វីមិនចូល
  • បើម៉ាក់ៗមានអាការៈចាញ់កូនខ្លាំងដូចបានរៀបរាប់ខាងលើ ឬមានអាការៈបន្ថែមដូចជា ក្តៅខ្លួន ឬឈឺពោះ ម៉ាក់ៗ​ត្រូវទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ ដើម្បីគ្រូពេទ្យអាចចេញវេជ្ជបញ្ជា​ថ្នាំ​បំបាត់​ចាញ់ឱ្យម៉ាក់ៗ។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    បើម៉ាក់ៗចាញ់ខ្លាំងដូចខាងក្រោម ម៉ាក់ៗអាចញុំាថ្នាំបំបាត់ចាញ់បាន៖
    • ចង្អោរ​​ពេញ​មួយ​ថ្ងៃដែលធ្វើ​ឱ្យ​មិន​អាច​ញ៉ាំអាហារ ឬទឹកបាន
    • ក្អួត ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ (ញុំាហើយក្អួតមកវិញទាំងអស់)
    • ក្អួតចេញពណ៌ត្នោត ឬមានលាយឈាម
    • វិលមុខ ឬរកកល់សន្លប់ពេលក្រោកឈរ
    • នោមតិចជាងធម្មតាដែលធ្វើឱ្យទឹកនោមមានពណ៌ក្រម៉ៅ
    • ឈឺក្បាលច្រើនដង
    • អស់កម្លាំងខ្លាំង

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Jul 14, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម