backup og meta

ពិបាកគេងអំឡុងពេលពពោះ? ម៉ាក់ៗអាចដោះស្រាយតាមវិធីទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 24, 2023

    ពិបាកគេងអំឡុងពេលពពោះ? ម៉ាក់ៗអាចដោះស្រាយតាមវិធីទាំងនេះ

    ពិត​ណាស់​ ស្រីៗ​យើង​ជា​ច្រើន​ ​ប្រឈម​នឹង​​បញ្ហា​ដំណេក​ អំឡុង​ពេល​ពពោះ ដោយ​សារ​តែ​​កត្តា​ផ្សេង​ៗ​ ដូចជា​ការ​ប្រែប្រួល​រូបរាងកាយ​ អ័រម៉ូន និង​អារម្មណ៍​រំភើប ក៏​ដូចជា​ថប់បារម្ភ​ក្នុង​ការ​ក្លាយ​ខ្លួន​​ជា​ម៉ាក់​ៗ​ថ្មីថ្មោង។ ជាក់ស្ដែង មាន​ស្ត្រី​ពពោះ​ប្រហែល​ជា​៥០​%​ កើត​ជំងឺ​គេង​មិន​លក់​។

    ដូច្នេះ​ហើយ​ ប្រសិនបើ​​ម៉ាក់​ៗ​ជួប​បញ្ហា​គេង​មិន​លក់​នេះ គួរ​អនុវត្តន៍​គន្លឹះ​មួយ​ចំនួន​ដូច​​ខាង​ក្រោម​។

    ហេតុអ្វី​បាន​ជា​ការ​គេង​ប្រែប្រួល​អំឡុង​ពេល​ពពោះ?

    ​​​​​​​ជំងឺ​គេង​មិន​លក់​អំឡុង​ពេល​ពពោះ អាច​បណ្ដាល​មក​ពី​កត្តា​ជា​ច្រើន​ ការ​ប្រែប្រួល​អ័រម៉ូន និង​បញ្ហា​មួយ​ចំនួន​ទៀត​ដូចជា៖

    • ចង្អោរ ឬ​ក្អួត
    • ឈឺ​សុដន់
    • ចង្វាក់បេះដូង​លោត​ញាប់
    • ហត់​
    • សីតុណ្ហភាព​រាងកាយ​ឡើង​ខ្ពស់
    • នោម​ញឹកញាប់​នៅ​ពេល​យប់​
    • រមួល​ក្រពើ​នៅ​ជើង​

    ម៉ាក់​ៗ​ក៏​អាច​ជួប​ប្រទះ​នឹង​បញ្ហា​ឈឺ​ខ្នង ព្រម​ទាំង​ពិបាក​រក​ទីតាំង​គេង​​ដែល​សមស្រប​នៅ​ពេល​ដែល​ពោះ​កាន់​តែ​ធំ​ទៅ​ៗ ជា​ពិសេស​នៅ​ពេល​ដែល​​កូន​ក្នុង​ផ្ទៃ​ធាក់​នៅ​ពេល​យប់។ ទន្ទឹម​នឹង​នេះ​ដែរ អាការៈ​ថប់បារម្ភ​នៅ​ពេល​កៀក​សម្រាល​ ក៏​អាច​​រំខាន​ដល់​ការ​គេង​ដូច​គ្នា​ដែរ​។

    បញ្ហាដំណេកពេលពពោះ

    គណនាថ្ងៃសម្រាលកូន

    គណនាទម្ងន់ស្ត្រីអំឡុងពពោះ

    ​ហេតុអ្វី​បាន​ជា​ការ​គេង​មាន​សារៈសំខាន់​ខ្លាំង អំឡុង​ពេល​ពពោះ?

    ការ​គេង​លក់​ស្កប់ស្កល់​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ទាំង​ចំពោះ​ម៉ាក់​ៗ និង​ទារក​ក្នុង​ផ្ទៃ។ ប្រសិនបើ​​ម៉ាក់​​គេង​មិន​ឆ្អែត​ នោះ​នឹង​នាំ​ឲ្យ​អស់​កម្លាំង ​ងងុយ​គេង​នៅ​ពេល​ថ្ងៃ ព្រម​ទាំង​អាច​ប៉ះពាល់​ដល់​ការ​ចងចាំ ចំណង់​អាហារ​ អារម្មណ៍ និង​ការ​សម្រេច​ចិត្ត​។ លើស​ពី​នេះ ​ការ​គេង​មិន​លក់​រ៉ាំរ៉ៃ ​ក៏​អាច​​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ មាន​ទំនាក់ទំនង​ទៅ​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ សម្ពាធ​ឈាម​ខ្ពស់ ព្រម​ទាំង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​ថែម​ទៀត​ផង​។

    ​​គន្លឹះ​កាត់បន្ថយ​បញ្ហា​គេង​មិន​លក់​អំឡុង​ពេល​ពពោះ

    ១. ជ្រើសរើស​ទីតាំង​គេង​ដ៏​​ត្រឹមត្រូវ

    ​ការ​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង​ និង​អង្កុញ​​ជើង​បន្តិច​ ជា​ឥរិយាបថ​គេង​ដ៏​ល្អ​បំផុត​នៅ​អំឡុង​ពេល​ពពោះ។ ​ឥរិយាបថ​​នេះ​ អាច​ជួយ​សម្រួល​លំហូរ​ឈាម​​ទៅ​កាន់​បេះដូង តម្រង​នោម​ និង​ស្បូន​ ក៏​ដូចជា​ធ្វើ​​ឲ្យ​ការ​បញ្ជូន​អុកស៊ីហ្សែន​ និង​សារធាតុ​ចិញ្ចឹម​ដល់​ទារក​កាន់​តែ​ប្រសើរ​ឡើង​។ ប៉ុន្តែ យើង​ក៏​អាច​គេង​ផ្ទៀង​ទៅ​ខាង​ស្ដាំ​ដូច​គ្នា ដោយ​ប្រើប្រាស់​ខ្នើយ​បន្ថែម​ ដើម្បី​ជួយ​ឲ្យ​គេង​លក់​ស្រួល​។ ជាមួយ​គ្នា​នេះ​ដែរ ម៉ាក់​ៗ​​អាច​កល់​ខ្នើយ​ ដើម្បី​ទ្រ​ក្បាល​ពោះ ឬ​បន្ថែម​ខ្នើយ​ស្ដើង​នៅ​ចន្លោះ​ជង្គង់​ ដើម្បី​ជួយ​បន្ថយ​សម្ពាធ​លើ​ខ្នង​ផ្នែក​ខាង​ក្រោម។

    អត្ថបទគួរអាន៖

  • គេង​នៅ​ក្នុង​បន្ទប់​គេង​ដែល​ត្រជាក់​ ងងឹត និង​ស្ងប់ស្ងាត់​ល្អ​
  • ចូល​គេង​ឲ្យ​បាន​​ទៀងទាត់ និង​​កំណត់​​ម៉ោង​គេង​ថ្ងៃ​ឲ្យ​លឿន​បន្តិច ដើម្បី​កុំ​ឲ្យ​រំខាន​ដល់​ការ​គេង​ពេល​យប់
  • អាន​សៀវភៅ ងូត​ទឹក​ ឬ​ធ្វើ​សកម្មភាព​ងាយ​ៗ​ផ្សេង​ទៀត​ នៅ​មុន​ពេល​ចូល​គេង
  • ជៀសវាង​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន​ អាហារ​ហឹរ​ ឬ​អាហារ​ច្រើន​ជ្រុល មុន​ពេល​ចូល​គេង​ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ច្រាល​ទឹក​ក្រពះ
  • បញ្ឈប់​​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​​ ឲ្យ​បាន​យ៉ាង​ហោច​ណាស់​រយៈពេល​មួយ​ម៉ោង​មុន​ចូល​គេង​
  • ហាត់​ប្រាណ​ជា​ទៀងទាត់​
  • ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​នៅ​ពេល​ថ្ងៃ ប៉ុន្តែ​កាត់បន្ថយ​ការ​ញ៉ាំ​ទឹក​នៅ​មុន​ពេល​ចូល​គេង​ ដើម្បី​ជៀសវាង​ចូល​បន្ទប់​ទឹក​ញឹកញាប់​អំឡុង​ពេល​គេង
  • ប្រសិនបើ​ម៉ាក់​គេង​មិន​លក់​ អាច​ធ្វើ​អ្វី​ផ្សេង​ រហូត​ទាល់​តែ​មាន​អារម្មណ៍​ងងុយ​គេង។
  • បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 24, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម