លោកស្រី Julie Redfern ក៏បានបញ្ជាក់ផងដែរថា បរិមាណនៃសារធាតុរាវប្រចាំថ្ងៃសម្រាប់ស្ត្រីមានផ្ទៃពោះគឺ ចំនួន៨កែវ ដែលក្នុងកែវមានបរិមាណ២៣៧ មិល្លីលីត្រ។ ស្រីៗយើងក៏គួរតែទទួលទានសារធាតុរាវបន្ថែមចំនួន ២៣៧ មីល្លីលីត្រក្នុងមួយម៉ោងម្តងនៅពេលដែលយើងមានសកម្មភាពជាប់រហូតនោះ។ សារធាតុរាវទាំងនោះអាចជាភេសជ្ជៈណាមួយដូចជា ទឹក ទឹកដោះគោ និងទឹកផ្លែឈើ គឺលើកលែងតែភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនតែប៉ុណ្ណោះ។
៤- តើមានវិធីអ្វីផ្សេងទៀតដើម្បីកាត់បន្ថយអាការៈរមួលក្រពើនៅក្នុងអំឡុងពេលមានផ្ទៃពោះ?
ដើម្បីទប់ទល់អាការៈរមួលក្រពើដែលតែងកើតមាននៅក្នុងអំឡុងពេលមានផ្ទៃពោះ ស្រីៗយើងក៏នៅមានឱសថបុរាណជាច្រើន ដែលមានប្រសិទ្ធភាពជួយកាត់បន្ថយអាការៈរមួលក្រពើផងដែរ ដែលមួយក្នុងចំណោមនោះ គឺការប្រើកំដៅ ដើម្បីជួយកាត់បន្ថយអាការៈរមួលក្រពើ។ កំដៅគឺជាវិធីដ៏ល្អសម្រាប់ការជួយសម្រួលដល់សាច់ដុំ។ យើងអាចជ្រើសត្រាំខ្លួននៅក្នុងអាងងូតទឹកដែលពេញដោយទឹកក្តៅឧណ្ហៗ ដើម្បីជួយសម្រួលដល់សាច់ដុំកំពុងឡើងតឹងដែលធ្វើឱ្យយើងកើតមានអាការឈឺចាប់តាមសាច់ដុំ។ មួយទៀត យើងអាចយកដបទឹកក្តៅមកដាក់នៅត្រងកន្លែងដែលមានអាការៈរមួលសាច់ដុំ ឬរមួលក្រពើ ដោយមានកន្សែងទ្រាប់ពីក្រោមមួយជាន់។
វិធីមួយទៀតដែលណែនាំដោយសមាគមស្ដ្រីមានផ្ទៃពោះរបស់សហរដ្ឋអាមេរិចនោះគឺត្រូវផ្លាស់ប្តូរឥរិយាបថ។ ដើម្បីធ្វើការផ្លាស់ប្តូរឥរិយាបថ យើងអាចទៅហាត់យូ៉ហ្កា ឬធ្វើលំហាត់ប្រាណបែបស្រាលៗក៏បាន ដើម្បីជួយសម្រួលសរសៃ និងសាច់ដុំ។ ចំពោះរាល់ការព្រួយបារម្ភចំពោះអាការៈឈឺចាប់តាមសាច់ដុំ ឬអាការៈរមួលក្រពើនៅក្នុងអំឡុងពេលមានផ្ទៃពោះ ចំណុចល្អបំផុតនោះគឺយើងគួរតែទៅប្រឹក្សាជាមួយនឹងគ្រូពេទ្យដោយផ្ទាល់។
អត្ថបទពាក់ព័ន្ធ៖