backup og meta

ស្រីៗ​អាចវិកលចរិត​ពេល​​ពពោះ បើ​គិតច្រើន បារម្ភ​ច្រើន​ពេក

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ Leng Pechsovatey · កែ Mar 22, 2019

    ស្រីៗ​អាចវិកលចរិត​ពេល​​ពពោះ បើ​គិតច្រើន បារម្ភ​ច្រើន​ពេក

    ជា​ប្តី​ល្អ ប្រុសៗ​គួរ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះប្រពន្ធ​យើង ព្រោះ​ស្រីៗមាន​ផ្ទៃ​ពោះ អាច​នឹង​មាន​ក្តីបារម្ភ​ច្រើន ដែល​សុទ្ធ​តែ​ឈាន​បង្ក​ជា​ជំងឺ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ ឬធ្វើ​ឲ្យ​ជំងឺ​ផ្លូវ​ចិត្ត​រើ​ឡើង​វិញ។ កាន់​តែ​គួរ​ឲ្យ​ព្រួយ​បារម្ភ​ថែម​ទៀត បើ​ប្រពន្ធ​យើង​មាន​​ជំងឺ​វិកល​ចរិត​។

    ១- ជំងឺ​វិកល​ចរិត

    វិកល​ចរិត ជា​ប្រភេទ​ជំងឺ​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ បង្ក​ឡើង​ក្នុង​ករណី​ជា​ច្រើន​ផ្សេង​ពី​គ្នា រាប់​បញ្ចូល​ទាំង​ការប៉ះ​ទង្គិត​ផ្នែក​ខួរ​ក្បាល ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត បញ្ហា​ក្នុង​ជីវិត និង​កត្តា​ជាច្រើន​ទៀត។ ជំងឺ​នេះ ត្រូវ​គេ​ចែក​ចេញ​ជា​ច្រើន​ក្រុម​តូចៗ ដូច​ជា Catatonic, Disorganized, Paranoid, Residual និង Undifferentiated ហើយ​រោគ​សញ្ញា​ជំងឺ​ផ្លូវ​ចិត្ត តែង​ប្រទះ​ឃើញ​ជា​ញឹក​ញាប់​មាន​ដូច​ជា៖

    – ស្រមើស្រមៃ (Hallucinations)៖ មើល​ឃើញ ឬឮសំឡេង​ដែល​មិន​មែន​ជា​ការ​ពិត។

    – រវើរវាយ (Delusions )៖ មាន​កំហុស នៅ​តែ​ជឿ​ជាក់​ងប់ងល់ ទោះ​ដឹង​ច្បាស់​ខ្លួន​ឯង​កំពុង​គិត​ខុស។ ឧទាហរណ៍ គ្នាយើង​មាន​ជំងឺ អាច​គិត​ថា​ខ្លួន​ជា​មនុស្ស​ល្បី​ល្បាញ ឬមាន​កម្លាំងពិសេស។

    – និយាយ​ផ្តេសផ្តាស៖ ប្រើ​ពាក្យ​មិន​ដឹង​ខុស​ត្រូវ ទៅ​កាន់​មនុស្ស​គ្រប់​គ្នា។

    – អាកប្បកិរិយា​ចម្លែកៗ៖ អ្នក​ធ្វើ​​សកម្មភាព​ចម្លែកៗ ឬ​និយាយ​អ្វី​មួយ​ដដែលៗ។ ឧទាហរណ៍ ដើរជុំៗ​នៅ​កន្លែង​ដដែលៗ (ដើរជារង្វង់) ឬ​សរសេរ​ផ្ដេសផ្ដាស ឬ​នៅ​ស្ងៀម មិន​រវល់​មួយ​មនុស្ស​ជុំវិញ​ខ្លួន ឬ​មិន​និយាយ​អ្វី​ទាំង​អស់​រាប់​ម៉ោង។

    – រស់នៅ​ឯកា ឬ​ដូច​មនុស្ស​គ្មាន​ជីវិត៖ មិន​បង្ហាញ​អារម្មណ៍ ឬ​មាន​កម្លាំង​ចិត្ត​លើ​អ្វី​ទាំង​អស់ ក៏​មិន​ចាប់​អារម្មណ៍​នឹង​សកម្មភាព​អ្វី​ទាំង​អស់។

    ជំងឺវិកលចរិតអំឡុង​ពេល​​ពពោះ Hello គ្រូពេទ្យ

    អត្ថបទ​ពាក់ព័ន្ធ៖

    • ប្រយ័ត្នអ្នកពពោះ! អារម្មណ៍តានតឹងខ្លាំង ឬពិបាកចិត្តពេក អាចរលូតកូនបាន
    • បាក់​ទឹក​ចិត្ត​ពេល​​ពពោះ ត្រូវ​ប្រញាប់​ព្យាបាល

    ២- ធ្វើ​ម៉េច​ដើម្បី​ដឹងថា​មាន​ជំងឺ​វិកល​ចរិត?

    អ្នកមាន​ជំងឺ​នេះ នឹងមាន​រោគសញ្ញា​យ៉ាង​តិច​ ២ ឬ​ច្រើន​ជាង​នេះ អំឡុង​ពេល​​យ៉ាង​ហោច​ណាស់ ៦ ខែ។ មួយ​នៅ​ក្នុង​ចំណោម​នោះ​មាន​ ការ​ស្រមើ​ស្រមៃ រវើរវាយ ឬនិយាយ​ស្ដី​ផ្តេស​ផ្តាស។ ពេល​ខ្លះ យើង​ស្រាប់​តែឮ​សំឡេង​នរណា​ម្នាក់ ផ្ដល់​យោបល់​ឲ្យ​យើង សម្រាប់​ការ​គិត ឬ​សម្រាប់​ធ្វើ​សកម្មភាព​អ្វី​មួយ យើង​ប្រហែល​ជា​មាន​ជំងឺ​នេះ​ហើយ។

    ក្នុង​ករណី​ផ្សេង​ទៀត ក៏​អាច​ជា​ជំងឺ​វិកល​ចរិត​ដូច​គ្នា បើ​ទោះ​ជា​យើង​មាន​រោគសញ្ញា​ផ្សេង​ទៀត​ខុស​គ្នា ខុស​ទាំង​ពេល​វេលា ដែល​រោគសញ្ញា​ទាំង​នោះ​អាច​ប្រសើរ​ឡើងវិញ ឬ​កាន់​តែ​ធ្ងន់ធ្ងរ។

    ៣- ជំងឺ​វិកល​ចរិត​ អំឡុង​ពេល​ពពោះ

    ដោយ​សារ​ស្រីៗ​ភាគ​ច្រើន​បារម្ភ​ខ្លាំង​អំឡុង​ពេល​ពពោះ ទោះ​ជា​ស្ថាន​ភាព​ជំងឺ​មិន​លេច​ចេញ​រោគ​សញ្ញា ឬ​ធ្ងន់ធ្ងរ​ក៏​ពិត​មែន អំឡុង​ពេល​នេះ យើង​អាច​ប្រឈម​មុខ​កើត​ជំងឺ​វិកល​ចរិត​ភ្លាមៗ បើ​នៅ​តែ​ព្យាយាម​គិត​ច្រើន។ គួរ​ដឹង​អ្វី​ត្រូវ​គិត អ្វី​មិន​ត្រូវ​គិត កុំ​ចេះ​តែ​បារម្ភ​គ្រប់​រឿង ពិសេស​ស្រីៗ​មាន​ជំងឺ​វិកល​ចរិត ហើយ​មាន​ផ្ទៃ​ពោះ គឺ​ត្រូវ​ការ​ជំនួយ​ជា​ចាំ​បាច់ ទាំង​អំឡុង​ពេល​ពពោះ និង​ក្រោយ​សម្រាល។

    ​​គប្បី​ទៅ​ពិភាក្សា​ជាមួយ​ពេទ្យ​ទូទៅ​ ឬគ្រូពេទ្យ​ផ្លូវចិត្ត ក៏​ដូច​ជា​ពេទ្យ​កុមារ ដើម្បី​ទទួល​ដំបូន្មាន​ល្អៗ ពី​ការ​ព្យាបាល​ជំងឺ រួម​នឹង​ការ​ផ្លាស់​ប្ដូរ​ទម្លាប់​រស់​នៅប្រចាំ​ថ្ងៃ ព្រោះ​អាច​ជួយ​យើង​មាន​សុខភាព​ល្អ​អំឡុង​ពេល​ពពោះ។

    ៤- ប្រយោជន៍​ពីការ​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​វិកលចរិត

    ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​វិកល​ចរិតអំឡុង​ពេល​ពពោះ គឺ​ប្រសិទ្ធ​ភាព និង​មាន​ប្រយោជន៍​ច្រើន អាច​ជួយ​យើង​ចៀស​ផុត​ស្ថានភាព​អាក្រក់ៗ​ដូច​ជា៖

    – មិន​បាន​ថែទាំង​មុន​សម្រាល​ត្រឹម​ត្រូវ ដែល​ជា​កត្តា​សំខាន់ សម្រាប់​ទាំង​ម៉ាក់ៗ និង​កូន។

    – មិន​បាន​ទទួល​សារជាតិ​ចិញ្ចឹម​គ្រប់​គ្រាន់​នៅ​ពេល​មាន​ផ្ទៃ​ពោះ។

    – លេប​ថ្នាំ ឬ​អាហារ​បំប៉ន​ដោយ​គ្មាន​ការ​ប្រុងប្រយ័ត្នពី​ផល​អវិជ្ជមាន​ចំពោះ​ទារក។

    – ផឹក​ស្រា ថ្នាំ​ញៀន ឬ​សារធាតុ​ពុល​មួយ​ចំនួន​ទៀត។

    ​មិន​តិច​នាក់ទេ មាន​ចម្ងល់​ចំពោះ​ការ​ប្រើ​ថ្នាំ​ពេល​មាន​ផ្ទៃ​ពោះ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​​ទារក។ ហេតុនេះ ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជា​រឿង​ល្អ​បំផុត។ ត្រូវ​ប្រាប់​គ្រូពេទ្យ​រាល់​ថ្នាំ​ដែល​យើង​ប្រើ ទោះ​បី​​វា​ជា​ថ្នាំ​ព្យាបាល​ជំងឺ​វិកលចរិត ឬថ្នាំ​សម្រាប់​សម្រួល​ផល​ប៉ះ​ពាល់​របស់​ថ្នាំ​វិកលចរិត​ក៏​ដោយ។

    ប្រការ​ល្អ​បំផុត ឲ្យ​គ្រូពេទ្យ​ដឹង​ភ្លាមៗ បើ​យើង​មាន​ផ្ទៃ​ពោះ បែប​នេះ​គ្រូពេទ្យ​អាច​ជួយ​សម្រច​ចិត្ត​លើ​ថ្នាំ​ត្រូវលេប អាច​ដោះ​ស្រាយ​ផលវិបាក​អាច​កើត​មាន​អំឡុង​ពេល​ពពោះ​ផង​ដែរ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អបំ​ផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ Leng Pechsovatey · កែ Mar 22, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម