បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ - ការ​ចង់​បាន​កូន មិនមែន​តែ​ចង់បាន បាន​តាម​ចិត្ត​នោះ​ទេ វា​អាច​មាន​បញ្ហា​រាំងស្ទះ​ច្រើន​ណាស់។ បញ្ហា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មាន​កូន​មិន​បាន ឬ​បើ​មាន​បញ្ហា​ទាំង​នោះ តើ​ព្យបាល​យ៉ាងម៉េច ឬ​នៅឯណាដើម្បី​សម្រេច​បំណង​ ​ផែនការ​គ្រួសារ​ដែល​គ្រោង​ទុក

ចំណេះដឹងទូទៅ

បញ្ហាផ្ទៃពោះ

បញ្ហាទ្វារមាសកើតឡើងទូទៅ អំឡុងពេលពពោះ ម៉ាក់ៗគួរយកចិត្តទុកដាក់

អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​តែង​ប្រឈម​នឹង​ការ​ប្រែប្រួល​ជា​ច្រើន​ចំពោះ​​រាងកាយ​ ហើយ​កង្វះ​អនាម័យ​ អាច​ធ្វើ​ឲ្យ​យើង​ជួប​ប្រទះ​បញ្ហា​ទ្វារ​មាស​​មួយ​ចំនួន​ ​ដែល​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​ដិតដល់។ បញ្ហា​ទ្វារ​មាស​ទាំង​៥​ ដែល​កើត​ឡើង​ជា​ទូទៅ​អំឡុង​ពេល​ពពោះ​ និង​វិធី​ដោះស្រាយ​ ១. ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​កើន​ឡើង ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​នេះ មាន​សភាព​ស្តើង ពណ៌​ស ខាប់​  និង​មាន​ក្លិន​តិចតួច។ បញ្ហា​មួយ​នេះ កើត​ឡើង​ដោយ​សារ​តែ​ការ​ប្រែប្រួល​អ័រម៉ូន​ និង​ការ​កើន​ឡើង​លំហូរ​ឈាម​ទៅ​កាន់​តំបន់​អាង​ត្រគាក។ យ៉ាង​ណា​មិញ ម៉ាក់​ៗ​អាច​ដោះស្រាយ​បញ្ហា​មួយ​នេះ ដោយ​ការ​ពាក់​ខោ​ទ្រនាប់​ធ្វើ​ពី​កប្បាស​ ដែល​អាច​ឲ្យ​ខ្យល់​ចេញ​ចូល​បាន។ ជៀសវាង​ប្រើ​ផលិតផល​សម្អាត​ទ្វារ​មាស​ដែល​មាន​ជាតិ​កាត់​ខ្លាំង និង​ចាំបាច់​ត្រូវ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ក្នុង​ករណី​ដែល​ការ​ធ្លាក់​ទឹក​រម្អិល​មាន​ពណ៌​មិន​ប្រក្រតី មាន​ក្លិន​ឆួល (Foul-smelling) ឬ​អម​ជាមួយ​នឹង​អាការៈ​រមាស់។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ២. ការ​ឆ្លង​មេរោគ​ផ្សិត អ័រម៉ូន​ពពោះ និង​បញ្ហា​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ អាច​បង្ក​ឲ្យ​មាន​ការ​លូតលាស់​នូវ​ពពួក​ផ្សិត និង​បណ្តាល​ឲ្យ​កើត​មាន​ការ​ឆ្លង​មេរោគ​ផ្សិត។ រោគសញ្ញា​អាច​រួម​មាន​៖ រមាស់​ ក្រហាយ និង​មាន​ធ្លាក់​ទឹក​រម្អិល​ខាប់ និង​មាន​ពណ៌​ស។ ដើម្បី​បញ្ចៀស​ និង​គ្រប់គ្រង​ការ​ឆ្លង​មេរោគ​ផ្សិត​ប្រកប​ដោយ​ប្រសិទ្ធភាព ម៉ាក់​ៗ​គួរ​ថែទាំ​អនាម័យ​ឲ្យ​បាន​ល្អ ដោយ​រក្សា​តំបន់​ពិសេស​ឲ្យ​ស្ងួត និង​ស្អាត។ បន្ថែម​ពី​នេះ យើង​ក៏​ចាំបាច់​ត្រូវ​ញ៉ាំ​របប​អាហារ​តុល្យភាព​ និង​ពិគ្រោះ​ជាមួយ​នឹង​អ្នក​ជំនាញ​ដើម្បី​ទទួល​ការ​ព្យាបាល​ពពួក​ផ្សិត ក្នុង​ករណី​ចាំបាច់។ ៣. ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ បញ្ហា​មួយ​នេះ ក៏​ឧស្សាហ៍​កើត​ឡើង​ចំពោះ​ស្ត្រី​ពពោះ​ដូច​គ្នា ដែល​អាច​បណ្តាល​មក​ពី​សម្ពាធ​នៃ​ស្បូន​​កំពុង​លូតលាស់​លើ​ប្លោក​នោម​ ដែល​ពន្យឺត​លំហូរ​ទឹក​នោម​ និង​រារាំង​ការ​បញ្ចេញ​ចោល​ទាំង​ស្រុង​នៃ​ទឹក​នោម។ រោគសញ្ញា​នៃ​ជំងឺ​មួយ​នេះ រួម​មាន​ នោម​ញឹកញាប់ ក្រហាយ និង​ឈឺចាប់​នៅ​ផ្នែក​ខាង​ក្រោម​ពោះ។ វិធីសាស្ត្រ​នៃ​ការ​បង្ការ​ គឺ​យើង​ចាំបាច់​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ […]

ស្វែងរក បញ្ហាផ្ទៃពោះ

បញ្ហាផ្ទៃពោះ

ចុករួយជើងអំឡុងពេលពពោះបណ្តាលមកពីអ្វី? ដោះស្រាយបែបណា?

បើ​ម៉ាក់​ៗ​ចេះតែ​មាន​អារម្មណ៍​នៅ​មិន​សុខ​ ​ចង់​កម្រើក​ជើង​ចុះ​ឡើង​មិន​ឈប់​ នេះ​អាច​ជា​សញ្ញា​នៃ ​ជំងឺ​ជើង​នៅ​មិន​ស្ងៀម​ ឬ ​Restless legs syndrome។ រោគសញ្ញា​នៃ​ជំងឺ នេះ​អាច​មាន​លក្ខណៈ​ស្រាល​ ឬ​ធ្ងន់ធ្ងរ​ដែល​ធ្វើ​ឲ្យ​យើង​មិន​អាច​សម្រាក​បាន​គ្រប់គ្រាន់។ ជាក់​ស្តែង បញ្ហា​មួយ​នេះ​មិន​ត្រឹម​តែ​កើត​លើ​​ស្ត្រី​ពពោះ​ប៉ុណ្ណោះ​ទេ សូម្បី​តែ​បុរស​ កុមារ និង​ស្ត្រី​ដែល​ពុំ​មាន​ផ្ទៃពោះ​ក៏​អាច​ប្រឈម​នឹង​ជំងឺ​នេះ​ដែរ។ ​ស្រី​ៗ​យើង​មាន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​នេះ​ខ្ពស់​ជាង​បុរស​ដល់​ទៅ​២ដង ហើយ​ប្រមាណ​ជា​២០​%​នៃ​ស្ត្រី​ពពោះ អាច​កើត​មាន​​រោគសញ្ញា​នេះ​នៅ​ត្រី​មាស​ណាមួយ​អំឡុង​ពេល​ពពោះ ដែល​ជា​ធម្មតា គឺ​កើត​ឡើង​នៅ​ពេល​ដែល​ម៉ាក់​ៗ​សម្រាក ជា​ពិសេស​មុន​ពេល​ចូល​គេង​តែ​ម្តង។ ភាគ​ច្រើន​ យើង​អាច​មាន​រោគសញ្ញា​នៃ​ជំងឺ​ជើង​នៅ​មិន​ស្ងៀម​នៅ​ជើង​ផ្នែក​ខាង​ក្រោម​ ប៉ុន្តែ​ពេល​ខ្លះ ក៏​អាច​ចុក​រួយ​នៅ​ត្រង់​ប្រអប់​ជើង ភ្លៅ ដៃ ឬ​ប្រអប់​ដៃ​ផង​ដែរ។ ថ្វី​ត្បិត​តែ​ការ​កម្រើក​​អវយវៈ អាច​ធ្វើ​ឲ្យ​យើង​ទទួល​អារម្មណ៍​ធូរ​ស្បើយ​ភ្លាម​ៗ​ក៏​ពិត​មែន​ ប៉ុន្តែ​នៅ​ពេល​ដែល​យើង​ឈប់​កម្រើក​ នោះ​ភាព​រសាប់រសល់​នឹង​កើត​ឡើង​ម្តង​ទៀត។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ជំងឺ​ជើង​នៅ​មិន​ស្ងៀម​ប៉ះពាល់​ដែរ​អត់​អំឡុង​ពេល​ពពោះ? ជំងឺ​នេះ អាច​ធ្វើ​ឲ្យ​ម៉ាក់​ៗ​ពិបាក​គេង ​អស់​កម្លាំង​ ក៏​ដូចជា​មិន​អាច​បំពេញ​មុខងារ​ប្រចាំថ្ងៃ​​ប្រកប​ដោយ​ប្រសិទ្ធភាព ផងដែរ។ យ៉ាង​ណា​មិញ ជំងឺ​ជើង​នៅ​មិន​ស្ងៀម ឬ​ចុក​រួយ​ជើង មិន​បង្ក​ផល​ប៉ះពាល់​ដល់​ម៉ាក់​ៗ​ និង​ទារក​ក្នុង​ផ្ទៃ​ឡើយ។ ចំពោះ​ស្ត្រី​ដែល​កើត​ជំងឺ​នេះ​នៅ​អំឡុង​ពេល​ពពោះ អាច​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង។ ជា​ធម្មតា រោគសញ្ញា​នៃ​ជំងឺ​នេះ​កើត​ឡើង​អំឡុង​ត្រី​មាស​ទី​៣ និង​អាច​​បាត់​ទៅ​វិញ​ក្រោយ​សម្រាល​កូន​រួច ឬ​យូរ​ជាង​នេះ។ ​ជំងឺ​ជើង​នៅ​មិន​ស្ងៀម​កើត​ឡើង​បណ្តាល​មក​ពី​មូលហេតុ​អ្វី? ក្រុម​អ្នក​ស្រាវជ្រាវ​​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​បង្ក​ជាក់លាក់​ឡើយ​ ប៉ុន្តែ​ជំងឺ​នេះ អាច​កើត​​មាន​​នៅ​ក្នុង​គ្រួសារ​។ ចំណែក​ឯ​ស្ត្រី​ដែល​មាន​ជំងឺ​ជើង​នៅ​មិន​ស្ងៀម​ស្រាប់​ នឹង​​មាន​រោគសញ្ញា​កាន់​តែ​ធ្ងន់ធ្ងរ​អំឡុង​ពេល​ពពោះ។ យ៉ាង​ណា​មិញ​ មាន​ទ្រឹស្ដី​ខ្លះ​បាន​ឲ្យ​ដឹង​ថា កត្តា​មួយ​ចំនួន​ដូចជា​កង្វះ​ជាតិ​ដែក​ កង្វះ​អាស៊ីដ​ហ្វូលីក […]


បញ្ហាផ្ទៃពោះ

ជ្រុះសក់អំឡុងពេលពពោះបណ្តាលមកពីអ្វី? ដោះស្រាយបែបណា?

ការ​ជ្រុះ​សក់​តិចតួច​អំឡុង​ពេល​ពពោះ ជា​រឿង​ធម្មតា​ប៉ុណ្ណោះ។ តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ស្ត្រី​ពពោះ​ប្រហែល​៤០% ទៅ​៥០% អាច​ជួប​ប្រទះ​បញ្ហា​ជ្រុះ​សក់​ ប៉ុន្តែ​បញ្ហា​នេះ​អាច​នឹង​បាត់​ទៅ​វិញ​​ដោយ​ខ្លួន​ឯង​។ ជាក់ស្តែង សក់​ម៉ាក់​ៗ​ស្ងួត​ខ្លាំង​ ដោយ​សារ​តែ​​ការ​បញ្ចេញ​អ័រម៉ូន ​Progesterone ច្រើន អំឡុង​ពេល​ពពោះ ដែល​កត្តា​នេះ អាច​នាំ​ឲ្យ​សក់​ងាយ​ខូច និង​ជ្រុះ ពិសេស​នៅ​ដំណាក់កាល​ចុងក្រោយ​នៃ​ការ​ពពោះ។ [embed-health-tool-due-date] កត្តា​អ្វី​ខ្លះ​ដែល​បណ្តាល​ឲ្យ​សក់​ជ្រុះ​អំឡុង​ពេល​ពពោះ? ​​​ការ​ប្រែប្រួល​អ័រម៉ូន​ និង​រូបរាងកាយ​ អាច​ជា​មូលហេតុ​ចម្បង​នៃ​ការ​​ជ្រុះ​សក់​។ ប៉ុន្តែ​ បញ្ហា​នេះ​នឹង​អាច​ប្រសើរ​ឡើង​​ក្រោយ​សម្រាល​។ មូលហេតុ​ផ្សេង​ទៀត​ រួម​មាន​៖ កង្វះ​សារធាតុ​ចិញ្ចឹម បញ្ហា​សុខភាព​មួយ​ចំនួន​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម និង​ការ​ឆ្លង​មេរោគ​ផ្សិត ការ​ប្រើប្រាស់​ថ្នាំ​ជាក់លាក់​ ដូចជា​ថ្នាំ​ព្យាបាល​ការ​ថប់​បារម្ភ ការ​បាក់​ទឹក​ចិត្ត​ និង​សម្ពាធ​ឈាម​ខ្ពស់​ជា​ដើម ការ​ប្រែប្រួល​អ័រម៉ូន​ កត្តា​ហ្សែន កង្វះ​អ័រម៉ូន​ទីរ៉ូអ៊ីត ជំងឺ​គីស​ក្រពេញ​អូវែ​ច្រើន​ ជំងឺ​ស្បែក​ក្បាល។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ យើង​អាច​គ្រប់គ្រង​បញ្ហា​សក់​ជ្រុះ​អំឡុង​ពេល​ពពោះ​ដោយ​របៀប​ណា? អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​អាច​អនុវត្តន៍​វិធីសាស្ត្រ​មួយ​ចំនួន​ ដើម្បី​កាត់បន្ថយ​បញ្ហា​ជ្រុះ​សក់​ ក៏​ដូចជា​ជួយ​ឲ្យ​សុខភាព​សរសៃ​សក់​ប្រសើរ​ឡើង ដូច​ខាង​ក្រោម៖ ជៀសវាង​សិត​សក់​ញឹកញាប់​ ពីព្រោះ​ទម្លាប់​នេះ​អាច​បំផ្លាញ​សរសៃ​សក់​កាន់​តែ​ខ្លាំង ជៀសវាង​ធ្វើ​ម៉ូត​សក់​​ផ្សេង​ៗ ​ឬ​ចង​សក់​តឹង​ពេក ប្រើ​សាប៊ូ​កក់​សក់​ និង​ក្រែម​បន្ទន់​សក់​ដែល​គ្មាន​ជាតិ​កាត់ ម៉ាស្សា​ស្បែក​ក្បាល​ ដើម្បី​ជួយ​សម្រួល​ចរន្ត​ឈាម​រត់ ញ៉ាំ​បន្លែ និង​ផ្លែឈើ​​​សម្បូរ​ទៅ​ដោយ​សារធាតុ​ Flavonoid និង​ Antioxidant ដែល​ជួយ​ការពារ​ឫស​សក់​ពី​ការ​ខូចខាត និង​ជំរុញ​ការ​លូតលាស់​នៃ​​សរសៃ​សក់។ អត្ថបទគួរអាន៖ […]


បញ្ហាផ្ទៃពោះ

បបូរមាត់ឡើងខ្មៅអំឡុងពេលពពោះមែនអត់? ដោះស្រាយតាមគន្លឹះទាំងនេះ

ពិត​ណាស់​ ការ​ពពោះ ជា​ដំណាក់កាល​ដ៏​រំភើប​រីករាយ​របស់​ស្ត្រី​គ្រប់​រូប ប៉ុន្តែ​ម៉ាក់​ៗ​ក៏​ប្រឈម​នឹង​ការ​ប្រែប្រួល​ច្រើន​ដូច​គ្នា។ បញ្ហា​មួយ​ចំនួន​ដែល​តែង​តែ​កើត​ឡើង​អំឡុង​ពេល​ពពោះ មាន​ដូចជា​ឈឺ​ខ្នង ពិបាក​គេង ហើយ​មួយ​វិញ​​ទៀត ម៉ាក់​ក៏​អាច​ប្រឈម​នឹង​បញ្ហា​បបូរ​មាត់​ឡើង​ខ្មៅ​ដោយ​មិន​ដឹង​ខ្លួន​ផង​ដែរ។ កត្តា​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​បបូរ​មាត់​ឡើង​ខ្មៅ​អំឡុង​ពេល​ពពោះ? ជាក់ស្តែង ​បបូរ​មាត់​ឡើង​ខ្មៅ តែង​កើត​ឡើង​ជា​រឿយៗ​អំឡុង​ពេល​ពពោះ ហើយ​មាន​ស្ត្រី​ប្រមាណ​ជា​៥០ ទៅ​៧០​ភាគរយ​ជួប​ប្រទះ​បញ្ហា​មួយ​នេះ។ យ៉ាង​ណា​មិញ អ្នក​ជំនាញ​ជឿ​ថា​ បបូរ​មាត់​ខ្មៅ​នេះ​ អាច​បណ្តាល​មក​ពី​ការ​ប្រែប្រួល​អ័រម៉ូន​ និង​កង្វះ​សារធាតុ​ចិញ្ចឹម​ជាក់លាក់​អំឡុង​ពេល​ពពោះ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ គន្លឹះ​បញ្ចៀស​បញ្ហា​បបូរ​មាត់​ខ្មៅ​អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​ក៏​អាច​អនុវត្តន៍​វិធីសាស្ត្រ​មួយ​ចំនួន​ ដើម្បី​កាត់បន្ថយ​ឱកាស​នៃ​បញ្ហា​បបូរ​មាត់​ខ្មៅ​អំឡុង​ពេល​ពពោះ​បាន​ ដោយ៖ ១. ប្រើ​ក្រមួន​លាប​មាត់​ ឬ ​Lip balm ការ​ការពារ​បបូរ​មាត់​ពី​កម្តៅ​ថ្ងៃ​ខ្លាំង ដោយ​ប្រើ​ក្រមួន​លាប​មាត់​ ឬ​ក្រែម​ដែល​មាន​SPF គឺ​ជា​រឿង​សំខាន់ ពីព្រោះ​ថា​កាំ​រស្មី​ UV អាច​ជំរុញ​ការ​ផលិត​សារធាតុ​ Melanin ដែល​នាំ​ឲ្យ​បបូរ​មាត់​យើង​ប្រែ​ពណ៌​ទៅ​ជា​ខ្មៅ។ ២. របប​អាហារ​តុល្យភាព បន្ថែម​ពី​នេះ ម៉ាក់​ៗ​ក៏​មិន​អាច​ខ្វះ​បាន​នូវ​របប​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ ដែល​រួម​មាន​ជាតិ​ដែក​ អាស៊ីដ ​Folic វីតាមីន ​C និង​ E។ អាហារ​ទាំង​នេះ អាច​បញ្ចៀស​កង្វះ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ដែល​នាំ​ឲ្យ​បបូរ​មាត់​ឡើង​ខ្មៅ។ ៣. រក្សា​ជាតិ​ទឹក យើង​ធ្លាប់​បាន​ឮ​​រួច​មក​ហើយ​ថា ការ​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​​មាន​សារៈសំខាន់​ណាស់​។ នៅ​ពេល​ដែល​ស្បែក​មាន​សំណើម នោះ​ម៉ាក់​ៗ​មិន​ងាយ​ប្រឈម​នឹង​បញ្ហា​បបូរ​មាត់​ខ្មៅ​ឡើយ។ ៤. ជៀសវាង​ស្រ្កាប់​បបូរ​មាត់​លើស​កម្រិត ប្រសិនបើ​យើង​ឧស្សាហ៍​ស្រ្កាប់​ ឬ​ត្រដុស​បបូរ​មាត់​ញឹកញាប់​ នោះ​ស្បែក​បបូរ​មាត់​នឹង​ងាយ​ឡើង​ពណ៌​ខ្មៅ។ ជំនួស​មក​វិញ យើង​គួរ​សម្អាត​បបូរ​មាត់​ដោយ​ប្រើ​ហ្វូម​ដែល​គ្មាន​ជាតិ​កាត់​ ឬ​កំណាត់​ទន់​ៗ ទើប​ជា​ការ​ប្រសើរ។ [embed-health-tool-due-date] ៥. ញ៉ាំ​វីតាមីន​រក្សា​គភ៌​ ជាមួយ​គ្នា​នេះ​ដែរ […]


បញ្ហាផ្ទៃពោះ

មូលហេតុ និងវិធីដោះស្រាយបញ្ហាក្រហាយទ្រូងអំឡុងពេលពពោះ

​ការ​ពពោះ ជា​បទពិសោធន៍​ដ៏​រំភើប​រីករាយមួយ​របស់​ម៉ាក់​ៗ ប៉ុន្តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ ស្ត្រី​ពពោះ​អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​មួយ​ចំនួន​ ដូចជា​​អាការៈ​ក្រហាយ​ទ្រូង​ជា​ដើម។ អារម្មណ៍​ក្រហាយ​នៅ​ទ្រូង និង​បំពង់​ក ធ្វើ​ឲ្យ​​ម៉ាក់​ៗ​មិន​ស្រួល​ក្នុង​ខ្លួន ជា​ពិសេស​នៅ​ពេល​យប់​ ឬ​ក្រោយ​ញ៉ាំ​អាហារ។ តើ​បញ្ហា​នេះ​កើត​ឡើង​បណ្តាល​មក​ពី​អ្វី? ដោះស្រាយ​បែប​ណា? មូលហេតុ​នៃ​ការ​ក្រហាយ​ទ្រូង​អំឡុង​ពេល​ពពោះ ១. ការ​ប្រែប្រួល​អ័រម៉ូន ការ​កើន​ឡើង​នៃ​កម្រិត​អ័រម៉ូន​ ជា​ពិសេស​​អ័រម៉ូន progesterone អាច​ជំរុញ​ឲ្យ​អាស៊ីដ​ក្រពះ​ច្រាល​ត្រឡប់​ទៅ​កាន់​បំពង់​អាហារ​វិញ ដែល​បញ្ហា​ឲ្យ​មាន​អាការៈ​ក្រហាយ​ទ្រូង។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ២. សម្ពាធ​នៅ​លើ​ក្រពះ​កើន​ឡើង ​អំឡុង​ពេល​ពពោះ ស្បូន​ដែល​កំពុង​លូតលាស់​​បាន​ដាក់​សម្ពាធ​លើ​ក្រពះ ដែល​អាច​រុញ​អាស៊ីដ​ក្រពះ​ទៅ​ក្នុង​បំពង់​អាហារ។ សម្ពាធ​នេះ រួម​ចំណែក​ដល់​ការវិវត្ត​នៃ​រោគសញ្ញា​ក្រហាយ​ទ្រូង។ ​​៣. របប​អាហារ អាហារ​ និង​ភេសជ្ជៈ​ជាក់លាក់​ អាច​នាំ​ឲ្យ​ម៉ាក់​ៗ​ប្រឈម​នឹង​អាការៈ​ក្រហាយ​ទ្រូង​អំឡុង​ពេល​ពពោះ ដែល​អាហារ​ទាំង​នេះ​ រួម​មាន​អាហារ​ហឹរ ខ្លាញ់​ច្រើន​​ ឬ​អាហារ​ចៀន ពពួក​ផ្លែ​ក្រូច សូកូឡា កាហ្វេអ៊ីន​ ភេសជ្ជៈ​ដែល​មាន​ជាតិ​ហ្គាស។ល។ ៤. ការ​ប្រែប្រួល​រូបរាងកាយ ​ស្រប​ពេល​ដែល​ទារក​លូតលាស់ ស្បូន​ដែល​រីក​ធំ​អាច​រុញ​ក្រពះ​ឡើង​ទៅ​ខាង​លើ និង​បង្កើន​ឱកាស​នៃ​ការ​ច្រាល់​អាស៊ីដ​ និង​ក្រហាយ​ទ្រូង។ ៥. ស្រ្តេស និង​ផ្លូវ​ចិត្ត ស្រ្តេស និង​ការ​ថប់​បារម្ភ អាច​ធ្វើ​ឲ្យ​រោគសញ្ញា​ក្រហាយ​ទ្រូង​កាន់​តែ​ធ្ងន់ធ្ងរ​ជាង​មុន។ ជាក់ស្តែង ម៉ាក់​ៗ​អាច​​មាន​ការ​ប្រែប្រួល​អារម្មណ៍ និង​កើនឡើង​កម្រិត​ស្ត្រេស​អំឡុង​ពេល​ពពោះ ដែលកត្តានេះ​រួម​ចំណែក​ដល់​ការវិវត្ត​នៃ​អាការៈ​ក្រហាយ​ទ្រូង។ គន្លឹះ​ជៀសវាង​បញ្ហា​ក្រហាយ​ទ្រូង​អំឡុង​ពេល​ពពោះ ជៀសវាង​អាហារ​ដែល​នាំ​ឲ្យ​ក្រហាយ​ទ្រូង ទំពារ​អាហារ​យឺត​ៗ និង​ឲ្យ​ម៉ត់​ល្អ ជៀសវាង​​គេង​ភ្លាម​ៗ​ក្រោយ​ញ៉ាំ​អាហារ​រួច ស្លៀក​សំលៀកបំពាក់​​រលុង​ៗ ជា​ពិសេស​នៅ​បរិវេណ​ពោះ ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ គ្រប់គ្រង​ស្ត្រេស​ឲ្យ​បាន​ល្អ​ តាម​រយៈ​ការ​ធ្វើ​សកម្មភាព​កំសាន្ត​ផ្សេង​ៗ ហាត់​ប្រាណ​បែប​ស្រាលៗ […]


បញ្ហាផ្ទៃពោះ

មូលហេតុ និងវិធីដោះស្រាយបញ្ហាឈឺទ្វារមាសអំឡុងពេលពពោះ

អាការៈ​ឈឺ​ទ្វារ​មាស​អំឡុង​ពេល​ពពោះ​ គឺ​ជា​បញ្ហា​ដែល​កើត​ឡើង​ជា​ទូទៅ។ ជាក់ស្តែង ការ​រីក​ធំ​នៃ​ស្បូន​អាច​បណ្តាល​ឲ្យ​មាន​ការ​ឈឺចាប់​នៅ​ប៉ុន្មាន​សប្តាហ៍​ដំបូង​នៃ​ការ​ពពោះ។ ចំណែក​នៅ​ត្រី​មាស​ចុង​ក្រោយ​វិញ អាការៈ​ឈឺ​ទ្វារ​មាស​នេះ អាច​បង្ក​ឡើង​ដោយ​កត្តា​មួយ​ចំនួន​ ដូចជា​ការ​រីក​មាត់​ស្បូន ទម្ងន់​របស់​ទារក​ និង​ការ​កើន​ឡើង​នៃ​លំហូរ​ឈាម​ទៅ​កាន់​ទ្វារ​មាស។ យ៉ាង​ណា​មិញ ម៉ាក់​ៗ​អាច​ដោះស្រាយ​បញ្ហា​មួយ​នេះ​បាន​តាម​រយៈ​ការ​ម៉ាស្សា និង​ធ្វើ​លំហាត់​ប្រាណ​អាង​ត្រគាក​ជា​ដើម។ ​មូលហេតុ​បង្ក​នៃ​ការ​ឈឺ​ទ្វារ​មាស​អំឡុង​ពេល​ពពោះ អាការៈ​ឈឺ​ទ្វារ​មាស ឬ​ឈឺ​អាង​ត្រគាក​អំឡុង​ពេល​ពពោះ​ អាច​បណ្តាល​មក​ពី​មូលហេតុ​ជា​ច្រើន​ នៅ​ពេល​ដែល​រាងកាយ​យើង​កំពុង​តែ​ទទួល​យក​ការ​ផ្លាស់ប្ដូរ​ថ្មី​ៗ។ ខាង​ក្រោម​នេះ ជា​មូលហេតុ​ដែល​ម៉ាក់​​មាន​អាការៈ​ឈឺចាប់​នៅ​តំបន់​ទ្វារ​មាស។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ១. លំហូរ​ឈាម​៖ អំឡុង​ពេល​ពពោះ ជា​ទូទៅ លំហូរ​ឈាម​ទៅ​ក្នុង​ស្បូន​មាន​ការ​កើន​ឡើង ដែល​​បង្ក​ជា​ការ​ឈឺចាប់។ ជា​មួយ​គ្នា​នេះ​ដែរ ការ​ឈឺចាប់​ ក៏​អាច​បណ្តាល​មក​ពី​សរសៃ​ឈាម​វ៉ែន​នៅ​ត្រង់​តំបន់​ទ្វារ​មាស ឬ​សរសៃ​ឈាម​រីក​ធំ​នៅ​តំបន់​អាង​ត្រគាក។ ​​២. ការ​ឆ្លង​មេរោគ៖ ការ​ឈឺ​ចាប់​នៅ​ទ្វារ​មាស​អាច​កើត​ឡើង​ បណ្តាល​មក​ពី​ការ​ឆ្លង​មេរោគ​ផ្សិត​នៅ​ជុំវិញ​ទ្វារ​មាស។ ជួនកាល​ ការ​ឆ្លង​មេរោគ​ទ្វារ​មាស ឬ​អាង​ត្រគាក អាច​មាន​រោគសញ្ញា​មួយ​ចំនួន​ដូចជា ឈឺ​ចាប់​នៅ​ទ្វារ​មាស ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស ចង្អោរ រាករូស ឬ​ឈឺ​ខ្នង​ជា​ដើម។ ៣. ការ​បើកមាត់​ស្បូន ៖ ប្រសិនបើ​ម៉ាក់​មាន​អាការៈ​ឈឺ​ដូច​គេ​ចុក​ ជា​ពិសេស​នៅ​ត្រី​មាស​ចុង​ក្រោយ នោះ​អាច​បណ្តាល​មក​ពី​ការ​បើក​នៃ​មាត់​ស្បូន។ ការ​បើក​មាត់​ស្បូន​នេះ អាច​កើត​ឡើង​រយៈពេល​ពីរ​បី​សប្តាហ៍​មុន​សម្រាល​ ដែល​អាច​មាន​ធ្លាក់​ឈាម​​ថែម​ទៀត​ផង។ ៤. សម្ពាធ​គភ៌៖ ទារក​ដែល​កំពុង​លូតលាស់​នៅ​លើ​តំបន់​អាង​ត្រគាក អាច​ធ្វើ​ឲ្យ​ម៉ាក់​ៗ​មាន​អាការៈ​ឈឺចាប់​នៅ​តំបន់​ទ្វារ​មាស​ដូច​គ្នា ដែល​ការ​ឈឺចាប់​នេះ អាច​មាន​រយៈពេល​ពីរបី​វិនាទី ឬ​ពីរ​បី​នាទី និង​យូរ​ជាង​នេះ។ ករណី​នេះ […]


បញ្ហាផ្ទៃពោះ

រឿងរ៉ាវទាំង៥នេះ តែងកើតលើស្ត្រីពពោះ នៅរដូវក្តៅ

អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​ឆ្លង​កាត់​​ការ​ប្រែប្រួល​ជា​ច្រើន​ មិន​ថា​រូបរាង​​កាយ​ ​អារម្មណ៍​ និង​ផ្លូវ​ចិត្ត​នោះ​ទេ ដូច្នេះ​ហើយ​ ការ​ថែទាំ​ខ្លួន​ឲ្យ​បាន​ល្អ​តាម​រយៈ​ការ​ជ្រើសរើស​របប​អាហារ​ត្រឹមត្រូវ ធ្វើ​លំហាត់​ប្រាណ​ស្រាល​ៗ និង​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​ពិត​ជា​មាន​សារៈសំខាន់​ណាស់​ចំពោះ​ទាំង​ម៉ាក់​ៗ និង​កូន​ក្នុង​ផ្ទៃ​​។ យ៉ាង​ណា​មិញ អំឡុង​ពេល​​រដូវ​ក្តៅ​នេះ ស្ត្រី​ពពោះ​​យើង​អាច​​ប្រឈម​នឹង​រឿងរ៉ាវ​មួយ​ចំនួន​ដែល​កើត​ឡើង​ជា​ទូទៅ ប៉ុន្តែ​មិន​បង្ក​ជា​បញ្ហា​ធំដុំ​ណា​មួយ​ឡើយ។ រឿងរ៉ាវ​ទាំង​៥ ម៉ាក់​ៗ​តែង​ជួប​ប្រទះ​នៅ​រដូវ​ក្តៅ ១. មាន​អារម្មណ៍​ក្តៅ​គ្រប់​ពេល ស្ត្រី​ពពោះ​មាន​បរិមាណ​ឈាម​នៅ​ក្នុង​រាងកាយ​កើន​ឡើង ដែល​នេះ​ជា​ហេតុ​នាំ​ឲ្យ​យើង​មាន​អារម្មណ៍​ក្តៅ​ជាង​អ្នក​ដែល​គ្មាន​ផ្ទៃពោះ។ រួម​ជាមួយ​នឹង​កម្តៅ​ក្នុង​រដូវ​ក្តៅ​ទៀត​នោះ យើង​កាន់​តែ​ស្អុះស្អាប់​ និង​មិន​ស្រណុក​ក្នុង​ខ្លួន​ជា​មិន​ខាន។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ២. ហើម​ប្រអប់​ជើង និង​ក​ជើង ទោះ​បី​ជា​ការ​ហើម​ជើង ជា​រឿង​ធម្មតា​សម្រាប់​ស្ត្រី​ពពោះ​ក៏​ដោយ​ ប៉ុន្តែ​ក៏​អាច​បង្ក​ជា​ការ​រំខាន​ដូច​គ្នា។ ជាមួយ​នឹង​សារជាតិ​ទឹក​ច្រើន​នៅ​ក្នុង​រាងកាយ​អំឡុង​ពេល​ពពោះ និង​សម្ពាធ​ពី​ស្បូន​ដែល​កំពុង​លូតលាស់​ ធ្វើ​ឲ្យ​ម៉ាក់​ហើម​ជើង និង​ក​ជើង ហើយ​នឹង​កាន់​តែ​យ៉ាប់យ៉ឺន​ក្នុង​រដូវ​ក្តៅ​នេះ។ [embed-health-tool-due-date] ៣. បែក​ញើស​ ទន្ទឹម​នឹង​នេះ​ដែរ ម៉ាក់​ៗ​នឹង​បែក​ញើស​ស្ទើរ​តែ​គ្រប់​ផ្នែក​នៃ​រាងកាយ​ ដូចជា​ក្លៀក​ ពោះ ផ្ទៃ​មុខ ក និង​ភ្លៅ​។ កត្តា​នេះ​កើត​ឡើង​ដោយ​សារ​តែ​បរិមាណ​ឈាម​កើន​ឡើង​អំឡុង​ពេល​ពពោះ ហើយ​ការ​ធ្វើ​មេតាប៉ូលីស​​គឺ​សម្រាប់​មនុស្ស​ពីរ​នាក់​ ទើប​​ធ្វើ​ឲ្យ​រាងកាយ​យើង​បញ្ចេញ​ញើស​ ដើម្បី​ឲ្យ​មាន​ភាព​ត្រជាក់។ ហេតុ​នេះ​ហើយ​ ម៉ាក់​ៗ​គួរ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ដើម្បី​ជៀសវាង​កង្វះ​ជាតិ​ទឹក។ ៤. ប្រើ​ក្រែម​ការពារ​កម្តៅ​ថ្ងៃ​​​ជានិច្ច ក្រែម​ការពារ​កម្តៅ​ថ្ងៃ​ មាន​សារៈសំខាន់​ណាស់​ចំពោះ​ម៉ាក់​ៗ​នៅ​អំឡុង​ពេល​ពពោះ ពីព្រោះ​​ស្បែក​យើង​ងាយ​រង​ប្រតិកម្ម​​ខ្លាំង​អំឡុង​ពេល​ពពោះ និង​បង្ក​ឲ្យ​មាន​ស្នាម​ជាំ​ដោយ​សារ​កម្តៅ​ថ្ងៃ។ ដូច​នេះ ស្ត្រី​ពពោះ​គួរ​ការពារ​ស្បែក​ ដោយ​ប្រើ​ក្រែម​ការពារ​កម្តៅ​ថ្ងៃ​ដែល​មាន​SPF៣០​ឡើង​ទៅ។ ៥. កម្តៅ​ថ្ងៃ​ធ្វើ​ឲ្យ​យើង​ងងុយ​គេង ពិត​ណាស់​ រាងកាយ​យើង​បំពេញ​មុខងារ​កាន់​តែ​ច្រើន​ ដើម្បី​គ្រប់គ្រង​សីតុណ្ហភាព​ខាង​ក្នុង​ អំឡុង​ពេល​ពពោះ​នេះ ដូច្នេះ​ហើយ​ទើប​យើង​មាន​អារម្មណ៍​ងងុយ​គេង។ […]


បញ្ហាផ្ទៃពោះ

ហេតុ​អ្វី​ស្រ្តី​ពពោះ​អាច​មាន​អាការៈ​រមួល​ក្រពើ? នេះជាគន្លឹះដោះស្រាយ

រមួល​ក្រពើ​ជា​អាការៈ​ឈឺ​ចាប់​នៅ​ត្រង់​សាច់​ដុំ​ដែល​កន្ត្រាក់​ ហើយ​ជា​ធម្មតា​កើត​មាន​នៅ​ត្រង់​កំភួន​ជើង ឬ​ជើង ឬ​ទាំង​ពីរ​ផ្នែក​នេះ​តែ​ម្ដង​។ ស្រ្តី​ពពោះ​ប្រមាណ​ជា​៣០ ទៅ​៥០​ភាគ​រយ​អាច​ប្រឈម​នឹង​អាការៈ​រមួល​ក្រពើ​ ហើយ​អាការៈ​នេះ​ច្រើន​កើត​នៅ​ពេល​យប់​ និង​អាច​មាន​រយៈ​ពេល​​ពីរ​បី​វិនាទី ដល់​ទៅ​១០​នាទី​​។ ​មូល​ហេតុ​នាំ​ឲ្យ​មាន​អាការៈ​រមួល​ក្រពើ​​លើ​ស្រ្តី​មាន​ផ្ទៃ​ពោះ​ មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​លាស់​នៅ​ឡើយ ហើយ​អាការ​នេះ​អាច​កើត​មាន​នៅ​ត្រី​មាស​ទី​២ និង​ទី​៣​។ កត្តា​មួយ​ចំនួន​ត្រូវ​បាន​គេ​គិត​ថា​ទំនង​ជា​អាច​មាន​ទំនាក់​ទំនង​នឹង​អាការៈ​រមួល​ក្រពើ​។ កត្តា​ទាំង​នោះ​មាន​ដូច​ជា​បញ្ហា​មេតាប៉ូលិស​ មិន​សូវ​បញ្ចេញ​សកម្មភាព​រាង​កាយ ឬ​បញ្ចេញ​សកម្ម​ភាព​រាង​កាយ​ខ្លាំង​ពេក​ បាត់​បង់​លំនឹង​អេឡិចត្រូលីត ឬ​ខ្វះ​វីតាមីន​ជា​ដើម​។ គណនាថ្ងៃសម្រាលកូន នៅទីនេះ ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ នៅទីនេះ គន្លឹះ​ការពារ​បញ្ហា​រមួល​ក្រពើ​លើ​ស្រ្តី​ពពោះ​ ​​​​​​ហាត់​ប្រាណ​ ការ​ហាត់​ប្រាណ​ជា​ប្រចាំ​ថ្ងៃ​ ឬ​ការ​ធ្វើ​ចលនា​រាង​កាយ​ជា​ប្រចាំ​​ជួយ​ការពារ​បញ្ហា​រមួល​ក្រពើ​អំឡុង​ពេល​ពពោះ​។ យ៉ាងណា​មុន​សម្រេច​ចិត្ត​លើ​ទម្រង់​លំហាត់​ប្រាណ​ណា​មួយ​គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​សុវត្ថិ​ភាព​។ [embed-health-tool-due-date] ញ៉ាំ​ទឹក​ ការ​រក្សា​ជាតិទឹក​បាន​គ្រប់​គ្រាន់​ទំនង​អាច​ជួយ​ការពារ​បញ្ហា​រមួល​ក្រពើ​នេះ​ដែរ​។ ​ញ៉ាំ​ទឹក​បាន​គ្រប់​គ្រាន់​ឬ​អត់​យើង​អាច​ពិនិត្យ​លើ​ទឹក​នោម។ បើ​ទឹក​នោម​មាន​សភាព​ថ្លា ឬ​ពណ៌​លឿង​ស្រាល​បាន​ន័យ​ថា​យើង​ញ៉ាំ​ទឹក​បាន​គ្រប់​គ្រាន់​។ ដោយ​ឡែក​បើ​ទឹក​នោម​មាន​ពណ៌​លឿង​ចាស់​​នោះ​អាច​បញ្ជាក់​​ថា​​យើង​ញ៉ាំ​ទឹក​មិន​បាន​គ្រប់​គ្រាន់​ទេ​។​ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? ញ៉ាំ​កាល់ស្យូម​ ការ​សិក្សា​មួយ​ចំនួន​លើក​ឡើង​ថា​កម្រិត​កាល់ស្យូម​ក្នុង​ឈាម​អំឡុង​ពេល​ពពោះ​ទាប​ក៏​អាច​នាំ​ឲ្យ​មាន​បញ្ហា​រមួល​ក្រពើ​ដែរ​។ បើ​សិន​ជា​យើង​កំពុង​ពពោះ​ គួរ​​ញ៉ាំ​កាល់ស្យូម​​ឲ្យ​បាន​១ ០០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ។ ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​អំពី​បរិមាណ​កាល់ស្យូម​ដែល​ត្រូវ​ការ និង​ប្រភព​កាល់ស្យូម​ដែល​គួរ​ញ៉ាំ​។ ​​ក្នុង​ករណី​យើង​ជួប​អាការៈ​រមួល​ក្រពើ​ យើង​អាច​សន្ធឹង​សាច់​ដុំ​ត្រង់​កំភួន​ជើង​ ដើម្បី​សម្រួល​អាការៈ​។ ការ​ងើប​ដើរ និង​អង្គុយ​ចុះ​វិញ រួច​លើក​ជើង​បន្តិច​ក៏​អាច​រួម​ចំណែក​ជួយ​ឲ្យ​អាការៈ​វិល​មក​រក​សភាព​ធម្មតា​ដែរ។ ​បើ​សិន​ជា​បញ្ហា​រមួល​ក្រពើ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ និង​រំខាន​ខ្លាំង​ពេល​ពពោះ ​សូម​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ។


បញ្ហាផ្ទៃពោះ

រលាកទ្វារមាសដោយបាក់តេរីច្រើនជ្រុលពេលពពោះ បង្កបញ្ហាអ្វីខ្លះ?

បញ្ហារលាកទ្វារមាសដែលបង្កឡើងដោយបាក់តេរី​ច្រើនជ្រុល កើត​ឡើង​នៅ​ពេល​ដែល​តុល្យភាព​បាក់តេរី​​មាន​ការ​រំខាន ដោយ​បាក់តេរី​អាក្រក់​មាន​ច្រើន​ជាង​បាក់តេរី​ល្អ។ ការ​ឆ្លង​មេរោគ​ទ្វារ​មាស​នេះ កើត​ឡើង​ជា​ទូទៅ​លើ​ស្ត្រី​យើង​ប្រហែល​ជា​៣៥​% ដែល​មាន​អាយុ​ចន្លោះ​ពី​១៥​ឆ្នាំ ដល់​៤៤​ឆ្នាំ។ ប្រសិនបើ​យើង​មាន​បាក់តេរី​អាក្រក់​នៅ​​ទ្វារ​មាស​អំឡុង​ពេល​ពពោះ នោះ​អាច​បណ្តាល​ឲ្យ​កូន​កើត​មិន​គ្រប់​ខែ។ យ៉ាង​ណា​មិញ បញ្ហា​រោគ​ស្ត្រី​មួយ​នេះ អាច​ធ្វើ​ការ​ព្យាបាល​បាន​ដោយ​ប្រើ​ថ្នាំ​ផ្សះដែល​ចេញ​ដោយ​គ្រូពេទ្យ​ជំនាញ​ និង​ជួនកាល​ អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ​​​​​​​រោគសញ្ញា​នៃការរលាកទ្វារមាសដោយ​បាក់តេរី​ច្រើនជ្រុល ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​មាន​ពណ៌​ប្រផេះ ទឹក​រម្អិល​ទ្វារ​មាស​មាន​ក្លិន​ឆ្អាប ពិសេស​ក្រោយ​ពេល​រួម​ភេទ រមាស់​ ឬ​រលាក​ទ្វារ​មាស ឈឺ​ក្នុង​ទ្វារ​មាស ក្រហាយ​នៅ​ពេល​នោម រោគសញ្ញា​នៃ​បាក់តេរី​ច្រើនជ្រុលនៅទ្វារ​មាស ស្រដៀង​ទៅ​នឹង​ការ​ឆ្លង​មេរោគ​ទ្វារ​មាស​ផ្សេង​ទៀត​ផង​ដែរ ដូច្នេះ​ហើយ​គ្នា​យើង​គួរ​ទៅ​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ហានិភ័យ​នៃ​បញ្ហា​បាក់តេរី​ទ្វារ​មាស មិន​ប្រើ​ស្រោម​អនាម័យ​នៅ​ពេល​រួម​ភេទ មាន​ដៃគូ​រួម​ភេទ​ច្រើន មាន​ផ្ទៃពោះ [embed-health-tool-due-date] ម៉េចបានស្រ្តីពពោះងាយប្រឈមបញ្ហា​បាក់តេរីច្រើនជ្រុល​នៅ​ទ្វារ​មាស​? អំឡុង​ពេល​ពពោះ អ័រម៉ូន​របស់​យើង​មាន​ការ​ប្រែប្រួល​ដែល​អាច​បណ្តាល​ឲ្យ​ស្ត្រី​ពពោះ​ងាយ​នឹង​​ប្រឈម​បញ្ហា​បាក់តេរីច្រើនជ្រុល​នៅ​ទ្វារ​មាស។ ក្នុង​ករណី​ដែល​ម៉ាក់​ៗ​ប្រឈម​នឹង​បញ្ហា​នេះ អំឡុង​ពេល​ពពោះ គួរ​ទទួល​ការ​ព្យាបាល​ភ្លាម​ៗ ពីព្រោះ​បញ្ហានេះ ​អាច​នាំ​ឲ្យ​កូន​សម្រាល​មិន​គ្រប់​ខែ ឬ​សម្រាល​​មិន​គ្រប់​គីឡូ។ ជា​ទូទៅ ការ​ឆ្លង​មេរោគ​​នេះ អាច​ជា​សះស្បើយ​ទាំង​ស្រុង​នៅ​ពេល​ដែល​យើង​ញ៉ាំ​ថ្នាំ​ផ្សះ​បាន​ត្រឹម​ត្រូវ​តាម​វេជ្ជបញ្ជា។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន? សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?


បញ្ហាផ្ទៃពោះ

របើកថង់កូនអំឡុងពេលពពោះ បង្កគ្រោះថ្នាក់កម្រិតណា?

បញ្ហា​របើក​ថង់​កូន ជា​ទូទៅ​កើត​ឡើង​នៅ​ត្រី​មាស​ទី​១ ​នៃ​ការ​ពពោះ ហើយ​ស្ថានភាព​នេះ អាច​កំណត់​​បាន​តាម​រយៈ​ការ​ថត​អេកូ ក្រោយ​ពេល​ដែល​ម៉ាក់​ៗ​មាន​អាការៈ​ធ្លាក់​ឈាម និង​ឈឺ​ពោះ​ធ្ងន់ធ្ងរ។ ការ​ធ្វើ​រោគវិនិច្ឆ័យ​ទាន់​ពេល​វេលា អាច​បង្ការ​ផលវិបាក​ផ្សេង​ៗ​ដូចជា​កូន​កើត​មិន​គ្រប់​ខែ​ ឬ​រលូត​កូន។ រោគសញ្ញា​ ​ជួនកាល​ ​បញ្ហា​របើក​ថង់​កូន អំឡុង​ពេល​ពពោះ​មិន​បង្ហាញ​រោគសញ្ញា​ណា​មួយ​ឡើយ​ ដោយ​សារ​តែ​រាងកាយ​ម៉ាក់​ជួសជុល​បញ្ហា​នេះ​ដោយ​ខ្លួន​ឯង។ ប៉ុន្តែ ក្នុង​ករណី​ខ្លះ​ទៀត ការ​របើក​ថង់​កូន​ អាច​មាន​រោគសញ្ញា​ដូចជា​ឈឺ​ពោះ​ ​ឬ​ធ្លាក់​ឈាម​ធ្ងន់ធ្ងរ។​ ដូច​នេះ​ហើយ ម៉ាក់​ៗ​ចាំបាច់​ត្រូវ​ពិនិត្យផ្ទៃ​ពោះ​ដោយ​ឆ្លុះ​​អេកូ​ឲ្យ​បាន​ទៀងទាត់​ ដើម្បី​ទទួល​ការ​ព្យាបាល​ដ៏​ត្រឹមត្រូវ​ ក៏​ដូចជា​បញ្ចៀស​ផលវិបាក​ផ្សេង​ៗ។ ប្រសិនបើ​ម៉ាក់​ៗ​​របើក​ថង់​កូន​កម្រិត​ស្រាល បញ្ហា​នឹង​បាត់​ទៅ​វិញ​នៅ​ត្រី​មាស​ទី​២ ប៉ុន្តែ​បើ​ធ្ងន់ធ្ងរ យើង​អាច​ប្រឈម​ហានិភ័យ​នៃ​ការ​រលូត​កូន កូន​កើត​មិន​គ្រប់​ខែ និង​​របើក​សុក។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ មូលហេតុ​បង្ក អ្នក​ជំនាញ​មិន​បាន​ដឹង​ច្បាស់​​ពី​មូលហេតុ​បង្ក​ច្បាស់លាស់​នៃ​បញ្ហា​របើក​ថង់​កូន​ឡើយ ប៉ុន្តែ​ករណី​នេះ អាច​បណ្តាល​មក​ពី​ការ​ធ្វើ​សកម្មភាព​រាងកាយ​ច្រើន​ជ្រុល ឬ​ការ​ប្រែប្រួល​អ័រម៉ូន​អំឡុង​ពេល​ពពោះ។ [embed-health-tool-due-date] ការ​ព្យាបាល ជា​ធម្មតា ការ​របើក​ថង់​កូន អាច​នឹង​កាត់បន្ថយ​ ឬ​បាត់​ទៅ​វិញ​ទាំង​ស្រុង នៅ​ពេល​ដែល​ម៉ាក់​ៗ​សម្រាក​គ្រប់គ្រាន់​ ជៀសវាង​​ឈរ​យូរ ឬ​ធ្វើ​ការងារ​ផ្ទះ​ច្រើន​ ញ៉ាំ​ទឹក​ប្រហែល​២​លីត្រ​ក្នុង​មួយ​ថ្ងៃ តម​រួម​ភេទ និង​ធ្វើការ​ព្យាបាល​ដោយ​លេប​ថ្នាំ​​អ័រម៉ូន។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន? សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?


បញ្ហាផ្ទៃពោះ

ជួបបញ្ហាប្រែប្រួលអ័រម៉ូនពេលពពោះ? ដោះស្រាយតាមគន្លឹះទាំង៤នេះ

អ័រម៉ូន​មាន​តួនាទី​សំខាន់​ក្នុង​ដំណើរការ​លូតលាស់​របស់​ទារក​​​ក្នុង​ផ្ទៃ​អំឡុង​ពេល​ពពោះ។ យ៉ាង​ណា​មិញ ការ​ប្រែប្រួល​អ័រម៉ូន​ អាច​បង្ក​ជា​​បញ្ហា​មួយ​ចំនួន​ដូចជា​អស់​កម្លាំង ស្រក​ទម្ងន់​ ថប់​បារម្ភ និង​ប្រែប្រួល​អារម្មណ៍។ ជាង​នេះ​ទៅ​ទៀត ការ​ប្រែប្រួល​អ័រម៉ូន​ ក៏​អាច​ធ្វើ​ឲ្យ​ស្ត្រី​ពពោះ​ងាយ​​ប្រឈម​នឹង​ផលវិបាក​ធ្ងន់ធ្ងរ​ ​រួម​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ កូន​កើត​មុន​ខែ​ រលូត​កូន ឬ​កូន​​មិន​គ្រប់​គីឡូ​ជា​ដើម។ ជា​ទូទៅ កត្តា​ធាត់​ជ្រុល អាលែកហ្ស៊ី ស្រ្តេស ឬ​ផល​ប៉ះពាល់​នៃ​ថ្នាំ​មួយ​ចំនួន និង​បែបបទ​រស់​នៅ​​មិន​ល្អ អាច​បណ្តាល​ឲ្យ​មាន​ការ​ប្រែប្រួល​អ័រម៉ូន។ ដូច​នេះ​​ តើ​ស្ត្រី​ពពោះ គួរ​​គ្រប់គ្រង​បញ្ហា​អតុល្យភាព​អ័រម៉ូន​តាម​វិធី​ណា​ខ្លះ? គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ​​​​គន្លឹះ​គ្រប់គ្រង​បញ្ហា​អតុល្យភាព​អ័រម៉ូន​អំឡុង​ពេល​ពពោះ ១. ហាត់​ប្រាណ​ជា​ទៀងទាត់ ការ​បញ្ចេញ​សកម្មភាព​រាងកាយ​ស្រាល​ៗ មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​សុខភាព​អ័រម៉ូន។ ការ​ហាត់​ប្រាណ​មិន​ត្រឹម​តែ​អាច​ជួយ​ដល់​លំហូរ​ឈាម​ឲ្យ​កាន់​តែ​ប្រសើរ​នោះ​ទេ ថែម​ទាំង​អាច​បង្កើន​រំញោច​នៃ​​សរសៃ​ប្រសាទ​ទទួល​អ័រម៉ូន​ផង​ដែរ។ ប្រសិនបើ​យើង​ហាត់​ប្រាណ​ជា​ទៀងទាត់​ នោះ​នឹង​អាច​កាត់បន្ថយ​អាការៈ​ឈឺ​ខ្នង និង​ហានិភ័យ​នៃ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង ក៏​ដូចជា​បញ្ហា​កូន​កើត​មុន​ខែ។ លើស​ពី​នេះ ការ​ហាត់​ប្រាណ​ក៏​អាច​ជួយ​ឲ្យ​យើង​មាន​រាងកាយ​សមសួន និង​ពង្រឹង​សុខភាព​បេះដូង និង​សរសៃ​ឈាម។ ប៉ុន្តែ ស្ត្រី​ពពោះ គួរ​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ជាមុន​​ មុន​ចាប់ផ្តើម​ធ្វើ​លំហាត់​ប្រាណ​ណា​មួយ។ ២. កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​ស្ករ ការ​កាត់បន្ថយ​​កម្រិត​ជាតិ​ស្ករ​ អាច​ជួយ​បង្កើន​ប្រសិទ្ធភាព​មុខងារ​អ័រម៉ូន និង​បញ្ចៀស​ភាព​ធាត់​ ជំងឺ​ទឹក​នោម​ផ្អែម​ និង​ជំងឺ​ផ្សេង​ៗ។ ផ្លែឈើ​ស្រស់​ ជា​ប្រភព​នៃ​សារធាតុ​ចិញ្ចឹម​​ដែល​ម៉ាក់​ៗ​មិន​គួរ​រំលង។ ម៉ាក់ៗ​គួរ​ជៀសវាង​ញ៉ាំ​ភេសជ្ជៈ​បន្ថែម​ស្ករ និង​​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន។ ៣. គេង​ឲ្យ​បាន​គ្រប់គ្រាន់ ទន្ទឹម​នឹង​នេះ​ដែរ ការ​គេង​ឲ្យ​បាន​ស្កប់ស្កល់​ អាច​ជួយ​ឲ្យ​រាងកាយ​បាន​សម្រាក និង​​បំពេញ​ថាមពល​ឡើង​វិញ។ ផ្ទុយ​ទៅ​វិញ ការ​គេង​មិន​​គ្រប់គ្រាន់ មាន​ទំនាក់ទំនង​ជាមួយ​នឹង​អតុល្យភាព​នៃ​អ័រម៉ូន​ជា​ច្រើន​ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស