backup og meta

៣ចំណុច ស្រីៗ​ពពោះគួរដឹង​ទាក់ទង​នឹងចំណង់ផ្លូវភេទ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jan 08, 2021

    ៣ចំណុច ស្រីៗ​ពពោះគួរដឹង​ទាក់ទង​នឹងចំណង់ផ្លូវភេទ

    នៅ​ពេល​មាន​ផ្ទៃ​ពោះ​ស្រីៗ​យើង​នឹង​មាន​កា​រ​ប្រែ​ប្រួល​ច្រើន​ទាំង​លើ​រូបរាងកាយ​ និង​អារម្មណ៍ ព្រម​ជាមួយ​នឹង​​អ័រម៉ូន​​ឡើង​ចុះ ហើយ​លំហូរ​ឈាម​ក្នុង​ខ្លួន​ក៏​កើន​ឡើង។ ​ស្រីៗ​យើង​ខ្លះ​សម្គាល់​ឃើញ​ថា​សុដន់​ឡើង​ធំជាង​ធម្មតា និង​ចំណង់​អាហារ​កើន​ឡើង​ទៀត​ផង​។

    ក្រៅពី​អ្វី​ដែល​បាន​រៀប​រាប់​នេះ ចំណង់​ផ្លូវ​ភេទ​របស់​ស្រីៗ​យើង​ពេល​មាន​ផ្ទៃពោះ​ក៏​អាច​ប្រែ​ប្រួល​ដូច​គ្នា។ ខាង​ក្រោម​នេះ ជា​រឿង​៣យ៉ាង នឹង​មាន​ឥទ្ធិ​ពល​លើ​ចំណង់​ផ្លូវ​ភេទ​របស់​ស្រីៗ​យើង​ពេល​កំពុង​ពពោះ។

    . អ័រម៉ូន​ឡើង​ចុះ

    ត្រី​មាន​ដំបូង​នៃ​ការ​ពពោះ​ កម្រិត​អ័រម៉ូន​អឺស្រ្តូ​ហ្សែន​ និង​ប្រូតេស្តូស្តេរ៉ូននឹង​កើន​ឡើង​។ រោគ​សញ្ញា​ដំបូងៗ​នៃ​ការ​មាន​ផ្ទៃ​ពោះ​មួយ​ចំនួន​នឹង​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​របស់​ស្រីៗ​យើង​ធ្លាក់​ចុះ។ រោគសញ្ញា​ទាំង​នេះ​រួម​មាន​៖​

  • អ័រម៉ូន​ប្រែ​ប្រួល
  • អស់កម្លាំង នឿយ​ហត់
  • តប់​ប្រមល់
  • ស្រៀវ​សុដន់
  • នៅ​អំឡុង​សប្ដាហ៍​ទី​១០ កម្រិត​អ័រម៉ូន​ដែល​បាន​ឡើង ក៏​នឹង​ធ្លាក់​ចុះ​វិញ​ដែរ ដែល​នេះ​នឹង​ធ្វើ​ឲ្យ​ស្រីៗ​យើង​ទំនង​ជា​លែង​សូវ​ហត់​នឿយ និង​ក្អួត​ចង្អោរ​ដែរ។ ពេល​អាការៈ​ទាំង​នេះ​ចាប់​ផ្ដើម​ធូរ​ស្រាល ចំណង់​ផ្លូវ​ភេទ​របស់​ស្រីៗ​យើង​ក៏​នឹង​ចាប់​ផ្ដើម​កើន​ឡើង​វិញ​ដែរ។

    ប៉ុន្តែ​នៅ​ពេល​ចូល​ដល់​ត្រី​មាស​ទី​៣ ម៉ាក់ៗ​នឹង​ចាប់​ផ្ដើម​មាន​អាការៈ​ឈឺ​ចង្កេះ ឡើង​ទម្ងន់ និង​រោគ​សញ្ញា​ផ្សេងៗ​មួយ​ចំនួន​ទៀត ដែល​ជា​ហេតុ​​នាំ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ​វិញ​ដែរ​។

    រួមភេទពេលពពោះ

    . ស្រៀវ​សុដន់ និង​លំហូរ​ឈាម​កើន​ឡើង​

    ​​​​​ការ​មាន​ផ្ទៃពោះ​នឹង​ធ្វើ​ឲ្យ​លំហូរ​ឈាម​ក្នុង​ខ្លួន​កើន​ឡើង ជា​ពិសេស​លំហូរ​ឈម​ទៅ​កាន់​សុដន់ និង​ប្រ​ដាប់​ភេទ។ ការ​កើន​ឡើង​នៃលំហូរ​ឈាម​នេះ នឹង​ធ្វើ​ឲ្យ​កើន​ឡើង​នៃ​ភាព​ស្រៀវ​ស្រើប ដែល​នេះ​ជា​រឿង​ធម្មតា​នោះ​ទេ​។​

    អ្វី​ទាំង​នេះ អាច​នឹង​ធ្វើ​ឲ្យ​ស្រីៗ​យើង​អាច​មាន​អារម្មណ៍​កាន់តែ​ពិសេស​លើ​​​រឿង​លើ​គ្រែ​ជាមួយ​ស្វាមី ទៀត​ផង​។​ ដូច​គ្នា​ដែរ បើ​ស្រីៗ​យើង​ឃើញ​មាន​ទឹក​ចេញពី​ចុង​ដោះ​នោះ គឺ​កុំ​បារម្ភ​អី ព្រោះ​ថា​រាង​កាយ​​យើង​ពេល​មាន​ផ្ទៃ​ពោះ​រាងកាយ​ប្រែ​ប្រួល​បែប​នេះ​ឯង​។​

    . ចំណង់​ផ្លូវ​ភេទ​អាច​កើន​ឡើង

    ស្រីៗ​ពពោះ​មិន​តិច​នាក់​ទេ បាន​ជួប​បទពិសោធន៍​នៃ​ការ​កើន​ឡើង​ចំណង់​ផ្លូវ​ភេទ​នៅ​ចុង​ត្រីមាស​ទី​១ និង​ក្នុង​ត្រី​មាស​ទី​២។ ការ​កើន​ឡើង​នៃ​ចំណង់​ផ្លូវ​ភេទ​នេះ ធ្វើ​ឲ្យ​មាន​ការ​កើន​ឡើង​ទឹក​រម្អិល​នៅ​ទ្វារ​មាស និង​មាន​អារម្មណ៍​ថា​ស្រៀវ​ខ្លាំង​នៅ​តំបន់​ clitoris លើ​ប្រដាប់​ភេទ​ ដែល​នេះ​កើន​ឡើង​ដោយ​សារ​មាន​លំហូរ​ឈាម​ទៅ​កាន់​តំបន់​ប្រដាប់​ភេទ​កាន់តែ​ច្រើន។

    ការ​រួម​ភេទ​ពេល​មាន​ផ្ទៃ​ពោះ ក៏​ជា​មធ្យោ​បាយ​ល្អ​បំផុត​មួយ​ក្នុង​ការ​រក្សា​ទំនាក់​ទំនង​ល្អ​ទាំង​ផ្នែក​អារម្មណ៍ និង​រាង​កាយ​​រវាង​ភរិយា និង​ស្វាមី។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Jan 08, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម