backup og meta

កើត​ជំងឺ​ឫសដូងបាត​ពេល​ពពោះ គួរឲ្យបារម្ភកម្រិតណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Dec 03, 2020

    កើត​ជំងឺ​ឫសដូងបាត​ពេល​ពពោះ គួរឲ្យបារម្ភកម្រិតណា?

    ពេល​ស្រី​ៗ​យើង​ចាប់​ផ្ដើម​ពពោះ អាច​ចាត់​ទុក​ថា​ជា​ពេល​ដ៏​លំបាក​មួយ​សម្រាប់​ជិវិត​​ទៅ​ហើយ ដោយសា​រ​ជួប​បញ្ហា​ចាញ់​កូន​ផង ពិបាក​ធ្វើ​ដំណើរ និង​ថែម​ទាំង​ត្រូវ​ប្ដួរ​បែប​បទ​នៃ​ការ​រស់​នៅ​ទៀត​ផង​។ ចុះ​យើង​សាក​ស្រម៉ៃ​មើល​ថា បើ​កំពុង​ពពោះ ហើយ​ស្រីៗ​យើង​ជួប​បញ្ហា​ជំងឺ​ឫស​ដូង​បាត​ទៀត​នោះ​នឹង​ទៅជា​យ៉ាងណា?​​​​​

    ហេតុ​អ្វី​បានជា​ស្រ្តី​មាន​ផ្ទៃ​ពោះ​ខ្លះ​កើត​ជំងឺ​ឫស​ដូង​បាត ហើយ​​កើតឡើងដោយរបៀបណា?​

    មូលហេតុនៃការកើតជំងឺ​ឫសដូងបាត​

    ទារក​ដែល​កំពុង​លូត​លាស់​នៅ​ក្នុង​ស្បូន​នឹងបង្កើន​សម្ពាធ​យ៉ាងខ្លាំង​ទៅ​លើ​ឆ្អឹង​អាង​ត្រគាក​របស់​ម៉ាក់ៗ​។ ធម្មជាតិ​នៃការ​មាន​ផ្ទៃ​ពោះគឺ​ទារក និង​ជាលិកា​ជុំវិញ​ស្បូន​នឹង​មាន​ការលូត​លាស់​ជាបន្ត​បន្ទាប់​ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​មាន​សម្ពាធ​កើន​ឡើង​រហូត​។

    ដូច្នេះ​ ករណី​ជំងឺ​ឫស​ដូង​បាត​ភាគ​ច្រើន​កើត​ឡើង​ជាធម្មតា​នៅ​ត្រីមាសទី៣​សម្ពាធ​នេះ​កើត​ឡើង​ដោយសារ​ការ​កក​ស្ទះ​សរសៃឈាម​វ៉ែន​នៅ​ក្នុង​បំពង់​រន្ធគូទ។ លើស​ពី​នេះ​ទៀត​អ័រម៉ូន​ដែលទាក់​ទង​នឹង​ការមាន​ផ្ទៃពោះ​ក៏ដើរ​តួនាទី​សំខាន់​ផងដែរ​ការ​កើនឡើង​នៃអ័រម៉ូន​មាន​ ដូច​ជា​អ័រម៉ូន​អ៊ឺស្ត្រូសែន​ និង​ប្រូ​សេស្តេរ៉ូន​ធ្វើឲ្យ​ការដឹក​ជញ្ជូន​ចំណី​អាហារ​នៅក្នុង​ពោះវៀន​មាន​ការ​ថយ​ចុះ ដែល​ធ្វើឲ្យ​ស្ត្រីមាន​ផ្ទៃពោះ​ជួប​បញ្ហា​ទល់​លាមក និង​លាមក​មាន​សភាព​រឹង​ដែល​នាំ​ឲ្យ​មាន​ការវិវត្ត​ជា​ជំងឺ​ឫស​ដូង​បាត​។

    អ័រម៉ូន​ទាំង​នេះ​ក៏ជះ​ឥទ្ធិពល​ដល់​ជញ្ជាំង​សរសៃឈាម​ ដែល​បណ្តាល​ឲ្យ​មាន​ការហើម​ផង​ដែរ​។ ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ក៏​មាន​ការកើន​ឡើង​បរិមាណ​ឈាម​ដែល​បង្កើន​ឲ្យ​មាន​ការ​កកស្ទះ​សរសៃ​ឈាម​នៅ​ក្នុង​រន្ធគូទ​។

    ពពោះ

    វិធី​ការពា

    វិធី​មួយ​ចំនួន​អាច​ជួយ​​ការ​ពារ​ស្រ្តី​មាន​ផ្ទៃពោះ​រួច​ផុតពីការ​វិវត្ត​នៃជំងឺឫសដូង​បាតនេះ​ដែរ​។​​​ វិធី​មួយ​ក្នុង​ចំណោម​នោះ​គឺ​បង្កើន​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ និង​ផ្លែឈើផ្លែឈើ​ដូចជា​ផ្លែ​សេ​ផ្លែបឺរី ផ្លែប័រ ចេកទុំ និង​ផ្លែល្ហុងទុំ​ គឺសុទ្ធ​ជាប្រភព​ដ៏​ល្អ​នៃជាតិ​សរសៃ។ ដូច​គ្នា​ដែរ​ ការ​ផឹក​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​​ក៏​ជួយ​សម្រួល​ដល់​ការ​បន្ទោរបង់​ដែរ​។ មួយ​ទៀត ស្រីៗ​យើង​កំពុង​ពពោះ​មិន​ត្រូវទប់​ឬ​ទ្រាំ​នៅ​ពេល​ឈឺពោះ​ចង់​បត់​ជើង​ធំ​​នោះទេ។

    ក្រៅ​ពីនេះ​ស្ត្រី​មានផ្ទៃពោះ​ក៏ត្រូវបាន​ណែនាំមិន​ឲ្យ​អង្គុយ ឬឈរ​យូរ​ពេក​ទេដើម្បី​ជួយ​ដល់​ចរន្ត​ឈាម​ស្រីៗ​យើង​គួរតែឧស្សាហ៍​ដើរ​ពីរ​បី​ជំហាន​រៀង​រាល់​មួយ​ម៉ោង​ម្តង

    ដំណឹង​ល្អ​អំពី​ជំងឺ​ឫសដូងបាត​ដែល​បណ្តាល​មក​ពីការ​មានផ្ទៃពោះ​គឺជា​បញ្ហា​អាច​នឹង​បាត់​ទៅវិញ​ក្រោយ​ពេល​សម្រាល​កូន​បរិមាណ​ឈាម​ក្នុង​ចរាចរ​ឈាម ​សម្ពាធ​ក្នុង​ពោះ និង​អ័រម៉ូន​ក្នុង​អំឡុង​ពេល​មានផ្ទៃពោះ ​នឹង​ត្រូវ​កាត់​បន្ថយ​ក្រោយ​ពេល​សម្រាល​កូន​រួច​ក្រោយ​ពេល​កើត​កូន​ហានិភ័យ​ទាំងនោះ​នឹង​មាន​ការ​ថយ​ចុះ​មក​​​ដូច​មនុស្ស​ធម្មតា​ដែរ

    ហានិភ័យសុខភាពផ្សេងទៀតពេល​មានផ្ទៃពោះ

    ក្រៅ​ពីជំងឺ​ឫសដូងបាត ស្ត្រីមានផ្ទៃពោះ​ក៏ប្រឈម​នឹង​ហានិភ័យ​នៃ​សរសៃឈាម​វ៉ែនរ៉ាំរ៉ៃ (CVI) ដែរ។ CVI ​កើត​ឡើង​នៅ​ពេល​ដែល​មាន​ភាព​មិនប្រក្រតី​នៃលំហូរ​ឈាម​នៅក្នុង​សរសៃ​ឈាម​វ៉ែន។ បញ្ហា​នេះ​បណ្តាល​មក​ពី​វ៉ាល់​ធ្វើ​ការ​មិន​បាន​ល្អ នាំឲ្យ​មាន​ការហូរ​ឈាម​បញ្ចា្រស់​វិញ ស្ទះលំហូរ​ឈាម​វ៉ែន ឬ​មាន​ការបូក​បញ្ចូល​គ្នាទាំង​ពីរ​តែម្ដង​។

    លំហូរ​ឈាម​មិនគ្រប់គ្រាន់​នៅ​ក្នុង​សរសៃឈាម​វ៉ែន​បណ្តាល​ឲ្យ​មាន​ការ​កាត់​បន្ថយ​លំហូរឈាម​ទៅ​កាន់​បេះដូង​។ រោគ​សញ្ញា​រួមមាន telangiectasias ហើម ដំបៅ និង​ស្បែក​ប្តូរពណ៌ដូច​គ្នានឹង​ជំងឺ​ឫស​ដូង​បាត​ដែរ​ CVI អាច​មាន​ផល​កាន់​តែអាក្រក់​ក្នុង​អំឡុង​ពេលមាន​ផ្ទៃពោះ​ហើយ​វាអាច​នឹង​ប្រសើរ​ឡើង​ក្រោយ​ពេល​សម្រាល​កូន​រួច​

    ជាទូទៅ​ការព្យា​បាល​សម្រាប់​លក្ខខណ្ឌ​ទាំងពីរ​នេះ​ត្រូវ​បាន​បែង​ចែក​ជា៣​ ប្រភេទ​គឺ​តាម​របៀប​រស់​នៅ​ប្រចាំថ្ងៃ​ ការប្រើថ្នាំ និងការវះ​កាត់​ ការ​ព្យាបាល​សម្រាប់​ជំងឺ​ឫស​ដូង​បា​ត និង CVI គឺ​មាន​ការ​ពាក់​ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ថ្នាំ ដែល​ថ្នាំ​ខ្លះ​មាន​នាទី​បឺតស្រូប​បាន​រ​ហ័ស​នូវមីក្រូសារ​ធាតុ​នៃ​ភាគ​ល្អិត​សកម្ម

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Dec 03, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម