backup og meta

កូនស្លាប់ក្នុងពោះ អាចមកពីការធ្វេសប្រហែសទាំងអស់នេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 04, 2023

    កូនស្លាប់ក្នុងពោះ អាចមកពីការធ្វេសប្រហែសទាំងអស់នេះ

    ​មូលហេតុ​ចម្បងៗ ដែល​បណ្ដាល​ឲ្យ​បង់បាត់​​ទារក​ក្នុង​ផ្ទៃ ទាំង​មិន​ទាន់​ឃើញ​ពន្លឺ​ថ្ងៃ អាច​មក​កត្តា​សុក លក្ខខណ្ឌ​របស់​​ខ្លួន​ឯង និង​ការ​ធ្វេស​ប្រហែស​របស់​ម្តាយ​ផង​ដែរ។

    ការធ្វេសប្រហែសរបស់ម្តាយទាំងប៉ុន្មាននេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ អះអាងថា អាចធ្វើឲ្យកូនស្លាប់ក្នុងពោះ។

    ១. មិនបានតាម​ដាន​សុខភាពទៀងទាត់

    ការ​ដែល​មិន​បាន​តាម​ដាន​សុខភាព​ខ្លួន និង​គភ៌​ឲ្យ​បាន​ទៀង​ទាត់ ក៏​ជា​បញ្ហា​ប្រឈម​មួយ​ដែរ។ ការ​តាម​ដាន​សុខភាព និង​ពិនិត្យ​ផ្ទៃពោះ​ជា​ប្រចាំ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ពិត​ជា​សំខាន់​ណាស់ ព្រោះ​អាច​ដឹង​ពី​ការ​លូតលាស់​របស់​គភ៌ ភាព​មិន​ប្រក្រតី​របស់​គភ៌ បើ​មាន​បញ្ហា​នោះ​អាច​ជួយ​បាន​ទាន់​ពេល​វេលា។ ចាប់​ពី​ពេល​ពពោះ រហូត​ដល់​ថ្ងៃ​សម្រាល ស្រីៗ​ត្រូវ​ទៅ​ពិនិត្យ​ផ្ទៃ​ពោះ​យ៉ាង​ហោច​ឲ្យ​បាន ៤ ដង។

    ២. ប្រើ​ថ្នាំ​ផ្តេសផ្តាស​ដោយ​គ្មាន​វេជ្ជបញ្ជា

    ប្រើ​ថ្នាំ​ផ្តេស​ផ្តាស​អំឡុង​ពពោះ​ដោយ​គ្មាន​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ឬ​គ្មាន​វេជ្ជបញ្ជា មាន​ផល​ប៉ះពាល់​ច្រើន​ណាស់ ដែល​ក្នុង​ករណី​ធ្ងន់ធ្ងរ​កូន​អាច​រលូត ឬ​ស្លាប់​ក្នុង​ពោះ។ ការ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​មុន​នឹង​ប្រើ​ថ្នាំ​អ្វី​មួយ​​ពិត​ជា​សំខាន់​ ព្រោះ​មុន​នឹង​​ឲ្យ​ថ្នាំ ឬ​ចេញ​វេជ្ជបញ្ជា​នោះ គ្រូពេទ្យ​​បាន​មើល​ពី​ស្ថានភាព​សុខភាព​ម្តាយ និង​កូន ពី​អាយុ​គភ៌ តើ​អាច​ប្រើ​ថ្នាំ​ប្រភេទ​នេះ​បាន​អត់ ប្រើ​កម្រិត​ណា​ទើប​មិន​ប៉ះពាល់​កូន។

    ៣. ជក់​បារី និង​ផឹក​ស្រា

    ការ​ជក់​បារី និង​ផឹក​ស្រា ពេល​ពពោះ​បង្ក​គ្រោះថ្នាក់​ខ្លាំង​​ណាស់ ក្រៅ​ពី​ធ្វើ​ឲ្យ​ទារក​លូតលាស់​មិន​ប្រក្រតី កូន​កើត​មិន​គ្រប់​ខែ ក៏​អាច​បង្ក​ឲ្យ​កូន​ស្លាប់​ក្នុង​ពោះ​ដែរ។

    ផឹកស្រាបៀពេលពពោះ

    ៤. ទៅ​ជិត​អ្នក​ជំងឺ​ឆ្លង

    ស្រីៗ​មាន​ផ្ទៃពោះ​មិន​ត្រូវ​នៅ​ជិត​អ្នក​ជំងឺ​ឆ្លង​គ្រប់​ប្រភេទ ពិសេស​អ្នក​កើត​ជំងឺ​ស្អូច ឬ​អុតស្វាយ ព្រោះ​ជំងឺ​នេះ​ឆ្លងតាម​រយៈ​តំណក់​ទឹក​មាត់ ក្អក ឬ​កណ្តាស់​អ្នក​ជំងឺ។ បើ​ឆ្លង ឬ​កើត​ជំងឺ​ទាំង​២​នេះ​អាច​ប៉ះពាល់​ដល់​កូន​ ធ្វើ​ឲ្យ​កូន​ស្លាប់​ក្នុង​ពោះ ឬ​កើត​មក​មិន​គ្រប់​លក្ខណៈ ដូចជា​ក្បាល​តូច ឬ​ធំ ថ្លង់ មាន​បញ្ហា​ភ្នែក ត្រចៀក សួត បេះដូង ប្រព័ន្ធ​ប្រសាទ​ជាដើម។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 04, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម