backup og meta

បើកូនក្នុងពោះថ្លោសលើសគីឡូហើយ គួរតម និងផ្អាកអាហារបែបណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Sep 14, 2020

    បើកូនក្នុងពោះថ្លោសលើសគីឡូហើយ គួរតម និងផ្អាកអាហារបែបណា?

    សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​អាការៈ​ឃ្លាន និង​ញ៉ាំ​ច្រើន​មិន​មែន​ជា​រឿង​ចម្លែក​ឡើយ ព្រោះ​ជា​តម្រូវការ​មនុស្ស ២ នាក់។ ប៉ុន្តែ​អ្វី​ដែល​ប្លែក និង​គ្រោះថ្នាក់​គឺ​ម៉ាក់​ៗ​ខ្លះ​បាន​បណ្ដែតបណ្ដោយ​មិន​អាច​គ្រប់គ្រង​ចំណង់​អាហារ​រហូត​កូន​ក្នុង​ផ្ទៃ​ក៏​ថ្លោស យើង​ក៏​ធាត់។

    លោក​វេជ្ជបណ្ឌិត គាន់ អូន បាន​ឲ្យ​ដឹង​ថា កូន​ថ្លោស​ហើយ ម៉ាក់​ៗ​ទើប​មាន​កូន​ដំបូង​ទៀត​នោះ អត្រា​សម្រាល​ដោយ​ធម្មជាតិ​មាន​តិច​ណាស់។ កាល​ណា​កូន​ថ្លោស​ពិបាក​សម្រាល អាច​មាន​គ្រោះថ្នាក់​ចំពោះ​យើង​ដូច​ជា​ដាច់​រហែក​ទ្វារមាស និង​ធ្លាក់​ឈាម​ខ្លះ។

    លោកវេជ្ជបណ្ឌិត​បាន​ណែនាំ​ឲ្យ​ម៉ាក់​ៗ​ដែល​ធាត់​ទាំង​ខ្លួន​ឯង និង​ថ្លោស​ទាំង​កូន​ក្នុង​ផ្ទៃ​ឲ្យ​ផ្អាក ឬ​កាត់​បន្ថយ​ចំណី​អាហារ​ផ្អែម​ៗ ដោយ​អាច​ញ៉ាំ​ផ្លែឈើ​ជំនួស​វិញ។ ចំណី​ផ្អែម​ធ្វើឲ្យ​គីឡូ​អ្នក​ពោះ​ធំ​កាន់តែ​ឡើង​ជាពិសេស​អំឡុង​ខែ​ទី ៧ ហើយ​ក៏​បន្ថយ​បាយ និង​ម្ហូប​ដូច​គ្នា ដោយ​គួរ​ងាក​មក​ញ៉ាំ​បន្លែ​ដែល​ជា​ប្រភេទ​ចំហុយ ឬ​ស្ងោរ​ជំនួស​វិញ ព្រោះ​គ្មាន​ជាតិ​ខ្លាញ់ ​ល្អ​សម្រាប់​ការ​គ្រប់គ្រង​ទម្ងន់។ ចំណែក​សាច់​វិញ​ញ៉ាំ​ត្រី​ឲ្យបាន​ច្រើនជាង​សាច់​គោ សាច់ជ្រូក មាន់ ព្រោះ​ត្រី​មាន​ខ្លាញ់​ល្អ ដែល​មិន​បណ្ដាល​ឲ្យ​ធាត់។

    ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែត បន្ត​ទៀត​ថា​បើ​លើស ១៥ គីឡូ ឬ​ចូល​ដល់ ២០ ហើយ​គួរ​ទប់ស្កាត់​កុំឲ្យ​ឡើង​បន្ថែម​ទៀត ព្រោះ​គ្រោះថ្នាក់​ពេល​សម្រាល​ចំពោះ​ស្ត្រី​ខ្លះ។ ក្រៅពី​ព្យាយាម​បន្ថយ​អាហារ​ហើយ ម៉ាក់​ៗ​ក៏​ត្រូវ​មាន​សកម្មភាព​ហាត់ប្រាណ​ដែរ ដោយ​ល្ងាច ឬ​ព្រឹក​ឡើង​ដើរ​ឲ្យ​បាន ១៥ ទៅ ៣០ នាទី។

    សាស្ត្រាចារ្យ​ផ្នែក​សម្ភព រោគ​ស្ត្រី​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល បាន​កំណត់​ឲ្យ​ស្ត្រី​ញ៉ាំ​បាយ​ត្រឹម​មួយ​កូន​ចាន បូក​រួម​ម្ហូប​តិចតួច។ ក្រៅ​ពី​ញ៉ាំ​អាហារ បើ​គិត​ថា​មិន​ឆ្អែត​យើង​អាច​ញ៉ាំ​គ្រាប់​ស្វាយ​ចន្ទី គ្រាប់​ឪឡឹក ឬ​គ្រាប់​ធញ្ញជាតិ​ដទៃ​ទៀត និងព្យាយាមផឹកទឹកឲ្យបានច្រើនវិញ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Sep 14, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម