backup og meta

តាមក្បួនពេទ្យ ប្តីប្រពន្ធជាប់សាច់ឈាមនឹងគ្នា ពេលមានកូនអាចប្រឈមខ្ពស់នឹងជំងឺតំណពូជ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 28, 2020

    តាមក្បួនពេទ្យ ប្តីប្រពន្ធជាប់សាច់ឈាមនឹងគ្នា ពេលមានកូនអាចប្រឈមខ្ពស់នឹងជំងឺតំណពូជ

    បុរស និង​ស្ត្រី​ដែល​ជាប់​សាច់​ឈាម​នឹង​គ្នា មិន​ថា​សាច់​ជិត ឬ​ឆ្ងាយ​នោះ​ទេ គេ​កម្រ​ឲ្យ​យក​គ្នា​ជា​ប្តី​ប្រពន្ធ​ណាស់។ ក្នុង​នោះ​ក៏​មាន​ការ​លើក​ឡើង​ថា ​​ប្តី​​ប្រពន្ធ​មាន​ជាប់​សាច់​​ឈាម​នឹង​គ្នា នោះ​កើត​មក​មិន​សូវ​ឆ្លាត​នោះ​ទេ។

    ពាក់​ព័ន្ធ​បញ្ហា​ខាង​លើ​នេះ លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ  ឯកទេស​ផ្នែក​សម្ភព និង​រោគស្ត្រី សញ្ញាបត្រ​មក​ពី​ប្រទេសបារាំង បកស្រាយ​ថា ប្តី​ប្រពន្ធ​ជាប់​សាច់​ឈាម​គ្នា កើត​កូន​មក​ពាក់ព័ន្ធ​នឹង​ជំងឺ​តំណពូជ​ច្រើន​ជាងបញ្ញា​ស្មារតី ឆ្លាត ឬ​មិន​ឆ្លាត។ លោកស្រី​វេជ្ជបណ្ឌិត​ថា កាលណា​ប្តី​ប្រពន្ធ​មាន​សាច់​ឈាម​ជាប់​គ្នា ឬ​ជិត​គ្នា​ពេក មាន​ន័យ​ថា​ប្តី​ប្រពន្ធ​ជា​បងប្អូន​ជីដូន​មួយ​នឹង​គ្នា នោះ​កូន​កើត​មក​ប្រឈម​នឹង​ជំងឺ​តំណពូជ​ច្រើន។

    ” អ៊ីចឹង​បាន​គេ​តែង​តែ​សួរ​ដែរ គាត់​បង​ប្អូន​គ្នា​ឬ​អត់? កាលណា​ជាប់​សាច់​ឈាម​គ្នា អាច​ប្រឈម​មុខ​នឹង​ជំងឺ​តំណពូជ​ច្រើន ពី​ជីដូន​ជីតា ឪពុក​ម្តាយ មាន​ជំងឺ​អី នោះ​កូន​​នឹង​មាន​ជំងឺ​ហ្នឹង​ដែរ កាលណា​បែក​មែក​ឆ្ងាយៗ នោះ​អត្រា​កើត​ជំងឺ​តំណ​ពូជ​តិច”។ លោកស្រីវេជ្ជបណ្ឌិតរៀបរាប់។

    បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ ជំងឺ​តំណ​ពូជ​ដែល​ប្តី​ប្រពន្ធ​ជាប់​សាច់​ឈាម​នឹង​គ្នា ប្រឈម​ដល់​កូន​នោះ​រួម​មាន ​ជំងឺគ្រាប់ឈាម ជំងឺ Cystic fibrosis ជំងឺស្វិតសាច់ដុំខួរឆ្អឹងខ្នង ខ្សោយប្រាជ្ញាពីកំណើត ជំងឺឆ្អួតជ្រូក ជាដើម។

    ប្តីប្រពន្ធ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 28, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម