backup og meta

លម្អិតពីរបៀបរាប់ថ្ងៃសម្រាលកូនឲ្យបានត្រឹមត្រូវ តាំងពីថ្ងៃបាត់រដូវ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Oct 28, 2020

    លម្អិតពីរបៀបរាប់ថ្ងៃសម្រាលកូនឲ្យបានត្រឹមត្រូវ តាំងពីថ្ងៃបាត់រដូវ

    ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!

    មាន​ស្ត្រី​ពពោះ​មិន​តិច​ទេ​ដែល​រាប់​ថ្ងៃ​កំណត់​សម្រាល​កូន​ខុស ហើយ​នោះ​ក៏​មកពី​ភាន់ច្រឡំ​មួយ​ចំនួន។ បើ​យោង​តាម​ការ​បកស្រាយ​ពី​ខាង​មន្ទីរពេទ្យ​កាលមែ៉ត​បាន​ឲ្យ​ដឹង​ថា ថ្ងៃ​ឈឺពោះ​សម្រាល​កូន ជា​ថ្ងៃ​ដែល​ឈឺ​ពោះ​មាន​ចង្វាក់​ឈឺ​បាត់​ៗ ក្នុង​នោះ​មាន​ធ្លាក់​រម្អិល​លាយ​ឈាម​ផង​ដែរ ហើយ​ឈឺ​រហូត​ដល់​កូន​កើត​ចេញ​ពី​ផ្ទៃ។

    ការ​សម្រាល​កូន​គ្រប់ខែ គឺ​សម្រាល​កូន​ក្នុង​ចន្លោះ​ពេល​ដែល​កូន​មាន​អាយុ ៣៧ សប្ដាហ៍​ពេញ​ នៃ​ការ​បាត់​រដូវ និង ៤១ សប្ដាហ៍ ៣ ថ្ងៃ។ ចំណែក​សម្រាល​កូន​មិន​គ្រប់ខែ​វិញ៖

  • ក្រោម ៦ ខែ = រលូត
  • ពី ៦ ខែ​ទៅ ៨ ខែ​កន្លះ = សម្រាល​មុន​ខែ
  • កូន​លើស​ខែ = គឺ​ពី ៤១ សប្ដាហ៍​នៃ​ការ​បាត់​រដូវ​ឡើង​ទៅ
  • ចំពោះ​ថ្ងៃ​ទី​១ នៃ​រដូវ​ចុង​ក្រោយ​ គឺជាថ្ងៃ​ទី១ ដែល​ឈាម​រដូវ​ធ្លាក់ មិនមែន​ជា​ថ្ងៃ​អស់​ឈាម​រដូវ​ទេ ចំណែក​ខែ​វិញ​ គឺជា​ខែ​ចុង​ក្រោយ​គេ​ដែល​រដូវ​មក មិនមែន​ខែ​ដែល​អត់​មក​រដូវ​ទេ។ ចំណែក​រដូវ​ទៀង​ទាត់​វិញ គឺ​រដូវ​ដែល​មក ២៨ ថ្ងៃ​ម្ដង ឧទាហរណ៍

    – ខែ​មុន រដូវ​មក​ថ្ងៃ​ទី ៣០

    – ខែ​បន្ទាប់​ត្រូវ​មក​ថ្ងៃ​ទី ២៨

    – ខែ​បន្ទាប់​ទៀត​ត្រូវ​មក​ថ្ងៃ​ទី ២៦

    របៀបរាប់ គឺគិតចាប់សប្ដាហ៍​នៃ​ការ​បាត់​រដូវ គឺ​យើង​គិត​អាយុ​កូន​ក្នុង​ផ្ទៃ​ជា​សប្ដាហ៍ ដោយ​រាប់​ពី​ថ្ងៃ​ទី​១ នៃ​រដូវ​ដែល​មក​ខែ​ចុង​ក្រោយ​គេ មិន​មែន​ថ្ងៃ​អស់​រដូវ​ខែ​ចុង​ក្រោយ។ រីឯ​ថ្ងៃ​បង្ក​កំណើត​កូន​គឺ ១៤ ថ្ងៃ​បន្ទាប់ពី​ថ្ងៃ​ទី​១ នៃ​រដូវ​ដែល​មក​ខែ​ចុង​ក្រោយ​គេ។

    ការ​កំណត់​ថ្ងៃ​សម្រាល​កូន​តាម​រដូវ​ទៀងទាត់ (២៨ថ្ងៃ) តាម​អេកូ​បី​ខែ​ដំបូង​ក្ដី គឺ​កំណត់​យក ៤០ សប្ដាហ៍​នៃ​ការ​បាត់​រដូវ​ជា​ថ្ងៃ​សម្រាល។ តែ​កូន​អាច​សម្រាល​មុន ១០ ថ្ងៃ ឬ​ក្រោយ ១០ ថ្ងៃ។ ការ​កំណត់​ថ្ងៃ​សម្រាល​កូន​តាម​អេកូ​បី​ខែ​ដំបូង​ក្តី និង​តាម​រដូវ​ដែល​ទៀងទាត់​ក្តី គឺ​ពុំ​មាន​ខុស​គ្នា​ឡើយ ឬ​ ខុស​គ្នា​យ៉ាង​ច្រើន ៣-៤ ថ្ងៃ​ប៉ុណ្ណោះ។ ដូច្នេះ​បើ​ស្ត្រី​ណា​មិន​ចាំ​រដូវ ប្អូន​ត្រូវ​យក​ថ្ងៃ​សម្រាល​កូន​តាម​អេកូ​ ៣​ខែ​ដំបូង។

    សម្រាលកូន

    បើ​ដល់​ថ្ងៃ​សម្រាល​ហើយ គឺ ៤០ សប្ដាហ៍​ពុំ​ទាន់​ឈឺ​ពោះ​សម្រាល​ស្ត្រី​ត្រូវ​មើល​អេកូ​ម្ដង​ទៀត បើ​ទឹកភ្លោះ​នៅ​គ្រប់គ្រាន់ សុខភាព​កូន​នៅ​ល្អ អាច​ទុក​តាមដាន​បាន ១០ ថ្ងៃ​ទៀត តែ​ត្រូវ​មក​តាមដាន​ផ្ទៃពោះ​រាល់ ២ ឬ​៣ ថ្ងៃ​ម្តង រហូត​ដល់​ថ្ងៃ​ឈឺ​ពោះ​សម្រាល​កូន។ រយៈ​ពេល ១០​ថ្ងៃ​ហ្នឹង មិនទាន់​ឈឺ​ពោះ​សម្រាល​ទៀត ម៉ាក់​ៗ​ចាំបាច់​ត្រូវ​សម្រាក​ពេទ្យ ដើម្បី​ដាក់​ថ្នាំ​ឲ្យ​ឈឺពោះ​សម្រាល ទៅ​តាម​បច្ចេកទេស​វេជ្ជបណ្ឌិត​ផ្នែក​សម្ភព។

    កូន​ដែល​នៅ​ក្នុង​ផ្ទៃ​នេះ​យើង​អាច​ទុក​បាន​ត្រឹម​តែ ៤១ សប្តាហ៍ ៣ ថ្ងៃ​ប៉ុណ្ណោះ លើស​ពី​ថ្ងៃ​នេះ​ទារក​នៅ​ក្នុង​ផ្ទៃ​នឹង​ទ្រោម​បន្តិច​ម្ដង​ៗ​រហូត​ស្លាប់​នៅ​ក្នុង​ពោះ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Oct 28, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម