backup og meta

ជំនឿតៗគ្នាចង់បានកូនប្រុស-ស្រី ដូចចិត្ត គួរធ្វើតាមក្បួនទាំងនេះ!

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Nov 10, 2020

    ជំនឿតៗគ្នាចង់បានកូនប្រុស-ស្រី ដូចចិត្ត គួរធ្វើតាមក្បួនទាំងនេះ!

    ជឿថាអ្នកមានកូនពិតជាប្រាថ្នាចង់បានជាកូនស្រី ឬប្រុសតាមចំណង់ចំណូលចិត្តចិត្តរៀងៗខ្លួន ប៉ុន្តែវារឿងបែបនេះមិនងាយសមតាមបំណងទេ។ ប៉ុន្តែមានម៉ាក់ៗមួយចំនួននៅតែអាចបានកូនតាមចិត្តចង់ ដោយបង្ហាញក្បួន និងអាការៈមួយចំនួនដូចខាងក្រោមនេះ។

    ១- កូនស្រី

    • របបអាហារសម្រាប់ម៉ាក់ៗ

    ចង់បានកូនស្រី អ្នកនាង ទាវ លីណា បានចែករំលែកអត្ថបទដែលធ្លាប់បានអាន និងអនុវត្តបានផលថា មុនពេលមានផ្ទៃពោះ ២-៣ ខែ បើចង់បានកូនស្រី ត្រូវញ៉ាំអាហារមានកាឡូរីទាប មានផ្ទុកជាតិអាស៊ីដជាចម្បង ដូចជា ទឹកដោះ និងផ្លែប៊ឺរី ជាដើម ចៀសវាងការញ៉ាំសាច់ច្រើន។ ញ៉ាំបែបនេះ ក្នុងគោលបំណងបង្កើនជាតិអាស៊ីដក្នុងរាងកាយ ដើម្បីជួយមេជីវិតឈ្មោះរស់នៅបានយូរ។ ជាទូទៅ អាហារប្រភេទនេះមានសុវត្ថិភាព។

    • ពេលទម្ងន់កូនស្រីចំណាំលើការញ៉ាំផ្លែឈើ

    គឹមលី បានឲ្យដឹងថា អ្នកនាងបានសម្គាល់កូនទាំង ២ របស់ខ្លួនតាមចាស់ៗពីមុន ហើយឃើញពិតត្រូវមែន។ គាត់បានបន្តប្រាប់៖ “ពេលមានកូនស្រីដំបូង ជិត ២០ ឆ្នាំមុនគ្មានឧបករណ៍ពិនិត្យមើលដឹងពីភេទដូចឥឡូវទេ តែចំណាំតាមរយៈការញ៉ាំផ្លែឈើផ្អែមៗដូចជាទំពាំងបាយជូរ ឪឡឹក ចេក សារី អីហ្នឹង គឺជាកូនស្រី។ ចំណែកពេលមានកូនស្រីពៅ ក៏ចាញ់បែបហ្នឹងទៀត គ្រាន់ប្លែកជាងកូនបងត្រង់ចង់តែអីដែលជូរៗ ហឹរៗជាង ហើយចរិតកូនក៏ខុសគ្នា ម្នាក់កូនបងស្លូតបូត ឯកូនស្រីពៅកាចឆ្នាសជាង។

    • កូនស្រីធ្វើឲ្យសម្រស់ម៉ាក់ៗប្រែទៅជាស្អាតជាងមុន

    បងស្រី សុន សុម៉ាលីណា អ្នកម៉ាក់កូន ៣ បានឲ្យដឹងថា ពីមុនចាស់ៗភាគច្រើនតែងតែថា ពេលមានទម្ងន់កូនស្រី ម៉ាក់តែងតែចូលចិត្តធ្វើខ្លួនស្អាតៗជាងមិនទាន់មានកូនទៀតផង ហើយបើជាកូនប្រុសវិញមិនត្រឹមតែមិនចូលចិត្តធ្វើខ្លួននោះទេ រូបរាងក៏ខុសប្លែកខ្លាំងដែរ មានទាំងមុន ជាំមុខ ឡើងខ្មៅជាំៗត្រង់ក្លៀក កញ្ចឹងក និងកន្លែងផ្សេងៗទៀត។ ដល់ពេលខ្លួនឯងមានកូន បានដឹងថាសម្ដីទាំងនោះជាការពិត ព្រោះពេលមានកូនស្រី ២ ដំបូងរូបរាងមុខមាត់ស្អាតបាត គ្មានស្នាមអី និងសាច់ឡើងរលោងម៉ដ្ឋខៃ។

    ២- កូនប្រុស

    • របបអាហារ

    សម្រាប់ម៉ាក់ៗចង់បានកូនប្រុសម៉ាក់ៗឈ្មោះ រាម មេត្តា បានឲ្យដឹងថា បើចង់បានកូនប្រុស ស្រីៗត្រូវញ៉ាំអាហារដែលសម្បូរកាឡូរីខ្ពស់ដូចជា អាហារសម្បូរជាតិប៉ូតាស្យូម អំបិល ដើម្បីបង្កើនកាឡូរីឲ្យបានខ្ពស់ ក៏ដូចជា ញ៉ាំវីតាមីនមានប្រយោជន៍មួយចំនួន វីតាមីន C វីតាមីន E និងវីតាមីន B12 (គ្រាប់ធញ្ញជាតិ ចេក សាច់សត្វ និងកាហ្វេ)។ ញ៉ាំរបបអាហារទាំងនេះ គឺក្នុងគោលបំណង ជួយរាងកាយផ្ទុកជាតិអាល់កាឡាំងកាន់តែច្រើនតាមដែលអាចទៅរួច ដើម្បីឲ្យមេជីវិតឈ្មោលមានឱកាសរស់នៅបានកាន់តែយូរ។ បើខាងបុរសវិញ ត្រូវញ៉ាំសាច់ឲ្យច្រើន។ បទពិសោធន៍មួយនេះ គឺជាអ្នកនាងឮគេនិយាយតាមគ្នា ហើយស្របពេលខ្លួនក៏បានកូនប្រុសច្បងដូចបំណងមែន។

    • ចំណាំឲ្យទារកតូចៗជាន់លើពោះ

    ការចែករំលែករបស់អ្នកនាង គៀត មួយលី បានចំណាំថា ពេលានផ្ទៃពោះកូនប្រុស ក្មេងស្រីៗមិនហ៊ានមកលេងជាមួយ ហើយឲ្យជាន់លើពោះក៏មិនហ៊ានប៉ះដែរ តែបើជាក្មេងប្រុសដូចគ្នាវិញ គឺដាក់ជើងលើពោះនោះទាំងសងខាង។ ចំណែកក្មេងស្រីៗវិញ ពេលឲ្យជាន់លើពោះ បង្រួញជើងមិនឲ្យប៉ះពោះនោះដាច់ខាត។

    • ចំណាំទម្រង់ពោះ ឬផ្ចិត

    លីលី និង ស្រីរ័ត្ន ដែលមានកូនប្រុស ២ នាក់ដូចគ្នាបានបញ្ជាក់ថា ទម្រង់ពោះមូលដូចបាល់ រាងពងក្រពើ។ ចំណែកផ្ចិតម៉ាក់ៗវិញ បើជាកូនប្រុសវិញ រាងលៀនមកក្រៅបន្តិច។

    ទោះជាយ៉ាងណា លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី បានឲ្យដឹងថា មតិខាងលើគឺជាការសង្កេតមើលតៗគ្នាតាមចាស់ជំនាន់មុនមួយចំនួនប៉ុណ្ណោះ បច្ចុប្បន្នគ្រូពេទ្យ ប្រើឧបករណ៍ទាន់សម័យដែលអាចពិនិត្យដឹងពីសុខភាពកូន និងម្ដាយយ៉ាងច្បាស់លាស់។ ម្យ៉ាងវិញទៀតកូនប្រុស ឬស្រីមិនអាចសម្គាល់តាមរយៈចំណីអាហារ រូបរាង ឬចំណង់ចំណូលចិត្តបានឡើយ ហើយចំពោះទ្រឹស្ដីពីក្បាច់រួមភេទផ្សេងៗ នៅតែមិនមានភស្តុតាងច្បាស់លាស់បញ្ជាក់ច្បាស់ដដែល។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Nov 10, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម