backup og meta

ឧស្សាហ៍អង្អែលក្បាលពោះ ជួយបង្កើនទំនាក់ទំនងកាន់តែល្អរវាងម៉ាក់ និងកូន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Nov 23, 2020

    ឧស្សាហ៍អង្អែលក្បាលពោះ ជួយបង្កើនទំនាក់ទំនងកាន់តែល្អរវាងម៉ាក់ និងកូន

    ជឿ​ថា​ទម្លាប់​អង្អែល​ក្បាល​ពោះ​នេះ​ម៉ាក់​ប៉ា​មួយ​ចំនួន​តែងតែ​ធ្វើ​ជា​ប្រចាំ​រួច​មក​ហើយ ប៉ុន្តែ​អ្នក​ខ្លះ​នៅ​មិន​ទាន់​បាន​ដឹង​ថា វា​មាន​អត្ថប្រយោជន៍​ច្រើន​យ៉ាង​ខ្លះ​ណាស់​ចំពោះ​ទំនាក់ទំនង​ខ្លួន និង​កូន។

    វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា អំឡុង​ពេល​ពពោះ ៤-៦ ខែ​ពួកគេ​អាច​ចាប់ផ្ដើម​ឮ​សំឡេង​ផ្សេង​ៗ​ ប្រសិនបើ​ប៉ាម៉ាក់បាន​និយាយ​នៅ​ក្បែរ ​សំឡេង​ឮ​ៗ ដូចនេះ​ហើយ​យើង​អាច​និទាន​រឿង និយាយ​ពាក្យ​ក្នុង​ចិត្ត ហៅ​ឈ្មោះ និង​ជជែក​គ្នា​លេង​ជាមួយ​កូន​បាន ដើម្បី​កុំឲ្យ​ពួកគេ​អផ្សុក បង្កើន​បញ្ញា និង​បង្កើន​ភាព​ស្និទ្ធស្នាល។

    ប្រសិន​បើ​ម៉ាក់ ឬ​ប៉ា​ចង់​ទំនាក់​ទំនង​​ជា​មួយ​កូន​កាន់​តែ​ ច្រើន ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ រូប​នោះ ត្រូវ​ឧស្សាហ៍​ស្ទាប​ពោះ ឬ​ម៉ាស្សា​ថ្នម​ៗព្រោះ​គភ៌​មាន​អារម្មណ៍​ពេល​ប៉ះ ដោយ​សារ​ប្រព័ន្ធ​ប្រសាទ​​​បាន​វិវឌ្ឍ។

    ពពោះ

    លោក​បាន​បន្ថែម​ទៀត​ថា នៅ​ពេល​ម៉ាក់​ប៉ា​ស្ទាប​អង្អែល​ក្បាល​ពោះ​ជាប្រចាំ​កូន​ក៏​ទទួល​បាន​ការ​ទំនាក់ទំនង​ច្រើន​ឡើង ហើយ​បើ​អាច​គួរតែ​អាន​សៀវភៅ និង​បើក​តន្ត្រី ដើម្បី​ឲ្យ​កូន​កាន់តែ​ដឹង​ឮ​ពី​អ្វី​ដែល​យើង​ចង់​ទំនាក់ទំនង​ទៅ និង​ជួយ​ឲ្យ​កូន​មាន​បញ្ញា​ឈ្លាសវៃ។

    ការ​ស្ទាប​អង្អែល​ពោះ​នេះ​ទៀត​សោត គួរតែ​ក្រោយ​លាប​ប្រេង ឬ​ឡេ​ការពារ ព្រោះ​ស្បែក​ពោះ​មាន​សំណើម មិន​កកិត និង​ជួយ​ឲ្យ​ស្បែក​ពោះ​ម៉ាក់​ៗ​មាន​ផាសុកភាព​ផង​ដែរ។ មួយ​វិញ​ទៀត​​កូន​ក្នុង​វ័យ​នេះ​ចង់​ដឹង​ចង់​ឮ​ពី​បរិស្ថាន​ខាង​ក្រៅ ដូច្នេះ​យើង​ត្រូវ​ថ្នម​សំឡេង និង​មិន​គួរ​បញ្ចេញ​សំឡេង​ទ្រគោះ​បោះបោក។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Nov 23, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម