នៅកម្ពុជាយើង ជំងឺឆ្លងជាសកល Covid-19 កំពុងរាតត្បាតសារជាថ្មីម្ដងទៀត បន្ទាប់ពីស្ងប់ស្ងាត់បានមួយរយៈធំ។ ចំពោះវីរុស Covid-19 នេះ អាចចម្លងពីមនុស្សម្នាក់ទៅម្នាក់ទៀតបានលឿន ហើយក្រុមមនុស្សមួយចំនួនដែលងាយប្រឈមនឹងជំងឺនេះខ្លាំងគឺ កូនក្មេង មនុស្សចាស់ ជនពិការ មនុស្សមានជំងឺប្រចាំកាយ និងស្ត្រីមានផ្ទៃពោះ។