backup og meta

ស្រីៗមានផ្ទៃពោះ ទំហំក្បាលពោះអាចខុសគ្នាដោយ​កត្តាទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 04, 2021

    ស្រីៗមានផ្ទៃពោះ ទំហំក្បាលពោះអាចខុសគ្នាដោយ​កត្តាទាំងនេះ

    ជាក់​ស្ដែង​ ​ទំហំ​ពោះ​របស់​​​ម៉ាក់​ៗ​​មិន​អាច​កំណត់​អំពី​ទំហំ​នៃ​ទារក​ទាំង​ស្រុង​នោះ​ទេ​។​ ជា​ធម្មតា​ នៅ​ពេល​​ដែល​ម៉ាក់​ៗ​មាន​ទម្ងន់​​ជា​​លើក​ទី​២​ ​ស្បែក​​ពោះ​នឹង​​​មានការ​លូតលាស់​យ៉ាង​​ឆាប់​​រហ័ស​ ដោយ​សារ​តែ​ស្បែក​ និង​សាច់ដុំ​​មាន​សភាព​យឺត​រួច​ហើយ​​​ ដែល​នេះ​បណ្ដាល​​មក​ពី​ការ​មាន​ផ្ទៃ​ពោះ​លើក​ដំបូង​​​។​ ពិត​ណាស់​ មាន​ហេតុផល​ជា​ច្រើន​ ដែល​​ជះ​ឥទ្ធិពល​ដល់​ទំហំ​ពោះ​ម៉ាក់​ៗ​នៅ​ពេល​មាន​កូន​លើក​ដំបូង​ ​ក៏​ដូចជា​ធ្វើ​ឲ្យ​ទំហំ​ពោះ​ម៉ាក់​ៗ​រីក​ធំ​ផង​ដែរ​។​

    . កម្ពស់​របស់​ម្ដាយ

    កត្តា​នេះ​ ដើរ​តួនាទី​យ៉ាង​​សំខាន់​ពាក់​ព័ន្ធ​ទៅ​នឹង​ទំហំ​ពោះ​របស់​ម៉ាក់​ៗ​។​ ឧទាហរណ៍​ ប្រសិនបើ​​​​យើង​ខ្ពស់​ ស្បែក​​ពោះ​របស់​យើង​នឹង​​មាន​រាង​វែង​ ដែល​អាច​មាន​កន្លែង​ច្រើន​សម្រាប់​ទារក​លូតលាស់​។​ ចំណុច​នេះ​ នឹង​អនុញ្ញាត​ឲ្យ​ស្បូន​រុញ​ឡើង​លើ​ ជា​ជាង​ការ​រុញ​ទៅ​ខាង​មុខ​។​ យ៉ាង​ណា​មិញ​ ប្រសិនបើ​ម៉ាក់​ៗ​ទាប​ នោះ​ស្បែក​ពោះ​នឹង​រុញ​ទៅ​ខាង​មុខ​ ពីព្រោះ​វា​មាន​​ចន្លោះ​តិចតួច​​រវាង​ឆ្អឹង​​ត្រគាក​ និង​ឆ្អឹងជំនី​​ផ្នែក​ខាង​ក្រោម​បង្អស់​។​

    . ទីតាំង​របស់​ទារក

    មូលហេតុ​មួយ​ទៀត​​ ដែល​ធ្វើ​ឲ្យ​ទំហំ​ពោះ​របស់​ម៉ាក់​ៗ​រីក​ធំ​ គឺ​ដោយ​សារ​តែ​ទី​តាំង​នៃ​​ទារក​ដែល​នៅ​ក្នុង​ផ្ទៃ​។​ ខណៈ​ពេល​ដែល​ទារក​ផ្លាស់ប្ដូរ​ទីតាំង​របស់​ពួក​គេ​ញឹកញាប់​ ជាពិសេស​ នៅ​​អំឡុង​ត្រីមាស​ចុង​ក្រោយ​​ ពួក​គេ​ចូលចិត្ត​បែរ​ក្បាល​ចុះ​ក្រោម​ ហើយ​ក៏​អាច​ផ្លាស់​ទី​ខ្នង​របស់​ពួក​គេ​ពី​ផ្នែក​​ម្ខាង​ទៅ​ម្ខាង​ទៀត​ផង​ដែរ​។​ កត្តា​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​​ស្បែក​ពោះ​​របស់​ម៉ាក់​ៗ​លយ​ចេញ​ទៅ​ខាង​មុខ​។​

    ផ្ទៃពោះ២

    . ទឹក​ភ្លោះ

    នៅ​ក្នុង​ករណី​ដែល​ទឹក​ភ្លោះ​​មាន​បរិមាណ​ច្រើន​ វា​អាច​ប៉ះពាល់​ដល់​ទំហំ​របស់​ទារក​ក្នុង​ផ្ទៃ​។​ យោង​តាម​អ្នក​ជំនាញ​ កម្រិត​មធ្យម​​នៃ​ទឹក​ភ្លោះ​ គឺ​មាន​ចំនួន​១លីត្រ​ ហើយ​ប្រសិនបើ​​ទឹក​ភ្លោះ​​លើស​ពី​នេះ​ ​វា​អាច​នឹង​ធ្វើ​ឲ្យ​ផ្ទៃ​ពោះ​រីក​ធំ​។​ នៅ​ក្នុង​ករណី​ខ្លះ​ ស្ថានភាព​នេះ​ក៏​អាច​ត្រូវ​ការ​ការ​យក​ចិត្ត​ទុក​ដាក់​ផ្នែក​វេជ្ជសាស្ត្រ​ថែម​ទៀត​ផង​។

    . ទំហំ​​ទារក​​

    ទំហំ​របស់​ទារក​ក៏​អាច​ធ្វើ​ឲ្យ​ស្បែក​​ពោះ​របស់​ម៉ាក់​ៗ​រីក​ធំ​ផង​ដែរ​។​ លើស​ពី​នេះ​ ប្រសិនបើ​ម៉ាក់​ៗ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​មាន​គភ៌​ វា​ក៏​អាច​ជា​ហេតុ​ធ្វើ​ឲ្យ​ទំហំ​ពោះ​របស់​យើង​រីក​ធំ​មួយ​កម្រិត​ទៀត​។​ ដូច​នេះ​ ​ម៉ាក់​ៗ​គួរ​ពិនិត្យ​​មើល​ផ្ទៃ​ពោះ​ដោយ​ការ​ស្កេន​ ដើម្បី​ធានា​ថា​ទារក​មាន​ការ​លូតលាស់​បាន​ល្អ។​

    . មាន​កូនភ្លោះ​

    ជា​ទូទៅ​ ការ​មាន​កូន​ច្រើន​ជាង​មួយ​នៅ​ក្នុង​ស្បូន​ អាច​ធ្វើ​ឲ្យ​​ក្បាល​ពោះ​របស់​ម៉ាក់​ៗ​​រីក​ធំ​ ដោយសារ​តែ​សាច់ដុំ​​​ដែល​នៅ​ក្នុង​ពោះ​​មាន​ភាព​យឺត ហេតុ​ដូច្នេះ​ហើយ​ ទំហំ​ធំ​ក៏​រីក​មាឌ​ទៅ​តា​ម​នោះ​ដែរ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 04, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម