backup og meta

ខួរក្បាលកូនក្នុងផ្ទៃលូតលាស់បានល្អ កើតមកឆ្លាត បើម៉ាក់ៗប៉ូវអាហារទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 12, 2021

    ខួរក្បាលកូនក្នុងផ្ទៃលូតលាស់បានល្អ កើតមកឆ្លាត បើម៉ាក់ៗប៉ូវអាហារទាំងនេះ

    ម៉ាក់ៗ​កំពុង​ពពោះ ច្បាស់​ជា​ចង់ញ៉ាំ​ចំណី​អាហារ​ណា​ល្អ មាន​ប្រយោជន៍​ចំពោះ​សុខភាព​ខ្លួនឯង ពិសេស​ចង់​ប៉ូវ​ឲ្យ​កូន​លូតលាស់​បាន​ល្អ កើតមកឆ្លាត។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ណែនាំ​ពី​ប្រភេទ​អាហារ​មួយ​ចំនួន ដែល​ជួយ​ដល់​ការ​លូត​លាស់​ខួរក្បាល អាច​បង្ការ​ទារក​ពី​ជំងឺ​ខ្សោយ​បញ្ញា​ពី​កំណើត។

    ១. អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣

    បើ​តាម​អង្គការ​សុខភាព​ពិភព​លោក (WHO) អំឡុង​​ទារក​នៅ​​ក្នុង​ផ្ទៃ គឺ​ជា​ពេល​ដែល​ប្រឈម​នឹងការ​ខ្វះ​អូមេហ្កា ៣ ដោយសារ​ជាលិកា​ម្ដាយ​ដែល​ផ្ទុក​វា​ធ្លាក់​ចុះ ហើយ​យើង​ត្រូវ​ប្រើ​​វា​ដើម្បី​ឲ្យ​​ទារក​លូត​​លាស់​បាន​​ល្អ បែប​នេះ​ទើប​តម្រូវ​ឲ្យ​ស្ត្រី​មានផ្ទៃពោះបំពេញ​បន្ថែម​នូវ​អាស៊ីដ​ខ្លាញ់​អូមេហ្កា ៣ តាម​រយៈ​អាហារ ឬ​អាហារ​បំប៉ន​ផ្សេងៗ។ អាស៊ីដ​ខ្លាញ់​ល្អ អូមេហ្គា៣ ជា​ប្រភព​ដើម​ដែល​ផ្តល់​នូវ DHAដែល​សម្បូរ​នៅ​ក្នុង​ខ្លាញ់​ត្រី​រស់នៅ​ក្នុង​សមុទ្រ​ទឹក​ជ្រៅ ដូច​ជា ត្រី​សាលម៉ុន ត្រីស្បៃកា ត្រីសាឌីន។ បន្ថែម​ពី​នោះ​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ មាន​ក្នុង​រុក្ខជាតិ និងសាច់​សត្វ ខណៈ​គ្រាប់​ធញ្ញជាតិ​​កែច្នៃ​ហើយ ឬ​ក៏​ប្រេង​របស់​វា គ្រាប់​​មិន​ទាន់​កែច្នៃ គ្រាប់វ៉លណាត់ សណ្តែក​សៀង សុទ្ធ​តែ​ជា​ប្រភព​សម្បូរ​អាស៊ីដ​ខ្លាញ់​អូម៉េហ្កា៣។

    ប្រភព​អង្គការ​សុខភាព​ពិភព​លោក​​ដដែល​បញ្ជាក់​ថា ស្ត្រី​ពពោះ​ដែល​ទទួល​បាន​អាស៊ីដ​ខ្លាញ់​អូមេហ្គា៣ គ្រប់​គ្រាន់ អាច​បង្ការ​កូន​កើត​មុន​ខែ ជំងឺក្រឡាភ្លើង ​ចំពោះ​ម្ដាយ ជំងឺ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល បង្កើន​ទម្ងន់​កូន និង​ផ្តល់​គុណ​ប្រយោជន៍​ផ្សេង​ទៀត​ដល់​ទារក ដូច​ជា​បង្កើន​ការ​លូតលាស់​ខួរ​ក្បាល​របស់​ទារក​ក្នុង​ផ្ទៃ ហើយ​កាត់​បន្ថយ​គ្រោះថ្នាក់​ជំងឺ​ខួរ​ក្បាល។

    អូមេហ្គា៣

    ២. ស្ពៃ​ពួយឡេង

    ពពួក​ស្ពៃ​នេះ សម្បូរ​​ទៅ​ដោយ​សារ​ធាតុ​អាស៊ីដ Folate (វីតាមីន B9) និង​វីតាមីន​ K ដែល​សុទ្ធ​សឹង​ជា​វីតាមីន​ចាំ​បាច់​សម្រាប់​ខួរ​ក្បាល​យើង។ Folate ​ជា​វីតាមីន B9 ជួយ​ការ​ពារ​កោសិកា​សរសៃ​ប្រសាទ (Neuron) ​កុំ​ឲ្យ​ឆាប់​ខូច​ខាត។ មាន​ន័យ​ថា ​ជួយ​ការពារ​កុំ​ឲ្យ​មាន​ការ​យឺត​យ៉ាវ​​ បញ្ជូន​ពត៌​មាន​ទៅ​កាន់​ខួរ​ក្បាល។ ឯ​វីតាមីន​ K ​វិញ ជំនួយ​ដល់​ការ​ចង​ចាំ​ និង​សកម្មភាព​​ខួរ​ក្បាល ​អាច​ជួយ​បន្ថយ​អា​ការៈ​វង្វេង​លើ​មនុស្សចាស់ ជួយ​ការពារ​ជំងឺ Alzheimer ទៀត​ផង។ មាន​បន្លែ​ស្លឹក​ផ្សេង​ទៀត​ ជំនួយ​ដល់​ខួរក្បាល​ ​ដូច​ជា ខាត់ណា និង​ពពួក​សលាដ​មួយ​ចំនួន​ ហេតុ​នេះ​​គួរ​ញ៉ាំ​បន្លែ​ឲ្យ​បាន​ញឹក​ញាប់​ ដើម្បី​សុខ​ភាព​ខួរ​ក្បាល។

    ៣. ផ្លែប៊ើរ

    ស្ត្រី​មាន​ផ្ទៃ​ពោះ គួរ​តែ​ញ៉ាំ​ផ្លែ​ប៊ើរ​ ឬ​ប៊ើរ​ក្រឡុក​ឲ្យ​បាន​ច្រើន ព្រោះ​ផ្លែ​ប៊ើរ សម្បូរ​​ទៅ​ដោយ​ពពួក​អាស៊ីដ​ខ្លាញ់​ ហៅ​ថា អូឡេអ៊ិក អាស៊ីដ (Oleic acid) ​ជួយ​បង្កើន​មុខ​ងារ​ខួរ​ក្បាល​ បង្កើត​ស្រទាប់​ស្រោប​កោសិកា​ខួរ​ក្បាល ហើយ​​ត្រូវ​បាន​គេ​ហៅ​ថា Myelin។ អាស៊ីដ​ប្រភេទ​នេះ ជួយ​ឲ្យ​ពត៌​មាន​ក្នុង​ប្រព័ន្ធ​សរសៃ​ប្រសាទ​ដំណើរ​ការ​បាន​លឿន។

     

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 12, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម