backup og meta

ស្រីៗ​ជក់បារីគ្រោះថ្នាក់​ធ្ងន់ ជាងប្រុសៗទៅទៀត​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Khlaut Rithy · កែ Mar 02, 2022

    ស្រីៗ​ជក់បារីគ្រោះថ្នាក់​ធ្ងន់ ជាងប្រុសៗទៅទៀត​

    ទោះ​បារី​មាន​ដាក់រូប​ជំងឺ​លើ​កញ្ចប់​ពី​ផល​ប៉ះពាល់​ក៏​ដោយ អ្នក​ជក់​នៅ​តែ​ជក់ អត់​ខ្វល់ ហើយ​ឥទ្ធិពល​បារី ឬ​សារធាតុ​ញៀន​នីកូទីន មាន​ច្រើន​ក្នុង​ផ្សែង​បារី។ ភាគ​ច្រើន ឃើញ​តែ​ប្រុសៗ ប៉ុន្តែ​ក៏​មាន​ស្រីៗ​ជក់​បារី​ដែរ។ ជក់ ឬ​ស្រូប​ផ្សែង​បារី​ចូល បញ្ជាក់​ថា ស្រីៗ​មាន​គ្រោះថ្នាក់​ខ្ពស់​ជាង​ប្រុសៗ។ តើ​អាច​ប៉ះពាល់​អីខ្លះ?

    ១- បារីស៊ីសួត

    ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ស្រី​ជក់​បារី​មាន​ហានិភ័យ​ខ្ពស់ និង​វិវត្ត​ជា​ជំងឺ​ស្ទះ​សួតរ៉ាំរ៉ៃ (COPD = Chronic Obstructive Lung Disease) ហើម​សួត និង​រលាក​ទងសួត។ បើធៀប​នឹង​ស្រីៗមិន​ជក់​បារី ស្រីៗ​ជក់បារី​ងាយ​ស្លាប់​ដោយសារ​ជំងឺ ស្ទះ​សួតរ៉ាំរ៉ៃ (COPD) ដល់ទៅ ២២ ដង​ឯណោះ។

    ចង់ពិនិត្យសុខភាពឆ្អឹង ចុចទីនេះ!

    កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​មាត់​ស្បូន​​អន​ឡាញ

    លើ​ពិភពលោក ប្រុស​ប្រហែល ៤០% ជក់បារី និង ៩% ជាស្រី។ ទោះ​ជា​ភាគរយ​ស្រីៗ​ជក់បារី​ចំនួន​តិច​ជាង​ប្រុសៗ​ពិត​មែន ក៏​ជា​ការ​ព្រួយ​បារម្ភ​ដែរ។ ប្រទេស​ខ្លះ អ្នក​ជក់​បារី​ទាំង​ពីរភេទ​មាន​ចំនួន​ប្រហាក់​ប្រហែល​គ្នា បើ​ផ្អែក​លើ​ស្ថិតិ​របស់​អង្គកា​រសុខភាព​ពិភពលោក (WHO)។ ស្រីៗ​ជក់បារី​ភាគ​ច្រើន មាន​អាយុ​នៅ​ចន្លោះពី ២៥-៤៤ ឆ្នាំ

    ជក់បារី

    ៣- អ្នកស្លាប់ច្រើនបំផុតគឺស្ត្រី

    អ្នក​ស្រូប​ផ្សែង​ពី​គេ មាន​គ្រោះថ្នាក់​ស្មើ​អ្នក​ជក់​ផ្ទាល់។ រាល់​ឆ្នាំ មាន​អ្នក​ស្លាប់​ជាង ៤៣ ម៉ឺននាក់ ដោយសារ​ស្រូប​ផ្សែង​បារី​ពី​គេ ក្នុងនោះ ៦៤% ជាស្រី

    ៤- បារីស្រាល

    បារី​ស្រាល​មិនមែន​មាន​ន័យថា ស្រាល ហើយ​មាន​សុវត្ថិភាព​ទេ។ បារី​នេះ​ធ្វើ​ឡើង​ឲ្យ​អ្នក​ប្រើ​ស្រូប​ចូល​ជ្រៅ និង​ញឹកញាប់​ជាង​មុន ដើម្បី​បង្គ្រប់​បរិមាណ​នីកូទីន​តាម​ចំណង់។ អ៊ីចឹង គ្រោះថ្នាក់​ធំ​ដដែល។

    ៥- ផលប៉ះពាល់

    ស្រីៗ​ជក់​បារី អាច​មាន​លទ្ធភាព​យក​កូន​ថយ​ចុះ សម្រាល​កូន​មិន​គ្រប់ខែ កូន​ស្លាប់​ក្នុង​ពោះ ទារក​ស្លាប់​ពេល​កើត និង​មិន​សូវ​មាន​ទឹកដោះ។ នេះ​ជា​ផល​ប៉ះពាល់​ផ្សេងៗ​ទៀត៖

    – ឆ្អឹងមិនសូវរឹងមាំ

    រលាកសន្លាក់រ៉ាំរ៉ៃ

    ជំងឺសរសៃឈាមបេះដូង

    ភ្នែកឡើងបាយ

    – ជំងឺអញ្ចាញធ្មេញ

    – ជំងឺដំបៅរ៉ាំរ៉ៃ

    – បាក់ទឹកចិត្ត

    រដូវមិនទៀង

    – មហារីកមាត់ធ្មេញ ដើមក បំពង់ក បំពង់អាហារ លំពែង ក្រលៀន ប្លោកនោម និងស្បូន។

    ស្រីៗ​ជក់បារី​ពេល​ដល់​វ័យអស់​រដូវ អាច​ប្រឈម​បញ្ហា​ពុកឆ្អឹង​ងាយបាក់​គ្រប់​ពេល ស្បែកងាយ​កើត​អាចម៍រុយ និង​ជ្រីវជ្រួញ។

    គួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Khlaut Rithy · កែ Mar 02, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម