backup og meta

ទម្ងន់​​ស្តង់ដារកូន​ ២ គីឡូ​កន្លះ ចុះបើ​ភ្លោះ​ត្រូវ​​គុណទ្វេដង​មែន?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ May 09, 2019

    ទម្ងន់​​ស្តង់ដារកូន​ ២ គីឡូ​កន្លះ ចុះបើ​ភ្លោះ​ត្រូវ​​គុណទ្វេដង​មែន?

    ជា​ធម្មតា​ប៊េបី​ដែល​មាន​ទម្ងន់​ត្រូវ​ស្តង់ដារ គឺ​ចាប់ពី ២ គីឡូ​កន្លះ​ឡើង​ទៅ។ ចុះ​បើ​ជា​កូន​ភ្លោះ ២ ឬ ៣ នាក់ តើ​ទម្ងន់​ប៉ុន្មាន​ទៅ​ទើប​ត្រឹមត្រូវ? គុណ​ទ្វេដង​តាម​ចំនួន​កូន ឬ​នៅ​ថេរ​ដដែល?

    ទាក់ទិន​នឹង​ចម្ងល់​នេះ​ដែរ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ទោះ​ម៉ាក់​ៗ​ពពោះ​កូន​ភ្លោះ ២ ឬ ៣ ក៏​ដោយ ប្រសិនបើ​កូន​មាន​ទម្ងន់​ចាប់ពី ២ គីឡូ​កន្លះ​មក​ដល់​ថ្ងៃ​សម្រាល​នោះ គឺ​ត្រឹមត្រូវ​តាម​ក្បួន​ខ្នាត​ហើយ​។ តែ​បើ​ករណី​កូន​ភ្លោះ​ទម្ងន់​មិន​ដល់​នេះ ក្រោយ​កើត​ភ្លាម គ្រូពេទ្យ​នឹង​យក​ទៅ​ចិញ្ចឹម​ក្នុង​កែវ​វិទ្យាសាស្ត្រ​បន្ថែម​ទៀត ឬ​ដាក់​ក្នុង​បន្ទប់ ICU ដើម្បី​តាមដាន​សុខភាព ឬ​បំប៉ន​ឲ្យ​មាន​សុខភាព​ល្អ​ដូច​ទារក​ដទៃ​វិញ។

    ​កូន​ភ្លោះHello_គ្រូពេទ្យ

    លោក​វេជ្ជបណ្ឌិត​ខាង​លើ​ក៏​បាន​បន្ថែម​ទៀត​ដែរ​ថា ជា​ធម្មតា​ម៉ាក់​ៗ​មានប៊េបីភ្លោះ តែងតែ​មាន​ទម្ងន់​ច្រើន​ជាង​នេះ​ ខ្លះ​រហូត​ដល់ ៤ គីឡូ ឬ​លើស​នេះ​ក៏​មាន​ដែរ។ តែ​សម្រាប់​ម៉ាក់​ណា​ដែល​ដឹង​ថា​កូន​មិន​គ្រប់​គីឡូ គួរតែ​ញ៉ាំ​អាហារ​ដែល​សម្បូរ​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់ ដើម្បី​ឲ្យ​កូន​ធំធាត់​បាន​ល្អ និង​មាន​សុខភាព​ល្អ។ ក្នុង​ករណី​ខ្លះ​ទៀត​ប៊េបី​ទាំង ២ មាន​គីឡូ​ខុស​គ្នា​ខ្លាំង ព្រោះ​ដោយសារ​ការ​បំប៉ន​ពី​ម្ដាយ​មិន​គ្រប់គ្រាន់ ហើយ​មាន​កូន​ម្នាក់​ស្រូប​យក​សារធាតុ​ចិញ្ចឹម​បាន​ច្រើន​ជាង​ម្នាក់​ទៀត។

    កូន​ដែល​គ្រប់​គីឡូ ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កូន​មាន​សុខភាព​រឹងមាំ ដូចនេះ​ទោះ​ភ្លោះ ឬ​មិន​ភ្លោះ​ម៉ាក់​ៗ​ត្រូវ​ខំ​ទទួលទាន​អាហារ​ចម្រុះ ដើម្បី​យក​ទៅ​ផ្គត់ផ្គង់​កូន​ក្នុង​ពោះ ហើយ​ជា​ធម្មតា​ម៉ាក់​ៗ​មាន​កូន​ភ្លោះ តែងតែ​ញ៉ាំ​ច្រើន​ជាង​កូន​មួយ។

    អត្ថបទ​ពាក់ព័ន្ធ៖ឆ្ងល់​អត់ ​ស្រីៗ​ម៉េច​បាន​មាន​កូន​ភ្លោះ ខ្លះ​ភេទ​ដូច​គ្នា ខ្លះស្រី១​ប្រុស១?

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ May 09, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម