backup og meta

រួមភេទអំឡុងពេលមករដូវមិនការពារ អាចមានផ្ទៃពោះអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Feb 03, 2022

    រួមភេទអំឡុងពេលមករដូវមិនការពារ អាចមានផ្ទៃពោះអត់?

    ចម្ងល់ជាច្រើនពីប៉ាម៉ាក់ ឬស្រីៗ​ដែល Hello គ្រូពេទ្យ ​​ឧស្សាហ៍ទទួលបានបំផុត​ គឺ រួមភេទពេលមក​រដូវ មិនបានការពារ​អាច​មាន​ផ្ទៃ​ពោះ​អត់? តើឈាមរដូវជាអ្វី? តើ​ឈាម​ទាំង​អស់ដែល​​ហូរ​តាម​ទ្វារមាស​ សុទ្ធ​តែ​ជា​ឈាម​រដូវ​ឬយ៉ាងណា?

    ១- អ្វី​ទៅ​ជាវដ្ត​រដូវ​មនុស្ស​ស្រី?

    រដូវ ​កើត​ឡើង​ពេល​​រាង​កាយ​​ស្រីៗ​បញ្ចេញ​ជាលិកា​មិន​ត្រូវ​ការ​ចេញ​មក​ក្រៅ ហើយ​ជាលិកា​ទាំង​នោះ​ចេញ​តាម​ស្បូន ដែល​ជា​កន្លែងសម្រាប់​គភ៌​វិវត្ត​នៅ​ក្នុង​រាង​កាយ​មនុស្ស​ស្រី។ រៀង​រាល់​ខែ ស្រទាប់​ស្បូន​កាន់​តែ​ក្រាស់​ទៅ​ៗ​ដើម្បី​បង្កើត​ជា​ពង​មេជីវិតញី​។ បើ​ពង​មិន​អាច​បង្ក​កំណើត​ ឬ​មិន​អាច​ធ្លាក់​មក​ស្បូន​ទេ ស្រទាប់​ស្បូន​ទាំង​នោះ​ នឹង​បញ្ចេញពងមេ​ជីវិតញី ចេញ​ពីរាង​កាយ​តាម​រយៈ​ឈាម​ ដែល​ហូរ​តាម​ទ្វារមាស ហើយ​អ្វី​​រៀប​រាប់​នេះ​ ត្រូវគេ​ហៅថា​​វដ្ត​រដូវ។ វដ្ត​រដូវ​ កើត​មាន​រៀង​រាល់​ខែ ដូច​នេះ​ហើយ នៅ​ពេល​ក្មេង​ស្រី​មក​រដូវ រាង​កាយនឹង​បញ្ចេញ​ឈាម​តិច​តួច រួម​ជា​មួយ​​ជាលិកា​​មិន​ចាំបាច់​មួយ​ចំនួន​ចេញ​មក​ក្រៅ ខណៈទាំង​នេះ​ជា​រឿង​ធម្មតា​សម្រាប់​ស្រី ពេល​រាង​កាយ​​ពេញវ័យ។

    គណនាថ្ងៃសម្រាលកូន

    ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ

    ឈាមរដូវ

    ២- ​ស្រីៗ​អាចមាន​ផ្ទៃ​ពោះ​ពេល​មក​រដូវ​ដែរទេ?

    ភាគ​ច្រើន​គិត​ថា​ ​​រួមភេទពេលមករដូវ​មិន​មាន​ផ្ទៃ​ពោះ​ទេ ការ​ពិត អ្វី​ៗ​នៅ​តែ​​អាច​ទៅ​រួច​ ​អាស្រ័យ​លើ​មូល​ហេតុ​មួយ​ចំនួនដូចជា៖

    – មិន​មែន​ឈាម​ទាំង​អស់​ហូរ​តាម​ទ្វារមាស​ សុទ្ធ​តែ​ជា​ឈាម​រដូវ​នោះ​ទេ។ ពេល​ខ្លះ មនុស្ស​ស្រី​ក៏​អាច​ហូរ​ឈាម​នៅ​ពេល​បង្កើត​ជា​ពង (មេជីវិតញី) ដូចគ្នា ពិសេសពេល​​ស្រីៗ​បង្កើត​ពង​ច្រើន​បំផុត។ អំឡុង​ពេល​មនុស្ស​ស្រី​កំពុង​ផលិត​ពង (Ovulating) អាច​ធ្វើ​ឲ្យ​​មាន​ការ​ហូរ​ឈាម​ខ្លះ ដែលយើង​នឹង​ច្រឡំ​ថា ជា​ឈាម​រដូវ។

    – ពេល​ខ្លះការ​ផលិត​ពង (Ovulation) អាច​កើត​មាន​ភ្លាម​មុន​ពេលស្រី​ឈប់​មក​រដូវ​ ឬ​ ២-៣ ​ថ្ងៃ​បន្ទាប់​ពី​វដ្ត​រដូវ​ចប់។ មនុស្ស​ស្រី​ម្នាក់ៗ​ មាន​ពេល​ផលិត​ពង (មេជីវិតញី) ​ខុសៗ​គ្នា ពី​វដ្ត​រដូវ​មួយ​ទៅ​វដ្ត​រដូវ​មួយ ដែល​ធ្វើ​ឲ្យ​​ពិបាក​​ប៉ាន់​ស្មាន​ថា​ នៅ​ពេល​ណា​ពិត​ប្រាកដ​ ឱកាសអាច​បង្ក​កំណើត​ខ្ពស់បំផុត។ ដោយ​សារ​តែ​មេ​ជីវិត​ឈ្មោល​អាច​រស់ក្នុង​ខ្លួន​មនុស្ស​ស្រី ពី ២-៣ ថ្ងៃ ឬ​អាច​ច្រើន​ជាង ​៥​ថ្ងៃ និង​ការ​បង្ក​កំណើត​ជាមួយ​មេ​ជីវិត​ញី ចំណាយ​ពេល​ត្រឹម ៧២​ ម៉ោង​ប៉ុណ្ណោះ​ បន្ទាប់​ពី​បាញ់​ទឹក​កាម​រួច ដូច​នេះ ​រួម​ភេទ​អំឡុង​ពេល​មក​រដូវ គឺ​ប្រឈម​មាន​ផ្ទៃ​ពោះខ្លាំង​ណាស់។

    ទោះ​ឱកាស​មាន​ផ្ទៃ​ពោះ​ពេល​មក​រដូវស្ថិតក្នុង​កម្រិត​​ទាប ប៉ុន្តែ​មិន​មាន​ន័យ​ថា ​មិន​អាច​នោះ​ទេ។ បន្ថែម​លើ​នេះ រាល់​ពេល​រួម​ភេទ​មិន​បាន​ការពារ កាន់​តែ​ប្រឈម​មាន​ផ្ទៃ​ពោះ​ខ្ពស់។ ហើយ​ក្រៅ​ពី​មាន​ផ្ទៃ​ពោះ ​អាច​នឹង​ឆ្លង​ជំងឺ​កាមរោគ ដូច​ជា ជំងឺ​ប្រមេះ​ទឹក​ថ្លា (Clamydia) ដុះ​សាច់​នៅ​លើ​ប្រដាប់​ភេទ (Genital warts) ឬ​ជំងឺ​អេដស៍​ជាដើម។ វិធី​តែ​មួយ​គត់​ដើម្បី​កុំ​ឲ្យ​មាន​កូន​ និង​ឆ្លង​ជំងឺ​កាម​រោគ គឺ​តម​មិន​រួម​ភេទ អំឡុង​ពេល​ស្រីៗកំពុងមករដូវ។ តែ​បើ​ចង់​រួម​ភេទ សូម​ប្រើ​ស្រោម​អនាម័យ​ដើម្បី​ការពារ ទាំង​ការ​មាន​ផ្ទៃ​ពោះ​ដោយ​មិន​បាន​គ្រោង​ទុក និង​ជំងឺ​កាមរោគ។

    ​ក្នុងករណី​ចង់​បាន​កូន ហើយ​មិន​អាច​មាន​កូន​រយៈពេល​មួយ​ឆ្នាំ ឬ​ច្រើន​ជាង​នេះ ​បន្ទាប់​ពី​រួម​ភេទ​ដោយ​មិន​បាន​ការពារ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ គ្រូពេទ្យ​អាច​នឹង​ណែនាំ​វិធី​តាមដាន​ការ​ធ្លាក់​ពង​មេ​ជីវិត​ញី​ (Ovulation) ការ​ធ្វើ​តេស្ត និង​ការ​ព្យាបាល​ អាច​ជួយ​បង្កើន​ឱកាស​​មាន​កូនខ្ពស់​ជា​មុន។

    ស្វែងយល់បន្ថែមពីឈាមរដូវនិងការមានផ្ទៃពោះ៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គឹម កាណែល · កែ Feb 03, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម