backup og meta

ពពោះនៅវ័យ ៣០ឆ្នាំ ល្អដែរអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Aug 16, 2019

    ពពោះនៅវ័យ ៣០ឆ្នាំ ល្អដែរអត់?

    ឈាន​ដល់​វ័យ​ ៣០​ឆ្នាំ ស្រីៗ​​ជាច្រើន​ជឿ​ថា ​ជា​ពេល​ល្អ​បំផុត​ ដើម្បី​ក្លាយ​ជា​ម៉ាក់ៗ​គេ ព្រោះ​នៅ​វ័យនេះ ជា​ពេល​ចំណង​ស្នេហ៍ ​និង​ការងារ​កំពុង​រីក​ចម្រើន​ខ្លាំង អាច​ជា​គ្រឹះ​រឹង​មាំ​ ដើម្បី​បង្កើត​គ្រួសារ​ផ្ទាល់​ខ្លួន។ ប៉ុន្តែ​ក្រុម​អ្នក​ជំនាញ​ជា​ច្រើន តែង​លើក​ឡើងពេល​វេលា​មាន​​កូន​ល្អ​បំផុត គឺ​នៅវ័យ​ ២០ ឆ្នាំស្តើង។ យ៉ាង​ណា ទោះ​វ័យដល់ ៣០ឆ្នាំ នៅ​តែ​អាច​មាន​កូន​សុខភាព​ល្អ​បាន ហើយ​អត្ថបទ​នេះ “Hello គ្រូពេទ្យ’ នឹង​លើក​ឡើង​ពី​គុណ​សម្បត្តិ និង​វិបត្តិ​ ​ស្រីៗ​មាន​កូន​នៅ​វ័យ ៣០ ឆ្នាំ​ឡើង។

    ១- គុណ​សម្បត្តិ

    ស្រីៗ​​នៅ​វ័យ ​៣០​ឆ្នាំ មាន​កម្លាំង ​និង​ភាព​​អត់​ធ្មត់​ខ្លាំង ដែល​ជា​គុណ​សម្បត្តិ​មួយ ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចិញ្ចឹម​បី​បាច់​កូន។ គ្នា​យើង​វ័យ​ស្របាល​នេះ អាច​មានស្ថិរភាព​ហិរញ្ញ​វត្ថុ ព្រោះ​សុទ្ធ​តែ​បាន​ប្រើ​ពេល​ជា​ច្រើន​ ដើម្បី​កសាង​ខ្លួន​នៅ​កន្លែង​ធ្វើ​ការ។ ដើម្បី​ធានា​អនាគតទាំង​ម៉ាក់ៗ និង​កូន គ្នា​យើង​ត្រូវ​ប្រាកដ​ថា​ ស្ថានភាព​ហិរញ្ញវត្ថុ​យើង នៅ​ពេល​បន្ត​​ល្អទៅ​មុខ ​ពេល​លែង​ផ្អាក​ធ្វើ​ការ​ពពោះ​នៅ​ផ្ទះ និង​ថែ​ទាំ​កូន​ក្រោយ​សម្រាល។ ជាមួយ​គ្នា​​នេះ​ ស្រីៗ​គ្នា​យើង ​ក៏​ត្រូវ​ពង្រឹង​សមត្ថភាព​វិជ្ជា​ជីវៈ​ខ្លួន និង​មាន​កុង​ត្រា​ច្បាស់​លាស់​ ជាមួយ​កន្លែង​ក្រុម​ហ៊ុន ​ដើម្បី​អាច​ត្រលប់​មក​ធ្វើ​ការ​វិញ​ដោយ​រលូន។

    ២- គុណ​វិបត្តិ

    អ្វី​ក៏​ដោយ​ ឲ្យ​តែ​​មាន​គុណសម្បត្តិ​ ក៏​សុទ្ធ​តែ​មាន​​គុណ​វិបត្តិដូច​គ្នា ខណៈ​​មាន​កូន​នៅ​វ័យ ​៣០​ ឆ្នាំឡើង ក៏​អ៊ីចឹង​ដែរ។ ក្រោយ​ឈាន​ដល់​​អាយុ ៣៥​ឆ្នាំ ឱកាស​​ពពោះ​របស់​យើង នឹង​ចាប់​ផ្ដើម​ធ្លាក់​ចុះ​ ហើយ​បញ្ហា​ហ្សែនណេទិក ក៏​ចាប់​ផ្ដើម​កើន​ឡើង ហេតុ​នេះ​គ្នា​យើង​ឈាន​ដល់អាយុ​នេះ នឹង​ត្រូវ​ណែនាំ​ឲ្យ​ពិនិត្យ​យ៉ាង​ម៉ត់ចត់ ទាំង​មុន​ពេល និងអំឡុងពេល​ពពោះ។ ដោយ​សារ​កត្តា​អាយុ ​ស្រីៗ​វ័យ​នេះ ​ប្រឈម​អត្រា​រលូត​កូន និង​ផល​វិបាក​ផ្សេងៗ​នៃ​ការ​ពពោះ នឹង​កើន​ឡើង​បន្តិច​ម្តងៗ ទៅ​តាម​នឹង​ដូច​គ្នា។ បើគ្នា​យើង​ឈាន​ដល់​អាយុ​ ៣៥​ ឆ្នាំ​ហើយ​នោះ ហើយ​គិត​ចង់​បាន​កូន​ ត្រូវ​គិត​ពី​បញ្ហា​ទាំង​នេះ​ឲ្យម៉ត់​ចត់ ព្រោះ​ឱកាស​​មាន​កូន​ គឺ​កាន់​តែ​ទាប។

    ៣- ឱកាស​ជោគជ័យ

    នៅ​វ័យ​៣០​ឆ្នាំ ស្រីៗ​​មាន​ឱកាស​បង្ក​កំណើត​បាន​ប្រមាណ​ ១៥​% នៃ​វដ្ត​រដូវ​ម្ដងៗ ហើយ​អត្រា​ជោគ​ជ័យ​ក្នុង​មួយ​ឆ្នាំ មាន​រហូត​ដល់​ ៧៥%​ឯណោះ តែអត្រា​នេះ ​នឹង​ធ្លាក់​ចុះ​នៅមក​​ត្រឹម ៦៥% នៅ​ពេលយើង​ចូល​ដល់​​ដល់​វ័យ ​៣០ ឆ្នាំ​ក្រាស់។ បញ្ហា​ប្រឈម​​រលូត​កូន​នឹង​កើត​មាន​ម្ដង​បន្តិច​ៗ នៅ​វ័យ​ ៣០ ​ឆ្នាំ​ដំបូង បន្ទាប់​មក​នឹង​ឡើង​ខ្លាំង​នៅ​វ័យ ​៣០ ​ឆ្នាំ​ក្រាស់ ដោយ​អត្រា​ប្រឈម​មាន​ ១៨%​ ចំពោះ​ស្រីៗ​មាន​វ័យ​ ៣៥​ឆ្នាំ ប៉ុន្តែនឹង​​កើន​ឡើង​ដល់ ៣៤​%​ នៅពេល​ឈាន​ដល់​​វ័យ ​៤០ ​ឆ្នាំ​ស្ដើង។

    អត្ថបទ​ពាក់​ព័ន្ធ៖

  • ពពោះ​អាយុ​នេះ ល្អ​បំផុត​សម្រាប់​ស្រីៗ
  • តិចនិកធម្មជាតិ អាចជួយឲ្យឆាប់មានកូននឹងគេ
  • ៤- បើ​ចង់​បាន​កូ​ន​គួរ​ធ្វើ​ម៉េច?

    បើយើង​ស្ថិត​ត្រឹម​វ័យ​ ៣០ ​ឆ្នាំ​ស្ដើង ហើយ​រួម​ភេទ​ដោយ​មិន​បាន​ការពារ​ញឹក​ញាប់ ពេញ​មួយ​ឆ្នាំ ប៉ុន្តែ​នៅ​តែ​មិន​អាច​មាន​កូន​ទៀតនោះ ​គួរ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ហើយ។ បើយើង​មាន​អាយុ​ច្រើន​ជាង ​៣៥​ឆ្នាំ ហើយ​បាន​រួមភេទ​មិន​ការពារ​រយៈ​ពេល ៦ខែ នៅ​តែ​មិន​មាន​កូន សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ។

    ដើម្បី​ទទួល​បាន​ការ​ពពោះ​តាម​ធម្មជាតិ​ និង​មាន​សុខភាព​ល្អ សូម​ប្រើ​ពេល​វេលា​របស់​យើង​ដើម្បី​រៀប​ចំ​ខ្លួន។ ការ​ពពោះ​អាច​នឹង​ពិបាក បើ​យើង​​ធ្លាប់​មាន​ជំងឺ​កាមរោគ​ពី​មុន​ ឬ​មាន​រដូវ​មិន​ទៀង។ ក្នុង​ករណី​នេះ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឲ្យបាន​​លឿន​តាមដែល​អាច​ធ្វើ​ទៅ​បាន។

    ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គឹម កាណែល · កែ Aug 16, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម