របកគំហើញថ្មីបង្ហាញថា ការកើនឡើងកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូននៅក្នុងស្បូនស្រីៗអំឡុងពេលពពោះ អាចធ្វើឲ្យគភ៌ក្នុងផ្ទៃ មានអត្រាកើតជំងឺអូទីស្សឹមខ្ពស់។ ប៉ុន្តែការសិក្សា គឺធ្វើលើតែក្មេងប្រុសប៉ុណ្ណោះ (មានចំនួនក្មេងស្រីតិចតួចក្នុងការសិក្សា) ហើយអ្នកវិទ្យាសាស្ត្រ គឺត្រូវការសិក្សាបន្ថែមទៀត ដើម្បីរកមើលទំនាក់ទំនងរវាងអ័រម៉ូននេះទៅលើទារិកា។
មានការសិក្សាជាច្រើនទៀត បានធ្វើឡើង ដើម្បីកំណត់ទំនាក់ទំនងរវាងជំងឺអូទីស្សឹម និងអ័រម៉ូនស្រី ខណៈបម្រែបម្រួលអ័រម៉ូនរបស់ស្រីៗនៅពេលពពោះ មានទំនាក់ទំនងលើការកើតជំងឺអូទីស្សឹមចំពោះកូនក្នុងផ្ទៃ ដែលទាមទារការសិក្សាបន្ថែមទៀត ដើម្បីបញ្ជាក់ឲ្យបានច្បាស់ពីទំនាក់ទំនងរវាងជំងឺនេះ និងបម្រែបម្រួលអ័រម៉ូនស្រីៗ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕