backup og meta

ឃើញក្មេងស្រី អាយុ​ពី ១៣-១៩​ឆ្នាំ ឆាប់​ពពោះ និង​មាន​កូនច្រើន ថៃ ដាក់ផែនការទប់ស្កាត់

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Sep 18, 2019

    ឃើញក្មេងស្រី អាយុ​ពី ១៣-១៩​ឆ្នាំ ឆាប់​ពពោះ និង​មាន​កូនច្រើន ថៃ ដាក់ផែនការទប់ស្កាត់

    ដោយសារ​យុវជន ជាពិសេស​ក្មេងស្រី អាយុ​ពី ១៣-១៩​ឆ្នាំ ឆាប់​ពពោះ និង​មាន​កូនទាំង​វ័យ​ក្មេង រដ្ឋាភិបាល​ថៃ បាន​ដាក់​គោលដៅ​កាត់បន្ថយ​អត្រា​បង្ក​កំណើត​លើ​ក្រុម​យុវជន​វ័យ​នេះ។

    ក្រសួង​អភិវឌ្ឍ​សង្គម និង​សន្ដិសុខ​មនុស្ស​របស់​ថៃ បាន​ដាក់​គោលដៅ​កាត់បន្ថយ​អត្រាបង្ក​កំណើត​ពី ៣៩,៥/១.០០០​នាក់ មក​នៅ​ត្រឹម ២៥/១.០០០​នាក់ នៅ​ត្រឹម​ឆ្នាំ​២០២៦ ខាងមុខ។ លោក​រដ្ឋមន្រ្តី Chuti Krairiksh បញ្ជាក់​ថា ការ​ពពោះ​ដោយ​ឥត​គ្រោង​ទុក​ក្នុង​ចំណោម​យុវជន បាន​កើន​ឡើង រួមជាមួយ​បម្រែបម្រួល​សេដ្ឋកិច្ច សង្គម និង​បច្ចេកវិទ្យា បាន​ផ្លាស់ប្ដូរ​យ៉ាង​លឿង​ផងដែរ។

    លោក​បញ្ជាក់​ថា នៅពេល​ក្មេងស្រី ពពោះ​ទាំងនៅ​ក្មេង វាមិនត្រឹម​តែ​ប៉ះពាល់​ពួកគេ​ប៉ុណ្ណោះ​ទេ វា​ប៉ះពាល់​ដល់​សង្គម​យ៉ាង​ខ្លាំង​ផងដែរ។

    លោក​រដ្ឋមន្រ្តី​បន្ថែម​ថា ក្មេងស្រី​ពពោះ​ទាំង​នៅ​ក្មេង អាច​ជួប​ទាំង​បញ្ហា​ផ្លូវកាយ និង​ផ្លូវចិត្ត និង​បង្ក​បញ្ហា​ដល់​សង្គម ដូចជា បោះបង់​ការសិក្សា រំលូត​កូន​ដោយ​ខុសច្បាប់ ឆ្លងជំងឺ​កាមរោគ លែងលះ និង​មាន​ជីវភាព​គ្រួសារ​លំបាក។ លោកថា ក្មេងៗ​ភាគច្រើន ទាក់ទង​គ្នា​តាមរយៈ​អនឡាញ ដែល​នេះ​ប្រហែល​បណ្ដាល​ឲ្យ​ពួកគេ ទទួល​ព័ត៌មាន និង​ដំបូន្មាន​មិន​ត្រឹមត្រូវ អំពី​សុខភាព​ផ្លូវភេទ។

    លោកស្នើ​គ្រួសារ សាលារៀន និង​ភ្នាក់ងារ​សុខាភិបាល ជួយ​ធ្វើ​ជា​ប្រភព​នៃ​ការ​ប្រឹក្សា​យោបល់​ជាមួយ​ក្មេងស្រី។ ដោយឡែក ម្ដាយ​ឪពុក គួរជជែក​ដោយ​បើក​ចំហ​អំពី​បញ្ហា​ផ្លូវភេទ ជាមួយ​កូនៗ ដើម្បី​បំពាក់​ចំណេះដឹង​ត្រឹមត្រូវ​ឲ្យ​ពួកគេ។

    មន្រ្តីជាន់ខ្ពស់ នៃក្រសួង​ដដែល​នេះ បញ្ជាក់​ថា ដំណោះស្រាយ​នៃ​បញ្ហា​ពពោះ​ទាំង​វ័យ​ក្មេង​នេះ គឺ​ស្របតាម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៃ​សុខភាព និង​សុខុមាលភាព​ល្អ របស់​អង្គការ​សហប្រជាជាតិ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Sep 18, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម