backup og meta

តិចនិកថែទាំសុខភាព តាំងពីត្រីមាសទី១ ដល់ថ្ងៃសម្រាល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Oct 17, 2019

    តិចនិកថែទាំសុខភាព តាំងពីត្រីមាសទី១ ដល់ថ្ងៃសម្រាល

    ចាប់​ផ្តើម​ដឹង​ថា​មាន​ផ្ទៃ​ពោះ​ភ្លាម ស្រីៗ​គ្នា​យើង​ ច្បាស់​ជា​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ មើល​ថែ​ពី​មនុស្ស​ជុំ​វិញ​ខ្លួន ពិសេស​ប្តី​យើង​ច្រើន​ជាង​មុន​មិន​ខាន។ ទោះ​ទទួល​បាន​ការ​ជ្រោម​ជ្រែង បារម្ភ​ច្រើន​ក្តី ប៉ុន្តែ​ស្រីៗ​គ្នា​យើង​ផ្ទាល់ គួរ​ដឹង​អ្វី​ត្រូវ​ធ្វើ អ្វី​មិន​គួរ​ធ្វើចាប់​តាំង​ពី​ត្រី​មាស​ដំបូង រហូត​ដល់​ថ្ងៃ​សម្រាលឲ្យ​បាន​ច្បាស់ ទើប​សុខភាព​ម៉ាក់ និង​បេប៊ីក្នុង​ផ្ទៃ​ ក៏​ល្អ​ទៅ​តាម​នឹង​ដែរ។ អត្ថបទ​នេះ “Hello គ្រូពេទ្យ’ នឹងប្រាប់​គ្នា​យើង​ពីតិចនិក​តាម​ដាន ថែទាំសុខភាព ចាប់​ពី​ពពោះ​ដំបូង រហូតដល់សម្រាលឲ្យ​បាន​ដឹង​ទាំង​អស់​គ្នា។

    ១- ត្រីមាសដំបូង (ចាប់ពីពេលបង្កកំណើតដល់សប្តាហ៍ទី ១២)

    សម្រាប់​ការ​ពិនិត្យ​ផ្ទៃ​ពោះ​ដំបូង ​គ្រូពេទ្យ​​ច្រើន​ពិនិត្យ​លើ​រាង​កាយ ​ដើម្បី​វាយ​តម្លៃ​សុខ​ភាពយើង។ យើង​​នឹង​ទទួល​បាន​ឯក​សារ​ ​រាប់​បញ្ចូល​ពី​ថ្ងៃ​ដំបូងនៃ​ការ​ព​ពោះ និង​អាយុ​គភ៌ ហើយ​​ត្រូវ​ធ្វើ​តេស្ត​ឈាម​ ដើម្បី​រក​ពី​មេរោគ ​ប្រមេះទឹកថ្លា ឬ​ ប្រមេះទឹកបាយ ដូច្នេះ​​បើយើង​​មិន​ដែល​ពិនិត្យ​មាត់​ស្បូន​តាម Pap smear ពី​មុន​នោះ ​គ្រូពេទ្យ​អាច​នឹង​ស្នើ​សុំ​យើង​ឲ្យ​​ធ្វើ​ការ​តេស្ត​។

    ជា​ធម្មតា យើង​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​រៀង​រាល់ ៣-៤ សប្តាហ៍ម្តង ដោយ​គ្រូពេទ្យ ​នឹង​ពិនិត្យ​មើល​​សម្ពាធ​ឈាម ទម្ងន់ និង​ទឹក​នោម ដើម្បី​ពិនិត្យ​ពី​បរិមាណ​ប្រូតេអ៊ីន និង​ស្ករ​គ្លុយ​កូស។ គ្រូពេទ្យ​ ​ក៏​អាច​សួរ​សំណួរ​មួយ​ចំនួន​​ទាក់​ទង​នឹង​បញ្ហា​នៅ​ពេល​ផ្សេង​ទៀត អំឡុង​ពេល​យើង​ចាប់​ផ្តើម​ពពោះ​ដូច​គ្នា។

    នៅចន្លោះ​សប្តាហ៍​ទី ១២-១៣ គ្រូពេទ្យ​នឹង​ពិនិត្យ​ពី​ចង្វាក់​បេះដូងកូនយើង និង​រៀប​ចំ​ការ​ថត​អេកូ ហើយ​បើ​ស្រីៗ​គ្នា​យើង​ពពោះ ​មាន​អាយុ​លើស​ពី ៣៥ ឆ្នាំ​ និង​មាន​ជំងឺ​​ដុំ​សាច់​ក្នុង​ស្បូន ឬ​មាន​ជំងឺ​រ៉ាំរ៉ៃ​ផ្សេង​ទៀត​ ពេទ្យ​​អាច​ស្នើ​ឲ្យយើង​ណាត់​ជួប​ជាមួយ​​គ្រូពេទ្យ​ឯក​ទេស​​ជំងឺទាំង​នេះ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ និង​វិធី​ព្យាបាល​សក្តិ​សម​សម្រាប់​សុខភាព​យើង។

    ២- ត្រីមាសទី ២ (ចាប់ពីសប្តាហ៍ទី ១២-២៤)

    នៅអំឡុង​ត្រីមាស​ទី ២ ជា​ត្រីមាស​​ល្អ​បំផុត​សម្រាប់​ការ​វះកាត់​​ណា​មួយដែល​ចាំ​បាច់ ឧទាហរណ៍​ ការ​វះ​កាត់​ថង់​ទឹក​ប្រមាត់​ជាដើម។ គ្រូពេទ្យ​អាច​នឹង​ស្នើ​សុំឲ្យ​យើង​ធ្វើ​តេស្ត Alpha-fetoprotein (AFP) screen ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ​មាន​អេក្រង់​បី​ ដើម្បី​ពិនិត្យ​មើល​ការ​វិវត្តរបស់​​ទារក​ នៅ​ចន្លោះ​សប្តាហ៍​ទី ១៥-២០។

    អត្ថបទ​ពាក់​ព័ន្ធ៖

    • ទឹកភ្លោះច្រើនពេក ដោយសារមូលហេតុអ្វី? គួរឲ្យបារម្ភអត់?
    • ហានិភ័យឆ្លងកាមរោគពេលពពោះ និងវិធីបង្ការ ស្រីៗគួរស្វែងយល់

    ៣- ត្រីមាសទី ៣  (ចាប់ពីសប្តាហ៍ទី ២៤ រហូតដល់ពេលសម្រាល)

    អំឡុង​ត្រី​មាស​ទី ៣ គ្នា​យើង​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​​រៀង​រាល់ ២-៣ សប្តាហ៍​ម្តង​ ចាប់​ពី​យើងព​ពោះBIសប្តាហ៍​ទី ២៤-៣០ ខណៈកាល​វិភាគ​ធម្មតា​សម្រាប់ថែទាំ​សុខភាព​មុន​សម្រាល​អំឡុង​ពេល​នេះ មាន​ដូចជា៖

    – សប្តាហ៍​ទី ២៦៖ ត្រូវ​ធ្វើ​ការ​ពិនិត្យ​ជាតិ​ស្ករ​ដោយតាមរយៈ​តេស្ត Glucola Screen ដើម្បី​ពិនិត្យ​រក​ពី​ ជំងឺ​ទឹក​នោម​ផ្អែម​ពេលពោះ

    – សប្តាហ៍​ទី ២៨៖ គ្រូពេទ្យ​ ​នឹង​រក​មើល​ពី​សញ្ញា​នៃ​ការ​កើត​កូន​មិន​គ្រប់​ខែ ​ដោយ​ផ្អែក​លើ​លទ្ធ​ផល​បណ្តុះ​មេរោគ Group B strep នៅ​តាម​ទ្វារមាស។ បើ​ចាំបាច់​ គ្រូ​ពេទ្យ​នឹង​ត្រូវ​តាម​ដានសុខភាព​យើង​ជា​ប្រចាំ។

    – ​សប្តាហ៍​ទី ៣២៖ គ្រូពេទ្យ​ នឹង​កំណត់​មើល​ពី​ទីតាំង​គភ៌ ដោយ​ការ​ឆ្លុះ​អេកូ។

    – ​សប្តាហ៍​ទី ៣៦៖ ​ត្រូវ​ឧស្សាហ៍​ទៅ​ជួប​គ្រូពេទ្យ ព្រោះ​អំឡុង​ពេល​នេះ យើង​អាច​មាន​ហានិភ័យ​មួយ​ចំនួន​ ដូច​ជា ​ទីតាំង​កូន​មិនប្រក្រតី ឬ​កូន​បញ្ច្រាស់​ជា​ដើម។

    – សប្តាហ៍​ទី ៣៧-៣៨៖ ត្រូវ​ធ្វើ​ការ​ត្រួត​ពិនិត្យ​មាត់​ស្បូន​រៀង​រាល់​សប្តាហ៍។

    – ​សប្តាហ៍​ទី ៣៩៖  យើង​​អាច​ប្រឈម​សម្រាលកូន​​គ្រប់​ពេល​ ក្នុង​ករណីមាត់​ស្បូន​ចាប់​ផ្តើម​​បើក។

    – សប្តាហ៍​ទី ៤០៖ កូន​​បាន​ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការ​ចេញ​មកក្រៅ​មើល​ផែន​ដី ​បើ​​មិន​ទាន់​ឈឺ​ពោះ​កើត​កូនទេ ​ត្រូវ​ចាំបាច់​ឧស្សាហ៍​មក​ធ្វើ​ការ​ពីនិត្យ​ជា​ប្រចាំ។

    – ​ឈាន​ចូល​សប្តាហ៍​ទី ៤២៖ គ្រូពេទ្យ​​នឹង​ណែនាំ​នឹង​ធ្វើ​ការ​វះ​កាត់ ព្រោះអំឡុង​ពេល​នេះ អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​យើង ​​បើ​នៅ​បន្ត​ការ​ពរ​ពោះ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ចាន់ សុខឡាង · កែ Oct 17, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម