backup og meta

មកដឹងពីប្រភេទវ៉ាក់សាំង ស្រីៗត្រូវចាក់មុនពេលពពោះ និងពេលពពោះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 16, 2020

    មកដឹងពីប្រភេទវ៉ាក់សាំង ស្រីៗត្រូវចាក់មុនពេលពពោះ និងពេលពពោះ

    ការ​ចាក់​វ៉ាក់សាំង​មុន​ពេល​ពពោះ និងអំឡុង​ពពោះ ពិតជាមានសារសំខាន់ណាស់ គឺជួយ​បង្ការ​ការ​ឆ្លង​មេរោគ ឬ​ជំងឺ​ផ្សេងៗ ដែល​ប៉ះពាល់​ដល់​សុខភាព​ម្តាយ និង​កូន​ក្នុង​ពោះ។ មុន​ពេល​ពពោះ និង​ពេល​កំពុង​ពពោះ ស្រីៗ​ត្រូវ​ចាក់​វ៉ាក់សាំង​អីខ្លះ? តើ​វ៉ាក់សាំង​នីមួយៗ​ចាំបាច់​យ៉ាង​ណា​ខ្លះ​ចំពោះ​ម្តាយ និង​កូន?

    ១. វ៉ាក់សាំង​ត្រូវ​ចាក់​មុន​ពេល​ពោះ

    ស្រីៗ​ដែល​ត្រៀម​លក្ខណៈ​យក​កូន ចាំបាច់​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ស្អូច និង​អុតស្វាយ ឲ្យ​បាន ៣ ខែ មុន​មាន​ផ្ទៃពោះ ទើប​មាន​ប្រសិទ្ធភាព និង​មិន​គ្រោះ​ថ្នាក់។ នេះ​បើ​តាម​ការ​អះអាង​របស់​លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ សញ្ញាបត្រ​មក​ពី​ប្រទេស​បារាំង។

    លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្ត​ថា វ៉ាក់សាំង​បង្ការ​ជំងឺ​ស្អូច វ៉ាក់សាំង​អុតស្វាយ មិន​អាច​ចាក់​អំឡុង​ពេល​កំពុង​មាន​ផ្ទៃពោះ​នោះ​ទេ។ ដើម្បី​បង្ការ​ជំងឺ​ឆ្លង​ទាំង ២ មុខ​នេះ ស្រីៗ​ដែល​មាន​បំណង​យក​កូន ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ស្អូច វ៉ាក់សាំង​អុតស្វាយ ​ឲ្យបាន៣ខែ មុន​ពេលមាន​ផ្ទៃ​ពោះ នោះ​ទើប​មាន​សុវត្ថិភាព​ទាំង​ម្តាយ​ទាំង​កូន។

    អត្ថបទពាក់ព័ន្ធ៖ ស្រីៗកំពុងពពោះ បើ​កើត​ស្អូច គ្រោះថ្នាក់​ធំ​ដល់​កូន​ក្នុងផ្ទៃ​ណាស់

    ២. វ៉ាក់សាំង​ត្រូវ​ចាក់​ពេល​ពពោះ

    មាន​តែ​វ៉ាក់សាំង ២ មុខ​ប៉ុណ្ណោះ​ដែល​តម្រូវ​ឲ្យ​ស្រីៗ​ចាក់​ពេល​កំពុង​ពពោះ វ៉ាក់សាំង​​ទាំង​នោះ​មាន វ៉ាក់សាំង​ការពារ​ជំងឺ​តេតាណុស និង​វ៉ាក់សាំង​ផ្តាសាយ។

    – វ៉ាក់សាំង​តេតាណុស

    ជំងឺ​តេតាណូស​​បង្ក​ដោយ​បាក់តេរី​ឈ្មោះ Clostrium tetani ធ្វើឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃប្រសាទ នាំ​ឱ្យ​សាច់ដុំ​កន្ត្រាក់ មានការ​ឈឺចាប់​សាច់ដុំ​ថ្គាម និងក ។ ជំងឺ​នេះ​ក៏​អាច​បណ្តាល​មក​ពី​សត្វឆ្កែ ឆ្មា ស្វា ឬ​ជ្រូក​ខាំ និង​របួស​ដោយសារ​ការ​មុត​អំបែង វត្ថុ​មិន​ស្អាត ឬ​ច្រែះ​ជាដើម។ ចំពោះ​ទារក​វិញ​មេរោគ​តេតាណូស​ចូល​តាម​ផ្ទិ​ត​ដោយសារ​តែ​ការ​ខ្វះ​អនាម័យ ឬ​យក​របស់​មិន​ស្អាត​មិន​រុំ​ផ្ចិត​កូន។

    ស្រីៗ​ពពោះ គ្រូពេទ្យ​នឹង​ណែនាំ​ឲ្យ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​តេតាណុស នៅ​ត្រីមាស​ដំបូង ដើម្បី​ការពារ​ការ​កើត​ជំងឺ​នេះ​ទាំង​ម្តាយ​ទាំង​កូន។

    – វ៉ាក់សាំង​ផ្តាសាយ

    អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ណែនាំ​ឲ្យ​ស្រីៗ​មាន​ផ្ទៃពោះ​ចាក់​វ៉ាក់សាំង​ផ្តាសាយ​ទោះ​ក្នុង​ត្រីមាស​ណា​ដោយ។ ម្តាយ​ដែល​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្តាសាយ អាច​បង្ការ​កូន​ពី​ជំងឺ​គ្រុន​ផ្តាសាយ​នៅ​ប៉ុន្មាន​ខែ​ដំបូង​នៃ​ជីវិត​​របស់​ពួកគេ។

    អត្ថបទពាក់ព័ន្ធ៖ ចង់ចាក់វ៉ាក់សាំងផ្ដាសាយ ទាំងមនុស្សទូទៅ ក្មេង ស្ត្រីមានផ្ទៃពោះ ត្រូវដឹងរឿងទាំងនេះសិន

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 16, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម