backup og meta

ចង់បាន​កូន​ប្រុស ឬ​កូន​ស្រី? អាច​សាក​ល្បង​វិធី​នេះ​បាន

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ KEO Seng ratha · កែ Sep 04, 2023

    ចង់បាន​កូន​ប្រុស ឬ​កូន​ស្រី? អាច​សាក​ល្បង​វិធី​នេះ​បាន

    សំណួរ​តែង​លេច​ចេញ​​ពី​មាត់​គ្នា​យើង ទាំង​ប្តី​ប្រពន្ធ​ថ្មី​ថ្មោង ឬ​ការ​យូរ​ឆ្នាំ គ្មាន​អ្វី​ក្រៅ​ពី​ធ្វើ​ម៉េច​ទើប​អាច​មាន​កូន​ប្រុស ឬ​មាន​កូន​ស្រី​នោះ​ទេ? យ៉ាង​ណា សម្រាប់ចម្លើយ​​ មក​ទល់​នឹង​ពេល​នេះ នៅ​តែ​មិន​មាន​ភាព​ច្បាស់​លាស់ បើ​ទោះ​វិទ្យា​សាស្ត្រ​រក​ឃើញ​បច្ចេក​ទេស​វេជ្ជសាស្ត្រ​ថ្មីៗ​ជាច្រើន ប៉ុន្តែ​រឿង​នេះ ប្រៀប​ដូច​ការ​ចាប់​ឆ្នោត​ផ្សង​សំណាង​ដដែល។ កុំ​ទាន់​អស់​សង្ឃឹម មាន​រឿង​មួយ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល “Hello គ្រូពេទ្យ” ចង់​ប្រាប់​គ្នា​យើង គឺ​ថា ​របប​អាហារ​មាន​ទំនាក់​ទំនង​រវាង​ការ​ពពោះ​កូន​ប្រុស ឬ​កូន​ស្រី។

    ១- អាហារ​មាន​កាឡូរី​ខ្ពស់​អាច​មាន​កូន​ប្រុស

    ការ​សិក្សា​របស់​ចក្រភព​អង់គ្លេស ក្រោម​ជំនួយ​ពី​មូលនិធិ Sir Jules Thorn Charitable Trust ស្រីៗ​មាន​ផ្ទៃពោះ​ដំបូង​ចំនួន ៧២១នាក់ ត្រូវ​បាន​សាកសួរ​លម្អិត​ពី​របប​អាហារ​ប្រចាំ​ថ្ងៃ ដែល​បាន​ញ៉ាំ​មុន​ពេល​មាន​ផ្ទៃពោះ និង​ក្នុង​អំឡុង​ពេល​ត្រីមាស​ទី ១ នៃ​ការ​ពពោះ។

    បន្ទាប់​ពី​បែងចែក​ចម្លើយ​ជា ៣ក្រុម អ្នក​ស្រាវជ្រាវ​បាន​ធ្វើ​ការ​សន្និដ្ឋាន ស្រីៗ​ញ៉ាំ​អាហារ​ចាប់​ពី ២២០០ កាឡូរី/ថ្ងៃ ឬ​ខ្ពស់​ជាង​នេះ មាន​ឱកាស​ពពោះ​កូន​ប្រុស ខ្ពស់​ជាង​ស្រីៗ​ញ៉ាំ​អាហារ​តិច​ជា ១៨៥០ កាឡូរី/ថ្ងៃ ដល់​ទៅ ១១ ភាគរយ។ លទ្ធផល​នេះ​បាន​បង្ហាញ​ថា ស្រីៗ​ញ៉ាំ​កាន់​តែ​ច្រើន មាន​ឱកាស​ពពោះ​កូន​ប្រុស​កាន់​តែ​ខ្ពស់ ពិសេស​ត្រូវ​ញ៉ាំ​អាហារ​មាន​កាឡូរី​ឲ្យ​បាន​ច្រើន។

    គណនាថ្ងៃសម្រាលកូន

    គណនាទម្ងន់ស្ត្រីអំឡុងពពោះ

    លទ្ធផល​ការ​សិក្សា​នេះ​ដែរ ក៏​អាច​បញ្ជាក់​ពី​ហេតុ​ផល​ពីក្រោយ​ការ​ធ្លាក់​ចុះ អត្រា​ផ្តល់​កំណើត​កូនប្រុស​នៅ​តាម​បណ្តា​ប្រទេស​អភិវឌ្ឍន៍ ព្រោះ​ស្រីៗ​វ័យ​ក្មេង​ភាគ​ច្រើន ជ្រើស​រើស​របប​​អាហារ​ប្រចាំ​ដែល​មាន​កាឡូរី​ទាប។ ទោះ​យ៉ាង​ណា ការ​សិក្សា​នេះ មិន​បាន​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​សន្ទស្សន៍​ទំងន់​ធៀប​នឹង​កម្ពស់ BMI របស់​ស្រីៗ​ពពោះ ជាប់​ពាក់​ព័ន្ធ​ជាមួយ​ភេទ​បេប៊ី​ទើប​នឹង​កើត​នោះ​ទេ។

    ២- របប​អាហារ​ជួយ​ឲ្យ​បាន​កូន​ប្រុស ឬ​ស្រី

    តាម​រយៈ​ការ​សិក្សា​ទាំងឡាយ គេ​បាន​បង្កើត​នូវ​គម្រោង​របប​អាហារ​​អាច​ជួយ​ឲ្យ​យើង​ កំណត់​ការ​ចង់​បាន​កូន​ប្រុស ឬ​កូន​ស្រី ដូច​ខាង​ក្រោម​នេះ៖

    – របប​អាហារ​សម្រាប់​ម៉ាក់ៗ​ចង់​បាន​កូន​ប្រុស៖ ចង់​បាន​កូន​ប្រុស ស្រីៗ​ត្រូវ​ញ៉ាំ​អាហារ​ដែល​សម្បូរ​កាឡូរី​ខ្ពស់ ដូចជា អាហារ​សម្បូរ​ជាតិ​ប៉ូតាស្យូម អំបិល ដើម្បី​បង្កើន​កាឡូរី​ឲ្យ​បាន​ខ្ពស់ ក៏​ដូច​ជា ញ៉ាំ​វីតាមីន​មាន​ប្រយោជន៍​មួយ​ចំនួន វីតាមីន C វីតាមីន E និង​វីតាមីន B12 (គ្រាប់​ធញ្ញជាតិ ចេក សាច់សត្វ និង​កាហ្វេ)។ ញ៉ាំរបប​អាហារ​ទាំង​នេះ គឺ​ក្នុង​គោល​បំណង ជួយ​រាងកាយ​ផ្ទុក​ជាតិ​អាល់កាឡាំង​កាន់​តែ​ច្រើន​តាម​ដែល​អាច​ទៅ​រួច ដើម្បី​ឲ្យ​មេ​ជីវិត​ឈ្មោល​មាន​ឱកាស​រស់​នៅ​បាន​កាន់​តែ​យូរ។

    – របប​អាហារ​សម្រាប់​ម៉ាក់ៗ​ចង់​បាន​កូន​ស្រី៖ ប្រសិន​បើ​គ្នា​យើង​ចង់​បាន​កូន​ស្រី ត្រូវ​ធ្វើ​ផ្ទុយ​ពី​ការ​ណែនាំ​ខាង​លើ ពោល​ត្រូវ​ញ៉ាំ​អាហារ​មាន​កាឡូរី​ទាប មាន​ផ្ទុក​ជាតិ​អាស៊ីដ​ជា​ចម្បង ដូចជា ទឹកដោះ និង​ផ្លែ​ប៊ឺរី ជា​ដើម។ ញ៉ាំ​បែប​នេះ ក្នុង​គោល​បំណង​បង្កើន​ជាតិ​អាស៊ីដ​ក្នុង​រាងកាយ ដើម្បី​ជួយ​មេជីវិត​ឈ្មោះ​រស់នៅ​បាន​យូរ។

    ជា​ទូទៅ អាហារ​ប្រភេទ​នេះ មាន​សុវត្ថិភាព​សម្រាប់ ២-៣ ខែ ដំបូង​មុន​ពេល​ពពោះ។ បន្ទាប់​ពី​ពពោះ ស្រីៗ​គ្នា​យើង ត្រូវ​ញ៉ាំ​អាហារ​ឲ្យ​មាន​តុល្យភាព និង​មាន​ជីវជាតិ​ចិញ្ចឹម​គ្រប់​គ្រាន់ ដើម្បី​ជួយ​ទាំង​ម៉ាក់ៗ និង​បេប៊ី មាន​សុខភាព​កាន់​តែ​ល្អ។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ KEO Seng ratha · កែ Sep 04, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម