backup og meta

មូលហេតុ​​​ធំ​ៗ​ ៥​យ៉ាង ធ្វើឲ្យ​​ស្រី​ៗ​មួយ​ចំនួនមិន​​ចង់​មាន​កូន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 25, 2022

    មូលហេតុ​​​ធំ​ៗ​ ៥​យ៉ាង ធ្វើឲ្យ​​ស្រី​ៗ​មួយ​ចំនួនមិន​​ចង់​មាន​កូន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ទន្ទឹម​នឹង​ការ​កើន​ឡើង​នៃ​ចំនួន​ប្រជាជន​នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន​ ​ក៏​មាន​ប្រទេស​រីក​ចម្រើន​ខ្លះ​ទៀត បែរ​ជា​​​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​នៃ​​អត្រា​កំណើត​ទៅ​វិញ​ តួ​យ៉ាង​ដូចជា​ប្រទេស​កូរ៉េ​ខាង​​ត្បូង​​ដែល​ជា​ប្រទេស​អភិវឌ្ឍន៍​ដ៏​ខ្លាំង​ក្លា​មួយ​។ យោង​តាម​ស្ថិតិ​នៅ​ក្នុង​ប្រទេស​កូរ៉េ ប្រមាណ​១៨%​នៃ​ប្ដី​ប្រពន្ធ​ចំនួន​២១៦ ០០៨ ​នាក់​​ដែល​រៀប​ការ​រួច​នៅ​ឆ្នាំ​២០១៥​ នៅ​​មិន​ទាន់​មាន​កូន​ ហើយ​នៅ​ឆ្នាំ​២០១៩​ អត្រា​កំណើត​ជា​មធ្យម​នៅ​ត្រឹម​០,៩២%​ ប៉ុណ្ណោះ។

    រី​ឯ​ប្រទេស​ជប៉ុន​ក៏​កំពុង​ព្យាយាម​បង្កើន​អត្រា​កំណើត​ដូច​គ្នា​ ដោយ​ចំនួន​ទារក​កើត​ក្នុង​ឆ្នាំ​២០១៩​មាន​ការ​ធ្លាក់​ចុះ​ប្រហែល​៥,៩​% ដែល​បង្ក​ជា​កង្វល់​ដល់​ធំ​មួយ​ដល់​រដ្ឋាភិបាល​។

    តើ​ហេតុអ្វី​បាន​ជា​ស្ត្រី​មួយ​ចំនួន​ ជ្រើសរើស​មិន​ចង់​មាន​កូន​?​

    ​១. កត្តា​ការងារ​

    ពិត​ណាស់ ស្រី​ៗ​មួយ​ចំនួន​​បាន​ចំណាយ​ពេល​ច្រើន​ជា​មួយ​ការងារ ក៏​ដូចជា​ខិតខំ​ប្រឹងប្រែង​សម្រេច​កិច្ចការ​សំខាន់​ៗ​។ ដូច្នេះ​ហើយ​ ពួក​គេ​​អាច​ជ្រើស​រើស​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការងារ ជា​ជាង​ចំណាយ​ពេល​មើល​ថែ​ទាំ​កូន​។

    ២. កត្តា​​សេដ្ឋកិច្ច​

    ទន្ទឹម​នឹង​នេះ​ដែរ ការ​ចិញ្ចឹម​បី​បាច់​ថែរក្សា​កូន​ត្រូវ​ចំណាយ​ថវិកា​ច្រើន​ រួម​មាន​ការ​ស្នាក់​នៅ អាហារ​ សំលៀកបំពាក់​ ការ​ថែទាំ​សុខភាព និង​ការ​អប់រំ ឬ​ការ​ធ្វើ​ដំណើរ​ជា​ដើម​ ដែល​ធ្វើ​ឲ្យ​ស្ត្រី​មួយ​ចំនួន​មាន​ការ​បារម្ភ​ពី​ការ​ចំណាយ​ដ៏​ច្រើន​នេះ​។

    ៣. សុខភាព​ម្ដាយ​

    ​មួយ​វិញ​ទៀត ការ​មាន​កូន​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព​​ម្ដាយ​ផង​ដែរ​ ពីព្រោះ​ស្ត្រី​ខ្លះ​ជួប​ប្រទះ​បញ្ហា​សុខភាព​មួយ​ចំនួន​​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ទាំង​ម្ដាយ​​ និង​កូន​ ឬ​អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​ចិត្ត​ថែម​ទៀត​ផង​។ លើស​ពី​នេះ ប៉ា​ម៉ាក់​ខ្លះ​មិន​ចង់​ឲ្យ​កូន​​កើត​ជំងឺ​តំណពូជ​ពី​ខ្លួន​ ទើប​ជ្រើសរើស​មិន​យក​កូន​តែ​ម្ដង។

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ៤. បែបបទ​នៃ​ការ​រស់នៅ​

    ការ​ចំណាយ​ពេល​ស្ងៀមស្ងាត់​​ និង​ធ្វើ​អ្វី​​ដែល​ខ្លួន​ពេញ​ចិត្ត ក៏​ដូចជា​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ថែទាំ​​សត្វ​ចិញ្ចឹម​ គឺ​ជា​រឿង​ដែល​ស្រី​ៗ​មួយ​ចំនួន​​​មិន​អាច​ខ្វះ​បាន​​ឡើយ​។ ដូច្នេះ​ហើយ​ ទើប​អ្នក​ខ្លះ​សុទ្ធ​​ចិត្ត​រស់​នៅ​តែ​ម្នាក់​ឯង ​​ដោយ​មិន​ចង់​បាន​កូន​។

    មិនចង់បានកូន១

    អត្ថបទ​គួរ​អាន៖

    ៥. ប្រវត្តិ​គ្រួសារ

    ​ចំណែក​ឯ​​អ្នក​ដែល​ធ្លាប់​មាន​អតីតកាល​ជូរចត់​ពី​កុមារភាព​ អាច​នឹង​មិន​ចង់​បាន​កូន​ឡើយ​ ដោយ​សារ​តែ​ខ្លាច​ថា​បញ្ហា​ទាំង​នោះ​អាច​នឹង​ធ្លាក់​ទៅ​កូន​។ ម្យ៉ាង​វិញ​ទៀត ពួក​គេ​អាច​មាន​អារម្មណ៍​ថា​ខ្លួន​មិន​ស័ក្ដិសម​ធ្វើ​ជា​ម្ដាយ​ដ៏​ល្អ​ម្នាក់​បាន​ ទើប​​មិន​ចង់​យក​កូន​តែ​ម្ដង​​។

    ចំណុច សំខាន់

    កត្តា​ចម្បង​ដែល​ធ្វើ​ឲ្យ​ស្រ្តី​មួយ​ចំនួន​ជ្រើសរើស​មិន​ចង់​បាន​កូន​មាន​ដូច​ខាងក្រោម​៖
    ១. កត្តា​ការងារ
    ២. កត្តា​សេដ្ឋកិច្ច
    ៣.​សុខភាព​ម្តាយ
    ៤.បែបបទ​នៃ​ការ​រស់​នៅ​
    ៥. ប្រវត្តិគ្រួសារ​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 25, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម