ដំណាក់កាលនេះ ហៅថាការយកសុក ឬទម្លាក់សុកចេញ។ បើការឈឺពោះសម្រាលមិនប្រព្រឹត្តិតាមដំណាក់កាលនោះទេ គ្រូពេទ្យនឹងមានវិធីផ្សេងសម្រាប់ជួយឲ្យយើងដើរតាមដំណាក់កាល ឬឲ្យយើងឈឺពោះសម្រាលដោយប្រើប្រាស់ថ្នាំបើក និងធ្វើឲ្យមាត់ស្បូនទន់។ គ្រូពេទ្យនឹងចោះបំបែកថង់ទឹកភ្លោះដោយប្រើឧបករណ៍ពេទ្យដូចទំពក់ជ័រសម្រាប់ចោះបង្ហូរថង់ទឹកភ្លោះ។
លោកស្រីវេជ្ជបណ្ឌិតឯកទេសផ្នែកសម្ភព និងរោគស្ត្រីរូបនេះបានបន្តឲ្យដឹងថា ត្បិតតែបានឆ្លងកាត់ទាំង៣ដំណាក់កាលនេះដោយសុវត្ថិភាពក៏ពិតមែន ប៉ុន្តែស្ត្រីភាគច្រើនអាចមានគ្រោះថ្នាក់នៅដំណាក់កាលទី៤ គឺរយៈពេល២ម៉ោងក្រោយសម្រាល ដោយសារការធ្លាក់ច្រើន អូសបន្លាយយូរ។