backup og meta

កូនដំបូងវះ លើកទី២កើតធម្មជាតិបាន ទាល់មានកត្តាទាំងនេះ(វីដេអូ)

ត្រួតពិនិត្យដោយ ចាន់ វុត្ថា


អត្ថបទ​ដោយ គុយ ធារិត · កែ May 05, 2022

    កូនដំបូងវះ លើកទី២កើតធម្មជាតិបាន ទាល់មានកត្តាទាំងនេះ(វីដេអូ)

    ស្រីៗ​សម្រាល​កូន​ដំបូង​​ដោយ​វះកាត់ ទោះ​ជា​មាន​ភាគ​រយ​ខ្ពស់ក្នុង​ការ​សម្រាល​កូន​ទី​២ តាម​ធម្មជាតិ​បាន​ក៏​ពិត​មែន តែ​ម៉ាក់​ៗ​ក៏​នៅ​តែ​ត្រូវ​ពឹងផ្អែក​លើ​កត្តា​ទាំង​នេះ​ដែរ។ ក្នុង​នោះ​បើ​តាម​ការ​បង្ហោះ​របស់​ផេក Calmette Hospital បាន​ឲ្យ​ដឹង​ថា កត្តា​រាងកាយ និង​សភាព​ថ្នេរ​ចាស់​ពិតជា​សំខាន់ សម្រាប់​វិនិច្ឆ័យ តែ​ម្តាយ និង​កូន​ក៏​មាន​ហានិភ័យខ្ពស់​​ផងដែរ។

    តាម​ការ​សិក្សា​បង្ហាញ​ឲ្យ​ឃើញ​ថា ៥០% នៃ​ស្ត្រី​ដែល​មាន​ស្បូន​ធ្លាប់​ធ្វើការ​វះកាត់ និង​មាន​អាង​ត្រគាកធម្មតា ពោល​អាច​សម្រាល​កូន​តាម​ធម្មជាតិ​ដោយ​គ្មាន​ផល​វិបាក ប៉ុន្តែ​ត្រូវ​ស្ថិតនៅ​ក្រោម​ការ​តាមដាន និង​វាយ​តម្លៃ​ហ្មត់ចត់​ពី​គ្រូពេទ្យ​ជំនាញ​ផ្នែក​សម្ភព។ កត្តា​ដែល​កំណត់​ថា​ស្ត្រី​អាច​សម្រាល​កូន​តាម​ផ្លូវ​ធម្មជាតិ​បាន គឺ​ផ្អែក​ទៅ​លើ៖

    – ប្រវត្តិ​វះកាត់​ពី​មុន (វះ​ដោយសារ​បញ្ហា​អ្វី? ផ្ទៃពោះ​គ្រប់​ខែ​ឬទេ? ប្រភេទ​វះកាត់, ការ​វិវត្តន៍​ជំងឺ​ក្រោយ​វះកាត់)

    -ប្រវត្តិ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី (ឧទាហរណ៍ វះ​កាត់​ស្បូន)

    -ការ​វាយតម្លៃ​ទម្ងន់​ទារក

    -ការ​វាយ​តម្លៃ​ទៅ​លើ​អាង​ត្រគាក

    -ការ​វាយតម្លៃ​មាត់ស្បូន (ការ​បើក​នៃ​មាត់ស្បូន កម្ពស់ និង​ទម្ងន់​កូន)

    -ការ​ចង់​បាន​របស់​អ្នក​សម្រាល។

    តើ​ស្ត្រី​វះកាត់​សម្រាល​កូន​លើក​ទី​១ លើក​ទី​២​អាច​ប្រឈម​បញ្ហា​អ្វី​ខ្លះ? ស្ត្រី​អាច​ប្រឈម​មុខ​នឹង​ការ​រហែក​ស្បូន ក្នុង​ពេល​កំពុង​ពពោះ និង​ក្នុង​ពេល​ឈឺពោះ​សម្រាល ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ម៉ាក់​ៗ និង​ទារក​ក្នុង​ផ្ទៃ (អត្រា​ស្លាប់​ទារក​មាន​ប្រហែល ៥.៥% ក្នុង​ករណី​រហែក​ស្បូន)។

    ហេតុអ្វី​បាន​ជា​ស្ត្រី​ចាំបាច់​ត្រូវ​តាម​ដាន​ជាមួយ​ក្រុម​គ្រូពេទ្យ​ជំនាញ?

    – ពេល​ពពោះ: អត្រា​នៃ​ការ​រហែក​ស្បូន​ដោយ​ឯកឯង គឺ​ជួប​ដោយ​កម្រ និង​មាន​កម្រិត​ទាប

    – ពេល​ឈឺ​ពោះ​សម្រាល អត្រា​នៃ​ការ​រហែក​ស្បូន​មាន​ខ្ពស់ ដែល​តម្រូវ​ឲ្យ​មាន​ការ​តាមដាន​ទៅ​លើ៖

    – ការ​តាមដាន​ចង្វាក់​បេះដូង​កូន

    – ការ​ធ្លាក់​ឈាម

    – ការ​ឈឺ​ចាប់​ត្រង់​ថ្នេរ​វះ

    – ការ​កន្ត្រាក់​ស្បូន។

    រាល់​ការ​ប្រែប្រួល​ចង្វាក់​បេះដូង​កូន ញាប់​ពេក យឺត​ពេក ចង្វាក់​រាបស្មើ លាយ​ឡំ​នឹង​ការ​ធ្លាក់ឈាម។ ការ​ឈឺចាប់​ខ្លាំង​នៅ​ត្រង់​ថ្នេរ​វះ ការ​កន្ត្រាក់​ស្បូន​ញាប់​ហើយ​ខ្លាំង​ៗ ឬ​បាត់​ការ​កន្ត្រាក់​ស្បូន គឺជា​សញ្ញា​នៃ​ការ​ត្រៀម​នឹង​រហែក ឬ​រហែក​ស្បូន។ ដូចនេះ​ហើយដំបូន្មាន​សំខាន់​ៗ​ពី​គ្រូពេទ្យ​ជំនាញ​ផ្នែក​សម្ភព ចំពោះ​ម៉ាក់​ៗ​កំពុង​ពពោះ មាន​ដូចជា៖

    – ស្ត្រី​ដែល​ស្បូន​ធ្លាប់​វះកាត់ និង​កំពុង​តែ​ពពោះ បើ​សិន​ជា​មាន​អាការៈ​ឈឺពោះ ត្រូវ​តែ​សម្រាក​ពេទ្យ។

    – គប្បី​មក​ពិគ្រោះ​ផ្ទៃពោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ពិភាក្សា​ពី​ការ​សម្រាល​កូន​លើក​ក្រោយ

    – ការ​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន​ត្រូវ​បាន​ហាម​ឃាត់ ក្នុង​ពេល​តាមដាន​ការ​សម្រាល

    – ប្រសិន​បើ​ស្ត្រី ស្នើ​សុំ​ធ្វើ​ការ​វះកាត់​ម្ដង​ទៀត ក្រោយ​មិន​ខ្វល់​ពី​ផល​រំខាន ដែល​ប៉ះពាល់​ពី​គ្រូពេទ្យ​ជំនាញ ការ​វះកាត់​នឹង​ត្រូវ​បាន​ធ្វើ​ដោយ​គ្រូពេទ្យ​ជំនាញ

    – ករណី​ពិសេស​មួយ​ចំនួន ការ​វះកាត់​ត្រូវ​ធ្វើ​ដោយ​ចៀស​មិន​បាន​ដូចជា  ស្បូន​ដែល​ធ្លាប់​ឆ្លង​កាត់​ការ​វះកាត់ ២ ដង​រួច​ហើយ  កូន​បញ្ច្រាស កូន​ថ្លោស កូន​ភ្លោះ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ចាន់ វុត្ថា


    អត្ថបទ​ដោយ គុយ ធារិត · កែ May 05, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម