បើគិតដល់រឿងឆ្លងទន្លេ គឺការសម្រាលកូនដោយធម្មជាតិ ប៉ុន្តែសម័យបច្ចុប្បន្ន ប្រហែលមិនដូច្នេះទាំងស្រុងទេ។ “ការវះកាត់” ជាវិធីសាស្ត្រមួយដ៏ពេញនិយមសព្វថ្ងៃនេះ។ ការផ្ដល់កំណើតដោយប្រើមុខកាំបិតនេះ ជាការវះកាត់តូចមួយនៅលើពោះ និងស្បូនម្ដាយ។ ក្នុងករណីស្បូនស្ត្រីមិនបើក (បើកមិនអស់) សុខភាពម្ដាយខ្សោយ ឬមានជំងឺ ការវះកាត់ជាវិធីល្អបំផុត ក្នុងការផ្ដល់សុវត្ថិភាពទាំងម្ដាយទាំងកូន។