ចាស់ៗពីដើមតែងមានទម្លាប់តៗគ្នាមកឲ្យកូនចៅដែលមានពោះពុងសម្រុកញ៉ាំគ្រាប់ជីរ គ្រាប់ល្ង ដូងទុំជាដើម ដើម្បីស្រួលកើតកូន មិនសូវឈឺចាប់ ឬឈឺពោះយូរ។ តើពិតជាអ៊ីចឹងមែនឬ? ការធ្វើតាមក្បួនបុរាណដូច្នេះអាចនឹងប៉ះពាល់អ្វីខ្លះ?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ចាស់ៗពីដើមតែងមានទម្លាប់តៗគ្នាមកឲ្យកូនចៅដែលមានពោះពុងសម្រុកញ៉ាំគ្រាប់ជីរ គ្រាប់ល្ង ដូងទុំជាដើម ដើម្បីស្រួលកើតកូន មិនសូវឈឺចាប់ ឬឈឺពោះយូរ។ តើពិតជាអ៊ីចឹងមែនឬ? ការធ្វើតាមក្បួនបុរាណដូច្នេះអាចនឹងប៉ះពាល់អ្វីខ្លះ?
គ្រាប់ជីរផ្តល់ប្រយោជន៍ច្រើនចំពោះសុខភាព ប៉ុន្តែចំពោះស្រីមានផ្ទៃពោះ គ្រូពេទ្យផ្នែកសម្ភពមិនណែនាំឲ្យញ៉ាំឡើយ។ មកទល់ពេលនេះមិនទាន់មានការសិក្សាណាបញ្ជាក់ថា គ្រាប់ជីរល្អចំពោះស្ត្រីមានផ្ទៃពោះឡើយ ការញ៉ាំគ្រាប់ជីរ គ្រាប់ល្ង ផឹកទឹកដូងទុំ ឬថ្នាំបុរាណផ្សេងៗក្នុងអំឡុងពេលពពោះមិនត្រឹមមិនបានផលនោះទេ តែអាចធ្វើឲ្យមានគ្រោះថ្នាក់អំឡុងពេលសម្រាល និងក្រោយពេលសម្រាល នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។
– សុកក្រិន ស្អិត ចាស់មុនអាយុ
– ស្បូនមិនបើក
– ទឹកភ្លោះមិនល្អ
– ធ្លាក់ឈាម (ក្រោយសម្រាល)
– កូនខ្សោយ។
ដើម្បីម៉ាក់ៗ និងកូននៅក្នុងពោះមានសុខភាពល្អ គ្រូពេទ្យណែនាំស្រីៗមានផ្ទៃពោះឲ្យញ៉ាំអាហារដែលសម្បូរជីវជាតិចម្រុះមុខ មានត្រី សាច់ ស៊ុត បន្លែផ្លែឈើឲ្យបានគ្រប់គ្រាន់ ចៀសវាងការញ៉ាំប្រៃ ស្រា បារី និងត្រូវមានអនាម័យ។ ក្រៅនោះយើងត្រូវទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដើម្បី៖
– តាមដានសុខភាព និងពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់ (យ៉ាងតិច ៤ដង)
– ចាក់ថ្នាំតេតាណុស
– លេបថ្នាំជាតិដែកឲ្យបានយ៉ាងតិច ៩០គ្រាប់
– លេបថ្នាំទម្លាក់សត្វល្អិត។
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕