backup og meta

មួយ​ជីវិត ស្រីៗ​អាច​សម្រាល​កូន​ដោយ​វះកាត់​​ប៉ុន្មាន​ដង?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ May 03, 2023

    មួយ​ជីវិត ស្រីៗ​អាច​សម្រាល​កូន​ដោយ​វះកាត់​​ប៉ុន្មាន​ដង?

    ស្រី​ៗ​យើង​ភាគច្រើន​តែង​ឮ​គេ​និយាយ​ថា ការ​សម្រាល​កូន​ដោយ​ការ​វះកាត់ គឺ​បាន​តែ ២ ឬ ៣ ដង​ប៉ុណ្ណោះ មិន​អាច​វះ​បាន​ច្រើន​ជាង​នេះ​ឡើយ។ សម្រាប់ម៉ាក់ៗដែល​មាន​គម្រោង​ចង់​បាន​កូន​ច្រើន ពិតជា​ខក​ចិត្ត​ជាក់ជា​មិន​ខាន។

    បើ​តាម​លោក​ជំទាវ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល និង​ជា​ទីប្រឹក្សា​​ផ្នែក​សម្ភព នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​ឲ្យ​ដឹង​ថា ស្រីៗអាចសម្រាល​កូន​ដោយ​វះកាត់​បាន​ច្រើន​ដង មិន​កំណត់​ថា ២ ឬ ៣ ដងនោះទេ​ អាស្រ័យ​លើ​សុខភាព​ផ្ទាល់​ខ្លួនម្នាក់ៗ និង​ថ្នេរ​ចាស់​ប៉ុណ្ណោះ។

    ទោះ​យ៉ាង​ណា​លោក​ជំទាវ​សាស្ត្រាចារ្យ​បញ្ជាក់ថា គ្រូពេទ្យ​លើក​ទឹកចិត្ត​ឲ្យ​ស្រីៗ​យើង​សម្រាល​កូន​តាម​ធម្មជាតិ។ ការ​សម្រាល​ដោយ​វះកាត់​នេះ ​លុះត្រាតែម្តាយ​​មិនអាចសម្រាល​ដោយ​​ធម្មជាតិបាន ​ដូចជា ម៉ាក់​ៗ​មាន​មាឌ​តូច កូន​ក្នុងពោះ​ធំ​ជាង​ឆ្អឹង​ត្រគាក។ ក្នុង​ករណី​ខ្លះ​ទោះ​យើង​​មាន​មាឌ​ធំ ត្រគាក​សាយ តែ​មក​ពី​ម៉ាក់​ៗ​ញ៉ាំច្រើន​ពេក បណ្ដាល​ឲ្យ​ឡើង​គីឡូ ហើយ​កូន​ថ្លោស​ដល់ ៤ -៦ គីឡូ​ ក៏​ធ្វើ​ឲ្យ​ពិបាក​កើត​ដែរ។

    ពេល​ដែល​កូន​មិន​អាច​កើត​តាម​ធម្មជាតិ​បែប​នេះ​គេ​ហៅ​ថា ភាព​មិន​ចុះសម្រុង​រវាង​ម្ដាយ និង​កូន ហើយ​ជួនកាល​ម្ដាយ​គាត់​មាន​ជំងឺ​ដូចជា បម្រុងក្រឡាភ្លើង ក្រឡាភ្លើង បេះដូង ឬ​ជំងឺ​សួត​ខ្លាំង ដូចនេះ​ក្រុម​គ្រូពេទ្យ​ត្រូវ​រៀបចំ​ជួយ​ម្ដាយ ដោយ​រហ័ស​យក​កូន​ចេញ ដើម្បី​ព្យាបាល​ម្ដាយ។ ចំណែក​ករណី​ខ្លះ​ម៉ាក់​ៗ​មិន​ចង់​ឈឺពោះ ក៏​សម្រេច​ចិត្ត​វះកាត់​តែម្ដង។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ May 03, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម