backup og meta

សម្រាលកូនរួច ម៉ាក់ៗត្រូវការជំនួយ ៥ យ៉ាងនេះពីប៉ាៗ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Aug 15, 2019

    សម្រាលកូនរួច ម៉ាក់ៗត្រូវការជំនួយ ៥ យ៉ាងនេះពីប៉ាៗ

    ម៉ាក់​ៗ​ទាំងអស់​ក្រោយ​ពី​សម្រាល​កូន​រួច ពិតជា​ត្រូវការ​ជំនួយ​ពី​មនុស្ស​ជុំវិញ​ខ្លួន ជាពិសេស​ស្វាមី​តែ​ម្ដង។ ដូចនេះ​ខាងក្រោម​ជា​រឿង ៥ យ៉ាង​ដែល​ស្វាមី​ត្រូវ​តែ​ជួយ ទោះ​ភរិយា​មិន​បាន​សុំ​ក៏​ដោយ នោះ​ទើប​ហៅថា​មេ​គ្រួសារ​ល្អ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកគ្រូពេទ្យ មួន រ៉ានី បម្រើ​ការ​នៅ​មណ្ឌល​សុខភាព​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ​ខេត្ត​កំពង់ចាម។

    ១- ជួយ​ទៅ​ផ្សារ

    មនុស្ស​ប្រុស​ភាគច្រើន​មិន​ចេះ​ធ្វើ​ម្ហូប​ឡើយ តែ​ទោះ​ជា​បែប​នោះ​មែន ពេល​ភរិយា​ទើប​សម្រាល​កូន ឬ​ក៏​កូន​ចាស់​ខែហើយ​ក៏​ដោយ ស្វាមី​គួរតែ​ជួយ​ទៅ​ផ្សារ​ទិញ​ម្ហូប បន្លែ ត្រី សាច់ ឬ​គ្រឿង​ទេស​ផ្សេង​ៗ ជាពិសេស​សម្ភារៈ​ប្រើប្រាស់​របស់​ភរិយា និង​កូន​ជាដើម។

    ២- ងូត​ទឹក​ឲ្យ​កូន

    រឿង​ងូត​ទឹក​ឲ្យ​កូន​តូច មិនមែន​ជា​តួនាទី​តែ​ម្នាក់​របស់​ម៉ាក់​ៗ​ទេ ប៉ា​ៗ​ក៏​ត្រូវ​តែ​ចេះ​ដែរ ដើម្បី​ជួយ​សម្រួល​ការ​លំបាក​ខ្លះ​របស់​ម៉ាក់​ៗ។ ប្រុស​ៗ​កុំ​គិត​ឲ្យ​សោះ​ថា ការ​ងូត​ទឹក​ឲ្យ​កូន​គឺជា​រឿង​ងាយ​ស្រួល​ឲ្យ​សោះ ការងារ​មួយ​នេះ​មនុស្ស​ស្រី​ពិតជា​ត្រូវការ​ជំនួយ​សំខាន់​ពី​អ្នក​ក្បែរ​ខ្លួន។

    ស្វាមីល្អHello_គ្រូពេទ្យ

    ៣- ម៉ាស្សា​ឲ្យ​ប្រពន្ធ

    នេះ​ជា​ចំណុច​សំខាន់​ដែល​ភរិយា​គ្រប់​រូប​ចង់​បាន។ ដោយសារ​ភាព​នឿយហត់​មើល​ថែ​កូន និង​ធ្វើ​ការងារ​ផ្ទះ​ខ្លះ​ៗ​ទៀត​នោះ ម៉ាក់​ៗ​ប្រាកដជា​ចុករួយ​ដៃជើងខ្លាំង។ ដូចនេះ​ជា​ស្វាមី និង​ប៉ា​ៗ​ដ៏​ល្អ គួរតែ​ចេះ​ដឹង​ទុក្ខធុរៈ​សំខាន់​មួយ​នេះ។

    ៤- យល់​ចិត្ត

    ស្ត្រី​ដែល​សម្រាល​កូន​រួច មាន​អារម្មណ៍​ឆេវឆាវ​ណាស់ ព្រោះ​កូន​រក​រឿង​ផង គិត​រឿង​ប្រាក់កាស ទុក​ដាក់​ផ្ទះ​សម្បែង និង​គិត​រឿង​គ្រួសារ​ផង​នោះ នាង​ប្រាកដជា​ឆាប់​ខឹង និង​សម្ដី​មិន​សូវ​ពីរោះ​ទៀត​ឡើយ។ ដូចនេះ​បុរស គួរតែ​ធ្វើ​ចិត្ត​ឲ្យ​ធ្ងន់ កុំ​ស្រែក​គំហក ឬ​ប្រើ​ភាសា និង​កាយវិការ​ធ្វើឲ្យ​ម៉ាក់​ៗ​កាន់តែ​មិន​សប្បាយចិត្ត​ថែម​ទៀត។

    ៥- ប្ដូរ​កន្ទប

    ការ​ផ្លាស់ប្ដូរ​កន្ទប និង​ជូត​សម្អាត​គូទ​កូន មិន​មែន​ជា​រឿង​លំបាក និង​ចំណាយ​ពេល​យូរ​ពេក​នោះ​ទេ។ ប្រសិនបើ​កូន​បន្ទោបង់ ស្រប​ពេល​ម៉ាក់​ៗ​កំពុង​គេង អ្នក​គួរតែ​ធ្វើ​ដោយ​ខ្លួនឯង ហើយ​ឲ្យ​ម៉ាក់​ៗ​គេង​សម្រាក​យក​កម្លាំង​ឲ្យ​បាន​ច្រើន។

    អត្ថបទពាក់ព័ន្ធជាស្វាមី និងប៉ាៗល្អគួរតែធ្វើរឿងទាំងនេះពេលម៉ាក់ៗពពោះ និងសម្រាល

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Aug 15, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម