backup og meta

ម៉ាក់ៗធ្លាប់សម្រាលដោយវះកាត់ ពពោះលើកក្រោយអាចប្រឈមបញ្ហាប៉ុន្មាននេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 12, 2020

    ម៉ាក់ៗធ្លាប់សម្រាលដោយវះកាត់ ពពោះលើកក្រោយអាចប្រឈមបញ្ហាប៉ុន្មាននេះ

    ការ​សម្រាល​កូន​មិន​មែន​ងាយ​ស្រួល​ទេ ទោះ​សម្រាល​តាម​វិធី​ណា​ក៏​ដោយ​ក៏​ស្ត្រី​ទាំង​អស់​តែង​តែ​មាន​ការ​ឈឺ​ចាប់។ មិន​ថា​សម្រាល​តាម​ធម្មជាតិ ឬ​ដោយ​វះកាត់​គឺ​ប្រឈម​នឹង​ផល​ពិបាក​ច្រើន​ដូច​គ្នា ជាពិសេស​ម៉ាក់ៗ​ដែល​សម្រាល​ដោយ​វះកាត់​អាច​ប្រឈម​នឹង​បញ្ហា​ច្រើន។

    មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​​ដឹង​ថា បច្ចុប្បន្ន​នេះ ភាគរយ​នៃ​ការ​សម្រាល​កូន​ដោយ​វះកាត់ មាន​ការ​កើន​ឡើង​ជា​លំដាប់​គួរ​ឲ្យ​ព្រួយ​បារម្ភ ជា​ពិសេស​ការ​វះកាត់​ដោយ​គ្មាន​មូល​ហេតុ ព្រោះ​ធម្មតា ករណី​គ្រូពេទ្យ​សម្រេច​ចិត្ត​ឲ្យ​សម្រាល​ដោយ​វះកាត់ លុះ​ត្រា​​តែ​ការ​សម្រាល​បែប​ធម្មជាតិ​អាច​មាន​គ្រោះ​ថ្នាក់​ចំពោះ​ម្ដាយ និង​កូន។ ផ្ទុយ​ទៅ​វិញ ការ​សម្រាល​ដោយ​វះកាត់​ផ្ដល់​ផល​ពិបាក​ច្រើន​ជាង​ការ​សម្រាល​ដោយ​ធម្មជាតិ ហើយ​អាច​ឲ្យ​ម៉ាក់​ៗ​ប្រឈម​នឹង​ហានិភ័យ​មួយ​ចំនួន​ពេល​មាន​ផ្ទៃ​ពោះ​លើក​ក្រោយ​ដូច​ជា៖

    – វះកាត់​យក​កូន​សារ​ជា​ថ្មី

    – ធ្លាយ​ស្បូន

    – សុក​ពាំង​មាត់​ស្បូន

    – សុក​ចាក់​ឫស​ក្នុង​សាច់​ស្បូន ឬ​ចាក់​ដល់​ប្លោក​នោមជាដើម។

    អត្ថបទពាក់ព័ន្ធ៖

  • កូនទី ១​ សម្រាលដោយ​វះកាត់ ចុះ​កូនទី ២ ត្រូវ​ប្រើ​វិធី​ណា?
  • មាន​បញ្ហា​អីខ្លះ ម៉ាក់ៗ​ត្រូវ​តែ​សម្រាល​កូន​ដោយ​វះកាត់?
  • ក្រៅ​ពី​នេះ ការ​សម្រាល​ដោយ​​វះ​កាត់​ក៏​ផ្ដល់​ផល​ពិបាក​ច្រើន​ដែរ នៅ​ពេល​ដែល​កំពុង​វះកាត់ និង​ក្រោយ​វះកាត់​ហើយ​ភ្លាម​ៗ​ដែរ៖

    ផល​ពិបាក​អំឡុង​ពេល​វះកាត់៖

    – ផល​វិបាក​នៃ​ថ្នាំ​សណ្ដំ

    – បាត់​បង់​ឈាម​ច្រើន​ពេល​វះកាត់

    -ដាច់​រហែក​ក​ស្បូន​ខ្លាំង

    – របួស​ប្លោក​នោម ឬ​ពោះ​វៀន ដែល​ទាម​ទារ​ការ​សម្រាក​ពេទ្យ​រយៈ​ពេល​យូរ។

    ផល​ពិបាក​ក្រោយ​សម្រាល​វះកាត់​ភ្លាមៗ១០% ទៅ​៤២%៖

    – ​បង្ក​រោគ​ផ្សេងៗ (ដូចជា ការ​រលាក​ប្លោក​នោម រលាក​ភ្នាស​ក្នុង​របស់​ស្បូន រលាក​ស្រោម​ពោះ ឬ​អាច​ដល់​បង្ក​រោគ​ក្នុង​សរសៃឈាម)

    – ​ហូរ​ឈាម​ក្រោយ​ពេល​វះកាត់ មាន​កក​ឈាម​លើ​ស្នាម​របួស​ស្បូន ឬ​ក្រោម​របួស​ស្បែក

    – ​ស្លេក​ស្លាំង

    – ស្ទះ​សរសៃ​ឈាម​តូច​ៗ ជា​ពិសេស​សរសៃឈាម​ក្នុង​សួត ធ្វើ​ឲ្យមាន​វិបត្តិ​ផ្លូវ​ដង្ហើម។

    ដោយ​សារ​ការ​សម្រាល​ដោយ​វះកាត់​មាន​ផល​ប៉ះពាល់​ច្រើន​បែប​នេះទើប មន្ទីរពេទ្យ កាល់ម៉ែត បាន​ណែ​នាំ​ឲ្យ​ស្ត្រី​ពពោះ គួរ​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​ជំនាញ​មុន ដើម្បី​ជ្រើស​រើស​ការ​សម្រាល​ដែល​សម​ស្រប និង​មាន​សុវត្ថិភាព​ទាំង​ម្ដាយ និង​កូន ព្រោះ​ក្នុង​ករណី​សម្រាល​ខ្លះ អាច​គំរាមកំហែង​ដល់​ជីវិត​ស្ត្រី​បាន។​

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 12, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម