backup og meta

ឆ្លងទន្លេហើយ ម៉ាក់ៗនៅប្រឈមនឹងការបង្ករោគ អាចឲ្យមានបញ្ហាច្រើនដល់សុខភាពទៀត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 12, 2020

    ឆ្លងទន្លេហើយ ម៉ាក់ៗនៅប្រឈមនឹងការបង្ករោគ អាចឲ្យមានបញ្ហាច្រើនដល់សុខភាពទៀត

    ការ​សម្រាល​កូន ជា​រឿង​មិន​ធម្មតា​មួយ​ដែល​ម្ដាយ​គ្រប់​រូប​ត្រូវ​ទ្រាំ​នឹង​ភាព​ឈឺ​ចាប់​ខ្លាំង ទម្រាំ​តែ​សម្រាល ហើយ​ពេទ្យ​ធ្វើ​កិច្ច​ការ​ដែល​ត្រូវ​ធ្វើ​ចប់។ ស្រប​គ្នា​នេះ ម៉ាក់​ក៏​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ដល់​សុខភាព​ច្រើន​ដែរ បើ​មិន​ប្រយ័ត្ន​ត្រឹម​ត្រូវ ដូច​ជា​ការ​បង្ក​រោគ​ក្រោយ​សម្រាល​ជា​ដើម។

    ការ​បង្ក​រោគ​សម្រាល​កើត​ឡើង​នៅ​ពេល​បាក់តេរី​ឆ្លង​ទៅ​ស្បូន ឬ​តំបន់​ជុំវិញ​នោះ បន្ទាប់​ពី​ម៉ាក់​ៗ​សម្រាល​កូន​រួច។ នេះ​បើ​តាម​ការ​ពន្យល់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន។

    បាក់តេរី​រស់​នៅ​ក្នុង​ទ្វារ​មាស​ដែល​មាន​សុខភាព​ល្អ អាច​បង្ក​ជា​ការ​ឆ្លង​មេរោគ​ក្រោយ​ពេល​ម៉ាក់​ៗ​សម្រាល​កូន​រួច ហើយ​កត្តា​ដែល​បណ្ដាល​ឲ្យ​ស្ត្រី​វិវត្ត​ទៅ​ជា​ការ​បង្ក​រោគ​នោះ​មាន​ដូច៖

    – ពន្យារ​ពេល​យូរ​រវាង​ការ​បែក​ទឹក​ភ្លោះ និង​ការ​សម្រាល (លើស​១៨​ម៉ោង)

    – សម្រាល​កូន​រយៈ​ពេល​យូរ

    – ការ​ពិនិត្យ​ទ្វារ​មាស​ច្រើន​ដង​អំឡុង​ពេល​សម្រាល

    – ធ្លាក់​ឈាម​ច្រើន​ក្រោយ​សម្រាល

    – ម្ដាយ​មាន​ជំងឺ​កង្វះ​គ្រាប់​ឈាម​ក្រហម។ល។

    ចំពោះ​រោគ​សញ្ញា​នៃ​ការ​បង្ក​រោគ​ក្រោយ​សម្រាល​នេះ អាច​ប្រើ​រយៈ​ពេល​រាប់​ថ្ងៃ​ទម្រាំ​តែ​យើង​ដឹង។ ពេល​ខ្លះ​ទោះ​ម៉ាក់ៗ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ទៅ​ផ្ទះ​ហើយ នៅ​មិន​ទាន់​ចេញ​រោគ​សញ្ញា​ឲ្យ​ដឹង​ដែរ ដូច​នេះ ម៉ាក់​ៗ​ត្រូវ​សម្គាល់​រោគ​សញ្ញា​ដោយ​ខ្លួន​ឯង​ដែល​រោគ​សញ្ញា​បញ្ហា​បង្ក​រោគ​ក្រោយ​​នេះ​មាន​ដូច​ជា៖

    ១. ក្ដៅខ្លួន ឬ​មាន​អារម្មណ៍​ថា​ព្រឺ​រងាៗ

    ២. ធ្លាក់​ស​មាន​ក្លិន​អាក្រក់

    ៣. ស្លេក​ស្លាំង

    ៤. ឈឺ​ក្បាល មិន​ស្រួល​ខ្លួន

    ៥. បាត់​បង់​ចំណង់​អាហារ និង​ចង្វាក់​បេះ​ដូង​កើន​ឡើង។ល។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 12, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម